សំឡេងព្រះធម៌នេះ រួមចំណែកជួយបង្ហាញផ្លូវ និងពីរបៀបខ្លះៗ សម្រាប់ដោះខ្លួនអ្នកពីអតីតកាលមិនល្អទាំងឡាយ ហើយឈានដើរទៅមុខដោយក្តីសង្ឍឹម។ សូមលោកអ្នក ស្តាប់ដោយការយកចិត្តទុកដាក់ ត្រិះរិះពិចារណា និងយកទៅអនុវត្តដើម្បីជួយសម្រាលសេចក្តីទុកពីក្នុងចិត្តអ្នក។ សង្ឍឹមថាសម្លេងព្រះធម៌នេះ នឹងបានជាមិត្តកំដរជីវិតក្នុងដំណើរឆ្លងកាត់បញ្ហានានា។
សូមអោយបានជាមនុស្សរឹងប៉ឹង សូមបានសេចក្តីសុខកាយសប្បាយចិត្តទាំងអស់គ្នា ទាំងផ្លូវកាយទាំងផ្លូវ
ចិត្ត សូមបានសេចក្តីសុខទាំងអស់គ្នា។
ឧបនិស្ស័យល្អ កើតឡើងបានគឺអាស្រ័យលើខ្លួនយើងម្នាក់ៗ។ ចូរព្យាយាមធ្វើវានូវអំពើល្អ(កុសលកម្ម) ជារឿយៗ នោះយើងនិងក្លាយជាបុគ្គលសប្បុរសមួយរូប ក្នុងព្រះពុទ្ធសាសនា។ ស្តាប់ច្រើន ចម្រើនបញ្ញា
ធម្មទាន ឈ្នះអស់ទានទាំងពួង។
ធម្មទាន ឈ្នះអស់ទានទាំងពួង
សេចក្តីកំណាញ់គឺជាអកុសលនៅក្នុងចិត្តរបស់យើងម្នាក់ៗ ការលះនៅសេចក្តីកំណាញ់ គឺការអោយ ការផ្តល់ និងការធ្វើទានអោយបានច្រើន។ ធម្មទាន ឈ្នះអស់ទានទាំងពួង។
ឆាណែលនេះបង្កើតឡើង សម្រាប់រួមចំណែកក្នុងការផ្សព្វផ្សាយព្រះធម៌អប់រំផ្លូវចិត្តបន្ត សម្រាប់ពុទ្ធសាសនិកជនគ្រប់រូប ។
#ធម៌អប់រំចិត្ត #ព្រះធម៌ #អរិយធន
Alerts
Be the first to know and let us send you an email when អរិយធន-Ariyathon Dhamma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.