ឡេង បញ្ញា - LENG Panha

ឡេង បញ្ញា - LENG Panha ជាការចែករំលែកបទពិសោធន៍ និងការលើកទឹកចិត្ត

ម្ភៃ-ម្ភៃប្រាំ នេះឃើញថាអ្នកមានបញ្ហាច្រើន ជាពិសេសសេដ្ឋកិច្ចនេះតែម្ដង។ សូមមើលថែសុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់យើងឱ្យបានល្...
27/02/2025

ម្ភៃ-ម្ភៃប្រាំ នេះឃើញថាអ្នកមានបញ្ហាច្រើន ជាពិសេសសេដ្ឋកិច្ចនេះតែម្ដង។ សូមមើលថែសុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់យើងឱ្យបានល្អ រឿងណាដែលមិនគួរគិត សូមបំភ្លេចវាចោលទៅ នោះអ្នកនឹងស្រាលខ្លួន។ ត្រូវចាំថា “គ្រប់បញ្ហាទាំងអស់ សុទ្ធតែមានដំណោះស្រាយ” គ្រាន់តែបញ្ហាខ្លះកើតភ្លាម ដោះស្រាយបានភ្លាម ហើយបញ្ហាខ្លះទៀតត្រូវរង់ចាំពេលវេលាដើម្បីដោះស្រាយ។ ចូរថែរក្សាពេលវេលាល្អៗ និងខិតខំប្រឹងឱ្យអស់ពីសមត្ថភាពក្នុងការធ្វើអ្វីមួយ។ បើស្មុគ្រពេក ដើរលេងខ្លះទៅ “កុំទុកខ្លួនឯងឱ្យនៅតែឯង” ព្រោះអ្នកនឹងសុញគំនិត ហើយអាចវិវត្តន៍ទៅ “ជំងឺបាក់ទឹកចិត្ត”
------------------
#ឡេងបញ្ញា
#លើកទឹកចិត្ត ゚viralシ

កំហុសដ៏ធំមួយរបស់មនុស្សភាគច្រើន គឺវង្វេងជាមួយស្ថានការណ៍បច្ចុប្បន្ន👉ឫអាចនិយាយបែបនេះ “សប្បាយភ្លេចខ្លួន” ពេលមានទុក្ខលំបាក គឺ...
06/02/2025

កំហុសដ៏ធំមួយរបស់មនុស្សភាគច្រើន គឺវង្វេងជាមួយស្ថានការណ៍បច្ចុប្បន្ន👉ឫអាចនិយាយបែបនេះ “សប្បាយភ្លេចខ្លួន” ពេលមានទុក្ខលំបាក គឺស្គាល់ថាជាមេរៀន នឹងចងចាំទុក មិនអោយមានលើកក្រោយទៀតទេ។ ប៉ុន្តែពេលស្ថានការណ៍ប្រែប្រួល មានក្ដីសុខ មានភាពរីករាយ ក៏ជ្រុលខ្លួនលង់ជាមួយស្ថានការណ៍មួយពេល ហើយបានភ្លេចមេរៀនដែលជាទុក្ខលំបាកទាំងនោះ រហូតដល់ធ្លាក់ខ្លួនទៅក្នុងទុក្ខលំបាកទាំងនោះម្ដងទៀត។
------------------
#ឡេងបញ្ញា

👨‍👩‍👧ពេលមានកូន ក្លាយជាប៉ាគេ ទើបខ្ញុំចេះភ័យ ចេះខ្លាច "ឱ្យតែមានអ្វីប្រែប្រួល ឫខុសប្រក្រតីបន្តិច" ចាប់ផ្ដើមភ័យខ្លាចភ្លាម៖😫ភ...
31/01/2025

👨‍👩‍👧ពេលមានកូន ក្លាយជាប៉ាគេ ទើបខ្ញុំចេះភ័យ ចេះខ្លាច "ឱ្យតែមានអ្វីប្រែប្រួល ឫខុសប្រក្រតីបន្តិច" ចាប់ផ្ដើមភ័យខ្លាចភ្លាម៖
😫ភ័យខ្លាចធ្លាក់ខ្លួនឈឺ
😫ភ័យខ្លាចរកចំណូលមិនបាន
😫ភ័យខ្លាចមិនអាចផ្ដល់ក្ដីសុខឱ្យគ្រួសារ
😫ភ័យខ្លាចមិនមានពេលវេលាគ្រប់គ្រាន់ឱ្យគ្រួសារ
😫ភ័យខ្លាចមិនអាចបំពេញតម្រូវការ និងសុខភាពកូន
😫ភ័យខ្លាចសេដ្ឋកិច្ចក្នុងស្រុក
------------------
#ឡេងបញ្ញា

😎មនុស្សដែលបាត់បង់ជំនឿចិត្តលើខ្លួនឯងហើយ ទោះព្រះក៏មិនអាចធ្វើឱ្យស្ថានការណ៍របស់គាត់ប្រសើរឡើងដែរ។ គ្រប់យ៉ាងស្ថិតនៅលើខ្លួនឯងហ្...
29/01/2025

😎មនុស្សដែលបាត់បង់ជំនឿចិត្តលើខ្លួនឯងហើយ ទោះព្រះក៏មិនអាចធ្វើឱ្យស្ថានការណ៍របស់គាត់ប្រសើរឡើងដែរ។ គ្រប់យ៉ាងស្ថិតនៅលើខ្លួនឯងហ្នឹង “បរាជ័យក៏ខ្លួនឯង ជោគជ័យក៏ខ្លួនឯង” គ្មាននរណាមកចាំជួយដោះស្រាយបញ្ហាឱ្យយើងរហូតទេ មានតែខ្លួនយើងចេះជួយខ្លួនយើង រកដំណោះស្រាយខ្លួនយើង រៀនពីបញ្ហាទាំងនោះ ហើយចាត់ទុកវាជាមេរៀន លើកក្រោយកុំឱ្យខុសបែបនោះម្ដងទៀត។ ត្រូវចាំថា៖ “មានរូប មានទុក្ខ បើចង់អស់ទុក្ខ ទាល់តែអស់ជីវិត” “បញ្ហាដែលកើតឡើងទាំងអស់គ្រាន់តែជាមេរៀន ដែលពិភពលោកនេះចង់បង្រៀនយើង គ្រាន់តែពេលខ្លះមេរៀននោះធំ ហើយពេលខ្លះតូចតែប៉ុណ្ណោះ”។
------------------
#ឡេងបញ្ញា

🦸‍♂️ជាអ្នកដឹកនាំ ត្រូវមានចិត្តធ្ងន់បន្តិច ទើបអាចដោះស្រាយបញ្ហាបានល្អ ហើយមិនមានវិវាទច្រើន។ ខាងក្រោមនេះ ជាតំណមទាំង១៥ របស់អ្...
21/08/2024

🦸‍♂️ជាអ្នកដឹកនាំ ត្រូវមានចិត្តធ្ងន់បន្តិច ទើបអាចដោះស្រាយបញ្ហាបានល្អ ហើយមិនមានវិវាទច្រើន។ ខាងក្រោមនេះ ជាតំណមទាំង១៥ របស់អ្នកដឹកនាំ មុនសម្រេចចិត្ត៖
❌កុំសម្រេចចិត្ត ដោយកំហឹង
❌កុំសម្រេចចិត្ត ដោយស្ដាប់សម្ដីតែម្ខាង
❌កុំសម្រេចចិត្ត លឿនពេក
❌កុំសម្រេចចិត្ត ដោយគ្មានព័ត៌មានពិតនៅក្នុងដៃ
❌កុំសម្រេចចិត្ត ដោយមិនមានការពិចារណា
❌កុំសម្រេចចិត្ត ដោយមិនបានសិក្សាស្វែងរកឫសគល់នៃបញ្ហា
❌កុំសម្រេចចិត្ត ដោយមនោសញ្ចេតនា
❌កុំសម្រេចចិត្ត ដោយភាពភ័យខ្លាច
❌កុំសម្រេចចិត្ត ដោយសារខ្សែរ
❌កុំសម្រេចចិត្ត ដោយមិនបានសួរនាំឱ្យច្បាស់
❌កុំសម្រេចចិត្ត ដោយចង់បង្ហាញពីអំណាច
❌កុំសម្រេចចិត្ត ដោយមិនដឹង ឫមិនអាចស្មានដឹងពីលទ្ធផល ក្រោយការសម្រេចចិត្ត
❌កុំសម្រេចចិត្ត ដោយការស្អប់
❌កុំសម្រេចចិត្ត ដោយការធុញទ្រាន់
❌កុំសម្រេចចិត្ត ដោយគ្មានទំនួលខុសត្រូវ

#ឡេងបញ្ញា

សូមឱ្យវិញ្ញាណក្ខន្ធបងបានទៅដល់សុកតិភព🙏🙏បងបានធ្វើឱ្យមនុស្សជាច្រើនដែលគ្មានក្ដីស្រម៉ៃ ចេះចាប់ផ្ដើម ចេះដាក់ក្ដីស្រម៉ៃ ចុះដៃធ្...
05/07/2024

សូមឱ្យវិញ្ញាណក្ខន្ធបងបានទៅដល់សុកតិភព🙏🙏
បងបានធ្វើឱ្យមនុស្សជាច្រើនដែលគ្មានក្ដីស្រម៉ៃ ចេះចាប់ផ្ដើម ចេះដាក់ក្ដីស្រម៉ៃ ចុះដៃធ្វើដើម្បីធ្វើឱ្យក្ដីស្រម៉ៃក្លាយជាការពិត។ “សូមកុំឱ្យនរណាម្នាក់ មកបំផ្លាញក្លីស្រម៉ៃរបស់យើង” ពាក្យនេះតែងតែដិតនៅក្នុងចិត្តរបស់ខ្ញុំ ហើយខ្ញុំតែងតែដាស់តឿនខ្លួនឯង និងក្រុមការងារជាមួយពាក្យមួយឃ្លានេះ។ បងឱ្យពួកខ្ញុំរៀនពីការផ្លាស់ប្ដូរសំនួរ ដែលសៀវភៅមួយក្បាលនេះ ពិតជាអាចជួយដល់មនុស្សគ្រប់ៗគ្នា ហើយវាធ្វើឱ្យការគិត និងការធ្វើប្រែប្រួលយ៉ាងខ្លាំង “មានតែការប្រែប្រួល ដែលមិនចេះប្រួលប្រែ”។

គ្រប់យ៉ាងស្ថិតនៅក្នុងការចងចាំដ៏ល្អ អរគុណបងដែលបានបណ្ដុះបណ្ដាលពួកខ្ញុំទាំងអស់គ្នា 😢😢

#ឡេងបញ្ញា

ពិភពលោកនេះសុក្រិតណាស់ ព្រោះមនុស្សម្នាក់ៗគឺមាន 24ម៉ោងដូចៗគ្នា⏰ប៉ុន្តែការប្រើប្រាស់ពេលវេលា2៤ម៉ោងរបស់មនុស្សម្នាក់ៗមិនដូចគ្ន...
19/06/2024

ពិភពលោកនេះសុក្រិតណាស់ ព្រោះមនុស្សម្នាក់ៗគឺមាន 24ម៉ោងដូចៗគ្នា⏰ប៉ុន្តែការប្រើប្រាស់ពេលវេលា2៤ម៉ោងរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ ដូច្នេះទើបធ្វើអោយមានអ្នកទទួលបានផលតិច ឫច្រើន ទៅតាមការប្រើប្រាស់ពេលវេលានោះ។

😎តើអ្នកបានរៀបកាលវិភាគក្នុងការប្រើប្រាស់ពេលវេលា24ម៉ោងរបស់អ្នកអោយមានប្រសិទ្ធិភាពហើយ ឫនៅ?

#ឡេងបញ្ញា

🧐នៅពេលដែលមនុស្សមួយក្រុមធ្វើការរៀងៗខ្លួន ដើម្បីសម្រេចគោលដៅរៀងៗខ្លួន ប្រាកដណាស់ពួកគេនឹងមានអ្នកជោគជ័យ និងអ្នកបរាជ័យ ហើយការង...
08/06/2024

🧐នៅពេលដែលមនុស្សមួយក្រុមធ្វើការរៀងៗខ្លួន ដើម្បីសម្រេចគោលដៅរៀងៗខ្លួន ប្រាកដណាស់ពួកគេនឹងមានអ្នកជោគជ័យ និងអ្នកបរាជ័យ ហើយការងារតែងតែមានការប៉ះគ្នាទៅវិញទៅមក ការខ្វែងគំនិតគ្នា មិនយល់ពីគ្នា អាចឈានដល់ជម្លោះការងារក៏មាន។

😳តាមពិតវាអាចជាការលំបាក ដែលនាំអោយមនុស្សដែលមកពីមជ្ឈដ្ឋានខុសគ្នា ការគិតផ្សេងគ្នា អត្តចរិកមិនដូចគ្នា អោយពួកគាត់មានគោលដៅរួមគ្នា និងសហការណ៍គ្នា។ ប៉ុន្ដែក្នុងនាមជាអ្នកដឹកនាំ ឫអ្នកគ្រប់គ្រង ដាច់ខាតត្រូវមានសមត្ថភាពដើម្បីបង្រួបបង្រួម កំណត់ផែនការ ដាក់គោលដៅ និងបែងចែកការងារតាមសមត្ថភាពរបស់ក្រុមនីមួយៗ និងសម្រួចគ្រប់គ្នាអោយទៅដល់គោលដៅមួយរួមគ្នា។

😎ជាអ្នកដឹកនាំ ឫអ្នកគ្រប់គ្រងត្រូវច្បាស់ក្នុងការរៀបផែនការ និងបែងចែកការងារតាមសមត្ថភាពរបស់សមាជិកក្រុម ព្រមទាំងដឹកនាំក្រុមការងារធ្វើដោយផ្ទាល់ (ដោះស្រាយបញ្ហារួមគ្នា ជម្នះឧបសគ្គរួុមគ្នា ទៅដល់គោលដៅជាមួយគ្នា) ហើយក៏ជាអ្នកមើល អ្នកគ្រប់គ្រងសកម្មភាពទាំងអស់ថា “តើគ្រប់គ្នាបានធ្វើតាមផែនការ ឫអត់?” “ឧបសគ្គហ្នឹង យើងដោះស្រាយបានលឿប ឫស៊ីពេលយូរ?”…..ល និងចុងក្រោយគឺការវាយតម្លៃលើការងារ ដែលត្រូវធៀបជាមួយផែនការដែលយើងបានដាក់ ថាសម្រេច ឫអត់? បើអត់ ត្រូវស្វែងរកថាមកពីអ្វី “ខ្វះកំលាំងការងារ? សមាជិកខ្លះធ្វើមិនអស់ពីសមត្ថភាព? ការងារធំជាងសមត្ថភាព? ឫ ការដឹកនាំរបស់យើងមិនទាន់ល្អគ្រប់គ្រាន់?”។

🫡យើងត្រូវយកចំនុចទាំងអស់នោះមកវិភាគ ហើយកែប្រែនៅផែនការក្រោយ ដើម្បីអោយបានលទ្ធផលល្អជាងមុន មានប្រសិទ្ធភាពជាងមុន និងឆាប់ទៅដល់គោលដៅជាងមុន។

#ឡេងបញ្ញា

ដើម្បីទទួលបានក្រុមការងារដែលខ្លាំង អាចជម្នះរាល់ឧបសគ្គ និងសម្រេចបានរាល់គោលដៅដែលបានកំណត់ គឺយើងតែងតែត្រូវការពេលវេលាដើម្បីកសា...
27/05/2024

ដើម្បីទទួលបានក្រុមការងារដែលខ្លាំង អាចជម្នះរាល់ឧបសគ្គ និងសម្រេចបានរាល់គោលដៅដែលបានកំណត់ គឺយើងតែងតែត្រូវការពេលវេលាដើម្បីកសាង ទឹកចិត្តអំណត់ក្នុងការបង្ហាត់បង្រៀន និងគោលជំហររឹងម៉ាំច្បាស់លាស់ ដែលត្រូវដើរតាមផែនការតូចៗ ដើម្បីឈានទៅដល់គោលដៅធំ។ រាល់សមាជិកទាំងអស់ "គ្រប់ៗរូប" ត្រូវមានគោលដៅតែមួយ ហើយត្រូវធ្វើគ្រប់យ៉ាងធ្វើទៅដល់គោលដៅនោះជាមួយគ្នា💪💪
#ឡេងបញ្ញា

កូនសិស្សថ្នាក់ "សិក្សាអំពីខ្មែរ ឫ Khmer Study និងថ្នាក់ប្រវត្តិសាស្ត្រខ្មែរ" សុទ្ធតែធ្លាប់បានលឺពាក្យទូន្មានទាំងអស់នេះរបស...
20/04/2024

កូនសិស្សថ្នាក់ "សិក្សាអំពីខ្មែរ ឫ Khmer Study និងថ្នាក់ប្រវត្តិសាស្ត្រខ្មែរ" សុទ្ធតែធ្លាប់បានលឺពាក្យទូន្មានទាំងអស់នេះរបស់លោកសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា តែពេលនេះប្អូនៗជំនាន់ក្រោយលែងបានលឺហើយ ព្រោះលោកគ្រូបានទទួលទទួលមរណភាពហើយ សូមវិញ្ញាណក្ខន្ធលោកគ្រូ​ ទៅកាន់សុគតិភព 🙏🙏

វីរភាពរបស់លោកគ្រូស្ថិតនៅក្នុងបេះដូង ហើយពាក្យទូន្មានរបស់លោកគ្រូស្ថិតនៅក្នុងខួរក្បាលសិស្សជានិច្ច🙏

គ្មាននរណាដឹងថា ថ្ងៃស្អែកនឹងទៅជាយ៉ាងណានោះទេ 👉អ្វីដែលយើងត្រូវធ្វើនោះ គឺថែរក្សាបច្ចុប្បន្នឱ្យបានល្អ #ឡេងបញ្ញា
03/04/2024

គ្មាននរណាដឹងថា ថ្ងៃស្អែកនឹងទៅជាយ៉ាងណានោះទេ 👉អ្វីដែលយើងត្រូវធ្វើនោះ គឺថែរក្សាបច្ចុប្បន្នឱ្យបានល្អ
#ឡេងបញ្ញា

ប្រសិនបើយើងប្រឹងទន្ទេញ ឫចងចាំមេរៀន ឱ្យដូចដែរយើងធ្វើជាមួយបទចម្រៀង មិនដឹងជាល្អយ៉ាងទេហ្ន៎!🤔 #ឡេងបញ្ញា
21/03/2024

ប្រសិនបើយើងប្រឹងទន្ទេញ ឫចងចាំមេរៀន ឱ្យដូចដែរយើងធ្វើជាមួយបទចម្រៀង មិនដឹងជាល្អយ៉ាងទេហ្ន៎!🤔

#ឡេងបញ្ញា

Address

Phnom Penh
12000

Website

Alerts

Be the first to know and let us send you an email when ឡេង បញ្ញា - LENG Panha posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category