26/10/2023
•••អ្នកណាខ្លះធ្លាប់មើលរឿង "ទេវបុត្រណាចា" កាលពីតូច ហើយជាហ្វេន ជាំង ជឺយ៉ា ( Jiang Ziya) ឥឡូវនេះពួកបាននាំមកនូវផ្ទាំងទស្សនីយភាពថ្មី ជាមួយនិងគុណភាពគឺរឿង "តំណាលតែងតាំងទេវតា: ព្យុះភ្លៀងឋានកណ្តាល" CREATION OF THE GODS 1: KINGDOM OF STORMS"
"តំណាលតែងតាំងទេវតា: ព្យុះភ្លៀងឋានកណ្តាល" គឺជាខ្សែភាពយន្តចិនបែប អាភិនិហា Fantasy និយាយអំពី ការអុកឡុករបស់បិសាច មកលើមនុស្ស ដែលតម្រូវឱ្យឋានសួគ៌ បញ្ជូនទេវតាទាំងបីអង្គ គឺ ជាំង ជឺយ៉ា, ទេវរៈ អឺឡាង និងរាជបុត្រ ណាចា ដើម្បីមកបញ្ឈប់ បញ្ហាទាំងអស់នេះ និងតែងតាំងនូវទេវតាថ្មី!
សាច់រឿងមួយនេះពិតជាល្អមើល មិនថា ការកាត់ត, ការសម្ដែង, Prop ការរើសតួរ... ជាពិសេសគឺតួ ទេវរៈ អឺឡាង ឬយើងស្គាល់ថា"យ៉ាង យៀន ឬ យ៉ាង ជៀន" បិសាច កញ្ចោ្រង ភាពបុិនប្រសប់នៃការសម្ដែងតារាស្រីរូបនេះបាន ឆក់យកបេះដូង Admin ឮសូរ វុឺ ទៅបាត់...បូករួមជាមួយសម្រស់ដ៏ស្រស់ស្អាតរបស់នាង បានធ្វើទស្សនីយភាព ក្នុងរឿងកាន់តែល្អមើល (នាងស្អាតអញ្ចឹងបើ អ៊ូខុងវិញស្ពៃហើយ)។ មួយវិញទៀតនោះ អាបមីន ពិតជាពេញចិត្តនៅភាព សាហាវរបស់រឿងនេះមែនទែន រួមព្រមនិងខ្ញុំជាហ្វេនរឿងចិនស្រាប់ ហេហេ។ ដោយសារតែរឿងនេះជាវគ្គ ១ ដូច្នេះមិនបាច់ឆ្ងល់ទេថាវា បញ្ចប់ទៅដូចខ្វះអ្វីម្យ៉ាង បើអ្នកទាំងអស់គ្នាធ្លាប់មើលរឿង "AVATAR" អ្នកទាំងអស់គ្នានិងយល់ជាក់ជាមិនខាន!
រឿង "តំណាលតែងតាំងទេវតា: ព្យុះភ្លៀងឋានកណ្តាល" កំពុងមានចាក់នៅគ្រប់រោងភាពយន្ត ចូលរួមទស្សនាទាំងអស់គ្នាណា!!
ចំពោះ Rate ខ្ញុំឱ្យ 7.8/10!
ជួបគ្នាអត្ថបទក្រោយ!!
Admin: Adam!!