300Riel 300Projects

300Riel 300Projects Be a part of our project to protect the environment by learning and planting mangrove trees. ✨

21/08/2026

[English Below]

កាលពីឆ្នាំមុន ៣០០ មានន័យថា ដើមកោងកាង ៣០០ ដើម — សកម្មភាពតូចមួយ ដើម្បីចូលរួមថែរក្សាបរិស្ថាន។ 🌱

ឆ្នាំនេះ ៣០០ មានន័យថ្មីមួយទៀត។

ពីបរិស្ថាន ទៅកាន់ការអប់រំ ដំណើររបស់យើងបន្តជាមួយគម្រោង “៣០០ រៀល ៣០០ ក្បាល” ដើម្បីគាំទ្រកុមារតាមរយៈសម្ភារៈសិក្សា ការចែករំលែក និងការលើកទឹកចិត្តឱ្យពួកគេហ៊ានស្រមៃពីអនាគតរបស់ខ្លួន។ 📚

ឆ្នាំមុន យើងដាំដើមឈើ ៣០០ ដើម។
ឆ្នាំនេះ យើងចង់ដាំក្ដីស្រមៃ ៣០០។

Last year, 300 meant 300 mangrove trees — a small action to help protect our environment. 🌱

This year, 300 takes on a new meaning.

From trees to education, our journey continues with “300 Riel 300 Kbal” — supporting children with learning materials, encouragement, and opportunities to dream bigger. 📚

Last year, we planted 300 trees.
This year, we hope to plant 300 dreams.



#300រៀល300ក្បាល #ពី300ដើមទៅ300ក្ដីស្រមៃ #ការអប់រំ

🇰🇭 ភាសាខ្មែរសូមណែនាំក្រុមការងារ “៣០០ រៀល ៣០០ ក្បាល”ក្រុមការងាររបស់យើងមានតួនាទី និងជំនាញផ្សេងៗគ្នា ប៉ុន្តែរួមគ្នាដោយគោលបំ...
18/08/2026

🇰🇭 ភាសាខ្មែរ

សូមណែនាំក្រុមការងារ “៣០០ រៀល ៣០០ ក្បាល”

ក្រុមការងាររបស់យើងមានតួនាទី និងជំនាញផ្សេងៗគ្នា ប៉ុន្តែរួមគ្នាដោយគោលបំណងតែមួយ៖ គាំទ្រការអប់រំ និងបង្កើតឱកាសល្អប្រសើរសម្រាប់កុមារ។

រួមគ្នា យើងបម្លែងការចូលរួមតូចៗ ទៅជាផលវិជ្ជមានដែលមានន័យសម្រាប់សហគមន៍។

៣០០ រៀល ៣០០ ក្បាល — ការចូលរួមតិចតួច ក្ដីស្រមៃដ៏ធំ។

🇬🇧 English

Meet the team behind “300 Riel 300 Kbal.”

Our team brings together different roles and skills with one shared purpose: to support education and create better opportunities for children.

Together, we aim to turn small contributions into meaningful impact for the community.

300 Riel 300 Kbal — small contributions, bigger dreams.

15/08/2026

កាលពីឆ្នាំ ២០២៥ ពួកយើងចាប់ផ្តើមពី ដើមកោងកាង ៣០០ ដើម 🌱
ឆ្នាំនេះ ដំណើរ “៣០០” របស់ពួកយើងបន្តទៅកាន់ជំហានថ្មី — “៣០០ រៀល ៣០០ ក្បាល” 📚✨

ពីការថែរក្សាបរិស្ថាន ទៅកាន់ការលើកស្ទួយការអប់រំកុមារនៅតំបន់ជនបទ។ គម្រោងថ្មីនេះមានគោលបំណង ផ្តល់សម្ភារៈសិក្សាចំនួន ៣០០ ឈុត, ចែករំលែកបទពិសោធន៍ និងចំណេះដឹងជាក់ស្តែងដល់កុមារ ព្រមទាំងលើកទឹកចិត្តពួកគេឱ្យ ហ៊ានស្រមៃ ហ៊ានជឿជាក់លើខ្លួនឯង ហ៊ានកំណត់គោលដៅ និងបន្តការសិក្សាឱ្យបានកាន់តែខ្ពស់។

លើសពីនេះ ពួកយើងចង់បង្កើតឱកាសឱ្យកុមារបានយល់កាន់តែច្បាស់អំពី ការថែរក្សាខ្លួនឯង អនាម័យផ្ទាល់ខ្លួន ការថែរក្សាបរិស្ថាន និងតម្លៃនៃការអប់រំសម្រាប់អនាគតរបស់ពួកគេ។ ពួកយើងក៏ចង់បង្ហាញថា ការចូលរួមតិចតួចពីមនុស្សជាច្រើន អាចបង្កើតឥទ្ធិពលវិជ្ជមានដ៏ធំសម្រាប់កុមារ និងសហគមន៍។

🙏 សូមអរគុណ The KT Villa និង Ibis Transport ដែលបានគាំទ្រដំណើររបស់ពួកយើងកន្លងមក។

៣០០ រៀល ប្រហែលជាតិចសម្រាប់មនុស្សម្នាក់ ប៉ុន្តែអាចក្លាយជាកម្លាំងដ៏ធំ នៅពេលយើងចូលរួមទាំងអស់គ្នា។

💛 ចូលរួមជាមួយពួកយើង ចាប់ពី ៣០០ រៀល ដើម្បីជួយបង្កើតក្ដីស្រមៃដ៏ធំមួយសម្រាប់កុមារ។

In 2025, our journey began with 300 mangrove trees 🌱
This year, our “300” journey continues with a new chapter — “300 Riel 300 Students” 📚✨

From environmental conservation, we are now extending our efforts toward supporting education for children in rural communities.

This new project aims to provide 300 sets of school supplies, share practical knowledge and experiences with children, and encourage them to dream bigger, believe in themselves, set goals, and continue their education as far as they can.

Beyond school supplies, we also hope to help children better understand the importance of self-care, personal hygiene, environmental responsibility, and the value of education for their future. Most importantly, we want to show that even a small contribution, when shared by many people, can create meaningful and lasting positive change for children and their communities.

🙏 We would also like to sincerely thank The KT Villa and Ibis Transport for supporting our previous journey and helping make our 2025 project possible.

300 riels may seem small for one person, but together, it can become a powerful force for change.

💛 Join us by contributing from 300 riels or more, and together, we can help create bigger dreams for children.

#300រៀល300ក្បាល

Address

Phnom Penh

Alerts

Be the first to know and let us send you an email when 300Riel 300Projects posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share