07/09/2026
អ្វីៗមិនទៀង! ក្រោយរៀបការឆ្នាំ២០១៩ លោក ថមមី ធ្លាប់អួត ស្នាមសាក់រូបភរិយា នៅលើដើមទ្រូងខាងស្ដាំ របស់ខ្លួន ដើម្បីបញ្ជាក់ចិត្តស្មោះថា «ស្រឡាញ់អូនដល់កាន់ឈើច្រត់ ស្នាមសាក់នៅលើទ្រូងប្តីនេះ គឺបញ្ចាក់ថា អូននៅក្បែរបងគ្រប់វេលាប្រពន្ធសំឡាញ់រាត្រីសួស្តី ដំណើរកម្សាន្តលក្ខណៈសប្បាយៗ ជាមួយភរិយា នៅមាត់សមុទ្រកម្ពុជាយើង ក្រុងព្រះសីហនុ»។ ប៉ុន្តែជាការកត់សម្គាល់ ក្រោយបែកបាក់គ្រួសារ គេឃើញថាលោកថមមី បានទៅហាងសាក់ ប៉ុន្តែមិនទាន់ដឹងទេថា លោកលុបរូបសាក់ ឬសាក់បន្ថែមនៅឡើយទេ៕