RKT Tvonline

RKT Tvonline បណ្ដាញព័ត៌មានសម្រាប់មហាជន

21/12/2024

ព្រះរាជាណាចក្រកម្ពុជា បានជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦

វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាឆ្នាំ២០២៤ សម្រេចចេញ​សេចក្តីថ្លែងការណ៍រួម១១ចំណុច
21/12/2024

វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាឆ្នាំ២០២៤ សម្រេចចេញ​សេចក្តីថ្លែងការណ៍រួម១១ចំណុច

សេចក្តីជូនព័ត៌មាន ស្តីពីការកើនឡើងនូវជំងឺកញ្ជ្រឹលនៅតាម បណ្តាខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា
21/12/2024

សេចក្តីជូនព័ត៌មាន ស្តីពីការកើនឡើងនូវជំងឺកញ្ជ្រឹលនៅតាម បណ្តាខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សារព័ត៌មានមានគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ជួយអ្នកសារព័ត៌មានឱ្យចៀសផុតពីហានិភ័យ នៃក...
21/12/2024

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សារព័ត៌មានមានគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ជួយអ្នកសារព័ត៌មានឱ្យចៀសផុតពីហានិភ័យ នៃការប្រឈមនឹងបណ្ដឹងនានា

ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ម៉ោង ៧ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ។ស្ថានភាពទឹកទន្លេ ៖​ គ្រប់ស...
21/12/2024

ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ម៉ោង ៧ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ។
ស្ថានភាពទឹកទន្លេ ៖​ គ្រប់ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបានកំពុងស្រកជាបន្តបន្ទាប់។

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤៖ខ្យល់មូសុងឦសានមានឥទ្ធិពលលើសមុទ្រចិនខាងត្បូង និង...
21/12/2024

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤៖
ខ្យល់មូសុងឦសានមានឥទ្ធិពលលើសមុទ្រចិនខាងត្បូង និងគ្របដណ្ដប់លើអាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤

ឯកអគ្គរដ្ឋទូតចិន | រាល់បំណងប៉ុនប៉ងលាបពណ៌លើកិច្ចសហប្រតិបត្តិរវាងចិននិងកម្ពុជា គឺមិនអាចទៅរួចបានឡើយ។ជំនួយរបស់ចិនមកកាន់កម្ពុ...
18/12/2024

ឯកអគ្គរដ្ឋទូតចិន | រាល់បំណងប៉ុនប៉ងលាបពណ៌លើកិច្ចសហប្រតិបត្តិរវាងចិននិងកម្ពុជា គឺមិនអាចទៅរួចបានឡើយ។

ជំនួយរបស់ចិនមកកាន់កម្ពុជាទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេក គម្រោងជំនួយថ្មីៗក៏កំពុងតែដំណើរការ។ ភាគីចិននឹងបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជាក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងផែនការជីវភាពរស់នៅរបស់ប្រជាជន។ (១៨ ធ្នូ ២០២៤) 🇰🇭🇨🇳

10/12/2024

ពលរដ្ឋថា៖ក្រុមរថយន្តដឹកដីអាជីវកម្មរបស់លោកជុំ ខាន់ ដឹកដីបំផ្លាញផ្លូវតែដល់ធ្វើផ្លូវសងវិញមិនតាមលក្ខណៈស្តង់ដា បច្ចេកទេស នៅក្នុងស្វាយរៀង

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៦ខែធ្នូ ឆ្នាំ២០២៤
06/12/2024

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៦ខែធ្នូ ឆ្នាំ២០២៤

05/12/2024

ជិះម៉ូតូដឹកជីទៅព្រាចស្រូវ ស្រាប់តែរេចង្កូតធ្លាក់ផ្លូវដែលដាច់បណ្ដាលឲ្យបោកក្បាលនិងលូ រងរបស់ធ្ងន់ត្រូវបានគ្រួសារបញ្ជូនទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យ

ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ម៉ោង ៧ព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅតាមបណ្ដាស្ថានីយជលសាស្ត្រស្ថានភាពទឹកទន្លេ ៖​  ស្ថានីយ...
05/12/2024

ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ម៉ោង ៧ព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ

ស្ថានភាពទឹកទន្លេ ៖​ ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបាននិងកំពុងស្រកជាបន្តបន្ទាប់។

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៥ខែធ្នូ ឆ្នាំ២០២៤៖ខ្យល់មូសុងឦសាននៅតែមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាបដែ...
05/12/2024

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៥ខែធ្នូ ឆ្នាំ២០២៤៖

ខ្យល់មូសុងឦសាននៅតែមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាបដែលគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជាបានថយឥទ្ធិពល។
ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤

ការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ បានបិទបញ្ចប់ទៅប្រកបដោយភាពជោគជ័យ និងសាមគ្គីភាព យ៉ាងសប្បាយរីករាយ...
04/12/2024

ការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ បានបិទបញ្ចប់ទៅប្រកបដោយភាពជោគជ័យ និងសាមគ្គីភាព យ៉ាងសប្បាយរីករាយ លើទឹកដីខេត្តឧត្តរមានជ័យ ...!!

ឧត្ដរមានជ័យ ៖ ការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្ដរជាតិ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព» ឆ្នាំ២០២៤ រយៈពេល៤យប់ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់យប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ លើទឹកដីខេត្ដឧត្ដរមានជ័យ បានបិទបញ្ចប់ហើយ ក្រោមអធិបតី លោក មាន ចាន់យ៉ាដា សមាជិកគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា។

លោក មាន ចាន់យ៉ាដា បានថ្លែងទៅកាន់យុវជនកាកបាទក្រហមកម្ពុជា ក៏ដូចជាយុវជនមកពីសមាគមជាតិអាស៊ីអាគ្នេយ៍មកពីអឌ្ឍចន្ទក្រហម ម៉ាឡេស៊ី, កាកបាទក្រហម មីយ៉ាន់ម៉ា និងកាកបាទក្រហម វៀតណាមថា​ ការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្ដរជាតិនេះ បានបិទបញ្ចប់ប្រកបដោយភាពជោគជ័យ និងសាមគ្គីភាព យ៉ាងសប្បាយរីករាយ ក្រោមការសហការរៀបចំពីមន្ដ្រីបច្ចេកទេសស្នាក់ការកណ្ដាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ។

លោក មាន ចាន់យ៉ាងដា បានមានក្តីសង្ឃឹម និងជឿជាក់ថា យុវជន និងប្រតិភូយុវជនទាំងអស់ពិតជានឹងទទួលបាននូវចំណេះដឹង បំណិនជីវិត និងបទពិសោធន៍ការងារក្នុងការរស់នៅបែបជីវិតផ្ទាល់ខ្លួន ជាបុគ្គល ជាគ្រួសារ និងសហគមន៍ ជាមួយនឹងការចងចាំនូវអនុស្សាវរីយ៍វិជ្ជមានល្អៗ នៅពេលដែលប្អូនៗវិលត្រឡប់ទៅតាមបណ្តាប្រទេស រាជធានី ខេត្ត និងតាមសហគមន៍រៀងៗខ្លួន។ មិនតែប៉ុណ្ណោះ ប្អូនៗក៏ត្រូវបន្តនូវប្រពៃណីគោរពស្រឡាញ់ និងដើរតាមគំរូវីរភាពរបស់ អគ្គមគ្គុទ្ទេសក៍ឯក ស្ថាបនិកនយោបាយឈ្នះ-ឈ្នះ បិតាសន្តិភាព គឺ សម្តេចតេជោ ហ៊ុន សែន និងរៀមច្បងស្នេហាជាតិទាំងអស់ ព្រមទាំងបណ្តុះនូវស្មារតី ឧត្តមគតិ ថែរក្សាការពារសមិទ្ធផលសន្តិភាព និងវប្បធម៌ផ្សះផ្សារ បង្រួមបង្រួមជាតិ ឯកភាពទឹកដី ឱ្យស្ថិតនៅគង់វង្ស ជានិច្ចនិរន្តរ៍ក្នុងសង្គមជាតិរបស់យើងជារៀងដរាបជាមួយការគោរពស្រឡាញ់ និងជឿជាក់គាំទ្រដល់បេសកកម្មដឹកនាំដ៏ឈ្លាសវៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងឱកាសនោះ លោក មាន ចាន់យ៉ាដា បានពាំនាំនូវអនុសាសន៍ផ្ដាំផ្ញើរបស់ សម្ដេចកិត្ដិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់យុវជនប្រមាណជាង ៣០០នាក់ថា៖

១៖ សូមយកចិត្តទុកដាក់ ពង្រឹងវប្បធម៌ចែករំលែក សកម្មភាព មិត្ត-អប់-រំមិត្ត, មិត្ត-ជួយ-មិត្ត ចេះយកអាសារគ្នា ជួយសិស្ស និស្សិត និងយុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាពខ្វះខាត ហើយកំពុងសិក្សានៅក្នុងគ្រឹះស្ថានសិក្សាជាមុន និងសិស្ស និស្សិត កុមារកំព្រា ចាស់ជរា នៅតាមសហគមន៍ជាក្រោយ

២៖ បន្ដពង្រឹងតួនាទីស្នូល និងសមត្ថភាពរបស់យុវជន ក្នុងការចែករំលែកចំណេះដឹង ការផ្លាស់ប្តូរបទពិសោធន៍ និងលើកទឹកចិត្តឱ្យមានគំនិតផ្តួចផ្តើមច្នៃប្រឌិតថ្មីៗ និងរកដំណោះស្រាយបញ្ហាប្រឈមថ្មីសកល ការងារមនុស្សធម៌ ដើម្បីចែករំលែកនូវបទពិសោធន៍ ការប្រជុំពិភាក្សាបន្ថែម ផ្តល់នូវគំនិតថ្មីៗ ហើយត្រូវស្វែងរកដំណោះស្រាយរួមគ្នា

៣៖ បន្ដលើកកម្ពស់ស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងរឹតចំណងមិត្តភាពលើវិស័យមនុស្សធម៌ រវាងសមាគមជាតិក្នុងតំបន់ ភូមិភាគ សាខាចងសម្ព័ន្ធភាពជាមួយគ្នា និងសាខា ដែលបានចូលរួម។

៤៖ បន្តផ្ដល់ឱកាស គាំទ្រ និងលើកទឹកចិត្តឱ្យមានគំនិតច្នៃប្រឌិតថ្មីៗសម្រាប់យុវជនអនុវត្ត ក្នុងនាមជាអ្នកដឹកនាំវ័យក្មេងទៅថ្ងៃអនាគត ជំរុញឱ្យមានការធ្វើការជាក្រុម ស្វ័យសិក្សាពីបំណិតជីវិត ជីវភាពស្នាក់នៅ ហូបចុករួមគ្នាជាក់ស្ដែង។

សូមជម្រាបជូនថា ការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤នេះ ធ្វើឡើងរយៈពេល ៤យប់ នៅលើទឹកដីខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់យប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ដែលកម្មវិធីបើក កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

សម្រាប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ជាថ្ងៃទី២នៃជំរំ យុវជនទាំងអស់ បានទទួលឱវាទដោយផ្ទាល់ និងការធ្វើសមាធិ ដឹកនាំដោយ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ និងចូលរួមដាំដើមឈើប្រណិត ១,៥០០ដើម នៅឧទ្យានកាកបាទក្រហមកម្ពុជា ស្ថិតក្នុងភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។

ចំណែកថ្ងៃទី២ ខែធ្នូ ជាថ្ងៃទី៣នៃជំរំ សមាជិកសមាជិកជំរំ ត្រូវបានបែងចែកជា៣ក្រុម ដើម្បីចុះទស្សនកិច្ចសិក្សានៅតំបន់ប្រវត្តិសាស្ត្រ និងតាមសហគមន៍ចំនួន៣ ក្នុងនោះគោលដៅទី១ ស្រុកអន្លង់វែង បានទស្សនកិច្ចសិក្សានៅរមនីយដ្ឋានប្រវត្តិសាស្ត្រមួយចំនួនដូចជា ផ្ទះតាម៉ុក, ស្តូបឈ្នះ ឈ្នះ អន្លង់វែង, តំបន់ប្រវត្តិសាស្ត្រយោធាភ្នំ២០០ សេនាតេជោ, ទីតាំងបូជាសព និងផ្ទះរបស់ ប៉ុល ពត។ បន្ថែមពីប្រតិភូយុវជន ក៏បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងសម្ភាសដោយផ្ទាល់ជាមួយគ្រួសារអតីតយោធិន អំពីជីវិតតស៊ូរបស់ពួកគាត់ក្នុងពេលមានសង្គ្រាម និងសន្តិភាព។

ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានី៖ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងកាយ ដើម្បីឲ្យ មានសន្តិភាពផ្លូវកាយ ផ្លូវចិត្ត សន...
03/12/2024

ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានី៖
ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងកាយ ដើម្បីឲ្យ មានសន្តិភាពផ្លូវកាយ ផ្លូវចិត្ត សន្តិភាពក្នុងគ្រួសារនិងសង្គមជាតិទាំងមូល

ភ្នំពេញ៖ការទទួលព័ត៌មានក្លែងក្លាយនឹងទទួលនូវគ្រោះមហន្តរាយដ៏ធំ សម្រាប់សុខភាព ទ្រព្យសម្បត្តិក្រុមគ្រួសារ និងសង្គមជាតិ។ ដូច្នេះត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងកាយ ដើម្បីឲ្យ មានសន្តិភាពផ្លូវកាយ ផ្លូវចិត្ត សន្តិភាពក្នុងគ្រួសារនិងសង្គមជាតិទាំងមូល។
នេះជាការលើកឡើងរបស់ឯកឧត្ដម កើត ឆែអភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្ដមឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកម្មវិធីបើកបណ្តុះបណ្តាលការប្រយុទ្ធប្រឆាំងនិងការឆ្លើយតបព័ត៌មានក្លែងក្លាយ នាព្រឹកថ្ងៃទី០៣ខែធ្នូឆ្នាំ២០២៤នៅសាលារាជធានីភ្នំពេញ ។ពិធីនេះដោយមានការចូលរួមជាអធិបតីភាព ពីឯកឧត្ដមជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មានតំណាងឯកឧត្ដម នេត្រ ភ័ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាគ្រូបង្គោលនិងឯកឧត្ដមទេព អស្ចារិទ្ធ អនុរដ្ឋលេខាធិការក្រសួង ព័ត៌មានជាគ្រូបង្គោលដែរ។
ឯកឧត្ដមកើត ឆែបានមានប្រសាសន៍លើកឡើងថា៖វគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងវិស័យព័ត៌មាននេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឡើងចំនួន៧វគ្គរួចមកហើយ ដោយមានសិក្ខាកាមដែលជាមន្ត្រីរាជការរបស់រដ្ឋបាលចំនួនជាង១ពាន់នាក់ចូលរួម។
ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីបន្តថា៖ វិស័យព័ត៌មាន មានការប្រែប្រួលយ៉ាងឆាប់រហ័ស ទៅតាមបច្ចេកវិទ្យាយុគសម័យDIGITAL។ ក្នុងសម័យកាលDIGITALនាពេលបច្ចុប្បន្ននេះ នរណាម្នាក់ ក៏ជាអ្នកព័ត៌មានដែរ គ្រាន់តែមានអាជីពនិងអត់អាជីពប៉ុណ្ណឹង។សម្រាប់ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការសហការពីក្រសួងព័ត៌មាន យើងបានរួមគ្នាបង្កើតឲ្យមានវគ្គបណ្ដុះបណ្ដាលវិស័យព័ត៌មាននេះ គឺដើម្បីប្រយុទ្ធប្រឆាំងនិងព័ត៌មានក្លែងក្លាយ។ ដើម្បីឲ្យរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននៅចក្ខុវិស័យរបស់ខ្លួន ប្រែក្លាយកម្ពុជាជាប្រទេស ដែលមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ លុះត្រាតែយើងទាំងអស់គ្នា រួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
ឯកឧត្ដមកើត ឆែ បានណែនាំថា៖ ក្រោយពីរបញ្ចប់នូវវគ្គបណ្ដុះបណ្ដាលនេះ មន្ត្រីរាជការនៅថ្នាក់មូលដ្ឋានរបស់យើងនឹងក្លាយជាអ្នកប្រយុទ្ធប្រឆាំងនិងព័ត៌មានក្លែងក្លាយដ៏មានឥទ្ធិពល។
ឯកឧត្ដមអភិបាលរងបានបញ្ជាក់ផងដែរថា ការទទួលបានព័ត៌មានពិត ព័ត៌មានច្បាស់លាស់ យើងនឹងទទួលបានជ័យជំនះ តែបើយើងទទួលព័ត៌មានក្លែងក្លាយ យើងនឹងទទួលនូវមហន្តរាយដ៏ធំ ទាំងសុខភាព ទាំងធនធានលុយកាក់ ទាំងគ្រួសារក៏ដូចជាសង្គមជាតិទាំងមូល។ការប្រយុទ្ធប្រឆាំងនិងព័ត៌មានក្លែងក្លាយគឺជារឿងរបស់យើងទាំងអស់គ្នា។ ការសិក្សាវគ្គបណ្តុះ
បណ្តាលនេះ មន្ត្រីរបស់យើងនឹងទទួលបានចំណេះដឹង ដូច្នេះសូមបន្តយកចំណេះដឹងទាំងនេះ ទៅចែកចាយដល់ក្រុមការងារ ក្រុមគ្រួសារក៏ដូចជាសហគមន៍ ដើម្បីរួមគ្នាប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ការគ្រប់គ្រងព័ត៌មានក្លែងក្លាយបាន វានឹងធ្វើឲ្យយើងមានសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្ត។
នាឱកាសនោះ ឯកឧត្ដម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បានមានប្រសាសន៍ថា សម័យកាលនេះគឺជាសម័យការឌីជីថល ដែលគ្រប់គ្នាត្រូវតែដើរឲ្យទាន់។ក្នុងនាមជាមន្ត្រីត្រូវស្វែងយល់អំពីព័ត៌មាន ហើយព័ត៌មានមិនមែនសម្រាប់តែអ្នកនាំពាក្យនោះទេ គឺសម្រាប់មន្ត្រីទាំងអស់គ្នា។ យើងជាកងទ័ពជួរមុខ ក្នុងការប្រយុទ្ធប្រប្រឆាំងនឹងព័ត៌មានក្លែងក្លាយ បើយើងទទួលព័ត៌មានខុសយើងនឹងសម្រេចចិត្តខុស ដែលនឹងនាំឲ្យមានបញ្ហាទាំងគ្រួសារនិងសង្គមជាតិទាំងមូល។ទាំងនេះ គឺទាមទារឲ្យយើងត្រូវយកចិត្តទុកដាក់គ្រប់គ្រងព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ។
ឯកឧត្ដមរដ្ឋលេខាធិការបន្តថា៖ សិក្ខាកាមដែលមកក្រេបជញ្ជក់យកចំណេះដឹងក្នុងវគ្គបណ្ដុះបណ្ដាលនេះគឺជាមន្ត្រីដែលបម្រើការងារនៅថ្នាក់មូលដ្ឋាន ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ។ យើងដឹងហើយថា រាជធានីភ្នំពេញ គឺជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះវិស័យវិស័យធំៗទាំងអស់គឺ ស្ថិតនៅក្នុងរាជធានីភ្នំពេញ។ ដូច្នេះមន្ត្រីយើងទាំងអស់នៅរាជធានីភ្នំពេញ ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនិងព័ត៌មានក្លែងក្លាយ ដើម្បីអោយរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចំរើនបន្ថែមទៀត៕

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងស្តីពីការ កែសម្រួលតម្រាយផ្លូវ និងពេលវេលាការធ្វើចរាចរណ៍រថយន្តធុនធ្ងន់គ្រប់ប្រភេទច...
03/12/2024

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងស្តីពីការ កែសម្រួលតម្រាយផ្លូវ និងពេលវេលាការធ្វើចរាចរណ៍រថយន្តធុនធ្ងន់គ្រប់ប្រភេទចេញចូលរាជធានីភ្នំពេញ

02/12/2024

ក្រោយរត់ប្រណាំងម៉ារ៉ាតុង សម្តេចធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ​ស្ថានភាពសហគមន៍ទេសចរណ៍ធម្ម ជាតិកំពង់ភ្លុក និងដោះស្រាយសំណូម ពរមួយចំនួនសៀមរាប ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់ការចូលរួមរត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុង អង្គរវត្តលើកទី ២៩ សម្តេចបានឆ្លៀតចុះមកពិនិត្យ​ស្ថានភាព​ និងទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។ក្នុងឱកាសចុះពិនិត្យស្ថានភាពនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដោះស្រាយនូវសំណូមពរមួយចំនួនជូនបងប្អូនសហគមន៍ទេសចរណ៍ផងដែរ។តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ សម្តេចបានបង្ហោះវីដេអូអមដោយខ្លឹមសាទាំងស្រុងដូចខាងក្រោម៖បន្ទាប់ពីបានចូលរួមកម្មវិធីរត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តលើកទី ២៩ ខ្ញុំបានឆ្លៀតឱកាសចុះមកពិនិត្យ​ស្ថានភាព​ និងទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប ។សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក​ ជាទីកន្លែងផ្តល់នូវទស្សនីយភាពបែបធម្មជាតិ នៃការរស់នៅរបស់បងប្អូនប្រជាជនខ្មែរ តាមបែបបទអ្នកទន្លេ​ និងសម្រស់ធម្មជាតិសម្បូរបែបរបស់បឹងទន្លេសាប​ផងដែរ។ជាមួយគ្នានេះ​ បន្ទាប់ពីបានទស្សនកិច្ច​ និងជួបសំណេះសំណាលផ្ទាល់ជាមួយសហគមន៍​ ពិសេសអ្នកប្រកបរបរជាអ្នកបើកបរកាណូត​ និងអុំទូកបម្រើសេវាជូនអ្នកទេសចរ ខ្ញុំទទួលបាននូវសំណូមពរ​មួយចំនួន​ ហើយសម្រេចផ្តល់ជាដំណោះស្រាយជូនដូចខាងក្រោម៖១. កសាងផ្លូវកៅស៊ូ ៨គីឡូម៉ែត្រ​ លើផ្លូវក្រាលគ្រួសក្រហម​ដែលមានស្រាប់ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ​ និងកាត់បន្ថយការហុយ២. កសាងបញ្ជរលក់សំបុត្រថ្មី របស់សហគមន៍ ដែលនឹងជួយឱ្យសហគមន៍មិនចាំបាច់ជួលដី ដើម្បីលក់សំបុត្រដូចបច្ចុប្បន្ន៣. ផ្តល់បន្ថែមនូវធុងសំរាមក្នុងសហគមន៍ ដើម្បីថែរក្សាអនាម័យ និងបរិស្ថាន នៅក្នុងតំបន់។ខ្ញុំសូមកោតសរសើរ ចំពោះបងប្អូនប្រជាពលរដ្ឋនៅកំពង់ភ្លុក ដែលបានរួមគ្នាចងក្រងជាសហគមន៍​ ដើម្បីផ្តល់ជូននូវសេវាកម្មយ៉ាងល្អ ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រកបដោយស្នាមញញឹមនិងសប្បាយរីករាយ​ ជាពិសេសក៏រួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ​ និងបង្កើតផលិតផលទេសចរណ៍បន្ថែម នៅក្នុងខេត្តសៀមរាប។

អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា 🇰🇭២ ធ្នូ ១៩៧៨ ~ ២ ធ្នូ ២០២៤
02/12/2024

អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា 🇰🇭
២ ធ្នូ ១៩៧៨ ~ ២ ធ្នូ ២០២៤

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អញ្ជើញសំណេះសំណាល និងចែកអំណោយ ជូនគ្រួសារយោធិនពិកា...
01/12/2024

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អញ្ជើញសំណេះសំណាល និងចែកអំណោយ ជូនគ្រួសារយោធិនពិការ អតីតយុទ្ធជន ៤៥៥គ្រួសារ នៅស្រុកចុងកាល់

ឧត្ដរមានជ័យ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារយោធិនពិការ អតីតយុទ្ធជន ចំនួន ៤៥៥គ្រួសារ រស់នៅស្រុកចុងកាល់ ខេត្ដឧត្ដរមានជ័យ។

គ្រួសារនីមួយៗ ទទួលបាននូវអំណោយមនុស្សធម៌ ដូចជាអង្ករចំនួន ២៥គីឡូ ក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ឃីត ចំនួនមួយមាន ( សារុង, ក្រមា, ភួយ), ភេសជ្ជៈបាកាស, ថវិកា ក្នុងម្នាក់៥ម៉ឺនរៀល។ ក្នុងនោះក៏មានការឧបត្ថម្ភថវិកាបន្ថែម ដល់អតីតយុទ្ធជនយោធិនពិការមួយចំនួនផងដែរ។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានប្រគល់អំណោយមនុស្សធម៌ ជូនដល់លោកគ្រូ អ្នកគ្រូចំនួន ៥នាក់ នៅសាលាបឋម សិក្សា ស្រះទឹកតេជោសែនជ័យ ស្រុក ចុងកាល់ផងដែរ។ ចំណែកសិស្សានុ សិស្ស ចំនួន ១៣២នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ ចំនួន ២ក្បាល ប៉ិច ១ដើម ថវិកា ចំនួន ១ម៉ឺនរៀល។

តាមការបញ្ជាក់របស់អភិបាលនៃគណៈអភិបាលខេត្ដឧត្ដរមានជ័យ លោក មាន ចាន់យ៉ាដា បានឱ្យដឹងថា ស្រុកចុងកាល់ ជាស្រុកមួយស្ថិតនៅភាគខាងត្បូង ទីរួមខេត្តឧត្តរមានជ័យ មានចំម្ងាយ២៩គឺឡូម៉ែត្រពីទីរួមខេត្ត។ ស្រុកនេះមានឃុំចំនួន៤ ភូមិចំនួន ៣៥ និងមានផ្ទៃដីសរុប ៦៥០.៨២ គីឡូម៉ែត្រការ៉េ មានប្រជាពលរដ្ឋ ២៩,៣៩០នាក់ (ស្រី១៤,៦៧១ នាក់) ដង់ស៊ីត ២៩នាក់ក្នុងមួយគីឡូម៉ែត្រការរ៉េ ក្នុងនោះប្រជាពលរដ្ឋ ៨៩.២% ជាកសិករ។

ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៥ រហូតមកដល់ឆ្នាំ២០១៧ តាមរយៈរដ្ឋបាលខេត្តឧត្តរមានជ័យ រាជរដ្ឋាភិបាលបានផ្ដល់ដីសម្បទានសង្គមកិច្ចចំនួន ២,៦១១ហិចតា ជូនគណៈកម្មាធិកាសមាគមអតីតយុទ្ធជនខេត្តនៅភូមិបាត់ផ្តៅ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដើម្បីគ្រប់គ្រងនិងធ្វើការអភិវឌ្ឍន៍ បង្កើតភូមិអភិវឌ្ឍន៍អតីតយុទ្ធជន។ ចាប់ពីឆ្នាំ២០១៧ដល់ឆ្នាំ២០២៤ គណៈគ្រប់គ្រងសមាគម បានរៀបចំហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវចំនួន ៥៦គីឡូម៉ែត្រ ជីកស្រះទឹកចំនួន ៤កន្លែង សាងសង់លំនៅដ្ឋានសរុបចំនួន ៤៥៥ខ្នង អណ្តូងស្នប់ ៩អណ្ដូង ស្តារប្រឡាយទឹក៦ខ្សែ ស្មើ ១៥គីឡូម៉ែត្រ ដាក់លូ ១៦កន្លែងស្មើ ១០៣កង់ សាលារៀន១ខ្នងមាន ៥បន្ទប់ ផ្ទះគ្រូ ១ខ្នង បានប្រគល់ជូនបងប្អូនអតីតយុទ្ធជនរស់នៅថែរក្សាលំនៅដ្ឋាននីមួយៗ និងធ្វើការដាំដុះនូវដំណាំហូបផ្លែមាន ស្វាយ ចេកដូង បានយ៉ាងល្អប្រសើរ។

ចាប់តាំងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ គ្រួសារអតីតយុទ្ធជន និងយោធិនពិការ នៅភូមិស្រះទឹកតេជោសែនជ័យ មានកិត្តិយសដ៏ខ្ពង់ខ្ពស់ដោយបានទទួលវត្តមានរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញមកសំណេះសំណាលសួរសុខទុក្ខ សម្ពោធស្រះទឹក និងប្រគល់ផ្ទះជូនអតីតយុទ្ធជន ចំនួន ២លើកមាន ៤៥៥គ្រួ សារ ស្មើនឹងផ្ទះ ៤៥៥ខ្នង ដែលជាអំណោយដ៍ថ្លៃថ្លា សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

សមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងភូមិស្រះទឹកតេជោសែនជ័យទាំងអស់ ទទួលបាននូវការឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារៈ និងថវិកាពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមទាំងពីសប្បុរសជន និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ក្នុងនោះដែរការបង្កើតភូមិអភិវឌ្ឍន៍អតីតយុទ្ធជននេះឡើង គឺដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនថែមមួយកម្រិតទៀត ដោយការផ្តល់លំនៅដ្ឋានរស់នៅបានសមរម្យ ហើយជាការតបស្នងដល់អតីតយុទ្ធជនដែលបានលះបង់អាយុជីវិត និងបានបូជាសាច់ស្រស់ឈាមស្រស់ ការពារជាតិ និងទឹកដី រក្សាបាននូវសន្តិភាព ហើយបានដាក់ឈ្មោះភូមិនេះថា «ភូមិស្រះទឹកតេជោសែនជ័យ» មកដល់សព្វថ្ងៃនេះ៕

Address

Phnom Penh
12000

Alerts

Be the first to know and let us send you an email when RKT Tvonline posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to RKT Tvonline:

Share

Category