RaksmeyKorkthlork

RaksmeyKorkthlork បណ្ដាញព័ត៌មានសម្រាប់មហាជន

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី ៣ លោក សុទ្ធ សុជាតិ ចៅរងទី ១ នៅព្រឹកថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០២៦ បានដឹកនាំកម្លាំងសហការ ជាម...
06/09/2026

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី ៣ លោក សុទ្ធ សុជាតិ ចៅរងទី ១ នៅព្រឹកថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០២៦
បានដឹកនាំកម្លាំងសហការ ជាមួយមេភូមិ អូដឹម ដើម្បីរៀបចំសណ្ដាប់ធ្នាប់ជូនបងប្អូន ប្រជាពលរដ្ឋដែលលក់ដូនៅលើផ្លូវឱ្យបានរៀបរយ កុំឱ្យមានការកក់ស្ទះដល់បងប្អូនដែលធ្វើដំណើរតាមផ្លូវ សូមអធ្យាស្រ័យ និងសូមយោគយល់ ៕

គណៈប្រតិភូក្លិបអ្នកកាសែតកម្ពុជាអញ្ជើញទស្សនៈកិច្ចអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាប្រធានក្លិបអ្នកកាសែតកម្ពុជា លោក...
06/09/2026

គណៈប្រតិភូក្លិបអ្នកកាសែតកម្ពុជាអញ្ជើញទស្សនៈកិច្ចអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា

ប្រធានក្លិបអ្នកកាសែតកម្ពុជា លោក ពុយ គា បានដឹកនាំគណៈប្រតិភូសារព័ត៌មានចំនួន២៣ស្ថាប័ន ធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីសមិទ្ធផល និងកេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។
គណៈប្រតិភូក្លិបអ្នកកាសែតកម្ពុជា បានទស្សនកិច្ចចំនួន៦ទីតាំងដែលជាសមិទ្ធផលសំខាន់ៗរបស់អ.វ.ត.ក. ទី១) បណ្ណាល័យនិងកន្លែងសិក្សាស្រាវជ្រាវ ទី២) និហិតដ្ឋានបណ្ណសារ ទី៣) សាលពហុបំណង ទី៤) បន្ទប់ពិគ្រោះយោបល់ជនរងគ្រោះ ទី៥) សាលាតាំងពិព័រណ៍អចិន្ត្រៃយ៍អំពីដំណើរការកាត់ក្តី និងទី៦) ឧទ្យានសម្រាប់ការចងចាំ។
ជាមួយគ្នានេះ អ.វ.ត.ក. បានឱ្យដឹងថា ក្រោយពីបានបញ្ចប់ការជំនុំជម្រះក្តីនៅចុងឆ្នាំ២០២២ ខ្លួនបានបន្តអនុវត្តមុខងារកេរដំណែល ក្នុងគោលបំណងផ្សព្វផ្សាយការយល់ដឹងអំពីប្រវត្តិសាស្ត្រ និងកេរដំណែលរបស់ អ.វ.ត.ក. ដល់សាធារណជន និងបានបង្កើតឱ្យមានមជ្ឈមណ្ឌលធនធានទាំងអស់នេះឡើង៕

លោក​ វ៉ា​ សាវឿន​ ចៅសង្កាត់ និងលោកសុទ្ធ សុជាតិ ចៅសង្កាត់រងទី១ សូមថ្លែង អំណរគុណ ដល់លោកស្រី មូល សាមុឺនតំណាងអោយ លោក តាំង ហុង...
05/09/2026

លោក​ វ៉ា​ សាវឿន​ ចៅសង្កាត់ និងលោកសុទ្ធ សុជាតិ ចៅសង្កាត់រងទី១ សូមថ្លែង អំណរគុណ ដល់លោកស្រី មូល សាមុឺនតំណាងអោយ លោក តាំង ហុងស្រេង និង លោកស្រី គៀង ហួង ដែលរស់ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ បានឧបត្ថម អង្ករចំនួន ១តោន ស្មើរនឹង៤០បាវ ដេីម្បីទុកចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតនៅក្នុងមូលដ្ឋាន។

ក្នុងឱកាសនេះផងដែរ​ ក្រុមការងារសង្កាត់ចោមចៅទី៣​ សូមជូនពរដល់ លោកជួបតែសេចក្តីសុខ​ សុខភាពល្អ​ សុភមង្គលក្នុងគ្រួសារ​ ជោគជ័យគ្រប់ភារកិច្ច

នៅព្រឹកទី ០៥ ខែកញ្ញាឆ្នាំ២០២៦ ។

ក្លិបអ្នកកាសែតកម្ពុជា សហការជាមួយក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃ​រាជ​បណ្ឌិត្យ​សភាកម្ពុជា នៅ​ព្រឹក​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦...
31/08/2026

ក្លិបអ្នកកាសែតកម្ពុជា សហការជាមួយក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃ​រាជ​បណ្ឌិត្យ​សភាកម្ពុជា នៅ​ព្រឹក​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នេះ បាន​រៀបចំ​វេទិកាសារព័ត៌មានលើប្រធានបទ «ការ​ប្រើ​ភាសា​ខ្មែរ​ឲ្យ​បាន​ត្រឹមត្រូវ៖ នរណាជាអ្នកទទួលខុសត្រូវ» ដែលនឹងប្រព្រឹត្តទៅនៅ​​​រាជ​បណ្ឌិត្យ​សភាកម្ពុជា។

វាគ្មិន​ក្នុង​វេទិកាខាងលើ​នេះ​​រួមមាន បណ្ឌិតសភាចារ្យ ហ៊ាន សុខុម ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ភាសាខ្មែរ​ បណ្ឌិត មាឃ បូរ៉ា ប្រធាន​វិទ្យាស្ថាន​ភាសា​ខ្មែរ​ និង លោក ជិន លន សាស្ត្រាចារ្យ​នៃ​ពុទ្ធិក​វិទ្យាល័យ​ព្រះ​សុរាម្រឹត និង​មាន​ការ​សម្របសម្រួលដោយ លោក ពុយ គា ប្រធាន​ក្លិប​អ្នក​កាសែត​កម្ពុជា ដែល​មាន​​អ្នក​សារព័ត៌មាន​ចូល​រួមចំនួន​​១២០នាក់ មក​ពី​៨២ស្ថាប័ន​។

ក្នុង​គោលបំណងបង្កើតជាវេទិកាផ្លាស់ប្តូរមតិ និង​ចែក​រំលែក​ចំណេះ​ដឹង​រវាង​អ្នក​ជំនាញភាសាខ្មែរ អ្នកសារព័ត៌មាន អ្នកផលិតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកពាក់ព័ន្ធ ដើម្បី​ពិនិត្យ​មើល​បញ្ហា​ប្រឈម​នៃការ​ប្រើប្រាស់​ពាក្យពេចន៍​ អក្ខរាវិរុទ្ធ ​វេយ្យាករណ៍​ និង​ការ​ប្រើប្រាស់​ពាក្យ​ថ្មីៗ​នៅ​ក្នុង​សារព័ត៌មាន​ និង​បណ្តាញ​សង្គម​នា​ពេល​បច្ចុប្បន្ន។

សេចក្ដីបំភ្លឺព័ត៍មាន របស់រដ្ឋបាលខណ្ឌច្បារអំពៅ។
31/08/2026

សេចក្ដីបំភ្លឺព័ត៍មាន របស់រដ្ឋបាលខណ្ឌច្បារអំពៅ។

អធិការនគរបាលក្រុងស្វាយរៀង ដឹកនាំកម្លាំងដំឡើងសូឡាបំភ្លឺផ្លូវចំនួន៣០ដើម នៅសង្កាត់សង្ឃ័រស្វាយរៀង៖ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ...
31/08/2026

អធិការនគរបាលក្រុងស្វាយរៀង ដឹកនាំកម្លាំងដំឡើងសូឡាបំភ្លឺផ្លូវចំនួន៣០ដើម នៅសង្កាត់សង្ឃ័រ

ស្វាយរៀង៖ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦នេះបានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សង្ឃ័រ សហការជាមួយក្រុមប្រឹក្សាសង្កាត់ លោកនាយកសាលា និងប្រជាការពារ ចុះដំឡើងសូឡាបំភ្លឺផ្លូវចំនួន៣០ដើម នៅតាមបណ្តោយផ្លូវជាតិលេខ១៣ស្ថិតនៅសង្កាត់សង្ឃរ័ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សេចក្តីជូនដំណឹងស្តីពី ការប្រុងប្រយ័ត្នចំពោះគណនីតេឡេក្រាម (Telegram) ក្លែងបន្លំជាលោកចៅសង្កាត់គោកឃ្លាងរដ្ឋបាលសង្កាត់គោកឃ្ល...
31/08/2026

សេចក្តីជូនដំណឹង
ស្តីពី ការប្រុងប្រយ័ត្នចំពោះគណនីតេឡេក្រាម (Telegram) ក្លែងបន្លំជាលោកចៅសង្កាត់គោកឃ្លាង

រដ្ឋបាលសង្កាត់គោកឃ្លាង មានកិត្តិយសសូមជម្រាបជូន ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា៖ នាពេលថ្មីៗនេះ មានជនខិលខូចបានបង្កើត គណនីតេឡេក្រាម (Telegram) ក្លែងបន្លំ ដោយប្រើប្រាស់រូបថត និងឈ្មោះជាថ្នាក់ដឹកនាំសង្កាត់ដោយដាក់ឈ្មោះ លោក ញ៉ាត សាម៉េត ដែលជាចៅសង្កាត់គោកឃ្លាង ។

ជនអនាមិកទាំងនោះ បានយកគណនីក្លែងបន្លំខាងលើ ទៅផ្ញើសារទាក់ទងឆបោក និងស្នើសុំខ្ចីប្រាក់ពីបងប្អូនប្រជាពលរដ្ឋមួយចំនួន និងក្រុមការងារសង្កាត់ផងដែរ ។

រដ្ឋបាលសង្កាត់គោកឃ្លាង សូមបដិសេធដាច់ខាត និងសូមបញ្ជាក់ជូនថា លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង ពុំដែលបានប្រើប្រាស់គណនីតេឡេក្រាមដើម្បីទាក់ទងខ្ចីប្រាក់ ឬទាមទារផលប្រយោជន៍ហិរញ្ញវត្ថុពីបុគ្គលណាម្នាក់ឡើយ។
អាស្រ័យហេតុនេះ សូម ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់។

ប្រសិនបើមានគណនីឈ្មោះខាងលើទាក់ទងទៅ៖
- សូមកុំផ្ទេរប្រាក់ ឬផ្តល់ព័ត៌មានផ្ទាល់ខ្លួនឱ្យសោះ។
- សូមធ្វើការផ្ទៀងផ្ទាត់ ឬរាយការណ៍ផ្ទាល់មកកាន់រដ្ឋបាលសង្កាត់គោកឃ្លាង ជាបន្ទាន់។
-បើមានករណីដូចជម្រាបខាងលើ សូមទាក់ទងមកលេខទូរស័ព្ទលោកចៅសង្កាត់ផ្ទាល់ (Tel 012 670 116)(070670116)

រដ្ឋបាលសង្កាត់គោកឃ្លាង សូមអរគុណ និងសូមប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជួយចែករំលែកព័ត៌មាននេះ ដើម្បីជៀសវាងការចាញ់បោកជនខិលខូច។

គោកឃ្លាងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៧ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពល...
15/08/2026

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៧ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី

ព្រៃវែង និងស្វាយរៀង៖ ដោយមានការគិតគូរជាបន្តបន្ទាប់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បានអញ្ជើញប្រគល់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី រស់នៅក្នុងទឹកដីខេត្តព្រៃវែង ចំនួន ៥ខ្នង និងខេត្តស្វាយរៀង ចំនួន ២ខ្នង ។

ផងដែរនោះ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏សោកសង្រេងបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខដោយក្តីបារម្ភពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ។
ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងបរិក្ខារចាំបាច់ផ្សេងៗ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃ។

សូមបញ្ជាក់ផងដែរថា ជាការគិតគូរដល់ស្ថានភាពជីវិតរបស់វីរកងទ័ពរួមទាំងក្រុមគ្រួសារ សម្តេចធិបតី បានដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលីដូចជាផ្តល់ការណែនាំឱ្យប្រកបមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗបានសិក្សាកម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសារជាថ្មី ការជួយសម្រួលដល់ការផ្ទេរប័ណ្ណកម្មសិទ្ធិដោយមិនគិតកម្រៃសេវា រួមទាំងការប្រគល់ជូននូវមេដាយកិត្តិយសដល់វីរកងទ័ពដែលបានប្រយុទ្ធដោយផ្ទាល់ក្នុងសមរភូមិការពារទឹកដី។ ជាលទ្ធផល ក្រុមគ្រួសាររបស់វីរកងទ័ពបានប្រកបរបរចិញ្ចឹមជីវិតយ៉ាងរីកចម្រើន បានរៀបចំទុកដាក់ផ្ទះសំបែងដោយមានការដាំដំណាំជាច្រើនមុខនៅជុំវិញផ្ទះ និងថែមទាំងបានបញ្ជូនកូន ចៅទៅរៀនសូត្រគ្រប់ជ្រុងជ្រោយផងដែរ៕

សម្តេចនាយករដ្ឋមន្ត្រី​ ថ្លែងរម្លឹកថា​ ពេលដាក់លោក សរ សុពុត្រា មកកាន់ជាអភិបាលខេត្តស្ទឹងត្រែង សម្តេចបានផ្តាំថា​ ទៅដឹកនាំខេត...
12/08/2026

សម្តេចនាយករដ្ឋមន្ត្រី​ ថ្លែងរម្លឹកថា​ ពេលដាក់លោក សរ សុពុត្រា មកកាន់ជាអភិបាលខេត្តស្ទឹងត្រែង សម្តេចបានផ្តាំថា​ ទៅដឹកនាំខេត្តមិនត្រូវមានគំនិតថា នឹងទទួលបានអ្វី ឬសល់អ្វីខ្លះនោះទេ

ស្ទឹងត្រែង​ ៖ ថ្លែងចេញពីទឹកដីខេត្តស្ទឹងត្រែងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រម្លឹកថា ពេលតែងតាំងលោក សរ សុពុត្រា មកកាន់តំណែងជាអភិបាលខេត្តស្ទឹងត្រែង សម្តេចបានផ្តាំផ្ញើថា ការដឹកនាំខេត្តមិនត្រូវមានគំនិតថា នឹងទទួលបានអ្វី ឬសល់អ្វីខ្លះនោះទេ ផ្ទុយទៅវិញត្រូវគិតពីការកសាងស្នាដៃបន្សល់ទុកជូនប្រជាជន និងខេត្ត។

ការរម្លឹកបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃពុធ​ ទី១២ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសសម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងខេត្តស្ទឹតត្រែង ដែលទើបនឹងសាងសង់រួចរាល់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានរម្លឹកយ៉ាងដូច្នេះថា៖ «ខ្ញុំបានប្រាប់ទៅឯកឧត្តម សរ សុពុត្រា ដូចខ្ញុំចាំនៅពេលបានទទួលតំណែងជាអភិបាលខេត្ត ជួបខ្ញុំ ខ្ញុំថា ពុត្រា គោលការណ៍ធំមួយដែលបានទទួលការងារសូមកុំគិតថា តើក្នុងតួនាទីនេះ ខ្ញុំទទួលបាន ខ្ញុំយកបានអីខ្លះ អត់ទេណា ត្រូវគិតថាក្នុងការងារដែលខ្ញំជារដ្ឋ ជាអភិបាលខេត្ត មិនសំខាន់ថាខ្ញុំនៅប៉ុន្មានឆ្នាំទេ សំខាន់ថាខ្ញុំកសាងស្នាដៃអីខ្លះទុកបន្សល់ឱ្យប្រជាជនអ្នកខេត្ត ហ្នឹងហើយបានត្រូវគោលដៅ»។

ទន្ទឹមនេះដែរ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ក្នុងតួនាទីជាអភិបាលខេត្ត មិនសំខាន់ថាត្រូវនៅប៉ុន្មានឆ្នាំនោះទេ តែសំខាន់ថាបានកសាងស្នាដៃអ្វីខ្លះទុកបន្សល់ឱ្យប្រជាជន។ ប្រសិនបើគ្រាន់តែទទួលបានតួនាទី ហើយបែរជាគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន នោះមិនមែនជាគោលដៅពិតប្រាកដឡើយ។ ផ្ទុយទៅវិញ ត្រូវគិតថា តាមរយៈតួនាទីនេះ តើអាចធ្វើអ្វីខ្លះដើម្បីបន្សល់ទុកជូនប្រទេសជាតិ ដែលជាភារកិច្ចស្នូលក្នុងការបម្រើប្រជារាស្ត្រ។ចំណុចនេះគឺជាកិច្ចការងារដ៏សំខាន់។

សម្តេចធិបតី បានបន្តថា មន្ត្រីរាជការទាំងអស់ ជាពិសេសថ្នាក់ដឹកនាំស្ថាប័ន ត្រូវមានគោលការណ៍ និងគោលនយោបាយដឹកនាំឱ្យបានត្រឹមត្រូវ ដើម្បីធ្វើយ៉ាងបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ។ ខណៈជាក់ស្តែងការខិតខំរបស់លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង គឺបានប្រែក្លាយកន្លែងវិនិយោគឯកជន មកជាកន្លែងសាធារណៈ ដើម្បីធ្វើយ៉ាងណាចែករំលែករវាងវិស័យឯកជន និងវិស័យសាធារណៈ បានរួមរស់ដោយសុខដុមរមនាទាំងអស់គ្នាជាដើម។​ នេះជាឧទាហរណ៍ជាក់ស្តែង។

​សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ចំពោះទឹកដីខេត្តស្ទឹងត្រែង ក្នុងនាមជាអភិបាលខេត្តអាចប្រគល់ទីតាំងមួយចំនួនដល់វិស័យឯកជន ដើម្បីចូលរួមអភិវឌ្ឍន៍ ក៏ប៉ុន្តែ ត្រូវមានការគិតគូរឱ្យបានម៉ត់ចត់។ អញ្ចឹងការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត គឺធ្វើយ៉ាងណាយកប្រទេសជាតិ និងប្រជាជនជាគោល មិនថានៅក្នុងកាលៈទេសៈណានោះទេ។ កុំយកតួនាទីទៅប្រើប្រាស់ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន គឺត្រូវប្រើតួនាទី និងអំណាចដែលទទួលបាន ដើម្បីសាងស្នាដៃ បម្រើប្រជាជន និងប្រទេសជាតិ។

ត្រង់ចំណុចនេះ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត បានរម្លឹកថា សម្តេចតេជោ ហ៊ុន សែន និងអតីតឥស្សរជនឆ្នើមៗរបស់កម្ពុជា បានតស៊ូរំដោះប្រទេសកម្ពុជា ចេញពីរបបខ្មែរក្រហម នៅឆ្នាំ១៩៧៩ ក៏បានយកជីវិត និងការកសាងជីវភាពរបស់ប្រជាជនជាគោលផងដែរ។ បើមិនដូច្នេះទេ អ្នកស្នេហាជាតិរបស់យើង​ លះបង់គ្រប់បែបយ៉ាងកសាងប្រទេសចេញពីបាតដៃទទេ រហូតធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍជាលំដាប់៕

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ បានប្រកាសនាមុននេះថា  ៖ «ខ្ញុំ​បាន​ចាត់​ទៅ​លោក​ឧត្តម​សេនីយ៍ត្រ...
12/08/2026

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ បានប្រកាសនាមុននេះថា ៖ «ខ្ញុំ​បាន​ចាត់​ទៅ​លោក​ឧត្តម​សេនីយ៍ត្រី ស្នងការ​រង ប៊ុ​ន សត្យា ឲ្យ​អញ្ជើញ​អ្នកលក់​ទូរសព្ទ បាន​ប្រើ​ពាក្យ​មិន​គប្បី​លើ​កង​ទ័​ព​ជួរ​មុខ ​(​អ្នក​ផ្ទះ​គាត់​ប្រាប់​ថា​ បាន​ចេញ​ទៅ​ព្រំដែន​ ដើម្បី​ជួប​កង​ទ័​ព​តាំង​ម្សិលមិញ​ម្ល៉េះ​) ពេល​នេះ ​មិន​ទាន់​វិល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ទេ» ​។

Address

Phnom Penh
12000

Alerts

Be the first to know and let us send you an email when RaksmeyKorkthlork posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to RaksmeyKorkthlork:

Shortcuts

Share

Category