
28/07/2025
🇰🇭ខ្មែរយើងចូរកុំភ្លេចខ្លួន និង ធ្វេសប្រហែលអោយសោះ
មុននឹងផ្ទុះសង្គ្រាមលោកលើកទី២ នៅខែសីហា 1939 អុីត្លែបានបង្កើតពត៍មានក្លែងក្លាយជាច្រើន ដើម្បីមានហេតុផលគ្រប់គ្រាន់ ធ្វើសង្គ្រាមជាមួយប៉ូឡូញ។
អុីត្លែបានបង្កើតរាល់ឯកសារក្លែងក្លាយ ការញុះញ៉ុង ថាប៉ូឡូញជាអ្នកឈ្លានពានអាឡឺម៉ងមុន ហើយដែលតិចនិចនេះធ្វើអោយមានការប្រកាសសង្គ្រាមរវាងអាឡឺម៉ង់និង ប៉ូឡូញ បានសម្រេច។
អុីត្លែឈ្លានពានប៉ូឡូញក្រោមលេសឃោសនាថា អាឡឺម៉ង់ការពារខ្លួន។
កងទ័ព និងប្រជាជនស្លូតត្រង់ រាប់លាននាក់បានស្លាប់ ខ្ទេចខ្ទីសព្វបែបយ៉ាង ហើយសង្គ្រាមលោកលើកទី២ក៏បានផ្ទុះឡើង។
អ្វីដែលអុីត្លែចង់បានគឺវាទទីដណ្តើមទឹកដីនៅប៉ែកអុឺរ៉ុបតែម្តង ដោយសារតែភាពលោពលន់របស់ខ្លួន។
ឥលូវថៃដូចគ្នា កំពុងមានមហិចតា ចិញ្ចឹមចិត្តចង់បានទឹកដី ប្រាសាទបុរាណ វប្បធម៍យើង សព្វគ្រប់បែបយ៉ាង ទោះបីត្រូវកុហក់ពិភពលោកក៏ដោយ ។
យើងត្រូវរួបរួមគ្នា។