PP News 24

PP News 24 ផេកផ្សព្វផ្សាយព័ត៌មានសន្តិសុខសង្គ? pp news 24 ជាផេចផ្សាយពត៌មានសំរ៉ាប់ ពលរដ្ឋ ធ្វើអ្វីៗដើម្បីពលរដ្ឋ ដើម្បីសង្គម មានសន្តិភាពនឹងសុវត្តិភាព

 #គ្រោះថ្នាក់​ចរាចរណ៍​ រវាង​រថយន្ដ​ សេរី​ទំនើប​ម៉ាក​ Ford Ranger បុក​រថយន្ដ​ដឹក​មាន់​ត្រង់​ចំណុច​ផ្លូវ​បំបែក​ជា​បួន​បណ្ដ...
30/09/2022

#គ្រោះថ្នាក់​ចរាចរណ៍​ រវាង​រថយន្ដ​ សេរី​ទំនើប​ម៉ាក​ Ford Ranger បុក​រថយន្ដ​ដឹក​មាន់​ត្រង់​ចំណុច​ផ្លូវ​បំបែក​ជា​បួន​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ ហេតុការណ៍​នេះ​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២០០៤​ កែងផ្លូវ​ណតប្រ៊ីដ​ សង្កាត់​អូរបែកក្អម​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​ វេលា​ម៉ោង​១២:២០នាទី​យប់​ រំលង​អាធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​៣០​ ខែ​កញ្ញា​ ឆ្នាំ​២០២២។

ពិត..ជា..រន្ធត់..មែ..ន.បុ...រស..២..នាក់..បាន..បាត់...បង់ជី..វិត..ភ្លាម..ៗ..នៅ..និងកន្លែងកើតហេតុ នៅលើផ្លូវជាតិលេខ៨ ដោយសារ...
30/09/2022

ពិត..ជា..រន្ធត់..មែ..ន.បុ...រស..២..នាក់..បាន..បាត់...បង់ជី..វិត..ភ្លាម..ៗ..នៅ..និងកន្លែងកើតហេតុ នៅលើផ្លូវជាតិលេខ៨ ដោយសារតែរថយន្ត១គ្រឿងម៉ាក ( lexus 570 )

( ខេត្តត្បូងឃ្មុំ )បុរស២នាក់បាន..បាត់..បង់..ជី..វិត..ភ្លាម..ៗនៅនិងកន្លែងកើតហេតុ នៅលើផ្លូវជាតិលេខ៨ ដោយសារតែរថយន្ត១គ្រឿងម៉ាក lexus 570 បើកបុកយ៉ាងពេញទំហឹង បណ្តាលឲ្យផ្លោងមនុស្សចេញពីម៉ូតូសណ្ដោងរ៉ឺម៉កនិងម៉ាស៉ីនម៉ូតូជ្រុះចេញពីតួរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៥-១៤៦ ស្ថិតនៅក្នុងភូមិពោធិ ឃុំកោងកាង ស្រុកពញក្រែក ចំណែករថយន្តបានជ្រុលចង្កូតធ្លាក់ចូលទៅក្នុងព្រៃ ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូសណ្តោងរ៉ឺម៉កនិងរថយន្តនោះ គឺម៉ូតូសណ្តោងរ៉ឺម៉កម៉ាក វ៉េវ គ្មានអាវ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ អែម សំអូន ហៅគោ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ស្លា..ប់..នៅនិងកន្លែងកើតហេតុ។

អ្នករួមដំណើរឈ្មោះ ផន ភីន ភេទប្រុស អាយុ១៦ឆ្នាំ នៅរស់ភូមិ-ឃុំជាមួយអ្នកបើកបរ ស្លាប់នៅកន្លែងកើតហេតុ។ ចំណែករថយន្តម៉ាក LEXUS LX 570 ពណ៌ខ្មៅ ស្លាកលេខត្រូវបានគេដោះចេញបាត់ ហើយអ្នកបើកបររថយន្តមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

ប្រភពច្បាស់ការណ៍បានឲ្យដឹងទៀតថា ហេតុការណ៍ខាងលើនេះ ម៉ូតូនិងរថយន្ត បានបើកបរបញ្ច្រាសទិសគ្នា ដោយម៉ូតូសណ្តោងរ៉ឺម៉កបើកបរពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ ធ្វើឲ្យរថយន្តដែលបើកត្រង់ពីត្បូងទៅជើង បានបើកមកបុកពេញទំហឹងតែម្ដង បណ្តាលឲ្យអ្នកបើកម៉ូតូរ៉ឺម៉កម្នាក់និងអ្នករួមដំណើរបាន..ស្លា..ប់..ភ្លា..ម..ៗនៅនឹងកន្លែងកើតហេតុ។

ប្រភពបន្តថា ករណីខាងលើនេះ បានបណ្តាលឲ្យម៉ូតូសណ្តោងរ៉ឺម៉កខូចខាតកម្រិតធ្ងន់ ចំណែករថយន្តវិញ គឺខូចកម្រិតធ្ងន់ដូចគ្នា ហើយចំពោះមូលហេតុ គឺបត់ក្នុងស្ថានភាពគ្រោះថ្នាក់។

ចំណែករថយន្ត lexus 570 និងម៉ូតូសណ្តោងរ៉ឺម៉ក់ ត្រូវបានមន្ត្រីជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាក្រែកជាបណ្ដោះអាសន្ន ដើម្បីធ្វើការស៊ើបអង្កេត និងស្រាវជ្រាវបន្តទៀត។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញធ្វើកុសលវិច្ច័យចប់សព្វគ្រប់ក៏ប្រគល់ សពជនរងគ្រោះទាំង២នាក់ទៅឱ្យក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី៕

26/09/2022

សម័យហ្នឹងទៅហើយនៅមានម្ដាយឪពុកម៉ាកហ្នឹងទៀត...

-ជនដៃដល់ដែល..ស..ម្លា..ប់..ស្រ្តី..ម្នាក់..ដាក់ក្នុងរថយន្តP​RIUSយកទៅប្លុងចោ​ល​​ នៅក្រោយផ្សារភូពុយក្នុងក្រុងបាត់ដំបង​ត្រូវ...
26/09/2022

-ជនដៃដល់ដែល..ស..ម្លា..ប់..ស្រ្តី..ម្នាក់..ដាក់ក្នុងរថយន្តP​RIUSយកទៅប្លុងចោ​ល​​ នៅក្រោយផ្សារភូពុយក្នុងក្រុងបាត់ដំបង​ត្រូវបានសមត្ថកិច្ចនគរ​បា​ល​សហការឃាត់ខ្លួនបានហេីយ​នៅប្រទេសថៃ៖
—————-
-នៅថ្ងៃអាទិត្យ១៥រោចខែ​ភទ្របទឆ្នាំខាលចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី​២៥​ខែ​កញ្ញា​ឆ្នាំ​២០២២​ សម​​ត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ ដែលមានលោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ជា​ស្នងការ​ បានជម្រុញនិងដឹកនាំបញ្ជាដល់លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែន​ការ​ងារនគរបាល​ព្រ​ហ្មទ័ណ្ឌ​ និងក្រោមការដឹកនាំរបស់ឯកឧត្តមប្រធាននាយកដ្ឋាននគរបាល​ព្រ​ហ្មទ័ណ្ឌ​ នៃអគ្គស្នងការដ្ឋាននគរបា​ល​ជាតិ​ និងសមត្ថកិច្ចនគរ​បាល​ អន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិដូង​ ស្រុកកំរៀង​ រួមសហការជាមួយសមត្ថកិច្ចនៃព្រះរាជាណាចក្រថៃ​ និងដោ​យ​មានការសម្របសម្រួលលេីនីតិវិធី​ ពីឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​នៃអយ្យ​ការ​អមសាលាដំបូងខេត្តបា​ត់​ដំបងផងនោះ​ បានធ្វេីការឃាត់​ខ្លួនបុរសម្នាក់ដែលជាជនសង័្សយក្នុងករណី​ សម្លា.ប់​ស្រ្តីម្នាក់ដាក់ក្នុងរថយន្តព្រូសPRIUSមួយគ្រឿងយកមកប្លុងចោលនៅក្រោយផ្សារភូពុយ​ស្ថិតនៅសង្កាត់អូរ​ចារ​ ក្រុង​បាត់ដំបង​ដែលបានប្រទះឃេី​ញ​​កាលពីថ្ងៃទី១៤​ ខែ​ កញ្ញាឆ្នាំ​២០​២២។

បុរសម្នាក់នោះឈ្មោះ​មាស​ ពេជ្របូរមីភេទប្រុស​ អា​យុ​២៨ឆ្នាំ​ បច្ចុប្បន្នរស់​នៅ​ភូមិភ្នំពេញថ្មី​ សង្កាត់ភ្នំពេញថ្មីខ័ណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ មាន​មុខ​របរមិនពិត​ប្រាកដ។

សូមជម្រាបជូ​នថា​កាលពីព្រលប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២​០២២ មាន​រឿងហេតុភ្ញាក់ផ្អេីលមួយដោយសារគេបានប្រទះ​ឃើញស្ត្រីម្នាក់បានស្លាប់នៅបាំងខាងក្រោយនៃរថយន្តម៉ាកព្រូស PRIUS ព៌ណទឹក ប្រាក់ ពាក់ស្លាក​លេខ ភ្នំពេញ2BQ-1371 ស្ថិតនៅខាង​ក្រោយបរិវេណផ្សារទំនើបភូពុ​យ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់​ដំ​បង។

តាមរយៈការស្រាវជ្រាវដែលបានធ្វេីឡេីងនៅថ្ងៃបន្ទាប់បានឱ្យដឹងថា​ ស្រ្តីជាជនរងគ្រោះមានឈ្មោះ ឌីម សោ​ភា អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម ហើយបច្ចុប្បន្នរស់នៅសង្កាត់ក្រាំងធ្នង់ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ មានមុខរបរជាអ្នកសំអាង និងកែសម្ផស្ស ព្រមទាំងលក់ដីឡូត៍ និងលក់អនឡាញទៀតផង។

ស្រ្តីរូបនេះបានចាកចញពីផ្ទះជាមួយរថយន្តខាងលេី​ កាលពីថ្ងៃកាន់បិណ្ឌ​ទី១ គឺអំឡុងថ្ងៃ១១ខែ​កញ្ញា​ ឆ្នាំ​២០​២២​ ហេីយបាត់ការ​ទាក់ទងតាម​ទូរ​ស័ព្ទចាប់ពីថ្ងៃទី​១២ ខែ​ កញ្ញា​ឆ្នាំ​២០២២​ រហូតដល់ពេលប្រទះឃេីញរថយន្តនិងសាកសពតែ​ម្តង។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនដៃដល់រូប​នេះបានសារភាពថា​ រូបគេពិតជាបានសម្លា.ប់ស្រ្តីជាជនរងគ្រោះខាងលេីប្រាកដមែន​ ដែលការ​សម្លា.ប់នេះប្រព្រឹត្តនៅក្នុងរថយន្ត​ បន្ទាប់ពីរូបគេនិងជនរងគ្រោះកេីតជម្លោះពាក្យសំដីជាមួយគ្នាក្នុងពេលរួមធ្វេីដំណេីរ​ដោយរថយន្ត​ ហេីយចំ​ណុ​ច​ប្រព្រឹត្តិនេះធ្វេីឡេីងនៅឯជាយរាជធានីភ្នំពេញ​ រួចបេីករថយន្តដឹកសពស្រ្តីរូប​នោះយកមកប្លុងចោលនៅក្រោយផ្សារភូពុយក្នុងក្រុងបាត់ដំបង​នាអំ​ឡុ​ង​​ថ្ងៃទី១២​ ខែ​ កញ្ញា​ឆ្នាំ​២០២២​ រួចគេចខ្លួនបាត់​ រហូតដល់រសៀលថ្ងៃទី១៤​ ខែ​កញ្ញា​ឆ្នាំ​២០២២​ ទេីបគេប្រទះឃេីញសាកសពនៅក្នុងរថយន្តបន្ទាប់ពីមា​ន​ក្លិនស្អុយភាយចេញពីក្នុងរថ​យន្តនោះ។

ទោះជាយ៉ាងនេះក្តីជនសង័្សយខាងលេី​ បានត្រឹមតែឆ្លេីយប្រាប់សម្ថកិច្ចថា​រូបគេជ្រុលដៃរហូតធ្វេីឱ្យស្រ្តីរូប នេះស្លា.ប់ ក្នុងពេលដែលរូបគេប្រេី ហិង្សាទៅ​លេីស្ត្រីរូបនេះ​ ក្នុងខណៈកំពុងមានទំនាស់ពាក្យសំដីជាមួយគ្នា។

ពេលនេះសមត្ថកិច្ចនគរបាលកំពុងបន្តធ្វេីការស្រាវជ្រាវបន្ថែមទៀតនិងរៀបចំសំណុំរឿងបញ្ជូនទៅអនុ​វត្តទោសតាមផ្លូវច្បាប់៕

21/09/2022

ផ្សាយ​ផ្ផ្ទាល÷នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញដែលដឹកនាំដោយលោក ឃ្លាំង ហួត រួមជាមួយលោក ជា ពិសី អភិបាលខណ្ឌទួលគោក និងមន្ត្រីពាក់ពន្ធនានា កំពុងតែបន្តចុះឆែកតាមហាងបញ្ជាំ។

នៅព្រឹកថ្ងៃទី២១​ ខែកញ្ញា​ ឆ្នាំ២០២២នេះ​ បងប្អូនប្រជាពលរដ្ឋបាននាំគ្នាពិនិត្យមេីលម៉ូតូ​ដែលបានបាត់​នៅ​ យកទៅទុកនៅOCICO ជ្រោយ...
21/09/2022

នៅព្រឹកថ្ងៃទី២១​ ខែកញ្ញា​ ឆ្នាំ២០២២នេះ​ បងប្អូនប្រជាពលរដ្ឋបាននាំគ្នាពិនិត្យមេីលម៉ូតូ​ដែលបានបាត់​នៅ​ យកទៅទុកនៅOCICO ជ្រោយចង្វារ ក្រោយពីអាជ្ញាធររាជធានីភ្នំពេញ​ ធ្វេីការដកហូតពីឃ្លាំងបញ្ចាំខុសច្បាប់នៅផ្សារឃ្លាំងរំសេវ​។

អាជ្ញាធរបន្ដចុះបង្ក្រាបទីតាំងលួចបើកល្បែងស៉ីសងតាមអនឡាញខុសច្បាប់ នៅសណ្ឋាគារមីន (MinHotel) ក្នុងខណ្ឌដូនពេញ(ភ្នំពេញ)៖ នៅរសៀល...
21/09/2022

អាជ្ញាធរបន្ដចុះបង្ក្រាបទីតាំងលួចបើកល្បែងស៉ីសងតាមអនឡាញខុសច្បាប់ នៅសណ្ឋាគារមីន (MinHotel) ក្នុងខណ្ឌដូនពេញ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីលោក ជា ខេមា អភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានបន្ដបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងសង្ស័យ មានបង្កប់ល្បែងស៊ីសងអនឡាញ នៅសណ្ឋាគារមីន (Min Hotel) ស្ថិតនៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

ប្រតិបត្តិការនេះមានការចូលរួមពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារង, លោក លី ប៊ុនអេង ស្នងការរងរាជធានីភ្នំពេញ, លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ, លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ, លោក ថោង ពិសិដ្ឋ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញ, អភិបាលរង, អធិការរងនគរបាលខណ្ឌ, មេបញ្ជាការរងនគរបាលខណ្ឌ, លោកចៅសង្កាត់ផ្សារថ្មី៣ និងលោកនាយប៉ុស្តិ៍ផ្សារថ្មី៣។

លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា លទ្ធផលក្នុងប្រតិបត្តិការនេះ នៅបន្ទប់២០២ មានកុំព្យូទ័រលេីតុចំនួន៤គ្រឿង កំពុងដំណេីរការ, ទូរស័ព្ទសរុប៧២គ្រឿង និងនៅបន្ទប់ ១៦៨ មានកុំព្យូទ័រ Laptop ចំនួន០២គ្រឿង, ដុំសាកទូរស័ព្ទដៃម៉ាក Iphone, Sumsung និងសុីមកាតមួយចំនួន។

លោក ចាប ឌីណា បានបន្ដទៀតថា ជាក់ស្តែងនៅទីតាំងមិនមានអ្នកស្នាក់នៅក្នុងបន្ទប់២០២នេះទេ តែម៉ាសុីនកុំព្យូទ័រកំពុងបេីកដំណេីរការ។ ដោយឡែកនៅបន្ទប់១៦៨ ក៏មិនមានមនុស្សដែរ តែមានកុំព្យូទ័រពីរគ្រឿងមិនដំណេីរការ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញកំពុងបន្ដនីតិវិធី៕

21/09/2022

ផ្សាយ​ផផ្ទាល់÷កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០​ ខែកញ្ញា ឆ្នាំ២០២២នេះ ដឹកនាំដោយឯកឧត្តម​ ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងលោក​ ជា​ ពិសី​ អភិបាលខណ្ឌ​ បានបន្ដចុះបង្ក្រាបទីតាំងបញ្ចាំខុសច្បាប់ក្នុងសង្កាត់ទឹកល្អក់ទី៣​ ខណ្ឌទួលគោក​ រាជធានីភ្នំេពញ។

បុរស​ម្នាក់​បបេីក រថយន្ដ​ម៉ាក​លុចស៉ីស​ NX​200t​ ភ្នំពេញ​ 2BB-0567 បេីក​រ៉េ​ចង្កូត​បុក​រះ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បណ្ដាល​ឲ្យ...
21/09/2022

បុរស​ម្នាក់​បបេីក រថយន្ដ​ម៉ាក​លុចស៉ីស​ NX​200t​ ភ្នំពេញ​ 2BB-0567 បេីក​រ៉េ​ចង្កូត​បុក​រះ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បណ្ដាល​ឲ្យ​រងការ​ខូចខាត​យ៉ាង​ដំណំ​ ហេតុ​ការណ៍​នេះ​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​១៨០០​ សង្កាត់​ទួល​សង្កែ​ទី​២​ ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​១:២០នាទី​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​២១​ ខែ​កញ្ញា​ ឆ្នាំ​២០២២។

កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០​ ខែកញ្ញា ឆ្នាំ២០២២នេះ ដឹកនាំដោយលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំព...
20/09/2022

កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០​ ខែកញ្ញា ឆ្នាំ២០២២នេះ ដឹកនាំដោយលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងលោក​ ជា​ ពិសី​ អភិបាលខណ្ឌ​ បានបន្ដចុះបង្ក្រាបទីតាំងបញ្ចាំខុសច្បាប់ក្នុងសង្កាត់ទឹកល្អក់ទី៣​ ខណ្ឌទួលគោក​ រាជធានីភ្នំេពញ។

អតីតយោធាដែលបាញ់សម្លាប់គូដណ្ដឹងជានិស្សិតពេទ្យ បានបញ្ជូនមកដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោយចាប់ខ្លួននៅថៃ និងត្រៀមបញ្ជូនទ...
16/09/2022

អតីតយោធាដែលបាញ់សម្លាប់គូដណ្ដឹងជានិស្សិតពេទ្យ បានបញ្ជូនមកដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោយចាប់ខ្លួននៅថៃ និងត្រៀមបញ្ជូនទៅតុលាការនៅថ្ងៃស្អែក

(ភ្នំពេញ)៖ អតីតមន្ដ្រីយោធាពាក់ស័ក្ដិ៤ ដែលបាញ់សម្លាប់គូដណ្ដឹងខ្លួនជានិស្សិតពេទ្យ ហើយរត់គេចខ្លួនអស់ជាង២ឆ្នាំ ដែលត្រូវចាប់បាននៅប្រទេសថៃនោះ បានបញ្ជូនមកដល់អគ្គស្នងការដ្ឋាននគរបាលជាតិហើយ នៅយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីធ្វើការសួរនាំ និងបន្ដនីតិវិធី ក្រោយទទួលបានពីភាគីថៃ។

ក្រោយបញ្ចប់ការសួរនាំ នៅនាយកដ្ឋានសន្ដិសុខផ្ទៃក្នុង ជនដៃដល់ឈ្មោះ យឺន វ៉ាន់ដេត (អតីតមន្ត្រីយោធា) អាយុ២៨ឆ្នាំ ត្រូវបានប្រគល់ជូននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីបន្ដតាមនីតិវិធី នឹងត្រៀមបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ស្អែកនេះ។

ប្រតិបត្តិការកន្លងមកនេះ ធ្វើឡើងដោយកម្លាំងជំនាញរបស់នាយកដ្ឋានសន្ដិសុខផ្ទៃក្នុង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សំ វណ្ណវីរៈ ប្រធាននាយកដ្ឋាន ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ដោយសហការជាមួយសមត្ថកិច្ចថៃ ស្រាវជ្រាវជាបន្ដបន្ទាប់នៅពេលជនដៃដល់រត់គេចខ្លួនពីមួយកន្លែង ទៅមួយកន្លែងនៅប្រទេសថៃ។

នាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ បន្ទាប់ពីបញ្ចប់ការសួរនាំ ជនដៃដល់ត្រូវបានប្រគល់ជូននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន តំណាងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋានជាអ្នកមកទទួល ដើម្បីបន្ដធ្វើការសួរនាំ និងត្រៀមបញ្ជូនទៅកាន់តុលាការ។

សូមជម្រាបថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នាយកដ្ឋានជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដឹកនាំកម្លាំង សហការជាមួយស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ធ្វើការប្រគល់ទទួលជនសង្ស័យពីភាគីនគរបាលភូមិន្ទថៃ ដើម្បីបញ្ជូនមកអនុវត្តច្បាប់កម្ពុជា។

ជនសង្ស័យមានឈ្មោះ យឺន វ៉ាន់ដេត (អតីតមន្ត្រីយោធា) ភេទប្រុស អាយុ២៨ឆ្នាំ ជាប់សង្ស័យពីបទប្រព្រឹត្តិអំពើឃាតកម្ម ទៅលើជនរងគ្រោះជាគូដណ្ដឹង (ជានិស្សិតពេទ្យ) កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សូមរំលឹកថា ករណីឃាតកម្មបាញ់សម្លាប់និស្សិតពេទ្យ និងជាអ្នកលក់ឡេតាមអនឡាញម្នាក់ បានកើតឡើងកាលពីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ មានទីតាំងស្ថិតនៅផ្ទះល្វែង ក្នុងបុរីរំចេកអូឌឹម តាមបណ្ដោយផ្លូវលំ BT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ជនដៃដល់ដែលជាអ្នកបាញ់ប្រហារស្ដ្រីរងគ្រោះខាងលើ គឺជាគូដណ្ដឹងរបស់នាង ដែលពួកគេទើបនឹងភ្ជាប់ពាក្យកាលពីប៉ុន្មានខែមុនកើតហេតុ ហើយប្រភពព័ត៌មានខ្លះទៀតបានអះអាងថា ពួកគេមានគម្រោងរៀបការជាមួយគ្នា នៅខែមីនា ឆ្នាំ២០២០ ទៀតផង។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនដៃដល់ដែលបាញ់នារីជាគូដណ្ដឹងនេះ គឺជាមន្ដ្រីយោធាពាក់ស័ក្ដិ៤ មានឈ្មោះ យឺន វ៉ាន់ដេត ហើយដើមចមដែលនាំឲ្យមានការបាញ់ប្រហារនេះ គេដាក់ការសង្ស័យជំនាញដំបូងថា ផ្ដើមចេញពីរឿងប្រចណ្ឌ។

បើតាមរបាយការណ៍របស់មន្ដ្រីនគរបាលបានឲ្យដឹងថា ស្ដ្រីជនរងគ្រោះឈ្មោះ ជុន ឌីណា អាយុ២៦ឆ្នាំ ជានិស្សិតពេទ្យផ្នែកឡាបូ និងជាអ្នកលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ នារីខាងលើរងរបួស ត្រូវគ្រាប់កាំភ្លើងនៅត្រង់កផ្នែកខាងក្រោយ និងថ្ពាល់ខាងឆ្វេង បណ្តាលស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ៕

លោកធឹមសំអានអភិបាលខណ្ឌព្រែកព្នៅបានបញ្ចារកំលាំងអោយចុះបង្គ្រាបទីតាំងសៃវៀនជល់មាន់ស្ថិតនៅសង្កាត់គោរកាខណ្ឌព្រែកព្នៅភ្នំពេញ. នៅ...
15/09/2022

លោកធឹមសំអានអភិបាលខណ្ឌព្រែកព្នៅបានបញ្ចារកំលាំងអោយចុះបង្គ្រាបទីតាំងសៃវៀនជល់មាន់ស្ថិតនៅសង្កាត់គោរកាខណ្ឌព្រែកព្នៅ

ភ្នំពេញ. នៅថ្ងែទី ១៥ ខែ កញ្ញា ឆ្នាំ២០២២. ដោយមានការរាយការពីប្រជាពលរដ្ឋមានទីតាំងបើកល្បែងជល់មាន់លំដាប់កាសសុីណូដែលស្ថិតនៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវក្នុងសង្កាត់គោករកាខណ្ឌព្រែកព្នៅរាជធានភ្នំពេញ

លោកធឹមសំអានដែលជាអភិបាលខណ្ឌព្រែកព្នៅបានបញ្ចាអោយរកំលាំងនិងចាប់តាំងអោយលោកអភិបាលរង ជាវិរះ និងលោកចៅសង្កាត់រួមទាំងសមត្ថកិច្ចអធិការខណ្ឌព្រែកព្នៅបានចុះបង្គ្រាបទីតាំងសៃវៀនជល់មាន់នោះភ្លាម

ជាក់ស្តែងការចុះបង្គ្រាបនេះសមត្ថកិច្ចចុះទៅដល់ទីតាំងខាងលើក៍មិនឃើញមានការបើកដំណើរការលេខនោះទេ

ទើបសមត្ថកិច្ចបានទំនាក់ទំនងទៅរកម្ចាស់ដីទីតាំងខាងលើដើម្បីធ្វើការសួរនាំនិងនែនាំហាមប្រាណដាច់ខាតមិនអោយមានការជួលដីទៅអោយក្រុមឈ្មួញបើកល្បែងសុីសងបន្តទៀតនោះទេបើកម្ចាស់ទីតាំងខាងលើមិនគោរពកិច្ចសន្យាការនែនាំតាមអាជ្ញាធរទេសមត្ថកិច្ចនិងធ្វើការតាមផ្លូវច្បាប់

ចំពោះម្ចាស់ទីតាំងវិញក៍បានយល់ព្រមនិងឯភាពតាមការនែនាំរបស់អាជ្ញាធរដែលហើយក៍បានសន្យាចំពោះមុខអាជ្ញាធរថាបើខ្លួននៅតែបន្តជួលអោយក្រុមឈ្មួញបើកល្បែងសុីសងទៀតគាត់និងព្រមទទួលតាមផ្លូវច្បាប់

Address

#35, Street 9M. Sangkat Kombol, KhanKombol
Phnom Penh
12000

Alerts

Be the first to know and let us send you an email when PP News 24 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PP News 24:

Share