សមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា

  • Home
  • Cambodia
  • Phnom Penh
  • សមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា

សមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា KHMER KROM PEOPLE IN CAMBODIA ASSOCIATION

មន្ត្រី​ត្រួតពិនិត្យការចេញចូល​ទស្សនា​ ប្រាសាទ​អង្គរ​បាន​ផ្ដាំ​តាម​តាមរយៈ​ សមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជាដល់​បងប្អូន...
17/06/2025

មន្ត្រី​ត្រួតពិនិត្យការចេញចូល​ទស្សនា​ ប្រាសាទ​អង្គរ​បាន​ផ្ដាំ​តាម​តាមរយៈ​ សមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជាដល់​បងប្អូន​ខ្មែរ​ក្រោម​ដែល​មកពីទឹកដី​កម្ពុជា​ក្រោម​ ពេល​មក​ទស្សនា​ប្រាសាទ​អង្គរ​ សូម​យកមកជាមួយអត្តសញ្ញាណប័ណ្ណ​ ចាស់​ដែលមាន​ដាក់ថា​ជនជាតិខ្មែរ​(Dan toc Khmer)ឬ​ សំបុត្រ​កំណើត​ឬឯកសារ​ណាមួយដែរ​មាន​ដាក់ថា​ជាជនជាតិ​ខ្មែរ​ខាង​មន្ត្រី​ត្រួតពិនិត្យ​និង​អនុញ្ញាតិ​ឱ្យ​ចូល​ទស្សនា​ដូច​ប្រជាជន​ខ្មែរ​ធម្មតា​។

លោក​សឿង សុធានី​ ប្រធាន​ សមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា​ចូលរួម​ដំណើរ​ជាមួយលេខាធិការដ្ឋាន នៃអង្គការ សមាគមខ្មែរកម្ពុជា...
17/06/2025

លោក​សឿង សុធានី​ ប្រធាន​ សមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា​ចូលរួម​ដំណើរ​ជាមួយលេខាធិការដ្ឋាន នៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម និងប្រជាពលរដ្ឋ ខ្មែរក្រោមនៅកម្ពុជា បន្ទាប់ពីជូនសម្ភារៈដល់កងទ័ព ជួរមុខ នៅច្រកអានសេះ ខេត្តព្រះវិហាររួចហើយ ក៏បាននិមន្ត និងអញ្ជើញមកថ្វាយបង្គំ សម្តេចព្រះព្រហ្មរតនៈមុនី ពិន សែម នៅវត្តរាជបូណ៌ ក្រុងសៀមរាប ។

សមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា​តំណាង​ដោយ​ លោក​ ​Soeung Sotheanyបានរួម​ដំណើរ​ជាមួយលេខាធិការដ្ឋាននៃ​អង្គការ​ សមាគម​ ខ...
16/06/2025

សមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា​តំណាង​ដោយ​ លោក​ ​Soeung Sotheanyបានរួម​ដំណើរ​ជាមួយលេខាធិការដ្ឋាននៃ​អង្គការ​ សមាគម​ ខ្មែរ​កម្ពុជា​ក្រោម​នៅកម្ពុជា​ ដែល​សមា​ជិត​ចូល​រួម​ដូច​ជា​
មិត្ត​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​
សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដេីម្បី​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​
វត្ត​សាមគ្គី​រង្សី​ហៅ​វត្ត​ខ្មែរ​កម្ពុជា​ក្រោម​
គណៈកម្មាធិការ​សម្របសម្រួល​ខ្មែរ​កម្ពុជា​ក្រោម​
សម្ព័ន្ធ​សមណនិស្សិត​-និស្សិត​ខ្មែរ​កម្ពុជា​ក្រោម​
ដែល​ដឹង​នាំ​ដោយ​ លោក​សឺន​យឿង​ ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដេីម្បី​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​ និង​ជា​ប្រធាន​ លេខា​ធិការ​ដ្ឋាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅកម្ពុជា​ ក្រោម​ការ​សម្របសម្រួល​ដោយ​ការ​យក​ចិត្ត​ទុកដាក់​ ខ្ពស់​ ពី​ឯកឧត្តម​ សាន​សាង​ ទីប្រឹក្សា​សម្ដេច​អគ្គ​មហា​បតីតេជោ​ហ៊ុន​សែន​ប្រធាន​ព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា​ បាន​នាំយក​☑️សរុបគ្រឿង ឧបភោគបរិភោគ ជូនដល់កងទ័ពជួរមុខ ព្រំដែន កម្ពុជា-ថៃ (១៦.០៦.២០២៥)
១. អង្ករ ២២ បាវ
២. មីជាតិ ១៥០ កែស
៣. គុយទាវភ្នំពេញ ៤០ កែសធំ = ១៦០ កែសតូច
៤.ទឹកត្រី+ទឹកស៊ីអុីវ ១២១ យួរ
៥. ត្រីខកំប៉ុង ១០ កែស = ១០០០ កំប៉ុង
៦. ទឹកបរិសុទ្ធ ២០ កែស
៧. សណ្តែកសៀង ៦ ក្តុង
៨. ត្រីងៀត ១៣៦ គីឡូក្រាម
៩. ទឹកផ្លែឈើ ៥ បាវ
១០. តែកញ្ចប់ ១បាវ
១១. ស្ករស ២ បាវ
១២. កាហ្វេទឹកដោះគោ ១១ កញ្ចប់
១៣. មីខ្លាឃ្មុំ ៤ កែស
១៤. តង់កៅស៊ូ ២០
២១. សឡាអាគុយ ចំនួន៤
២៥. សុីម៉ង់ត៍ ២.៥តោន

អបអរសាទរខួប៦៣ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ។នៅថ្ងៃទី១៥...
15/06/2025

អបអរសាទរខួប៦៣ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ។

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ ជាខួបលើកទី៦៣ឆ្នាំ (១៥ មិថុនា ១៩៦២-១៥ មិថុនា ២០២៥) ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហូឡង់ បានសម្រេចឱ្យព្រះរាជាណាចក្រកម្ពុជា ឈ្នះក្តីលើប្រទេសថៃ ក្នុងសំណុំរឿងក្តីប្រាសាទព្រះវិហារ និងក្លាយជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ។

#កម្ពុជា
#ប្រាសាទព្រះវិហារ
#តុលាការយុត្តិធម៍អន្តរជាតិ
#ហ៊ុនសែន

សម្ដេច​អគ្គ​មហា​បតីតេជោ​ហ៊ុន​សែន​៖បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!មិត្តភក្តិបរទេសជាទីរាប់អាន!មកដល់ពេលនេះបងប្អូនជនរួមជាតិ...
13/06/2025

សម្ដេច​អគ្គ​មហា​បតីតេជោ​ហ៊ុន​សែន​៖
បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
មិត្តភក្តិបរទេសជាទីរាប់អាន!

មកដល់ពេលនេះបងប្អូនជនរួមជាតិ និងមិត្តភក្តិបរទេសប្រហែលជាអាចយល់បានហើយថា ហេតុអ្វីបានជាខ្ញុំសម្រេចចេញបញ្ជាឲ្យក្រសួងការបរទេស និងតំណាងកម្ពុជាយើងដែលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ បោះឆ្នោតប្រឆាំងរុស្សុី ដែលវាយចូលប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០២២ ដែលធ្វើឲ្យប្រទេសជាច្រើនមានការភ្ញាក់ផ្អើលអំពីឥរិយាបទរបស់កម្ពុជា។

ខ្ញុំគិតថាថ្ងៃណាមួយ ថៃនឹងធ្វើសកម្មភាពដូចកាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ទៀតហើយ។ ពេលនេះភាពគឃ្លើនមិនគោរពច្បាប់បានបង្ហាញចេញមកហើយ។ ដូចនេះគេអាចពន្យល់បានហើយអំពីការគិតរបស់ខ្ញុំសម្រាប់ពិភពលោក ដែលគោរពច្បាប់ផង និងសម្រាប់អនាគតកម្ពុជា ជាមួយប្រទេសថៃផង។ កម្ពុជាអំពាវនាវដល់បណ្តារដ្ឋដែលអនុវត្តនយោបាយការបរទេសផ្អែកលើច្បាប់ លើកទឹកចិត្តដល់ភាគីទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពតាមច្បាប់។

សំណូមពររបស់កម្ពុជា គឺស្នើសុំឲ្យបណ្តារដ្ឋ ដែលគោរពច្បាប់ លើកទឹកចិត្តភាគីថៃ ដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងព្រំដែនជាមួយកម្ពុជាលើ៤ចំណុច៖

ទី១ តំបន់មុំបីនៃព្រំដែនកម្ពុជា-ឡាវ-ថៃ
ទី២ ប្រាសាទតាមាន់ធំ
ទី៣ ប្រាសាទតាមាន់តូច និង
ទី៤ ប្រាសាទតាក្របី។

កម្ពុជាមិនស្នើសុំអាវុធ-គ្រាប់ ដើម្បីវាយប្រយុទ្ធបង្ហូរឈាមគ្នារវាងកម្ពុជានិងថៃនោះទេ តែកម្ពុជាស្នើសុំឲ្យលើកទឹកចិត្តដោះស្រាយដោយសន្តិវិធីតាមរយៈការចរចា តាមយន្តការទ្វេភាគីផង និងតាមផ្លូវតុលាការផង។ ព្រំដែនកម្ពុជា-ថៃមានប្រវែងជាង៨០០គីឡូម៉ែត្រ កម្ពុជាលើកតែ៤ចំណុច ដែលជាចំណុចក្តៅ​ និងរសើប ដែលងាយនឹងផ្ទុះអាវុធវាយប្រហារគ្នាប្តឹងទៅតុលាការដោះស្រាយជាមុន។ ៤ចំណុចដូចបានរៀបរាប់ខាងលើ មិនអាចរកការស្រុះស្រួលគ្នាតាមយន្តការទ្វេភាគីបានឡើយ សូម្បីតែ១០០ឆ្នាំទៀតក៏មិនអាចដោះស្រាយបានដែរ។ ដូចនេះមានតែតុលាការយុត្តិធម៌អន្តរជាតិ ICJ ប៉ុណ្ណោះ ទើបអាចដោះស្រាយបាន។

ការដោះស្រាយតាមផ្លូវតុលាការមិនមែនជាការបង្កហេតុបង្កសង្រ្គាមនោះឡើយ តែជាការដោះស្រាយដោយសន្តិវិធីតាមផ្លូវច្បាប់បញ្ជៀសការបង្ហូរឈាមនាពេលអនាគត។ សម្រាប់រាជរដ្ឋាភិបាលក៏ងាយស្រួលក្នុងការបកស្រាយជាមួយប្រជាជនខ្លួនផងដែរ ក្នុងករណីចាញ់ក្តីនៅតុលាការ។

ក្នុងចំណោមប្រទេសអាស៊ានមានឧទាហរណ៍ដ៏ល្អ ដែលឥណ្ឌូនេសុី និង ម៉ាឡេសុី, សឹង្ហបុរី និងម៉ាឡេសុី នាំយកជម្លោះទឹកដី ទៅឲ្យតុលាការយុត្តិធម៌អន្តរជាតិ ICJ ដោះស្រាយដោយភាគីនីមួយៗ គោរពតាមការសម្រេចរបស់តុលាការ។ ជាលទ្ធផលទំនាក់ទំនងរវាង ឥណ្ឌូនេស៉ី និងម៉ាឡេសុី និងទំនាក់ទំនងម៉ាឡេសុី ជាមួយសឹង្ហបុរី នៅតែល្អនិងគ្មានជម្លោះតកូនតចៅ។

ការគេចវេសណាមួយមិនហ៊ានចូលតាមផ្លូវតុលាការ វាមានន័យស្មើជាមួយការប្រព្រឹត្តបទល្មើស និងការមិនគោរពច្បាប់ ក្នុងសណ្តាប់ធ្នាប់ពិភពលោកមួយដែលគោរពច្បាប់៕

Dear fellow Cambodians, whom I deeply respect and love,
Esteemed foreign friends,

At this point, both my compatriots and our international friends may now better understand why I decided to instruct the Ministry of Foreign Affairs and Cambodia’s representatives at the United Nations General Assembly to vote against Russia for its invasion of Ukraine in 2022 — a move that surprised many countries regarding Cambodia’s position.

I have always believed that one day Thailand might repeat actions similar to those taken between 2008 and 2011. Today, we are already witnessing acts of aggression and disregard for international law. Therefore, my decision can now be understood—both by the international law-abiding community and in the context of Cambodia’s future relations with Thailand. Cambodia calls upon all states that uphold a foreign policy based on rule of law to encourage both parties to resolve disputes peacefully and in accordance with international law.

Cambodia requests that law-abiding nations encourage Thailand to resolve our border disputes through the International Court of Justice (ICJ), specifically on the following four critical points:

1. The Emerald Triangle area between Cambodia, Laos, and Thailand;
2. Ta Moan Thom Temple;
3. Ta Moan Tauch Temple;
4. Ta Krabei Temple.

Cambodia is not asking for weapons or ammunition leading to bloodshed with Thailand. Instead, Cambodia seeks encouragement toward peaceful resolution—through bilateral dialogue and legal means. The Cambodia-Thailand border spans over 800 kilometers. Cambodia is raising only four areas—those identified as sensitive and prone to potential armed conflict—to be resolved in advance through the courts. These four issues cannot be settled through bilateral mechanisms even within the next 100 years. Therefore, only the ICJ is capable of resolving them.

Resorting to the legal path does not constitute war-mongering. It is a peaceful, lawful approach that helps prevent future bloodshed. For governments, resolving matters through the courts also provides a clearer way to explain outcomes to their own citizens—even in the face of unfavorable rulings.

Among ASEAN countries, we have good examples: Indonesia and Malaysia, Singapore and Malaysia—all of whom brought territorial disputes before the ICJ and accepted the court’s rulings. As a result, diplomatic relations between these countries remain strong, with no lasting tensions.

Evading legal resolution is tantamount to committing violations and disregarding the rule of law in a global order that values and respects legal norms.

សូម​គោរព​អបអរសាទរ​ឯកឧត្តម​ សាន សាង​ទីប្រឹក្សា​សម្ដេច​អគ្គ​មហា​បតីតេជោ​ហ៊ុន​សែន​ប្រធាន​ព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា...
13/06/2025

សូម​គោរព​អបអរសាទរ​ឯកឧត្តម​ សាន សាង​ទីប្រឹក្សា​សម្ដេច​អគ្គ​មហា​បតីតេជោ​ហ៊ុន​សែន​ប្រធាន​ព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា​ និង​ជា​ប្រធាន​ ក្រុមប្រឹក្សា​ភិបាល​នៃ​ សមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា​ ត្រូវ​បាន​ព្រះមហាក្សត្រ​ទ្រង់​ព្រះ​រាជទាន​ គ្រឿង​ឥស្សរិយយស​ ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​មហា​សេរីវឌ្ឍន៍។ សូម​គោរព​ជូនពរ​ ឯកឧត្ដម​ ទទួល​បាននូវ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការគឺ​ អាយុ​វណ្ណៈ​ សុខៈ​និង​ពលៈ​កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​។

10/06/2025
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជុំវិញគណនី Tik Tok ឈ្មោះ " Amy Richard310" និងហ្...
10/06/2025

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជុំវិញគណនី Tik Tok ឈ្មោះ " Amy Richard310" និងហ្វេសប៊ុកឈ្មោះ " Piseth P G EM" ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត និងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយខុសច្បាប់៕

09/06/2025
លេខាធិការដ្ឋាន នៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម សូមប្រកាសគាំទ្រដ៏ឱឡារិកចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយប...
09/06/2025

លេខាធិការដ្ឋាន នៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម សូមប្រកាសគាំទ្រដ៏ឱឡារិកចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយជ្រើសយកយន្តការយុត្តាធិការអន្តរជាតិ។

ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ពេលទៅបន្ដសុពលភាព​អត្តសញ្ញាណប័ណ្ណ​ ត្រូវ​តែ​យក​អត្តសញ្ញាណប័ណ្ណ​ចាស់ទៅជាមួយ​និង​ត្រូវ​មាន​លិខិត​បញ...
05/06/2025

ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ពេលទៅបន្ដសុពលភាព​អត្តសញ្ញាណប័ណ្ណ​ ត្រូវ​តែ​យក​អត្តសញ្ញាណប័ណ្ណ​ចាស់ទៅជាមួយ​និង​ត្រូវ​មាន​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ជាខ្មែរ​ក្រោម​ពី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​។ បេីមានមន្រ្តីណា​មិនព្រមធ្វេីជូនសូម​ទាក់ទង​ សមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជាដេីម្បីជួយ​សម្របសម្រួល​ជូន។

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when សមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share