03/08/2026
កម្មករជាង ២,០០០នាក់ ធ្វើកូដកម្ម ទាមទារឱ្យដកថៅកែរោងចក្រ «ជេអេស លេឌើរ ខលលិតសិន ភ្នំពេញ ឯ.ក» ចេញ ពាក់ព័ន្ធការប្រើពាក្យសម្ដីមិនសមរម្យ
កម្មករ-កម្មការិនីជាង ២,០០០នាក់ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បាននាំគ្នាធ្វើកូដកម្មនៅមុខរោងចក្រ «ជេអេស លេឌើរ ខលលិតសិន ភ្នំពេញ ឯ.ក» ដោយទាមទារឱ្យដកថៅកែចេញពីតំណែង ក្រោយអះអាងថា បានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ និងជេរប្រមាថមកលើកម្មករ។
ហេតុការណ៍នេះ បានកើតឡើងនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈកម្មករបានប្រមូលផ្តុំគ្នាដោយសន្តិវិធី ដើម្បីលើកឡើងពីកង្វល់ និងទាមទារឱ្យមានការដោះស្រាយចំពោះបញ្ហាខាងលើ។
ក្រោយមានការធ្វើកូដកម្ម អាជ្ញាធរពាក់ព័ន្ធ រួមមានមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះទៅកាន់ទីតាំងកើតហេតុ ដើម្បីសម្របសម្រួល និងស្វែងរកដំណោះស្រាយរវាងភាគីកម្មករ និងតំណាងរោងចក្រ។
Unionwebs #កម្មកររោងចក្រ