ហិរញ្ញវត្ថុ

ហិរញ្ញវត្ថុ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ហិរញ្ញវត្ថុ, Digital creator, ភ្នំពេញ, Phnom Penh.

29/06/2025
💵 យើងទាំងអស់គ្នាប្រាកដជាមានកំហុសជាមួយលុយនៅពេលណាមួយក្នុងជីវិតរបស់យើង។ ប៉ុន្តែមានការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុមួយចំនួន វា...
27/06/2025

💵 យើងទាំងអស់គ្នាប្រាកដជាមានកំហុសជាមួយលុយនៅពេលណាមួយក្នុងជីវិតរបស់យើង។ ប៉ុន្តែមានការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុមួយចំនួន វាជាការល្អបំផុតបើជៀសវាងបាន ព្រោះវាមិនត្រឹមតែអាចប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់អ្នកនៅថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ទៅថ្ងៃអនាគតទៀតផង។

ខាង​ក្រោម​នេះ​គឺ​ជាកំហុសទាក់ទងនឹងលុយចំនួន ៥ ដែល​អ្នក​នឹង​ស្តាយ​ក្រោយ បើមិនកែប្រែ៖

១. មិនមានគោលដៅ៖
អ្នក​គួរ​សម្រេច​ចិត្ត​ឱ្យ​បាន​ច្បាស់​ថា​តើ​អ្វី​ដែល​អ្នក​ចង់​សម្រេច​បាន បន្ទាប់​មក​រំលឹក​ខ្លួន​អ្នក​អំពី​គោល​ដៅ​នោះ​ឱ្យ​បាន​ញឹកញាប់។ តើអ្នកកំពុងព្យាយាមទិញផ្ទះមែនទេ? សន្សំសម្រាប់ការសិក្សានៅមហាវិទ្យាល័យរបស់កូនអ្នក? ចូលនិវត្តន៍ក្នុងវ័យ 50 ឆ្នាំ? មិនថាវាជាអ្វីនោះទេ ចូរសរសេរវាទុក ស្រមៃមើលពីវា ហើយចែករំលែកវាជាមួយនរណាម្នាក់ផ្សេងទៀតដែលអ្នកទុកចិត្ត ដើម្បីជួយអ្នក។ គោលដៅរបស់អ្នកមិនមែនជាលុយទេ ព្រោះលុយគ្រាន់តែជាក្រដាស ដែលអ្នកអាចប្រើបានដើម្បីសម្រេចគោលដៅនោះទៅវិញទេ។
បង្កើតគោលដៅ ទាំងរយៈពេលខ្លី និងរយៈពេលវែង បន្ទាប់មកសម្រេចចិត្តថាតើអ្នកត្រូវការប្រាក់ប៉ុន្មានដើម្បីទៅដល់គោលដៅទាំងនោះ។

២. មិនមានផែនការចំណាយ៖
ការតាមដានការចំណាយរបស់អ្នកជាមួយនឹងការធ្វើកញ្ចប់ថវិកា – ឬផែនការចំណាយ គឺជាឧបករណ៍ដ៏អស្ចារ្យបំផុតតែមួយគត់ដែលជួយសម្រេចគោលដៅដែលទាក់ទងនឹងលុយ។ ការមិនធ្វើនេះគឺដូចជាការបើកបរដោយបិទភ្នែកពាក់កណ្តាលអុីចឹង គឺ អ្នកអាចទៅដល់គោលដៅរបស់អ្នក ប៉ុន្តែអ្នកប្រាកដជានឹងចំណាយពេលច្រើនដើម្បីទៅដល់។

ប្រសិនបើអ្នកមិនសរសេររាល់កាក់ល្អិតនៃលុយចូល និងលុយចេញទេ ទោះអ្នកសន្សំ១០ឆ្នាំទៀតក៏នៅតែមានបញ្ហាដាច់លុយដែរ។

៣. ចាំដល់មានលុយច្រើនបានសន្សំ ជាជាងម្ដងបន្តិចតែសន្សំញឹកញាប់៖
ប្រសិនបើអ្នកមានអាយុ 25 ឆ្នាំ ហើយអ្នកសន្សំត្រឹមតែ $150 ក្នុងមួយខែ ហើយបើបានការប្រាក់10 ភាគរយនោះ នៅពេលអ្នកមានអាយុ 55 ឆ្នាំ អ្នកនឹងមាន $340,000 ។ តែប្រសិនបើអ្នករង់ចាំរហូតដល់អ្នកមានអាយុ 45 ឆ្នាំបានចាប់ផ្តើមសន្សំ អ្នកនឹងត្រូវសន្សំ $1,700 ក្នុងមួយខែ ជារៀងរាល់ខែរយៈពេល 10 ឆ្នាំដើម្បីមាន $340,000។ អ្នកមិនអាចរកការប្រាក់10 ភាគរយនៅពេលនេះពិតមែន យ៉ាងហោចណាស់ក៏មិនមានហានិភ័យខ្ពស់ដែរ។

៤. មិនមានលុយទុកសម្រាប់គ្រាអាសន្ន៖
ការសន្សំនេះគឺទុកប្រើប្រាស់ក្នុងករណីមានអាសន្នពិតប្រាកដ ដូចជាជំងឺ ឬគ្រោះថ្នាក់ដែលមើលមិនឃើញ ការជួសជុលផ្ទះ ឬយានជំនិះ ឬសូម្បីតែការបាត់បង់ការងារ។ ការមិនមានលុយទុកសម្រាប់គ្រាអាសន្នអាចធ្វើអោយអ្នកងាយរងគ្រោះក្នុងការជាប់បំណុលបាន។ លុយបម្រុងនេះត្រូវរក្សាទុកតិចបំផុតក៏ត្រូវអាចចាយបាន 3 ខែ ដែរ ប៉ុន្តែ និយាយរួមអោយតែមានលុយខ្លះត្រៀមទុក វាល្អជាងអត់មានសោះដែរ។

៥. មិនមានគម្រោងសម្រាប់ការចូលនិវត្តន៍៖
ការរង់ចាំរហូតដល់អាយុ 40 ឬ 50 ឆ្នាំ ចាំសន្សំដើម្បីចាយពេលចូលនិវត្តន៍នោះមានន័យថាអ្នកនឹងស្ថិតនៅក្រោមសម្ពាធហើយព្រោះនៅអាយុប៉ុណ្ណេះ អ្នកមិនមានកម្លាំងរកបានច្រើនដូចកាលនៅក្មេងទេ។ ពេលវេលានឹងកន្លងផុតទៅលឿនជាងអ្វីដែលអ្នកគិត។ ការចាប់ផ្តើមសន្សំប្រាក់សម្រាប់ការចូលនិវត្តន៍ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ធ្វើឱ្យអ្នកត្រៀមខ្លួនបានល្អទប់ទល់នឹងការខ្វះខាត ហើយនឹងផ្តល់ឱ្យអ្នកនូវជម្រើសបន្ថែមទៀត។
----------------------
ផលិត និងរក្សាសិទ្ធដោយ៖ លុយខ្ញុំ-MyMoney

💵 កម្ចីក្រៅផ្លូវការគឺជាកម្ចីដែលច្រើនតែធ្វើឡើងជាមួយនឹងអ្នករកស៊ីចងការប្រាក់ ដែលគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ ស្ថិតនៅក្រោមរូបភ...
21/06/2025

💵 កម្ចីក្រៅផ្លូវការគឺជាកម្ចីដែលច្រើនតែធ្វើឡើងជាមួយនឹងអ្នករកស៊ីចងការប្រាក់ ដែលគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ ស្ថិតនៅក្រោមរូបភាពជាអង្គការ ក្រុមហ៊ុន ឬអ្នករកស៊ីចងការប្រាក់ឯកជនជាដើម។ កម្ចីក្រៅផ្លូវការនេះតែងធ្វើឱ្យកូនបំណុលលង់ខ្លួនទៅនឹងការជំពាក់បំណុលវ័ណ្ឌ។
- អត្រាការប្រាក់ខ្ពស់៖
កម្ចីក្រៅផ្លូវការតែងមានការប្រាក់ចាប់ពី៤% ទៅ១០%ក្នុងមួយខែ គឺខ្ពស់ជាងកម្ចីពីស្ថាប័នហិរញវត្ថុរួមមានគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារជាដើម។
- ងាយលង់ខ្លួននឹងបំណុលវ័ណ្ឌក៖
កម្ចីក្រៅផ្លូវការតែងមានភាពងាយស្រួលខ្ចីជាងកម្ចីពីស្ថាប័នហរិញ្ញវត្ថុ ដោយមិនទាមទារឯកសារច្រើន ឬទ្រព្យបញ្ចាំឡើយ។ ព្រោះតែភាពងាយស្រួលនេះហើយ ទើបធ្វើឱ្យអ្នកខ្ចីម្ដងហើយម្ដងទៀត ឬខ្ចីក្នុងចំនួនច្រើនលើសពីតម្រូវការចាំបាច់ និងប្រើវាខុសគោលដៅ។
- មិនទទួលបានការការពារ៖​
កម្ចីក្រៅផ្លូវការជាកម្ចីដែលមិនមានការចុះបញ្ជី និងគ្រប់គ្រងដោយរដ្ឋ ឬអាជ្ញាធរហិរញ្ញវត្ថុឡើយ ដូចនេះនៅពេលអ្នកមានបញ្ហាហិរញ្ញវត្ថុដូចក្នុងករណីអំឡុងវិបត្តកូវីដ១៩ជាដើម អ្នកត្រូវប្រឈមនឹងការរឹបអូសទ្រព្យសម្បត្តិ។​ ផ្ទុយមកវិញកម្ចីពីស្ថាប័នហិរញ្ញវត្ថុរួមមានធនាគារ និងគ្រិះស្ថានមីក្រូហិរញ្ញវត្ថុជាដើម​ អាចទទួលបាននូវការរៀបចំឥណទានឡើងវិញដើម្បីជួយសម្រួលដល់កូនបំណុល។ ក្នុងករណីខ្លះ កូនបំណុលអាចទទួលរងនូវការគម្រាមកំហែងក្រោមរូបភាពផ្សេងៗពីម្ចាស់បំណុលទៀតផង។
- មិនទទួលបាននូវការប្រឹក្សាហិរញ្ញវត្ថុ៖
ផ្ទុយពីកម្ចីធនាគារ ឬស្ថាប័នហិរញ្ញវត្ថុដែលមានអ្នកជំនាញវត្ថុជួយប្រឹក្សាយោបល់អ្នកក្នុងការដោះស្រាយបំណុលរបស់អ្នក កម្ចីក្រៅផ្លូវការមិនមានការប្រឹក្សាហិរញ្ញវត្ថុនោះទេ។
- ការបែកបាក់គ្រួសារ និងចំណាកស្រុក៖
ព្រោះតែកម្ចីនេះមានការប្រាក់ខ្ពស់ គ្មានការតាមដានពីគោលដៅនៃកម្ចី និងមិនមានការប្រឹក្សាយោបល់ដល់កូនបំណុល​ កូនបំណុលប្រឈមនឹងការប្រើប្រាស់កម្ចីគ្មានប្រសិទ្ធភាព ហើយគ្មានលទ្ធភាពសង រហូតធ្លាក់ខ្លួនជំពាក់គេវ័ណ្ឌក។ វិបត្តបំណុលនេះអាចបណ្ដាលឱ្យមានជម្លោះក្នុងគ្រួសារ រហូតដល់ការលែងលះ ឬរត់ចោលស្រុកដើម្បីគេចពីម្ចាស់បំណុលផងដែរ។

21/06/2025
លីងតេលេក្រាម.    t.me/loanbusiness44
19/06/2025

លីងតេលេក្រាម. t.me/loanbusiness44

Address

ភ្នំពេញ
Phnom Penh
12000

Website

Alerts

Be the first to know and let us send you an email when ហិរញ្ញវត្ថុ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share