Visionkh

Visionkh សួស្តីបងប្អូនចូលមកកាន់page យើងខ្ញុំសូមជួយចុច Like នឹង Share ម្នាក់១ផង!សូមអរគុណ🙏🙏

07/06/2026

“មិនទាន់យឺតពេលទេ អាយុ 30-45 ឆ្នាំ ទើបជាវ័យមាសរបស់មនុស្សប្រុស” 💯

ពេលនេះជាវ័យដែលយើងមានគ្រួសារ មានឳពុកម្តាយ មានការងារ មានមុខរបររកស៊ី មានចំណូលនឹងធឹង មានផ្ទះនៅ មានឡានជិះ។ មនុស្សភាគច្រើនបណ្តោយខ្លួន រស់តាមសមាជីវរ មិនហ៊ានចាប់ផ្តើមអ្វីថ្មីនោះទេ តាមពិតនេះទើបជាពេលដែលអ្នកកំពុងតែមានធនធានគ្រប់យ៉ាង។ គួរតែបន្តអភិវឌ្ឍខ្លួន ថែរក្សារសុខភាព និងស្វែងរកធនធានដើម្បីធ្វើរឿងដែលធំជាងនេះ។ គ្រប់គ្រងពេលវេលា លុយកាក់ និងសុខភាពរបស់ខ្លួនឱ្យបានល្អ ហើយចេញប្រយុទ្ធសារជាថ្មី ដូចជាពេលដែលយើងពេញកំលាំងក្នុងវ័យ 20 ឆ្នាំ។

1- ធ្វើឱ្យខ្លួនពូកែជាងមុន
• មួយថ្ងៃអានសៀវភៅ ឬស្តាប់សៀវភៅ 20 នាទី
• រៀនជំនាញថ្មីមួយជារៀងរាល់ខែ
• ពេលព្រឹករៀបចំគម្រោងការ ពេលយប់បូកសរុបរបាយការណ៍

2- ធ្វើឱ្យខ្លួនមានសុខភាពល្អជាងមុន
• មិនដាច់យប់ មិនលេងហ្គេម/បណ្តាញសង្គមលើសម៉ោង
• ហាត់ប្រាណ 3ថ្ងៃ/សប្តាហ៍
• ញ៊ាំឱ្យល្អ គេងឱ្យគ្រប់គ្រាន់

3- ធ្វើឱ្យខ្លួនមានលុយជាងមុន
• ស្វែងរកប្រភពចំណូលទីពីរ
• រៀនសន្សំលុយដែលរកបាន
• រៀនវិនិយោគលុយដែលខ្លួនមាន

4- ធ្វើឱ្យខ្លួនមានក្តីសុខជាងមុន
• បាយជុំអ្នកផ្ទះមួយសប្តាហ៍ម្តង
• ដើរលេងទីឆ្ងាយមួយខែម្តង
• ធ្វើចិត្តឱ្យសប្បាយ កុំកើតទុក្ខពិបាកចិត្ត

5- ធ្វើឱ្យខ្លួនមានតម្លៃជាងមុន
• ស្គាល់មនុស្សដែលពូកែជាងយើង
• ស្គាល់មនុស្សថ្មីឱ្យបានម្នាក់ក្នុងមួយសប្តាហ៍
• រក្សារទំនាក់ទំនងឱ្យល្អ និងមានគុណភាព

📚 WERead

ពេលដែលមនុស្សម្នាក់គ្មានតម្លៃ សូម្បីតែពាក្យ “សួស្តី” ដែលផ្ញើទៅអ្នកដទៃ ក៏អាចក្លាយជាការរំខានមួយសម្រាប់គេដែរ។ ពាក្យមួយនេះ ឈឺ...
17/05/2026

ពេលដែលមនុស្សម្នាក់គ្មានតម្លៃ សូម្បីតែពាក្យ “សួស្តី” ដែលផ្ញើទៅអ្នកដទៃ ក៏អាចក្លាយជាការរំខានមួយសម្រាប់គេដែរ។ ពាក្យមួយនេះ ឈឺខ្លាំងណាស់ ព្រោះវាប៉ះចំការពិតមួយដែលមនុស្សជាច្រើនមិនចង់ទទួលស្គាល់។ យើងតែងគិតថា ការសួសុខទុក្ខគឺជាការផ្ញើភាពកក់ក្តៅទៅគ្នា ប៉ុន្តែពេលធំឡើង យើងនឹងដឹងថា ទំនាក់ទំនងភាគច្រើនក្នុងសង្គម មិនបានដំណើរការដោយអារម្មណ៍តែមួយមុខទេ តែវាត្រូវបានភ្ជាប់ជាមួយ “ប្រយោជន៌” របស់មនុស្សម្នាក់ៗផងដែរ។ មនុស្សខ្លះមានប្រយោជន៌ដោយសារអាចជួយគេបាន មនុស្សខ្លះមានប្រយោជន៌ដោយសារមានទំនាក់ទំនង មានឥទ្ធិពល មានលុយ ឬអាចផ្តល់អ្វីមួយទៅអ្នកដទៃបាន។ តែពេលអ្នកគ្មានអ្វីសោះ ការសួរសុខទុក្ខរបស់អ្នក ក៏ស្តាប់ទៅទទេ និងគ្មានទម្ងន់ដែរ។

ពេលអ្នកផ្ញើសារ “សួស្តី” ទៅនរណាម្នាក់ ហើយគេតបមកវិញត្រឹមតែពាក្យខ្លីៗ ឬមិនតបសោះ វាមិនមែនមានន័យថាគេស្អប់អ្នកទេ តែព្រោះអ្នកនៅមិនទាន់មានប្រយោជន៌ក្នុងជីវិតរបស់គេ។ មនុស្សដែលគេទន្ទឹងរង់ចាំសារ គឺជាមនុស្សដែលមានសារៈសំខាន់សម្រាប់គេ។ អាចជាមនុស្សដែលអាចជួយគេបាន មនុស្សដែលគេចង់រក្សាទំនាក់ទំនង ឬមនុស្សដែលមានឥទ្ធិពលក្នុងជីវិតរបស់គេ។ នេះហើយជាការពិតរបស់មនុស្សពេញវ័យ។ វាមិនមែនជាភាពសោះក
ក្រោះរបស់សង្គមទេ តែវាគឺជាច្បាប់នៃតម្លៃ។

ដូច្នេះ ជំនួសឲ្យការផ្ញើសារសួសុខទុក្ខទៅមនុស្សរាប់រយដោយសង្ឃឹមថាគេនឹងចាប់អារម្មណ៍ អ្នកគួរយកពេលវេលានោះមកកសាងខ្លួនឯងវិញ។ អ្នកគួរយកវាទៅរៀនជំនាញថ្មី ខំធ្វើការ អភិវឌ្ឍខ្លួនឯង ហាត់ប្រាណ អានសៀវភៅ និងធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សដែលមានប្រយោជន៌។ ព្រោះថ្ងៃដែលអ្នកមានតម្លៃគ្រប់គ្រាន់ អ្នកនឹងដឹងថា មនុស្សនឹងចាប់ផ្តើមស្វែងរកអ្នកដោយខ្លួនឯង។ ដល់ពេលនោះ អ្នកមិនចាំបាច់ខំផ្ញើសារទៅគេមុនទៀតទេ ព្រោះគេនឹងជាអ្នករង់ចាំសារពីអ្នកវិញ។

ហើយសារទាំងអស់ដែលអ្នកផ្ញើថ្ងៃនេះ ហើយបាត់ដូចដុំថ្មធ្លាក់ទឹក វាគ្រាន់តែជាការរំលឹកអ្នកថា អ្នកនៅមិនទាន់ខ្លាំងគ្រប់គ្រាន់នៅឡើយ។ ដូច្នេះ មុនចង់ឲ្យការជូនពររបស់អ្នកមានតម្លៃ អ្នកត្រូវធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សដែលមានតម្លៃសិន។ ពេលនោះ ពាក្យរបស់អ្នក ទើបមនុស្សចង់ស្តាប់ ហើយការជូនពររបស់អ្នក ទើបមានន័យសម្រាប់អ្នកដទៃ។

ច្បាប់ស្តីពីឯកពន្ធភាពបទល្មើស «ផិតប្តី-ផិតប្រពន្ធ» បទល្មើស «ស្មន់» បទល្មើស «ទ្វេពន្ធភាព» និងទោសត្រូវអនុវត្ដក្នុងច្បាប់ស្ត...
29/04/2026

ច្បាប់ស្តីពីឯកពន្ធភាព
បទល្មើស «ផិតប្តី-ផិតប្រពន្ធ» បទល្មើស «ស្មន់» បទល្មើស «ទ្វេពន្ធភាព» និងទោសត្រូវអនុវត្ដក្នុងច្បាប់ស្តីពីឯកពន្ធភាព

30/03/2026

#មានតែខ្លួនឯងទេ ដែលលួងខ្លួនឯង......❤️‍🩹

ព្រះពុទ្ធសាសនិកឈរចំពេលមុខថ្មរបមមុខនៃប្រាសាទបាយ័ន អង្គរធំ ប្រទេសកម្ពុជា.
08/02/2026

ព្រះពុទ្ធសាសនិកឈរចំពេលមុខថ្មរបមមុខនៃប្រាសាទបាយ័ន អង្គរធំ ប្រទេសកម្ពុជា.

05/09/2025

កុំមកចង់ចាប់ដៃជាមួយអញ ក្បាល.មួយដំ.ប.ងឥឡូវហើយ 😡

ចង់នៅស្ងាត់ស្ងៀមមួយរយៈ ហាមតេ ហាមខល ហាមឆាត 😂
13/07/2025

ចង់នៅស្ងាត់ស្ងៀមមួយរយៈ ហាមតេ ហាមខល ហាមឆាត 😂

មុនអាយុ 35 ឆ្នាំ ត្រូវរៀបចំខ្លួនបែបនេះឱ្យហើយ៖1- កុំទុកឱ្យខ្លួនឯង ធាត់លើសទម្ងន់ ចំណាយពេលហាត់ប្រាក ញាំអាហារដែលជួយដល់សុខភាព...
14/05/2025

មុនអាយុ 35 ឆ្នាំ ត្រូវរៀបចំខ្លួនបែបនេះឱ្យហើយ៖
1- កុំទុកឱ្យខ្លួនឯង ធាត់លើសទម្ងន់ ចំណាយពេលហាត់ប្រាក ញាំអាហារដែលជួយដល់សុខភាព
2- រស់នៅក្នុងសង្គម រៀនយល់ពីច្បាប់ទម្លាប់ ដើម្បីការពារខ្លួនឯង
3- កុំបោះបង់ ការងារ ការរកសុីខ្លួនឯងដោយសារតែអ្នកណាទាំងអស់
4- កុំសូវចំណាយពេលផឹកសុីអត់ប្រយោជន៍ ទំនេរអានសៀវភៅ ស្គាល់មនុស្សនាំអ្នកឲ្យរីកចំរើនជាងមុនឲ្យបានច្រើន
5- ខំរក តែកុំភ្លេចមានប្រាក់សន្សំខ្លះ ទុកប្រើពេលមានអាសន្ន យើងអាចជួយខ្លួនឯងបាន
6- បង្កើតគ្រួសារមួយ
7- មានការងារ មុខរបរ និងចំណូលជាក់លាក់មួយ

អាយុចាប់ពី ២៥ ឆ្នាំ គឺជាវ័យមួយដែល:- ចាប់ផ្ដើមខ្វល់ខ្វាយច្រើនពីផែនការជីវិតខ្លួនឯង- លែងសូវមានមិត្តភក្ដិច្រើនដូចកាលនៅរៀន- ប...
21/03/2025

អាយុចាប់ពី ២៥ ឆ្នាំ គឺជាវ័យមួយដែល:
- ចាប់ផ្ដើមខ្វល់ខ្វាយច្រើនពីផែនការជីវិតខ្លួនឯង
- លែងសូវមានមិត្តភក្ដិច្រើនដូចកាលនៅរៀន
- ប្រឡូកពេញទីជាមួយនឹងជីវិតការងារដ៏មមាញឹក
- ចំណាយពេលសឹងតែទាំងស្រុងទៅលើការងារ
- ចង់បានទ្រព្យសំខាន់ៗ និងចាំបាច់សម្រាប់ជីវិត
- ធ្វើការ សន្សំលុយ ដើរកម្សាន្ត
- គិតគូរខ្វល់ខ្វាយពីជីវិតគូស្រករ
- មើលឃើញខ្លួនឯងជាមនុស្សចាស់ទុំច្រើន
- មើលឃើញប៉ាម៉ាក់ កាន់តែមានវ័យចាស់ជរា
- មានទំនួលខុសត្រូវច្រើនលើជីវិតខ្លួនឯង និងផែនការអនាគត 💪🏼❤️

04/11/2024

Address

Phnom Penh
12000

Telephone

+85512390491

Website

Alerts

Be the first to know and let us send you an email when Visionkh posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Visionkh:

Share

Category