Cambonomic Times

Cambonomic Times Create for Cambodian Startupper, Entrepreneur and Businessman.

We try to provide the best contents about Economy, Business, Startup, Finance and News for Cambodian people.

-ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់តំណែងលោក ​វេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម។-សម្តេចតេជោ ហ៊ុន សែន ចាត់តាំង លោក អ...
08/10/2022

-ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់តំណែងលោក ​វេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម។

-សម្តេចតេជោ ហ៊ុន សែន ចាត់តាំង លោក អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ថែមលើមុខងារបច្ចុប្បន្ន។

គិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២២ រូបិយវត្ថុទូទៅ(M2) មានកំណើនដល់១៦៧.១ទ្រីលានរៀល ដែលកើនចំនួន១២.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្...
06/10/2022

គិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២២ រូបិយវត្ថុទូទៅ(M2) មានកំណើនដល់១៦៧.១ទ្រីលានរៀល ដែលកើនចំនួន១២.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ កំណើនវិជ្ជមាននៃរូបិយវត្ថុទូទៅនេះ បង្ហាញពីការរួមចំណែកយ៉ាងសកម្មនៃវិស័យហិរញ្ញវត្ថុនៅក្នុងការរក្សាសេ្ថរភាពសកម្មភាពសេដ្ឋកិច្ច ដោយគ្រប់គ្រងអតិផរណាបានក្នុងកម្រិតសមស្រប។

វិមានក្រឹមឡាំងបាននិយាយ​នៅថ្ងៃអង្គារថា ខ្លួនមិនចង់ពាក់ព័ន្ធក្នុង “វោហាសាស្ត្រនុយក្លេអ៊ែរ” ដែលចែកចាយដោយលោកខាងលិចនោះទេ បន្ទ...
04/10/2022

វិមានក្រឹមឡាំងបាននិយាយ​នៅថ្ងៃអង្គារថា ខ្លួនមិនចង់ពាក់ព័ន្ធក្នុង “វោហាសាស្ត្រនុយក្លេអ៊ែរ” ដែលចែកចាយដោយលោកខាងលិចនោះទេ បន្ទាប់ពីសារព័ត៌មានមួយបានចុះផ្សាយថា រុស្ស៊ីកំពុងតែរៀបចំបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងជម្លោះ រុស្ស៊ី​-អ៊ុយក្រែន។

ផ្សាយឡើងវិញ៖ អតិផរណា៥ប្រភេទដែលអ្នកគួរដឹង------អតិផរណា គឺសំដៅដល់ការកើនឡើងនៃថ្លៃទំនិញជារួមនៅក្នុងសេដ្ឋកិច្ចនៅក្នុងរយៈពេលជា...
04/10/2022

ផ្សាយឡើងវិញ៖ អតិផរណា៥ប្រភេទដែលអ្នកគួរដឹង
------
អតិផរណា គឺសំដៅដល់ការកើនឡើងនៃថ្លៃទំនិញជារួមនៅក្នុងសេដ្ឋកិច្ចនៅក្នុងរយៈពេលជាក់លាក់មួយ ឬសំដៅដល់ការបាត់បង់អំណាចទិញរបស់រូបិយវត្ថុរបស់ប្រទេសមួយនៅក្នុងពេលណាមួយ។ វាអាចកើតឡើង ដោយសារកត្ដាជាច្រើន ដូចជា ថ្លៃដើមកើនឡើង, តម្រូវការកើនឡើងខ្លាំង, ការំពឹងទុករបស់អ្នកប្រើប្រាស់ជាដើម។ ប្រសិនបើយើងពិនិត្យមើលតាមកម្រិតនៃការកើនឡើងរបស់អតិផរណា យើងអាចបែងចែកវាជា៥ប្រភេទផ្សេងៗគ្នាដូចខាងក្រោម៖

១. Creeping inflation (1-4%)

វាជាប្រភេទអតិផរណាមួយដែលកើនឡើងយឺតៗទៅតាមពេលវេលា។ ជាទូទៅ វាកើនឡើងប្រមាណ២%, ៣% ទៅ៤% នៅក្នុង១ឆ្នាំ។ Creeping inflation ជាធម្មតាមិនត្រូវបានគេចាប់អាម្មរណ៍ ឬសម្គាល់ឃើញភ្លាមៗទេ ប៉ុន្ដែប្រសិនបើ វាកើនឡើងជាបន្ដបន្ទាប់ នោះវាអាចនឹងមានបញ្ហាកើតឡើងចំពោះសេដ្ឋកិច្ច។

២. Walking inflation (2-10%)

អតិផរណាប្រភេទនេះ ត្រូវបានគេសម្គាល់ថាវាកើនតិចជាង១០% ឬ Single Digits។ អត្រារបស់វា មិនជាមានបញ្ហាធំធុំទេ ប៉ុន្ដែប្រសិនបើវាកើនលើស៤% នោះធនាគារកណ្ដាលនឹងចាប់ផ្ដើមពិនិត្យ និងមានព្រួយបារម្ភ ឬចាប់ផ្ដើមត្រៀមគោលនយោបាយដើម្បីទប់ទល់។ Walking inflation ក៏ភាគច្រើនត្រូវគេចាត់ទុកថាជាអតិផរណាកម្រិតមធ្យមមួយផងដែរ។

៣. Running inflation (10-20%)

Running inflation វាជាប្រភេទអតិផរណាមួយដែលគួរឱ្យព្រួយបារម្ភ ចំពោះសេដ្ឋកិច្ច ដោយសារតែវាអាចនឹងកើនឡើងចន្លោះពី១០ ទៅ២០%នៅក្នុង១ឆ្នាំ។ អត្រាដ៏ខ្ពស់នេះ អាចនឹងធ្វើឱ្យតម្លៃទំនិញនៅក្នុងសេដ្ឋកិច្ចចាប់ផ្ដើមឡើងថ្លៃយ៉ាងខ្លាំង និងអាចបន្ដកើនឡើងកាន់តែខ្ពស់។

៤. Galloping inflation (20 -1000%)

ចំពោះអត្រាកើនឡើងរបស់វា អាចចន្លោះពី២០ ទៅ១០០០% ឬចាប់ពី២០% ឬ១០០%ឡើងទៅ។ អត្រាកំណើនដ៏លឿន និងធំបែបនេះ វាអាចធ្វើឱ្យមានបញ្ហាសេដ្ឋកិច្ចកើតឡើងយ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ដោយផ្ទាល់ដល់អ្នកប្រើប្រាស់ រួមទាំងតម្រូវឱ្យមានវិធានការទប់ទល់យ៉ាងមានប្រសិទ្ធិភាពផងដែរ។

៥. Hyperinflation (>1000%)

ត្បិតថា មិនមាននិយមន័យច្បាស់ ប៉ុន្ដែវាជាប្រភេទអតិផរណាមួយដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរ សម្រាប់សុខភាពសេដ្ឋកិច្ចជាតិទាំងមូល ពោលគឺតម្លៃរូបិយវត្ថុអាចនឹងធ្លាក់ថ្លៃខ្លាំងបំផុត ឬអាចនឹងធ្ងន់ធ្ងរ ស្ទើរតែបាត់បង់តម្លៃរូបិយបណ្ណជាតិតែម្ដង។

ស្វែងយល់បន្ថែមពី www.economicshelp.org
អត្ថបទក្រោយនឹងពិភាក្សាទៅលើចំណុចល្អ និងអាក្រក់របស់អតិផរណា។
រក្សាសិទ្ធិដោយ៖ Cambonomic Times
----
Join our telegram channel https://t.me/cambodiaeconomictimes
----
#អតិផរណា #អាជីវកម្ម #សេដ្ឋកិច្

នៅ៦ខែដំបូងឆ្នាំ២០២២ កម្ពុជាចួបនូវកំណើនអតិផរណាជាមធ្យមប្រចាំខែប្រមាណ៦.៥%បើធៀបនឹងឆ្នាំកន្លងទៅ។ កំណើននេះ ត្រូវបានរុញច្រានដោយ...
03/10/2022

នៅ៦ខែដំបូងឆ្នាំ២០២២ កម្ពុជាចួបនូវកំណើនអតិផរណាជាមធ្យមប្រចាំខែប្រមាណ៦.៥%បើធៀបនឹងឆ្នាំកន្លងទៅ។ កំណើននេះ ត្រូវបានរុញច្រានដោយកំណើនថ្លៃចំណីអាហារ ថាមពល និងការធ្វើដំណើរ។ ដោយឡែកនៅឆមាសទី២នេះ អត្រាអតិផរណាត្រូវបានព្យាករថានឹងធ្លាក់មកត្រឹមក្រោម៥%។

សេដ្ឋកិច្ចកម្ពុជាកំពុងតែងើបឡើងវិញ ប៉ុន្ដែនឹងប្រឈមជាមួយឧបសគ្គថ្មី---យោងតាមសេចក្ដីជូនដំណឹងរបស់មូលនិធិរូបិយវត្ថុអន្ដរជាតិ ឬ...
02/10/2022

សេដ្ឋកិច្ចកម្ពុជាកំពុងតែងើបឡើងវិញ ប៉ុន្ដែនឹងប្រឈមជាមួយឧបសគ្គថ្មី
---
យោងតាមសេចក្ដីជូនដំណឹងរបស់មូលនិធិរូបិយវត្ថុអន្ដរជាតិ ឬហៅកាត់ថា IMF កាលពីខែកញ្ញាកន្លងទៅបានបង្ហាញថា នៅឆមាសទី២ឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជាចាប់ផ្ដើមមានកំណើនឡើងវិញ ដោយសារតែការកើនឡើងនៃការនាំចេញទំនិញ។ នៅឆ្នាំ២០២២នេះ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានគេប៉ាន់ប្រមាណថាមានកំណើនរង្វង់៥% បើទោះបីជាត្រូវរងឥទ្វិពលមួយចំនួនពីការថមថយនៃសេដ្ឋកិច្ចចិន, តម្ហយតម្រូវការប្រើប្រាស់នៅក្នុងប្រទេសអភិឌ្ឍន៍ ដូចជាអាម៉េរិក និងអឺរ៉ុប ដែលជាទីផ្សារនាំចេញសំខាន់របស់កម្ពុជាក៏ដោយ។

នៅក្នុងខែមិថុនា ឆ្នាំ២០២២កន្លងទៅ កម្ពុជាចួបនូវកំណើនអតិផរណារហូតដល់៧.៨% បើធៀបនឹងឆ្នាំកន្លងទៅ ដែលកើតចេញពីកំណើនថ្លៃថាមពល។ ការបញ្ជាទិញមានការធ្លាក់ចុះនៅក្នុងឆមាសទី២នៃឆ្នាំនេះ រួមទាំងវិស័យអចលនទ្រព្យកំពុងមានកំណើនយឺត។ លើសពីនេះ កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៣ ត្រូវបានគេព្យាករថានឹងមានកំណើនប្រមាណ៥.៥% ដោយសារតែការងើបឡើងវិញនាំវិស័យទេសចរណ៍ និងការបន្ដគាំទ្រពីគោលនយោបាយរបស់រដ្ឋាភិបាល បើទោះបីជាសេដ្ឋកិច្ចនឹងត្រូវរងសម្ពាធពីបញ្ហាសេដ្ឋកិច្ច និងកម្រិតថ្លៃសកល។

«ភាពមិនប្រាកដប្រជាជុំវិញបញ្ហាសេដ្ឋកិច្ចនេះស្ដិតក្នុងកម្រិតខ្ពស់ ហើយហានិភ័យក៏មានទំនោរទៅរកស្ថានភាពកាន់តែអាក្រក់ ដោយសារតែសម្ពាធពីការកើនឡើងនៃបំណុលឯកជន, លក្ខខណ្ឌសេដ្ឋកិច្ចរបស់ប្រទេសជឿលឿន និងកម្រិតអតិផរណា»

កម្ចីឯកជនមានកំណើនកើនឡើងខ្លាំងដែលអាចបង្កជាហានិភ័យសម្រាប់សេដ្ឋកិច្ចបាន ប្រសិនបើការសងត្រឡប់វិញមានបញ្ហា។ កម្ចីវិស័យឯកជនមានរហូតដល់១៧០% នៃGDP បើគិតត្រឹមចុងឆ្នាំ២០២១ ដែលជាកម្រិតខ្ពស់បំផុតមួយបើធៀបនឹងប្រទេសក្នុងតំបន់។

ធនាគារជាតិត្រូវបន្ដធ្វើប្រក្រត្រីភាពនៃប្រព័ន្ធហិរញ្ញវត្ថុឱ្យស្ដិតក្នុងកម្រិតដូចកាលពីមុនវិបត្ដិកូវីដ១៩ ដូច្នេះប្រព័ន្ធហិរញ្ញវត្ថុអាចមានលទ្ធភាពទប់ទល់នឹងវិបត្ដិក្នុងពេលអនាគត។ បង្កើនអត្រាទុនបម្រុងកាត្វកិច្ច ដើម្បីកាត់បន្ថយលំហូរកម្ចី និងដើម្បីបង្កើនកម្រិត Minimum Reserve Ratio។

ពង្រឹងប្រសិទ្ធភាពគោលនយោបាយសារពើពន្ធដើម្បីកាត់បន្ថយបញ្ហាឱនភាពថវិការយៈពេលមធ្យម និងហានិភ័យនៃតម្រូវការរួម។ យន្ដការគាំពាំសង្គមគួរត្រូវបានបន្ដអនុវត្ដទៅលើអ្នកងាយរងគ្រោះ និងក្រីក្រ ដោយរងផលប៉ះពាល់ដោយអតិផរណា។ គួររំលឹកថា នៅក្នុងឆ្នាំ២០២១ ហិរញ្ញវត្ថុសាធារណៈមានឱនភាពប្រមាណ៧% នៃផលិតផលក្នុងស្រុកសរុប(GDP) ដោយសារតែសម្ពាធចំណាយធំៗ និងការធ្លាក់ចុះនៃចំណូល។ ប៉ុន្ដែនៅក្នុងឆ្នាំ២០២២នេះ ឱនភាពថវិកានឹងធ្លាក់ចុះមកត្រឹមប្រមាណតែ៤%នៃGDP ដោយសារតែការកើនឡើងវិញនៃចំណូល និងអាចបន្ដធ្លាក់ចុះទៀតនៅក្នុងឆ្នាំ២០២៣។

ចំណាយសាធារណៈបានកើនឡើងនៅក្នុងអំឡុងពេលកូវីដ១៩ និងបន្ដកើនឡើងទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធដែលកំពុងសាងសង់។ ដូច្នេះ ការបង្កើនចំណូលពន្ធ តាមរយៈការអនុវត្ដការតែប្រសើរនូវប្រព័ន្ធប្រមូលពន្ធ គួរត្រូវបានយកចិត្ដទុកដាក់។ Structural Measures គួរត្រូវប្រើដើម្បីបង្កើនផលិតភាព, បង្កើនស្តង់ដានៃការរស់នៅ, រក្សលំនឹងអត្រាប្ដូរប្រាក់។ រដ្ឋាភិបាលគួរបង្កើនទំនាក់ទំនងពាណិជ្ជកម្មអន្ដរជាតិ, កិច្ចព្រមព្រៀងពាណិជ្ជកម្ម, ការវិនិយោគពីបរទេស, ការកាត់បន្ថយអំពីពុករលួយជាដើម៕

ស្វែងយល់បន្ថែម៖ IMF: https://www.imf.org/en/News/Articles/2022/09/20/pr22312-cambodia-imf-staff-completes-2022-article-iv-mission-to-cambodia
ដោយ៖ Cambonomic Times
Telegram Channel: https://t.me/cambodiaeconomictimes

ហេតុអ្វីលុយអឺរ៉ូធ្លាក់ថ្លៃបើធៀបនឹងលុយដុល្លារ?___តម្លៃលុយអឺរ៉ូបានធ្លាក់ថ្លៃមកត្រឹម ១អឺរ៉ូ ស្មើប្រមាណ១ដុល្លារអាម៉េរិកជាលើក...
13/07/2022

ហេតុអ្វីលុយអឺរ៉ូធ្លាក់ថ្លៃបើធៀបនឹងលុយដុល្លារ?
___
តម្លៃលុយអឺរ៉ូបានធ្លាក់ថ្លៃមកត្រឹម ១អឺរ៉ូ ស្មើប្រមាណ១ដុល្លារអាម៉េរិកជាលើកដំបូងក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យអ្នកវិភាគជាច្រើនបានព្រមានពីលទ្ធភាពនៃការកើតមានវិបត្ដិសេដ្ឋកិច្ច (Recession) ជាពិសេសនៅក្នុងប្រទេសតំបន់អឺរ៉ុប។ តម្លៃលុយអឺរ៉ូធ្លាក់ថ្លៃនេះ ក៏បានធ្វើឱ្យមានការរង្គោះរង្គើតម្លៃទីផ្សារហ៊ុនអន្ដរជាតិផងដែរ ក្នុងនោះទីផ្សារអាស៊ីក៏រងផងប៉ះពាល់ដែរ។

ត្បិតថា អាចមានមូលហេតុផ្សេង ប៉ុន្ដែជាការអង្កេតបឋម គេអាចមើលឃើញពីសេណារីយ៉ូ៣ដែលនាំឱ្យតម្លៃលុយអឺរ៉ូធ្លាក់ថ្លៃ៖

ទី១៖ ឥទ្ធិពលនៃតម្រូវការលុយដុល្លារអាម៉េរិកក្នុងទីផ្សារអន្ដរជាតិ

ជាទូទៅលុយដុល្លារអាម៉េរិកត្រូវបានប្រើប្រាស់ជារូបិយបណ្ណគោលនៅក្នុងការដោះដូរទំនិញ ឬសេវានៅក្នុងទីផ្សារអន្ដរជាតិ។ ដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានបង្កើតឱ្យមានវិបត្ដិថាមពលពោលគឺមានការកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រភពថាមពល(ប្រេង, ឧស្ម័ន...)ពីរុស្ស៊ីបានដាក់សម្ពាធថ្លៃលើទីផ្សារឱ្យប៉ោងឡើង។ នៅតំបន់អឺរ៉ុបដែលប្រើប្រាស់ប្រាក់អឺរ៉ូជាគោល គឺជាអ្នកដែលនាំចូលថាមពលពីរុស្ស៊ី(៤០%) ដូច្នេះនៅពេលដែលថ្លៃថាមពលនៅលើទីផ្សារអន្ដរជាតិមានការកើនឡើង នោះប្រទេសតំបន់អឺរ៉ុបត្រូវការប្រាក់ដុល្លារអាម៉េរិកកាន់តែច្រើនដើម្បីប្ដូរយកឧស្ម័ន។
- យន្ដការយកលុយអឺរ៉ូទិញលុយដុល្លារអាម៉េរិកនេះ បានបង្កើតឱ្យមានកំណើនតម្រូវការលុយដុល្លារអាម៉េរិកកាន់តែខ្លាំង ដែលនាំឱ្យតម្លៃលុយដុល្លារកើនឡើងខ្លាំងបើធៀបនឹងលុយអឺរ៉ូ(ធ្លាក់ថ្លៃ)។
- ការបង្វែរទុនវិនិយោគពីលុយអឺរ៉ូទៅលុយដុល្លារអាម៉េរិកដែលគេជឿថាវាមានស្ថេរភាព និងមានតម្លៃ ពីសំណាក់ក្រុមវិនិយោគិន (ឥទ្ធិពលដោយផ្ទាល់)។

ទី២៖ កំណើននៃអតិផរណានៅប្រទេសក្នុងតំបន់អឺរ៉ុប ធ្វើឱ្យលុយអឺរ៉ូបាត់បង់អំណាចទិញ (ឥទ្ធិពលដោយផ្ទាល់)

ប្រទេសនៅតំបន់អឺរ៉ុបកំពុងចួបនូវសម្ពាធថ្លៃខ្ពស់នៅក្នុងសេដ្ឋកិច្ច ដែលមានប្រមាណ៨,៦% នៅក្នុងខែមិថុនាឆ្នាំ២០២២នេះ ដែលកើនពី៨,១%ក្នុងខែឧសភា ក្នុងនោះថ្លៃថាមពលក្នុងខែមិថុនាកើនឡើង៤១,៩%ពីខែឧសភា(៣៩,១%)ផងដែរ (បើយោងតាមEurostat) ដោយសារតែការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ីដែលជាប្រទេសនាំចេញឧស្ម័រ(Gas) ទៅអឺរ៉ុប។ អតិផរណាដែលកើតចេញពីថ្លៃដើមថាមពលនេះ បានដាក់សម្ពាធឱ្យធនាគារកណ្ដាលអឺរ៉ុបគ្រោងនឹងដំឡើងអត្រាការប្រាក់ឆាប់ៗនៅពេលខាងមុខនេះ។

ទី៣៖ ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េរិក ដើម្បីទប់ទល់នឹងអតិផរណា (ឥទ្ធិពលដោយប្រយោល)

អាម៉េរិកក៏រងនូវឥទ្ធិពលពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែរ ជាពិសេសកំណើនថ្លៃដែលកើតចេញពីកំណើនថ្លៃថាមពល ដែលថ្លៃទំនិញទូទៅនៅក្នុងសេដ្ឋកិច្ចកើនឡើងប្រមាណ៨,៦%នៅក្នុងខែឧសភា។ ធនាគារកណ្ដាលអាម៉េរិកកាលពីខែមុន ក៏បានដំឡើងអត្រាការប្រាក់ប្រមាណ០,៧៥%ផងដែរ ដើម្បីធ្វើឱ្យតម្លៃលុយដុល្លារឡើងថ្លៃវិញ។

ផលប៉ះពាល់៖

នៅពេលដែលលុយអឺរ៉ូធ្លាក់ថ្លៃ នោះមានន័យថាអ្នកកាន់លុយអឺរ៉ូ ត្រូវប្រើប្រាស់លុយអឺរ៉ូច្រើនជាងមុន ដើម្បីទិញទំនិញនៅក្នុងបរិមាណដដែល (អតិផរណា)។ ការធ្លាក់ចុះនេះ ហាក់ធ្វើឱ្យប៉ះពាល់ដល់អ្នកទេសចរពីអឺរ៉ុប ទៅអាម៉េរិកផងដែរ ដោយសារតែពួកគេត្រូវចំណាយច្រើនជាងមុន។ លើសពីនេះ ទំនិញនាំចូលហាក់បាត់បង់ភាពប្រកួតប្រជែងរបស់ខ្លួននៅក្នុងទីផ្សារអឺរ៉ុប ឬមានន័យថា ទំនិញនាំចូលនឹងមានតម្លៃថ្លៃ ដែលនឹងប៉ះពាល់ដោយផ្ទាល់ទៅលើអ្នកប្រើប្រាស់ទំនិញនាំចូល។ វាក៏អាចធ្វើឱ្យប៉ះពាល់ដល់ការសងបំណុលត្រឡប់ទៅវិញផងដែរ ដោយសារតែថ្លៃដើមកម្ចីហាក់មានតម្លៃថ្លៃព្រោះតែការធ្លាក់ចុះនៃតម្លៃលុយអឺរ៉ូ បូកផ្សុំនឹងធនាគារកណ្ដាលដំឡើងអត្រាការប្រាក់បន្ថែម។

ទោះបីជាយ៉ាងណាក៏ដោយ ការធ្លាក់ចុះនៃតម្លៃលុយអឺរ៉ូនេះ ក៏បានផ្ដល់អត្ថប្រយោជន៍ប្រកួតប្រជែងជាងមុនទៅឱ្យក្រុមហ៊ុននាំចេញធំៗនៅអឺរ៉ុបផងដែរ ដែលរកស៊ីនាំចេញទំនិញមានតម្លៃផ្សេងៗ ដោយហេតុថាទំនិញទាំងនោះ នឹងមានតម្លៃថោកជាងមុនបើធៀបនឹងទំនិញដូចគ្នាដទៃទៀត។ លើសពីនេះ វាក៏ផ្ដល់ឱកាសដល់អ្នកដែលកេងចំណេញលើតម្លៃទីផ្សារ ខណៈតម្លៃលុយអឺរ៉ូធ្លាក់ថ្លៃ បើធៀបនឹងលុយដុល្លារអាម៉េរិក។

ដោយ: Cambonomic Times

កម្ពុជា​បាន​ឈរ​នៅ​កំពូល​តារាង​សន្ទស្សន៍​ការ​ស្តារ​ឡើង​វិញ​នៃ​ជំងឺ​កូវីដ-១៩ របស់ Nikkei ចុង​ក្រោយ​បង្អស់ ខណៈ​អាស៊ី​បារម្ភ...
12/07/2022

កម្ពុជា​បាន​ឈរ​នៅ​កំពូល​តារាង​សន្ទស្សន៍​ការ​ស្តារ​ឡើង​វិញ​នៃ​ជំងឺ​កូវីដ-១៩ របស់ Nikkei ចុង​ក្រោយ​បង្អស់ ខណៈ​អាស៊ី​បារម្ភ​ពី​រលក​ថ្មី។ ប្រទេស​ជិត​ខាង​របស់​កម្ពុជា គឺ​ប្រទេស​វៀតណាម បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​ពីរ​ក្នុង​សន្ទស្សន៍។ នេះ​បង្ហាញ​ថា ប្រទេស​អាស៊ី​អាគ្នេយ៍​ទាំង​ពីរ​កំពុង​ដំណើរ​ការ​យ៉ាង​ល្អ​ក្នុង​ការ​វិល​ទៅ​រក​អាជីវកម្ម​ដូច​ធម្មតា។

Breaking News: ​យោងតាមទីភ្នាក់ងារព័ត៌មានជប៉ុន NHKបានឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក SHINZO ABE ត្រូវបានប្រកាសថាបាន...
08/07/2022

Breaking News: ​យោងតាមទីភ្នាក់ងារព័ត៌មានជប៉ុន NHKបានឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក SHINZO ABE ត្រូវបានប្រកាសថាបានទទួលមរណភាពហើយ បន្ទាប់ពីត្រូវបានបាញ់ប្រហារកាលពីព្រឹកមិញនេះ។

NHK បានរាយការណ៍ថា ជនសង្ស័យក្នុងការបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បាននិយាយថា គាត់មិនពេញចិត្តនឹងលោក Ab...
08/07/2022

NHK បានរាយការណ៍ថា ជនសង្ស័យក្នុងការបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បាននិយាយថា គាត់មិនពេញចិត្តនឹងលោក Abe ហើយមានបំណងចង់សម្លាប់គាត់។

នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ ដែលផ្តល់ដោយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida កាលពីថ្ងៃសុក្រ លោកបាននិយាយថា ហេតុផលពិតប្រាកដនៅពីក្រោយការបាញ់ប្រហាររបស់លោក Abe មិនទាន់ដឹងនៅឡើយទេ។

#ទទក

សួរស្តីប្រិយមិត្ត! ប្រិយមិត្តដឹងទេ ថាផលិតផលក្នុងស្រុកសរុប ឬGDP មាន២ប្រភេទ គឺ GDP at current price និង GDP at constant pr...
16/05/2022

សួរស្តីប្រិយមិត្ត! ប្រិយមិត្តដឹងទេ ថាផលិតផលក្នុងស្រុកសរុប ឬGDP មាន២ប្រភេទ គឺ GDP at current price និង GDP at constant price។ តើGDP ទាំង២នេះមានភាពខុសគ្នា និងអត្ថន័យដូចម្ដេច?

តោះ...ប្រិយមិត្តណាដឹង ជួយប្រាប់គ្នាយើងផង!

23/04/2022

សួរស្ដី អ្នកទាំងអស់គ្នា! វាយូរដែរ ដែលយើងមិនបានបង្ហោះអត្ថបទ។ តើអ្នកទាំងអស់គ្នាចង់ឃើញយើងសរសេរ និងស្រាវជ្រាវពីអ្វីដែរ?

Address

Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Cambonomic Times posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Cambonomic Times:

Share