TD Global TV News

TD Global TV News ផ្សព្វផ្សាយ ព័ត៌មាន ថ្មីៗ ប្លែកៗ ទូទាំងប្រទេស ទាន់ហេតុការណ៍ !!! Tel. 089 773 373 !!! Tel. 089 773 373- 016 757 933 !!! សូមអរគុណ !!!

សូមជម្រាបសួរ! សូមស្វាគមន៍ មកកាន់ផេក TD Global TV News ផ្សព្វផ្សាយ ព័ត៌មាន ថ្មីៗ ប្លែកៗ ទូទាំងប្រទេស ទាន់ហេតុការណ៍ !!!

08/11/2025

ខេត្តតាកែវ : មានការសាងសង់ផ្លូវបេតុងមួយខ្សែ ដែលមិនប្រក្រតីដោយសារអជ្ញាធរមូលដ្ឋាន ពេលចុះវាស់វែងផ្សេង នៅពេលមកសាងសង់ផ្សេង ដែលអោយភាគីម្ខាងទៀតមិនចេញដីផ្លូវ កាត់យកតែដីភាគីតែម្ខាង ធ្វើអោយមានទំនាស់គ្នា អជ្ញាធរមូលដ្ឋានមិនរកដំណោះស្រាយ បែជាចាក់បេតុងទាំងយប់តែម្តង ពិតជាមិនប្រក្រតីដូចប្រជាពលរដ្ឋបានខ្សឹបប្រាប់មែន

27/10/2025

សមាគមសារព័ត៌មានសុក្រឹត (N.P.A)
ចេញញាត្តិគាំទ្រ ចំពោះ "កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ" "កិច្ចព្រមព្រៀងពាណិជ្ជកម្ម" ដែលប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី

03/10/2025

ទីតាំងបង្កប់ល្បែងមាន់អនឡាញ ស្ថិតក្នុងហាងបាយមួយកន្លែង
ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង1សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

មហាជនបានសំណូមពរដល់ លោកមេប៉ុស្តិ៍ ចោមចៅ២ និងលោក វរសេនីយ៍ទោ ម៉ន វុទ្ធី អធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ
និង លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ

ជាពិសេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ

សូមលោកឯកឧត្តម ជួយមើលទីតាំងនោះផងទាន ដោយក្ដីអនុគ្រោះ
(ដើម្បី ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព)

ថ្ងៃព្រហស្បតិ៍ ១០កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី3ខែតុលា ឆ្នាំ២០២៥

03/10/2025

ក្រុមការងារសមាគមសារព័ត៌មានសុក្រឹតចុះសួរសុខទុក្ខនិងនាំយកថវិកាមួយចំនួនជូនដល់លោក អុិន ឌីអ្នកសារព័ត៌មានដែលមានជំងឺកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ

❗ទីតាំងបង្កប់ល្បែងស៊ីសងប្រភេទឆ្នោតឡូតូ និងមាន់ ដែលស្ថិតនៅភូមិត្រើយ ឃុំព្រៃពូច ស្រុកអង្គស្នួលខេត្តកណ្ដាល ។📍បើកលេងយ៉ាងអនាធ...
01/10/2025

❗ទីតាំងបង្កប់ល្បែងស៊ីសងប្រភេទឆ្នោតឡូតូ និងមាន់ ដែលស្ថិតនៅភូមិត្រើយ ឃុំព្រៃពូច ស្រុកអង្គស្នួលខេត្តកណ្ដាល ។

📍បើកលេងយ៉ាងអនាធិបតេយ្យគ្មានខ្លាចញញើតនិងអាជ្ញាធរ ព្រមទាំងមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានបន្តិចសោះឡើយ ។
🙏សូមគោរពស្នើសុំដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន មេត្តាចុះត្រួតពិនិត្យទីតាំងល្បែងស៊ីសងប្រភេទឡូតូនិងមាន់ ខាងលើនេះផង ។

✍️ដើម្បីរក្សាបាននៅ✍️
ភូមិ/ឃុំ/សង្កាត់/មានសុវត្ថិភាពទាំង ៧ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ..
ឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត ដោយក្តីគោរព៕

មន្ត្រីជំនាញមកពីខេត្តចំនួន៦នៅប៉ែកនិរតីប្រទេសកម្ពុជាទទួលបានការពង្រឹងសមត្ថភាពពីការងារព័ត៌មាន និងសាធារណមតិព្រះសីហនុ៖ ក្រសួង...
25/09/2025

មន្ត្រីជំនាញមកពីខេត្តចំនួន៦នៅប៉ែកនិរតីប្រទេសកម្ពុជាទទួលបានការពង្រឹងសមត្ថភាពពីការងារព័ត៌មាន និងសាធារណមតិ
ព្រះសីហនុ៖ ក្រសួងព័ត៌មាន សហការជាមួយមន្ទីរព័ត៌មានខេត្តព្រះសីហនុនាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាក្រុងព្រះសីហនុ បានបើកវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិដល់មន្ត្រីជំនាញមកពីមន្ទីរព័ត៌មានខេត្តព្រះសីហនុ កែប កោះកុង កំពត តាកែវ និងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺសរុបប្រមាណ៩០នាក់ ។
វគ្គបំពាក់បំប៉ននេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តមឆាយ សុផល តំណាងឯកឧត្តមនេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកឡុងឌី ម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន និងឯកឧត្តមអ៊ុក គឹម សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ។
ឯកឧត្តមឆាយ សុផល មានប្រសាសន៍ថា ការងារព័ត៌មាន និងសាធារណមតិគឺជាការងារសំខាន់ ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព័ត៌មានកំពុងយកចិត្តទុកដាក់ខ្ពស់ ដោយក្រសួងព័ត៌មានបានដាក់ចេញនូវចក្ខុវិស័យ ធ្វើយ៉ាងណាប្រែក្លាយក្រសួងព័ត៌មានឱ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ» ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ។
ឯកឧត្តមបញ្ជាក់ថា មន្ត្រីព័ត៌មានត្រូវស្វែងយល់រៀនសូត្រឱ្យទាន់នូវបច្ចេកវិទ្យា និងចេះសម្របសម្រួលជាមួយមន្ទីរផ្សេងៗ ក្នុងនាមអ្នកគាំទ្រ និងអ្នកសម្របសម្រួលដើម្បីបានដំណឹងផ្សព្វផ្សាយដល់សាធារណជនផង ថ្នាក់ដឹកនាំខេត្ត និងបញ្ជូនទៅរដ្ឋមន្ត្រីក្រសួងព័ត៌មានផង។ មន្ទីរព័ត៌មានរាជធានី-ខេត្ត ជាអ្នកសម្របសម្រួល និងជាអ្នកនាំពាក្យក្នុងខេត្ត គឺជាអ្នកពាំនាំព័ត៌មាន សំណូមពរពីមហាជនសម្រាប់ខេត្តបានដឹង និងផ្សព្វផ្សាយព័ត៌មានពីសមិទ្ធផល និងដំណោះស្រាយរបស់ខេត្តជូនដល់ប្រជាពលរដ្ឋតាមបណ្តាសហគមន៍មូលដ្ឋានបានដឹងផងដែរ។

លោកខៀវ សាវ៉ុន អនុប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្រុមការងារសម្របសម្រួលព័ត៌មាន និងសាធារណមតិនៃមន្ទីរព័ត៌មានខេត្ត បានអនុវត្តតាមផែនការស កម្មភាព និងក្តាប់សភាពការណ៍ថ្មីៗ ដោយប្រកាន់ខ្ជាប់នូវ ភាពបុរេសកម្ម សកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល។ ក្រៅពីនេះក្រុមការងារសម្របសម្រួលព័ត៌មាន និងសាធារណមតិ បានបង្កើនកិច្ចសហការល្អជាមួយ ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋានក្រុងស្រុក ដើម្បីបកស្រាយ បំភ្លឺព័ត៌មាន ដើម្បីបន្សាប និងទប់ស្កាត់ព័ត៌មានក្លែងក្លាយឱ្យទាន់ពេលវេលា។
លោកឡុងឌី ម៉ង់អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា វគ្គបំពាក់បំប៉ននៅខេត្តព្រះសីហនុនាពេលនេះ ពិតជាមានសារៈសំខាន់ក្នុងការផ្ដល់ចំណេះដឹងអំពីការគ្រប់គ្រង ការចងក្រងបណ្តាញព័ត៌មាន សាធារណមតិក្នុងបរិបទថ្មី ការផលិតមាតិកា សម្រាប់ការផ្សព្វផ្សាយបែបឌីជីថល ជាពិសេសលើបណ្តាញសង្គម ការតាមដាន ការវិភាគ និងការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាដើម។ ក៏ប៉ុន្តែក្នុងនេះ ក៏មានបញ្ហាមួយចំនួនក្នុងខេត្ត ក៏ដូចជាព័ត៌មានទូទៅ ជាអាទិ៍៖ ព័ត៌មានក្លែងក្លាយ ព័ត៌មាន ប្រឌិត អ្នកផលិតមាតិកា និងព័ត៌មានអសកម្មមួយចំនួន ដែលទាមទារឱ្យមន្ត្រីជំនាញរបស់ខេត្តត្រូវខិតខំធ្វើការងារនេះឱ្យបានសកម្ម។
សូមបញ្ជាក់ថា វគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ មានបទអន្តរាគមន៍ស្តីប្រធានបទការងារជំនាញដូចខាងក្រោម ៖ ១- បច្ចេកទេសរៀបចំ និងខ្លឹមសារបែបសាធារណមតិ ២- ការគ្រប់គ្រងព័ត៌មាន និងសាធារណមតិក្នុងរបត់ថ្មី ៣- ការចងក្រងបណ្តាញ ការគ្រប់គ្រងព័ត៌មាន ការផលិតមាតិកា សម្រាប់ផ្សាយបែបឌីជីថល ជាពិសេសបណ្តាញសង្គម ៤-ការតាមដាន វិភាគចងក្រងព័ត៌មាន និងការឆ្លើយតបព័ត៌មានក្លែងក្លាយ ៥- របៀបរបបការងាររបស់មន្ទីរព័ត៌មាន និងក្រុមការងារពាក់ព័ន្ធ និងទី៦- ការគ្រប់គ្រង និងវាយតម្លៃសមិទ្ធកម្មការងារ និង៧ ពិធីសាស្រ្តប្រើប្រាស់AI នៅក្នុងវិស័យសាព័ត៌មានជាដើម៕

ដំណឹងបដិសេធ! កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា៖ មានជនខិលខូចបានបង្កើតគណនី TikTok ក្លែងក្លាយ ...
04/09/2025

ដំណឹងបដិសេធ!

កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា៖ មានជនខិលខូចបានបង្កើតគណនី TikTok ក្លែងក្លាយ ដែលមានឈ្មោះ ( RathSreang ) ដោយបានយកឈ្មោះ និងរូបភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទៅផ្សព្វផ្សាយ ដោយគ្មានការអនុញ្ញាត ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ ឯកឧត្តម ផងដែរ។

សូមបញ្ជាក់ថា ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មានគណនី TikTok ផ្លូវការផ្ទាល់ខ្លួន ដែលមានឈ្មោះ ( Rath Sreang ) ហើយមានសញ្ញាធិកពណ៌ខៀវ ដែលត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុន TikTok តែមួយប៉ុណ្ណោះ។ ដូច្នេះគ្រប់គណនីតីកតុក (TikTok) ណាមួយ ដែលមានឈ្មោះ និងរូបភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ហើយមិនមានសញ្ញាធិកពណ៌ខៀវ គឺជាគណនីក្លែងបន្លំទាំងអស់ សូមសាធារណជនកុំមានការភ័ន្តច្រលំ ឬចាញ់កលល្បិចរបស់ជនខិលខូចទាំងនោះ ដោយប្រកាណាមួយឲ្យសោះ ហើយសូមឲ្យជនដែលបានយកឈ្មោះ ឯកឧត្តម រ័ត្ន ស្រ៊ាង ទៅបង្កើតគណនីតីកតុក (TikTok) ទាំងអស់ ទោះក្នុងបំណងអ្វីក៏ដោយ សូមប្តូរចេញ និងបញ្ឈប់សកម្មភាពជាបន្ទាន់ បើមិនដូច្នេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងចាត់វិធានការតាមផ្លូវច្បាប់ ជាក់ជាមិនខាន។ សូមអរគុណ!!!

គណនីTikTokផ្លូវការ : https://www.tiktok.com/?_t=ZS-8zRUvCwu91G&_r=1

01/09/2025

លោកស្រីឱម សារ៉ាត់ ភរិយារបស់លោកភាព ភារ៉ា អ្នកសារព័ត៌មាន ចេញវីដេអូសុំទោសជូនចំពោះសម្ដេចតេជោហ៊ុនសែន និងសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែតព្រមទាំងឯកឧត្តមនេត្រ ភក្រ្តារដ្ឋមន្ត្រីក្រសួងព័ត៌មានជួយសណ្តោសប្រណីនិង ជួយអន្តរាគមន៍ អោយប្តីរបស់គាត់ឲ្យមានសេរីភាព ដើម្បីបានមកចិញ្ចឹមកូនតូចៗចំនួនពីរនាក់ក្នុងបន្ទុក

Address

Phnom Penh

Alerts

Be the first to know and let us send you an email when TD Global TV News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share