19/06/2026
សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាក្រៅផ្លូវការជាមួយនាយករដ្ឋមន្ត្រីថៃ ឯកឧត្តម Anutin Charnvirakul នៅទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី ដោយបានបញ្ជាក់ពីជំហររបស់កម្ពុជាលើបញ្ហាព្រំដែនដូចខាងក្រោម៖
ជំហររួម៖ ដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។
ព្រំដែនសមុទ្រ៖ បន្តដោះស្រាយតាមយន្តការ Compulsory Conciliation ក្រោមអនុសញ្ញា UNCLOS។
ព្រំដែនគោក៖ បន្តប្រើប្រាស់យន្តការទ្វេភាគី គឺគណៈកម្មការចម្រុះកិច្ចការព្រំដែន (JBC) និងជំរុញឱ្យថៃតែងតាំងប្រធាន JBC ថ្មី ដើម្បីពន្លឿនការចុះវាស់វែង ស្របតាមសេចក្តីប្រកាសរួមថ្ងៃទី ២៧ ធ្នូ ២០២៥។
ការបើកច្រកព្រំដែន៖ មិនទាន់មានការចាំបាច់ត្រូវពិភាក្សានៅពេលនេះទេ។
#ហ៊ុនម៉ាណែត #កម្ពុជា #ព្រំដែនកម្ពុជាថៃ