The HRDaily

The HRDaily TheHRDaily: Your Daily Work-Life Information

❇️ ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស ក្នុងបរិបទប្រទេសកម្ពុជា ជា Excel មានរូបមន្តស្រាប់
31/08/2026

❇️ ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស ក្នុងបរិបទប្រទេសកម្ពុជា
ជា Excel មានរូបមន្តស្រាប់

31/08/2026

ធ្លាប់ប្រើប្រាស់ ChatGPT ច្រើនហើយ តើអ្នកមានដឹងអត់ថាមានកម្មវិធី ៥ ទៀតដែលយើងអាចប្រើជំនួស ChatGPT។ 🤖💻
💡1. Perplexity AI
(https://www.perplexity.ai/ )
មានសមត្ថភាពស្រដៀងនឹង ChatGPT ដែលអាចផ្តល់ចម្លើយ ព័ត៌មាន និងអត្ថបទដែលឆ្លើយនឹងសំណួរអ្នក ដោយផ្ចាប់ជាមួយប្រភពព័ត៌មានដកស្រង់។ កម្មវិធីនេះ ផ្តល់ចម្លើយរហ័ស និងត្រឹមត្រូវ ជាមួយផ្តល់ព័ត៌មានស៊ីជម្រៅ និងងាយស្រួលក្នុងការប្រើប្រាស់។
💡2. Gemini AI
(https://gemini.google.com/app)
កម្មវិធីនេះ មានមុខងារល្អច្រើនជាង រួមមានសមត្ថភាពក្នុងការសិក្សា និងពន្យល់អ្នកពីកម្មវិធីសរសេរកូដ អាចបង្កើតរូបភាពតាមអក្សរដែលអ្នកដាក់ឲ្យ កែកសម្រួល សរសេរអត្ថបទបែបឆ្នៃប្រឌិត តែងកំណាព្យ និងរឿងប្រលោមលោកខ្លីជាដើម។ ដោះស្រាយបញ្ហាស្មុគស្មាញល្អជាងកម្មវិធី ChatGPT ដោយផ្ដល់ចម្លើយសុីជម្រៅ និងត្រឹមត្រូវ។
💡3. Claude AI
(https://www.anthropic.com/ )
Claude AI មានមុខងារស្រដៀងនឹងកម្មវិធីខាងលើដែរ តែប្លែកពីគេនោះគឺកម្មវិធីនេះបង្កើតឡើងដើម្បីផ្ដោតលើការប្រើប្រាស់ប្រព័ន្ធ A.I ដោយសុវត្ថិភាព និងអាចទុកចិត្តបាន។
💡4. Jasper Chat
(https://www.jasper.ai/)
កម្មវិធីនេះ ជំនាញក្នុងការបង្កើត និងសរសេរមាតិកា ដែលផ្ដល់គំនិតថ្មីៗ សរសេរអត្ថបទ មាតិកានៅលើបណ្ដាញសង្គម ដោយបទបែនតាមស្ទាយដែលមនុស្សសរសេរ។
💡5. Microsoft Copilot
(https://www.bing.com/chat)
កម្មវិធីរបស់ Microsoft 365 នេះអាចជួយអ្នកលើកិច្ចការ Office បានច្រើន ដោយអាចជួយសរសេរអុីមែល ធ្វើកំណត់ត្រាពេលប្រជុំ កែសម្រួលឯកសារ និងវិភាគទិន្នន័យជាដើម។ បន្ថែមពីនេះ កម្មវិធីនេះក៏អាចបង្កើតរូបភាព និងនិមិត្តសញ្ញាផ្សេងៗឲ្យអ្នកផងដែរ។
Cr: GIZ

សូក្រាត និងក្មេងប្រុសកម្ជិលម្នាក់ 👇
27/08/2026

សូក្រាត និងក្មេងប្រុសកម្ជិលម្នាក់ 👇

សូក្រាត និងក្មេងប្រុសកម្ជិលម្នាក់ 👇

✨ មានក្មេងប្រុសម្នាក់ គាត់ដឹងថាសូក្រាត គឺជាបិតាទស្សនវិទូ និងមានប្រាជ្ញាខ្លាំង។ ដូច្នេះ វាក៏ទៅសួរបិតាទស្សនវិទូ (សូក្រាត) នោះថា “តើខ្ញុំធ្វើម៉េចទៀតអាចរៀនចេះលោកគ្រូ?” សូក្រាត ដឹងថាក្មេងនោះ គឺជាក្មេងដែលខ្ជិលសិក្សាម្នាក់ ហើយគាត់ក៏បានប្រាប់ថា “ចូរស្អែកនេះឯងមកចួបខ្ញុំនៅមាត់ទន្លេ!” ក្មេងប្រុសនោះ យល់ព្រមមកតាមសន្យា។

ព្រឹកស្អែកឡើង គេមកចាំសូក្រាតនៅមាត់ច្រាំងនៃទន្លេនោះ។ សូក្រាត គាត់បានដើរចុះទៅក្នុងទឹកទន្លេ ហើយបក់ដៃហៅក្មេងនោះឱ្យចុះទៅក្នុងទឹកជាមួយគ្នា បើឯងចង់ដឹងអំពីរបៀបរៀនឱ្យចេះ។ ក្មេងប្រុសនោះ បានចុះទឹកជាមួយសូក្រាត។ ពេលដល់ក្នុងទឹក សូក្រាត បានចាប់ក្បាលក្មេងប្រុសនោះជ្រមុជទឹកជាច្រើនដងស្ទើរតែដាច់ខ្យល់ ហើយគេប្រឹងរើបម្រាស់ដើម្បីក្រោកឡើងឱ្យផុតពីទឹក ដោយសារមិនចង់ស្លាប់។

ពេលដែលជ្រមុជទឹកច្រើនដង ក្មេងប្រុសនោះអស់កម្លាំងជាខ្លាំង ទើបសូក្រាតប្រាប់ថា “នេះគឺជាវិធីដើម្បីឱ្យឯងរៀនចេះ។ បើឯងចង់រៀនចេះ ត្រូវឧស្សាហ៍ក្នុងការរៀនសូត្រ មិនមែនខ្ជិល តែចង់រៀនចេះនោះទេ ប្រៀបដូចជាការខំប្រឹងងើបពីទឹកអម្បាញ់មិញអ៊ីចឹង បើឯងមិនខំប្រឹងងើបពីទឹក នោះឯងប្រាកដជាស្លាប់ដោយសារឈ្លក់ទឹកនោះមិនខាន”។ ក្មេងប្រុសនោះយល់ពីអ្វីដេលសូក្រាតចង់ប្រាប់ ហើយគេបានកែប្រើទម្លាប់ពីខ្ជិលទៅខំប្រឹងរៀនសូត្រវិញ។ ចាប់ពីពេលនោះមក គេក៏ទទួលបានលទ្ធផលល្អក្នុងការរៀនសូត្រវិញ និងនឹកដល់គុណរបស់សូក្រាត ដែលបានជួយណែនាំផ្លូវមួយនេះ។

ការរៀបចំកិច្ចតែងការបង្រៀន 🧑🏻‍🏫 👩🏻‍🏫 👨🏻‍🏫
27/08/2026

ការរៀបចំកិច្ចតែងការបង្រៀន 🧑🏻‍🏫 👩🏻‍🏫 👨🏻‍🏫

ការគ្រប់គ្រងស្តុក ✍🏼 📝
26/08/2026

ការគ្រប់គ្រងស្តុក ✍🏼 📝

🎓 វគ្គបណ្ដុះបណ្ដាល ស្ដីពី មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងធនធានមនុស្ស
26/08/2026

🎓 វគ្គបណ្ដុះបណ្ដាល ស្ដីពី មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងធនធានមនុស្ស

ភាពជាអ្នកដឹកនាំក្នុងអង្គភាព 🏢 🎯
26/08/2026

ភាពជាអ្នកដឹកនាំក្នុងអង្គភាព 🏢 🎯

26/08/2026

✍🏼 📝

គំរូយុទ្ធសាស្រ្តនៃភាពជាអ្នកដឹកនាំ 🎯
26/08/2026

គំរូយុទ្ធសាស្រ្តនៃភាពជាអ្នកដឹកនាំ 🎯

26/08/2026

Address

#530, National Road 2, Phum Prek Ta Kong, Sangkat Chak Angreleu, Khan Mean Chey
Phnom Penh

Alerts

Be the first to know and let us send you an email when The HRDaily posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The HRDaily:

Shortcuts

Share