កុដិ-Nº20

កុដិ-Nº20 កុដិលេខ២០ វត្តមហាមន្រ្តី រាជធានីភ្នំពេញ

15/12/2024

បរិយាយដោយ៖ លោកគ្រូធម្មានន្ទោ វ៉ាន់ ចាន់សារ៉ែន

សូមថ្វាយព្រះសព្ទសាធុការពរ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត បស្សទ្ធិសម្ពោជ្ឈង្គោ សម្ដេចមហាសង្ឃ...
13/12/2024

សូមថ្វាយព្រះសព្ទសាធុការពរ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត បស្សទ្ធិសម្ពោជ្ឈង្គោ សម្ដេចមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា 🙏🙏🙏

ព្រះឆាយាល័ក្ខណ៍នេះ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ​ ឈាវនាថ ព្រះនាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ជាអ្នកចាត់ចែងថតផ្ទាល់ក្នុងខែឧសភា ឆ្នាំ២០២៤ មុនព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម១០០ព្រះវស្សា​ 🙏🌷🙏

10/12/2024

ព្រះទាឋាធាតុឆ្វេង (ព្រះចង្កូមកែវ)​ ផ្នែកខាងលើ របស់ព្រះសម្មាសម្ពុទ្ធ❤️🙏

[១] សម័យនោះ ព្រះសម្ពុទ្ធដ៏មានជោគ បានត្រាស់ដឹងជាដម្បូង ទ្រង់គង់នៅក្រោមម្លប់ពោធិព្រឹក្ស ក្បែរឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេ...
04/12/2024

[១] សម័យនោះ ព្រះសម្ពុទ្ធដ៏មានជោគ បានត្រាស់ដឹងជាដម្បូង ទ្រង់គង់នៅក្រោមម្លប់ពោធិព្រឹក្ស ក្បែរឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស។ គ្រានោះឯង ព្រះដ៏មានព្រះភាគទ្រង់គង់ដោយព្រះភ្នែនតែមួយអស់៧ថ្ងៃ ក្រោមម្លប់ពោធិព្រឹក្ស ទ្រង់សោយវិមុត្តិសុខ (គឺសុខក្នុងផលសមាបត្តិ)។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់រំពឹងនូវបដិច្ចសមុប្បាទធម៌ ជាអនុលោមប្បដិលោម គឺពិចារណាបណ្តោយចុះ និងច្រាសឡើង អស់បឋមយាមនៃរាត្រី ដោយន័យថា សង្ខារ(១) ទាំងឡាយកើតមាន ព្រោះមាន អវិជ្ជា(១) ជាហេតុ វិញ្ញាណកើតមាន ព្រោះមានសង្ខារជាហេតុ នាមរូបកើតមាន ព្រោះមានវិញ្ញាណជាហេតុ សឡាយតនៈកើតមាន ព្រោះមាននាមរូបជាហេតុ ផស្សៈកើតមាន ព្រោះមានសឡាយតនៈជាហេតុ វេទនាកើតមាន ព្រោះមានផស្សៈជាហេតុ តណ្ហាកើតមាន ព្រោះមានវេទនាជាហេតុ ឧបាទានកើតមាន ព្រោះមានតណ្ហាជាហេតុ ភពកើតមាន ព្រោះមានឧបាទានជាហេតុ ជាតិកើតមាន ព្រោះមានភពជាហេតុ សេចក្តីចាស់ ស្លាប់ សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ទាំងឡាយកើតមាន ព្រោះមានជាតិជាហេតុ សេចក្តីកើតឡើងនៃកងទុក្ខទាំងអស់នេះ រមែងមានយ៉ាងនេះឯង ម្យ៉ាងទៀតសេចក្តីរលត់សង្ខារកើតមាន ព្រោះវិនាសនិងរលត់មិនមានសេសសល់នៃអវិជ្ជា សេចក្តីរលត់វិញ្ញាណកើតមាន ព្រោះរលត់សង្ខារ សេចក្តីរលត់នាមរូបកើតមាន ព្រោះរលត់វិញ្ញាណ សេចក្តីរលត់សឡាយតនៈកើតមាន ព្រោះរលត់នាមរូប សេចក្តីរលត់ផស្សៈកើតមាន ព្រោះរលត់សឡាយតនៈ សេចក្តីរលត់វេទនាកើតមាន ព្រោះរលត់ផស្សៈ សេចក្តីរលត់តណ្ហាកើតមាន ព្រោះរលត់វេទនា សេចក្តីរលត់ឧបាទានកើតមាន ព្រោះរលត់តណ្ហា សេចក្តីរលត់ភពកើតមាន ព្រោះរលត់ឧបាទាន សេចក្តីរលត់ជាតិកើតមាន ព្រោះរលត់ភព សេចក្តីចាស់ ស្លាប់ សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងចង្អៀតចង្អល់ចិត្តទាំងឡាយក៏សឹងតែរលត់ទៅ ព្រោះរលត់នៃជាតិ សេចក្តីរលត់នៃកងទុក្ខទាំងអស់នេះ តែងមានយ៉ាងនេះ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនេះហើយ ទើបបន្លឺនូវឧទានគាថានេះ ក្នុងវេលានោះថា
ធម៌(១) ទាំងឡាយ រមែងប្រាកដដល់ខីណាសវព្រាហ្មណ៍ អ្នកមានព្យាយាមញុំាងកិលេសឲ្យក្តៅ អ្នកដុតបង់នូវកិលេសក្នុងកាលណា សេចក្តីសង្ស័យទាំងឡាយទាំងពួងរបស់ខីណាសវព្រាហ្មណ៍នោះក៏សឹងតែរម្ងាប់អស់ទៅក្នុងកាលនោះ ព្រោះថា ខីណាសវព្រាហ្មណ៍នោះ ដឹងច្បាស់នូវធម៌ព្រមទាំងហេតុ។
☞បិដកលេខ៦ - ទំព័រ១

01/12/2024

ពិធីសម្ពោធអាគារទីស្នាក់ការកណ្តាលរបស់ពុទ្ធិកសមាគមព្រះសង្ឃខ្មែរអន្តរជាតិ ប្រចាំនៅពុទ្ធគយា រដ្ឋប៊ីហារ ប្រទេសឥណ្ឌា ។
Grand Opening Ceremony of CBMS’s Headquarter in Bodhgaya, Bihar, India 🇮🇳.
━━━✥◈✥━━━━

01/12/2024

អាហារសាមគ្គី នៅទីស្នាក់ការពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-អន្តរជាតិ រដ្ឋប៊ីហា ប្រទេសឥណ្ឌា🇰🇭🇮🇳 🙏

30/11/2024

#សូមអនុមោទនាថ្ងៃសីល🙏 សត្វទាំងឡាយដែលដល់ហើយនូវសេចក្ដីទុក្ខ សូមឱ្យជាសត្វបាត់សេចក្ដីទុក្ខ ទៅដែលដល់ហើយនូវភ័យ សូមឱ្យជាសត្វបាត់ភ័យ ទៅដែលដល់ហើយ នូវសេចក្ដីសោក សូមឱ្យជាសត្វបាត់សេចក្ដីសោកទៅហោង។
========
ថ្ងៃសៅរ៍ ១៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤

15/11/2024

🙏🏻 បុណ្យកឋិនទានវត្ត និគ្រោធវ័ន គល់ទទឹង ជាកឋិនចុងក្រោយ ព.ស. ២៥៦៨ 🙏🏻

14/11/2024

វត្តចុងក្រោយសម្រាប់ ព.ស.២៥៦៨
កឋិនចីវរវេរថ្វាយសង្ឃក្នុងពទ្ធសីមា វត្តបឹងខ្នារ ឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង សម្រេចជាមហាកុសលហើយ🌸

សូមប្រគេនបុណ្យ-ជូនបុណ្យដល់ព្រះករុណាញាតញោមគ្រប់រូបជ្រះថ្លាអនុមោទនាបុណ្យ🙏🌹🙏
-ក្នុងនោះមានត្រៃ២ លៀង៦ សាដក១ ប្រឡុង១ ប្រាក់អមត្រៃ៤០សែនរៀល និងផ្សេងៗ៣សែន ៦០ពាន់រៀល🌸
🌹🌹🌹អនុមោទនាបុណ្យ🌹🌹🌹

ថ្ងៃព្រហស្បតិ៍ ១៤ កើត ខែកត្តិក ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃនេះ ជាថ្ងៃកោរ
November 14, 2024

ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក (Water Festival)

កឋិនចីវរវេរថ្វាយសង្ឃក្នុងពទ្ធសីមា វត្តបឹងខ្នារ ឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង សម្រេចជាមហាកុសលហើយ🌸សូមប្រ...
14/11/2024

កឋិនចីវរវេរថ្វាយសង្ឃក្នុងពទ្ធសីមា វត្តបឹងខ្នារ ឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង សម្រេចជាមហាកុសលហើយ🌸

សូមប្រគេនបុណ្យ-ជូនបុណ្យដល់ព្រះករុណាញាតញោមគ្រប់រូបជ្រះថ្លាអនុមោទនាបុណ្យ🙏🌹🙏
-ក្នុងនោះមានត្រៃ២ លៀង៦ សាដក១ ប្រឡុង១ ប្រាក់អមត្រៃ៤០សែនរៀល និងផ្សេងៗ៣សែន ៦០ពាន់រៀល🌸
🌹🌹🌹អនុមោទនាបុណ្យ🌹🌹🌹

ថ្ងៃព្រហស្បតិ៍ ១៤ កើត ខែកត្តិក ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃនេះ ជាថ្ងៃកោរ
November 14, 2024

ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក (Water Festival)

13/11/2024

ធម្មសន្ទនា៖កិច្ចប្រតិបត្តិធម៌ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ🙏
ធម្មទានដោយ៖ លោកគ្រូឧបាសក សាន សុជា💕🌸

ថ្ងៃពុធ ១៣ កើត ខែកត្តិក ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤

សូមគុណព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងបុណ្យកុសលគ្រប់យ៉ាងជួយឧបត្ថម្ភឱ្យលោកម្ចាស់ឆាប់ជាសះស្បើយ……សាធុ សាធុ សាធុ🌸...
10/11/2024

សូមគុណព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងបុណ្យកុសលគ្រប់យ៉ាងជួយឧបត្ថម្ភឱ្យលោកម្ចាស់ឆាប់ជាសះស្បើយ……សាធុ សាធុ សាធុ🌸🙏

Address

វត្តមហាមន្រ្តី
Phnom Penh

Telephone

+85516599654

Website

Alerts

Be the first to know and let us send you an email when កុដិ-Nº20 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to កុដិ-Nº20:

Share