The Real Cambodia News-RCN

The Real Cambodia News-RCN ជាអ្នកសារព័ត៌មាន

25/08/2026

អគ្គិភ័យឆាបឆេះឃ្លាំងស្តុកក្រណាត់នៅខាងក្រោយរោងចក្រ «ស្ត្រង ហាយ» ស្រុកបាទី ក្រុមពន្លត់អគ្គិភ័យកំពុងប្រយុទ្ធទប់ស្កាត់ការរាលដាល

(តាកែវ)៖ អគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកក្រណាត់មួយ នៅខាងក្រោយរោងចក្រស្បែកជើង «ស្ត្រង ហាយ» ស្ថិតនៅភូមិតានុប ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ តាមបណ្តោយផ្លូវជាតិលេខ២ ចំណុចគីឡូម៉ែត្រលេខ៤៦ នៅវេលាម៉ោងប្រមាណ ១១៖២៥នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។

តាមព័ត៌មានបឋម ឃ្លាំងមានទំហំប្រមាណ ១០ម៉ែត្រ ទទឹង និង២០ម៉ែត្រ បណ្តោយ ស្ថិតនៅចម្ងាយប្រមាណ៥ម៉ែត្រពីអគាររោងចក្រ។ ដោយសារនៅក្នុងឃ្លាំងមានស្តុកក្រណាត់ក្នុងបរិមាណច្រើន ដែលជាវត្ថុធាតុងាយឆេះ បានធ្វើឱ្យអគ្គិភ័យឆាបឆេះខ្លាំង និងពិបាកគ្រប់គ្រង។

ក្រុមពន្លត់អគ្គិភ័យបានប្រើប្រាស់ទឹកប្រមាណ ៤រថយន្ត រួចមកហើយ ប៉ុន្តែអណ្តាតភ្លើងនៅតែបន្តឆេះ។ សមត្ថកិច្ច និងក្រុមពន្លត់អគ្គិភ័យកំពុងបន្តអន្តរាគមន៍យ៉ាងសកម្ម ដើម្បីទប់ស្កាត់ការរាលដាលទៅកាន់អគាររោងចក្រ ព្រមទាំងស្វែងរកវិធីសាស្ត្រយកក្រណាត់ចេញពីតំបន់កើតហេតុ។

គិតត្រឹមពេលនេះ មិនទាន់មានសេចក្តីរាយការណ៍បញ្ជាក់ពីមនុស្សរងរបួស ឬទំហំការខូចខាតនៅឡើយទេ។ ព័ត៌មានបន្ថែម នឹងជម្រាបជូននៅពេលទទួលបានការបញ្ជាក់ពីសមត្ថកិច្ច៕

បាញ់សម្លាប់យុវជនម្នាក់នៅស្រុកបាទី! នគរបាលព្រហ្មទណ្ឌបំបែកសំណុំរឿង ឃាត់ខ្លួនជនសង្ស័យ៣នាក់ និងដកហូតអាវុធ(តាកែវ)៖ ដោយអនុវត្ត...
24/08/2026

បាញ់សម្លាប់យុវជនម្នាក់នៅស្រុកបាទី! នគរបាលព្រហ្មទណ្ឌបំបែកសំណុំរឿង ឃាត់ខ្លួនជនសង្ស័យ៣នាក់ និងដកហូតអាវុធ

(តាកែវ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតបំបែកសំណុំរឿងបាញ់ប្រហារបណ្ដាលឱ្យយុវជនម្នាក់ស្លាប់នៅស្រុកបាទី និងឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់។

ករណីនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ០០៖៣០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិត្រពាំងលើក ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដោយជនសង្ស័យមួយក្រុមបានប្រើអាវុធវែងប្រើគ្រាប់ប្រភេទវ៉ាងឡុង បាញ់ទៅលើជនរងគ្រោះឈ្មោះ គីម វិច្ឆិកា ភេទប្រុស អាយុ២១ឆ្នាំ បណ្ដាលឱ្យរងរបួសធ្ងន់ និងស្លាប់បាត់បង់ជីវិត បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានសហការជាមួយសមត្ថកិច្ចខេត្តតាកែវ បើកការស្រាវជ្រាវតាមជំនាញ និងនីតិវិធី រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងរបស់ជនសង្ស័យ។

នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៦៖០០នាទី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈឹម ឌុន ភេទប្រុស អាយុ៣៤ឆ្នាំ នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បន្ទាប់មក នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៦ បក្ខពួក២នាក់ទៀត គឺ ឈ្មោះ រី រតនា ភេទប្រុស អាយុ១៦ឆ្នាំ និង សុភ័ក្ត ផាត់យ៉ា ភេទប្រុស អាយុ២០ឆ្នាំ បានចូលសារភាពកំហុសនៅអធិការដ្ឋាននគរបាលស្រុកបាទី។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន អាវុធវែងប្រើគ្រាប់ប្រភេទវ៉ាងឡុង ១ដើម និងម៉ូតូ Honda Dream FI ឆ្នាំ២០១២ ចំនួន១គ្រឿង។

តាមការសាកសួរ ជនសង្ស័យបានសារភាពប្រហាក់ប្រហែលគ្នាថា ពួកខ្លួនពិតជាបានប្រើអាវុធបាញ់ទៅលើជនរងគ្រោះប្រាកដមែន ដោយអះអាងថា ក្រុមជនរងគ្រោះបានជិះម៉ូតូដេញវាយពួកខ្លួនមុន ទើបឈានដល់ការបាញ់ប្រហារនេះ។ ក្រោយធ្វើសកម្មភាព ឈ្មោះ ឈឹម ឌុន បានយកអាវុធទៅលាក់ទុកនៅផ្ទះរបស់ខ្លួន ខណៈម៉ូតូត្រូវបានយកទៅលាក់ទុកនៅទីតាំងមួយក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ និងវត្ថុតាង ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់។

ករណីនេះជាសារព្រមានមួយទៀតអំពីគ្រោះថ្នាក់ធ្ងន់ធ្ងរនៃការប្រើប្រាស់អាវុធដោយខុសច្បាប់ ដែលអាចបង្កឱ្យមានការបាត់បង់ជីវិត និងប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម៕

គេមកហេីយ ! បន្ទាប់ពីមានសំណូមពរពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជនដៃដល់ឈ្មោះ...
24/08/2026

គេមកហេីយ !

បន្ទាប់ពីមានសំណូមពរពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជនដៃដល់ឈ្មោះ ឆេង ភារុន ចូលសារភាពហេីយវិលត្រលប់ពីប្រទេសវៀតណាម មកប្រទេសកម្ពុជាវិញដើម្បី អនុវត្តន៍ច្បាប់ចំពោះទង្វើរបស់ខ្លួន នៅព្រឹកថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៦ នេះ ឈ្មោះ ឆេង ភារុន បានត្រលប់មកវិញហើយ ។

គិតត្រឹមម៉ោង ៦:៣០នាទី ព្រឹកនេះ ឈ្មោះ ឆេង ភារុន បានឆ្លងដែនពីប្រទេសវៀតណាម ចូលមកកម្ពុជាតាមប៉ុស្តិ៍អន្តរជាតិបាវិត ដោយមានសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ រង់ចាំទទួលយកមកអនុវត្តន៍និតិវិធីតាមផ្លូវច្បាប់ ។

ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីណែនាំ ស្តីពីការហាមឃាត់ការផលិត ផ្សព្វផ្សាយ ន...
18/08/2026

ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីណែនាំ ស្តីពីការហាមឃាត់ការផលិត ផ្សព្វផ្សាយ និងចែកចាយបន្តនូវមាតិកា ដែលប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ ទំនៀមទម្លាប់ កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃស្ត្រីខ្មែរ៕

17/08/2026

បងប្អូនអាជីវករនៅប្រាសាទបន្ទាយឆា្មរអ៊ូរទាំថាគ្មានភ្ញៀវទេសចរណ៍មកចូលទស្សនានៅប្រាសាទបន្ទាយឆ្មារទេ។សូមពុកម៉ែបងប្អូនមកចូលទស្សនានៅប្រាសាទបន្ទាយឆ្មាផងដើម្បីជួយដល់ជីវភាពប្រជាពលរដ្ឋដែលរស់នៅទីនេះ🙏🙏🙏🙏។

នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានឧបត្ថម្ភថវិកា ចំនួន៤០ម៉ឺនរៀល ជូនដល់ក...
09/08/2026

នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានឧបត្ថម្ភថវិកា ចំនួន៤០ម៉ឺនរៀល ជូនដល់កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីជាការលើកទឹកចិត្ត ដែលបានខិតខំតាមស្រាវជ្រាវឃាត់ខ្លួនជនត្រូវជាប់ចោទ ដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន ពីបទ`រំ.លោ.ភ.សេ.ពសន្ថវៈមានស្ថានទ.ម្ង.ន់.ទោ.ស.ទាក់ទង នឹងជ.នរ..ងគ្រោះ។

ក្រុមក្មេងទំនើង ៤ម៉ូតូ ប្រដាប់ដោយកាំបិត កាប់ម៉ូតូជនរងគ្រោះ ដោះយកស្លាកលេខ និងកុងទ័រ រួចគេចខ្លួនបាត់(កណ្ដាល)៖ ក្រុមក្មេងស្...
09/08/2026

ក្រុមក្មេងទំនើង ៤ម៉ូតូ ប្រដាប់ដោយកាំបិត កាប់ម៉ូតូជនរងគ្រោះ ដោះយកស្លាកលេខ និងកុងទ័រ រួចគេចខ្លួនបាត់

(កណ្ដាល)៖ ក្រុមក្មេងស្ទាវ និងក្មេងទំនើងមួយក្រុម មានគ្នាប្រមាណ ៤ម៉ូតូ ត្រូវបានរាយការណ៍ថា បានប្រដាប់ដោយកាំបិតធ្វើសកម្មភាពកាប់លើម៉ូតូរបស់ជនរងគ្រោះចំនួន ២នាក់ រួចដោះយក ស្លាកលេខ និងកុងទ័រម៉ូតូ មុនពេលបើកម៉ូតូរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ ត្រូវបានរាយការណ៍ថា បានកើតឡើងនៅថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៦ ក្នុងមូលដ្ឋាន សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

បើតាមប្រភពព័ត៌មានបឋមពីប្រជាពលរដ្ឋ ករណីនេះបានបង្កការព្រួយបារម្ភដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ជាពិសេសបញ្ហាក្រុមក្មេងទំនើងដែលធ្វើសកម្មភាពជាក្រុម និងមានការប្រើប្រាស់អាវុធប្រភេទកាំបិត។

ប្រជាពលរដ្ឋស្នើសុំឱ្យសមត្ថកិច្ចពាក់ព័ន្ធចុះស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីកំណត់អត្តសញ្ញាណ និងនាំខ្លួនជនសង្ស័យមកទទួលខុសត្រូវចំពោះមុខច្បាប់។

ជាមួយគ្នានេះ មហាជនអំពាវនាវដល់ លោក ឃឹម សំភារ ចៅហ្វាយក្រុងតាខ្មៅ និងសមត្ថកិច្ចពាក់ព័ន្ធបន្តពង្រឹងវិធានការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈក្នុងក្រុងតាខ្មៅ ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរ និងរស់នៅដោយភាពកក់ក្តៅ។

សូមបញ្ជាក់ថា៖ ព័ត៌មានខាងលើជាព័ត៌មានបឋមដែលទទួលបានពីប្រជាពលរដ្ឋ ហើយការពិតយ៉ាងណា និងអត្តសញ្ញាណជនពាក់ព័ន្ធ នឹងរង់ចាំការបញ្ជាក់ពីសមត្ថកិច្ចជំនាញ។

07/08/2026

ករណីអគ្គីភ័យ ឆេះនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកពួក ខេត្តសៀមរាប។ ដែលមានទីតាំងស្ថិតនៅភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប វេលាម៉ោង8:30នាទីព្រឹក ថ្ងៃទី០៧ខែសីហាឆ្នាំ២០២៦។

06/08/2026

ផ្ទុះការរិះគន់ខ្លាំងៗ ដោយមានការចោទប្រកាន់ថា មន្ត្រីបង្ក្រាបបទល្មើសគយមួយក្រុមប្រើហិង្សា ពេលចុះបង្ក្រាបទំនិញសង្ស័យគេចពន្ធនៅត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ វីដេអូមួយកំពុងចែកចាយនៅលើបណ្ដាញសង្គម ដោយមានការចោទប្រកាន់ថា មន្ត្រីនៃក្រុមបង្ក្រាបបទល្មើសរបស់គយ ដែលឈរជើងក្នុងខេត្តត្បូងឃ្មុំ បានប្រើហិង្សា អំឡុងពេលចុះបង្ក្រាបទំនិញសង្ស័យគេចពន្ធ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។

គិតត្រឹមម៉ោងផ្សាយចេញនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការពីអាជ្ញាធរពាក់ព័ន្ធ ឬស្ថាប័នគយជុំវិញខ្លឹមសារក្នុងវីដេអូនោះនៅឡើយទេ ហើយព័ត៌មានមួយចំនួនក៏មិនទាន់អាចផ្ទៀងផ្ទាត់ដោយឯករាជ្យបាន។

មហាជនសង្ឃឹមថា ស្ថាប័នពាក់ព័ន្ធនឹងចេញសេចក្តីបំភ្លឺ និងស៊ើបអង្កេតឱ្យបានច្បាស់លាស់ ដើម្បីបង្ហាញការពិត ធានាតម្លាភាព និងពង្រឹងទំនុកចិត្តរបស់សាធារណជនចំពោះការអនុវត្តច្បាប់។

05/08/2026

ចៅហ្វាយខេត្តរវល់ដឹកនាំកំលាំងដើរជួសជុលផ្លូវ…ស្រាប់តែពួកគ្រឿងញៀនបោកគ្រាប់បែក បណ្តាលអោយសមត្ថកិច្ច ស្លាប់និងរបួសជាច្រើននាក់ នៅឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់…

Address

ព្រែកហូរលិច ព្រែកហូរ តាខ្មៅ កណ្តាល
Phnom Penh
08010101

Website

Alerts

Be the first to know and let us send you an email when The Real Cambodia News-RCN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share