Meatophoum Thmey

Meatophoum Thmey Meatophoum Thmey

ស្ទាវញ៉ាមសេ/ពសន្ធ.វ:ក្មេងស្រីអនីតិជនម៉ែមកទាន់ជា.ប់ខ្នោះ.បាត់!ភ្នំពេញ:ករណីបោ.កបញ្ឆោតសេ/ពស.ន្ធវ:នេះបានកើតឡើងកាលពីថ្ងៃទី៣០ ...
01/12/2025

ស្ទាវញ៉ាមសេ/ពសន្ធ.វ:ក្មេងស្រីអនីតិជនម៉ែមកទាន់ជា.ប់ខ្នោះ.បាត់!

ភ្នំពេញ:ករណីបោ.កបញ្ឆោតសេ/ពស.ន្ធវ:នេះបានកើតឡើងកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០០:០៥ នាទី ភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ៖ ក្មេងស្រីរ.ងគ្រោះនៃអំពើរនេះមាន.ឈ្មោះ វ រ ក ភេទស្រី អាយុ១.៤ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកំពង់ទួល (យោងតាមសំបុត្រកំណើត អាយុ ១៤ ឆ្នាំ ០៧ ខែ និង ០៨ ថ្ងៃ)ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។មានមុខរបរ កម្មការនីរោងចក្រ។

ជនសង្ស័យ០២ នាក់ :១.ឈ្មោះ យ៉ត គីមឡៃ ភេទប្រុស អាយុ១៩ ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កម្មកររោងចក្រ(ឃា.ត់ខ្លួ.ន)។២.ឈ្មោះ សល់ វីរះ ភេទប្រុស អាយុ១៧ ឆ្នាំ បច្ចុប្បន្នស្នាក់នៅរោងចក្រ ផលិតបារី ភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កម្មកររោងចក្រ(ឃា.ត់ខ្លួន)។

វត្ថុតាងចាប់យករួមមាន ៖ .ទូរសព្ទម៉ាកIPHONE 7PLUSពណ៍ខ្មៅ១គ្រឿងនិង
ទូរសព្ទម៉ាកIPHONE11PLUSពណ៍ខ្មៅ១គ្រឿង។

ប្រភពបានឲ្យដឹងថានៅថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២៥ វេលាម៉ោង២១:០០នាទីយប់មុនពេលកើតហេតុក្មេងស្រីរ.ងគ្រោះកំពុងតែអង្គុយលេងទូរសព្ទនៅក្នុងបន្ទប់តែម្នាក់ឯង។ក៏មានមនុស្សមកគោះទ្វារបន្ទប់របស់ខ្លួនភ្លាមនោះផងដែរ គឺ :០១.ឈ្មោះ យ៉ត គីមឡៃ ភេទ ប្រុស អាយុ ១៩ ឆ្នាំ និង ០២.ឈ្មោះ. សល់ វីរះ ភេទ ប្រុស អាយុ១៧ឆ្នាំ អ្នកទាំងពីរនាក់ស្នាក់នៅក្នុងរោងចក្រផលិតបារី ជាមួយនិងក្មេងស្រីរងគ្រោះ ដែលស្ថិតនៅចំណុចភូមិ ឃុំកើតហេតុខាងលើ។
-ក្មេងស្រីរងគ្រោះក៏បើកទ្វារបន្ទប់ឲ្យជនសង្ស័យទាំងពីរនាក់ខាងលើក៏បានបបួលក្មេងស្រីចេញមកនិយាយគ្នាខាងក្រៅបន្ទប់មក ដោយជនសង្ស័យឈ្មោះ យ៉ត គឹមឡៃ បានដើរទៅបន្ទប់របស់ខ្លួន មុនបាត់ទៅ បន្ទាប់មកជនសង្ស័យម្នាក់ទៀតឈ្មោះ សល់ វីរះ បានឈរជជែកជាមួយនិងក្មេងរងគ្រោះលេបខាយសំដីក្នុងលក្ខណ:ញ៉ែញ៉ងក្នុងន័យស្នេ.ហារួចហើយជនសង្ស័យរូបនេះបានបបួលក្មេងស្រីទៅលេងបន្ទប់របស់ខ្លួនដែលនៅក្បែរនោះផងដែរ ក្មេងរងគ្រោះក៏យល់ព្រមទៅជាមួយជនសង្ស័យរូបនេះ។

លុះមកដល់ថ្ងៃឆ្នាំខែកើតហេតុខាងលើជនសង្ស័យឈ្មោះ សល់ វិរះ បានដេញមិត្តភក្តិ របស់ខ្លួន ឈ្មោ: យ៉ត គឹមឡៃ អោយទៅចាំក្រៅបន្ទប់សិនចុះហើយរូបខ្លួនបានអោយក្មេងស្រីរងគ្រោះចូលទៅងូតទឹកក្នុងបន្ទប់របស់ខ្លួន ។ក្មេងស្រីរងគ្រោះក៏បានទៅងូតទឹករួចរាល់ហើយជនសង្ស័យបានប្រាសខ្លួនដេកទៅលើពូកនិងបានយកដៃរបស់ខ្លួនមកលូកឱបចង្កេះរបស់ក្មេងស្រីរងគ្រោះពីក្រោយរួចចាប់ផ្ដួលទៅលើពូកនិងចាប់ថើបថ្ងាស ថ្ពាល់និងមាត់និងឲ្យក្មេងស្រីរងគ្រោះដេកលើដៃរបស់ខ្លួនរួចហើយជនសង្ស័យបានធ្វើសកម្មភាពស្រា/តខោរបស់ក្មេងស្រីជ.នរ/ងគ្រោះនិងបានរួ.មភេ/ទបានសម្រេចរហូតដល់ទៅពីរលើកតែម្ដង។ បន្ទាបមក ជនសង្ស័យបានយកខោអាវឲ្យក្មេងស្រីរងគ្រោះស្លៀកវិញ។

ភ្លាមនោះជនសង្ស័យម្នាក់ទៀត ឈ្មោះ យ៉ត គឹមឡៃ ក៏បានដើរមកក្នុងបន្ទប់ជាមួយគ្នាទាំងបីរនាក់និងឲ្យក្មេងស្រី រងគ្រោះដេកកណ្ដាលហើយរូបខ្លួនទាំងពីរនាក់ដេកអមក្បែរក្មេងស្រីរងគ្រោះ ។បន្ទាប់មកក្មេងស្រីរងគ្រោះក៏ងើបមកអង្គុយពែនភ្នែននៅលើគ្រែក៏ស្រាប់តែជនសង្ស័យឈ្មោះ យ៉ត គឹមឡៃ ចាប់ដោះឡេវអាវនិងបានថើ/បអង្អែ.លក្នុងគោលបំណងចង់រួ!!/ មភេ,,.ទជាមួយនិងក្មេងស្រីរងគ្រោះតែម្ដង និងបាននិយាយថា:យប់នេះម៉ោង០៤ភ្លឺងើបវ៉ៃសិ!! ..)ចជាមួយបងម្ដងទៀត ។ក្នុងពេលនោះដែរម្ដាយជនរងគ្រោះក៏ផ្អើលបាត់កូនស្រីមិនឃើញក៏មកគោះទ្វារបន្ទប់របស់ជនសង្ស័យទាំងពីរនាក់ក៏ប្រទះឃើញកូនស្រីរបស់ខ្លួននៅក្នុងបន្ទប់ជាមួយនិងជនសង្ស័យតែម្ដង។

បញ្ជាក់ ជនសង្ស័យឈ្មោះ យ៉ត គឹមឡៃពុំបានធ្វើសកម្មភាពរួ/មភេ/ទជាមួយក្មេងរងគ្រោះបានសម្រេចនោះទេ ដោយសារម្ដាយក្មេងស្រីរងគ្រោះមកទាន់។

តាមពាក្យបណ្ដឹងរបស់ម្ដាយក្មេងស្រីរងគ្រោះ បានបញ្ជាក់ថា:កាលពីថ្ងៃកើតហេតុខាងលើរូបខ្លួនមានមុខរបរជាអ្នកដាំបាយឲ្យកម្មករោងចក្រផលិតបារីដែលមានទីតាំងស្ថិតនៅក្នុងភូមិកើតហេតុខាងលើបានចេញពីធ្វើការវិញនិងបានលឺថាកូនស្រីមិនបានទៅធ្វើការក៏ត្រឡប់មកវិញបានឃើញទ្វារបន្ទប់របស់កូនបានបើកទ្វារចំហរ រូបខ្លួនក៏ទៅបបួលប្អូនស្រីរបស់ខ្លួនឈ្មោះ រស់ ស្រី ប៉ូច ដែលស្នាក់ក្នុងរោងចក្រផលិតបារីជាមួយផងដែរដើររក។

លុះដើររកគ្រប់តាមបន្ទប់សុទ្ធតែបើកទ្វារលើកលែងតែបន្ទប់របស់ជនសង្ស័យទាំងពីរនាក់ខាងលើបិទក៏មានការសង្ស័យរួចក៏គោះទ្វារទៅកូនស្រីរបស់ខ្លួននៅក្នុងបន្ទប់តែម្ដង រួចក៏មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រមៀត និងបានរាយការណ៍មកកម្លាំងផ្នែកប្រឆាំងជួញដូរមនុស្សនិងការពារអនីតិជន ហើយបានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់តែម្ដងនិងកសាងសំណុំរឿងទៅតាមនីតិវិធី៕

01/12/2025

គ្រោះថ្នាកចរាចរបង្កឡើងដោយទាកាប៉ា។លទ្ធផលទាកាប៉ាស្លាប់នៅហ្នឹងកន្លែងអ្នកជិះម៉ូតូឌ្រីម១០០រងរបួសស្រាល!

ឃាត់ខ្លួនជនជាតិវៀតណាម២៧នាក់ក្នុងប្រតិបត្តិការបង្ក្រាបអនឡាញនៅវាលស្បូវ!ថ្ងៃទី១ធ្នូកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនជនជាតិវៀ...
01/12/2025

ឃាត់ខ្លួនជនជាតិវៀតណាម២៧នាក់ក្នុងប្រតិបត្តិការបង្ក្រាបអនឡាញនៅវាលស្បូវ!

ថ្ងៃទី១ធ្នូកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនជនជាតិវៀតណាម២៧(ស្រី៦នាក)និងខ្មែរម្នាក់ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ នៅចំណុចផ្ទះលេខ២N បុរីPark villa ផ្លូវបេតុង ភូមិព្រែកជាងព្រំ សង្កាង់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។
ប្រតិបត្តិការចុះត្រួតពិនិត្យនៅទីតាំងសង្ស័យ ខាងលើ ផ្អែកតាមរបាយការណ៍ស្រាវជ្រាវអំពីការឆបោក បែបលោងលោមស្នេហានិងកំហែងទារប្រាក់ រហូតបានឈានដល់ការឃាត់ខ្លួនជនសង្ស័យពាក់ពាក់ព័ន្ធនឹង ការប្រព្រឹត្ត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខាងលើនេះ។
សមត្ថកិច្ច កបានរឹបអូសសម្ភារៈជាវត្ថុតាងរួមមាន monitor ចំនួន ៣៩គ្រឿង, CPU ចំនួន ១១គ្រឿង, ទូរសព្ទចំនួន១០០គ្រឿនិងស៊ីមកាតមួយចំនួនទៀតផងដែរ។
ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញបច្ចុប្បន្នកំពុងសហការជាមួយ ភាគីពាក់ព័ន្ធ ក្នុងការបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅវែកមុខ និងចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នេះ។ជនសង្ស័យត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកឯ ទីតាំងខាងលើត្រូវបានបិទបណ្តោះអាសន្ន។

ក្មេងស្រីសិស្សសាលាជិះម៉ូតូអត់មួកសុវត្ថិភាពសមត្តកិច្ចចាប់ដកហូតយកម៉ូតូទុក៣ខែស្វាយរៀង: កាលពីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៥មានអ...
01/12/2025

ក្មេងស្រីសិស្សសាលាជិះម៉ូតូអត់មួកសុវត្ថិភាពសមត្តកិច្ចចាប់ដកហូតយកម៉ូតូទុក៣ខែ

ស្វាយរៀង: កាលពីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៥មានអាខោនផេកហ្វេសបុកមួយបានបង្ហោះវីឌីអូពីសកម្មភាពក្មេងស្រី ០៣នាក់ជិះម៉ូតូអត់មួកសុវត្ថិភាពនិងជិះជ្រែ នៅចំណុចខាងមុខសាលាអនុវិទ្យាល័យខ្វាន់ស៊ាមសង្កែ ។
ករណីនេះកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កែបានសហការជាមួយកម្លាំង ជំនាញស្រុកចុះស្រាវជ្រាវនិងកំណត់អត្តសញ្ញាណបានក្រុមក្មេងស្រី ០៣ នាក់ហើយហៅមកអប់រំ។

នៅចំពោះមុខសមត្ថកិច្ច ក្មេងស្រីទាំង០៣នាក់បានឆ្លើយសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពជិះម៉ូតូជ្រែចុះជ្រែឡើងនៅលេីដងផ្លូវពិតប្រាកដមែន។

សមត្តកិច្ចធ្វើកិច្ចសន្យា និង អោយអាណាព្យាបាលមកធានាយកទៅអប់រំណែនាំបន្ត រីឯមធ្យោបាយធ្វើដំណើរ សមត្ថកិច្ចបានដកហូតយកមករក្សាទុកនៅ ប៉ុស្តិ៍នគរបាលសង្កែរយៈពេលបីខែ។ប្រភព៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កែ

អធិការខណ្ឌដង្កោបានប្រគល់ទូរសព្ទ័ជូន ប្អូនស្រីជាជនរង-គ្រោះវិញហេីយបន្ទាប់ចាប់បានជនសង្ស័យជាចោរឆក់ដែល បានឆក់ទូរសព្ទ័ប្អូនស្រ...
01/12/2025

អធិការខណ្ឌដង្កោបានប្រគល់ទូរសព្ទ័ជូន ប្អូនស្រីជាជនរង-គ្រោះវិញហេីយបន្ទាប់ចាប់បានជនសង្ស័យជាចោរឆក់ដែល បានឆក់ទូរសព្ទ័ប្អូនស្រីកាលពីប៉ុន្មានថ្ងៃមុន ពេលកំពុងអង្គុយលើម៉ូតូស្ដាប់ Voice ។

បង្ក្រាបក្មេងទំនើង ៦នាក់ បង្ហោះម៉ូតូលើផ្លូវសាធារណៈដាកគុកម៉ូតូ៣ខែភ្នំពេញ:កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌ...
01/12/2025

បង្ក្រាបក្មេងទំនើង ៦នាក់ បង្ហោះម៉ូតូលើផ្លូវសាធារណៈដាកគុកម៉ូតូ៣ខែ

ភ្នំពេញ:កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌដង្កោ កាលពីចុងសប្តាហ៍ បានធ្វើការបង្ក្រាប ក្រុមក្មេងទំនើង ០៦នាក់ ដែលតែងធ្វើសកម្មភាពបង្ហោះម៉ូតូនៅចំណុចក្បែរ វត្ត ព្រះបាទជាន់ឯក ឬ វត្ត ជើងឯក ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភំ្នពេញ យកមកធ្វើការអប់រំ ណែនាំធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ ក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្កការភ័យខ្លាចដល់អ្នកជុំវិញ និងបង្កភាពអនាធិបតេយ្យក្នុងសង្គម ។ក្រៅណីអប់រំមនុស្សសមត្តកិច្ចបានដកហូត ម៉ូតូ ០៣គ្រឿង យកទៅរក្សាទុករយៈពេល ០៣ខែ នៅទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ ចំពោះការប្រព្រឹត្តលើកទីមួយ ដោយឡែកសម្រាប់ ៦ខែ ប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត។
អាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាវប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បើមានតម្រូវការឲ្យជួយអន្តរាគមន៍ករណីណាមួយ ជាពិសេសក្រុមក្មេងទំនើងដែលតែងកែច្នៃស៊ីម៉ាំងម៉ូតូ និងធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈនាំឲ្យប៉ះពាល់សន្តិសុខសង្គម សូមទំនាក់ទំនងតាមរយៈទូរស័ព្ទ Hotline លេខ ១២៩១ អាវុធហត្ថរាជធានីភ្នំពេញនឹងចុះជួយអន្តរាគមន៍គ្រប់ពេលវេលា៕

ចាប់ខ្លួនអស់ហើយធីមប្រពន្ធចុងព្រួតគ្នាវ៉ៃប្រពន្ធដើមហើយដុតស្ទើស្លា..ប់ តាកែវ៖  ជនសង្ស័យចំនួន៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ច...
30/11/2025

ចាប់ខ្លួនអស់ហើយធីមប្រពន្ធចុងព្រួតគ្នាវ៉ៃប្រពន្ធដើមហើយដុតស្ទើស្លា..ប់

តាកែវ៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចក្រុងដូនកែវនៅថ្ងៃ អាទិត្យ ទី ៣០ ខែ វិឆ្ឆិកា ឆ្នាំ ២០២៥នេះ ចាប់ខ្លួនបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមច្បាប់បន្ទាប់ពីពួកគេទាំង ៤នាក់បានធ្វើសកម្មភាពដោយព្រួតគ្នាវាយប្រពន្ធដើមរបួសធ្ងន់ធ្ងររួចចាក់សាំងដុតស្ទើរស្លា.ប់កាលពីវេលាម៉ោងប្រមាណជា ៧យប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅក្នុងភូមិធន់មន់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។
លោក ឥន្ទ មណ្ឌល អធិការនគបាលក្រុងដូនកែវ បានថ្លែងឲ្យដឹងថា កាលថ្ងៃទី ២៨ ខែ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៩និង៣០នាទី នៅចំណុចមុខផ្ទះរបស់ឈ្មោះ នាង លីម៉េង ដែលស្ថិតនៅក្នុងភូមិធន់មន់ខាងត្បូង សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ មានករណី មួយបានកើតឡើង បង្ករដោយជនសង្ស័យមានចំនួន០៥នាក់ ទី១ ឈ្មោះ នាង លីម៉េង ភេទស្រី អាយុ៤០ឆ្នាំ មុខរបរមេផ្ទះ ទី០២ ឈ្មោះ នាង ផារី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកសិករ ទី០៣ឈ្មោះ វី សៀវម៉ី ភេទស្រី អាយុ១៩ឆ្នាំ មុខរបរលក់ដូរ និងទី០៤ឈ្មោះ វី ឈុនឈី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សនាក់ បានធ្វើសកម្មភាព ព្រួតគ្នាវាយទៅវិញទៅមក និងចាក់សាំងដុតទៅលើភាគីម្ខាងទៀតដែលជាជនរងគ្រោះមានឈ្មោះ លីម ឡៃហុន ភេទស្រី អាយុ៤០ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិ សង្កាត់ ក្រុង កើតហេតុខាងលើ។
លោកអធិការក្រុងបានបន្ថែមថា សកម្មភាពនេះបាន បណ្ដាលឱ្យឆេះរងរបួសជនរងគ្រោះដោយរងរបួសត្រចៀកខាងឆ្វេង រងរបួសលើកញ្ចឹងក រងរបួសលើខ្នងផ្នែកខាងលើ ទីរងរបួសលើស្មាខាងឆ្វេង រងរបួសលើខ្នងទាំងសងខាងចំនួន០២កន្លែង និងមានស្នាមរងរបួសនៅលើសាច់ដុំខាងឆ្វេងចំនួន០១កន្លែង(រងរបួសភ្លើងឆេះធ្ងន់ធ្ងរ) ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។
បើតាមលោកអធិការក្រុងដូនកែវ ភាគីម្ខាងទៀត មានឈ្មោះនាង លីម៉េង រងរបួសត្រង់កផ្នែកខាងឆ្វេងចំនួន០១កន្លែង (រងរបួសស្រាល) និងទី០២ មានឈ្មោះ វី សៀវម៉ី រងរបួសលើសាច់ដុំខាងស្ដាំចំនួន០១កន្លែង(រងរបួសស្រាល)។
ក្រោយកើតហេតុកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍ បានចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនឈ្មោះ នាង លីម៉េង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ។ ចំណែកបក្សពួកផ្សេងទៀតបានរត់គេចខ្លួន លុះដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៦ និង៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍ បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបក្សពួកបានចំនួន០៣នាក់ផ្សេងទៀត យកមកអធិការដ្ឋាននគរបាលក្រុងដូនកែវ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

នគរបាលប្រមូលស្រីជាង១០០នាក់ពីភោជនីយដ្ឋាន «ផ្ទះអូន» ពាក់ពន្ធ័លួចបង្កប់សេវាកម្មផ្លូវភេទ ?ភ្នំពេញ ៖ កម្លាំងនាយកដ្ឋានប្រឆាំងក...
30/11/2025

នគរបាលប្រមូលស្រីជាង១០០នាក់ពីភោជនីយដ្ឋាន «ផ្ទះអូន» ពាក់ពន្ធ័លួចបង្កប់សេវាកម្មផ្លូវភេទ ?

ភ្នំពេញ ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌដង្កោ ធ្វើការឡោមព័ទ្ធទីតាំងភោជនីយដ្ឋាន «ផ្ទះអូន»
នៅវេលាម៉ោង ០៩នឹង ៣០នាទីយប់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភោជនីយដ្ឋាន «ផ្ទះអូន» នៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នគរបាលជំនាញ បានប្រាប់អោយដឹងថា បន្ទាប់ពីមានការរាយការណ៍ពីប្រជាពលរដ្ឋថា ទីតាំងខាងលើនេះមានលួចលាក់បង្កប់សេវាកម្មផ្លូវភេទ នឹងមានស្រាវជ្រាវយ៉ាងជាក់លាក់ពីនគរបាលជំនាញអស់ជាច្រើនថ្ងៃទើបកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរ នឹង ការពារអនិតិជន សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌដង្កោ ចុះឆ្មក់បង្រ្កាបទីតាំងភោជនីយដ្ឋាន «ផ្ទះអូន» ឡោមព័ទ្ធឃាត់បានមនុស្សប្រុសស្រីជាច្រើននាក់ ។
ក្នុងរង្វង់ ប្រតិបត្តិការណ៍នេះដែរសមត្តកិច្ចឃាត់បាន មនុស្សប្រុសស្រី ជាង១០០នាក់ (បុគ្គលិក) ភាគច្រើននារីៗជាអនីតិជន អាយុក្រោម ១៨ឆ្នាំដឹកឡានក្រុងយកទៅឲ្យមូសស៊ី១យប់នៅស្នងការ។
បច្ចុប្បន្ន មនុស្សប្រុសស្រីទាំងអស់ ត្រូវកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរ និងការពារអនិតិជន បញ្ជូនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនីតិវិធី ។
សូមបញ្ជាក់ថាប៉ុន្មានថ្ងៃមុននេះនគរបាលបានឆ្មក់ចូលបង្ក្រាភោជនីយ៍ដ្ឋានខារ៉ាអូខេដៃបង។តែមិនទាន់ហ៊ានចូលខារ៉ាអូខេដៃអូនដ៏ល្បីល្បាញនោះទេ?៕

ករណីនារីអតីតពលករជប៉ុន នៅបន្ទប់ជួលត្រូវចោរគាស់យកលុយ៣ម៉ឺនដុល្លារចាប់បានហើយ។ផ្សាយដំបូងមានមនុស្សច្រើនមិនជឿទេ។បើកុំមានកាសែតជួ...
29/11/2025

ករណីនារីអតីតពលករជប៉ុន នៅបន្ទប់ជួលត្រូវចោរគាស់យកលុយ៣ម៉ឺនដុល្លារចាប់បានហើយ។ផ្សាយដំបូងមានមនុស្សច្រើនមិនជឿទេ។បើកុំមានកាសែតជួយម្លេះនាងនឹងបាត់បងរបស់ទ្រព្យដែលជាកម្លាំងញើសឈាមរបស់ខ្លួន។

យោងតាមការបង្ហោះនៅលើផេគរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានរៀបរាប់ថា នគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនបានហើយជនសង្ស័យ០៣នាក់ គាស់បន្ទប់ជួលស្រ្តីម្នាក់យកប្រាក់អស់៣ម៉ឹនដុល្លារអាមេរិក!

កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាវេលាម៉ោង១៨ និង៣០នាទីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៥ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៣នាក់ ជាបន្តបន្ទាប់ករណីលួចមានស្ថានទម្ងន់ទោសដោយការកាប់គាស់ទម្លុះទម្លាយនិងសមគំនិតអំពើលួចមានស្ថានទម្ងន់ទោស និងទទួលផលចោរកម្ម (ឆ្កិះសោបន្ទប់ជួលលួចប្រាក់ចំនួន៣០០០០ដុល្លារ -បីម៉ឺនដុល្លារ អាមេរិច)នៅចំណុចបន្ទប់ជួល ផ្លូវ១០៣ ក្រុម៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៥ និង៣០នាទីទាបភ្លឺ។

សមត្ថកិច្ចឃាត់ជនសង្ស័យបានចំនួន០១នាក់នៅចំណុចផ្លូវK5 ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១ ខណ្ឌឬស្សកែវ រាជធានីភ្នំពេញ និងជនសង្ស័យចំនួន០២នាក់ ក្នុងនោះស្រី០១នាក់ ឃាត់ខ្លួននៅចំណុចផ្លូវជាតិលេខ៦ ក្នុងក្រុងសៀមរាបខេត្តសៀមរាប។

១,ឆោម ទិត្យរង្សី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅ មុខមិនពិតប្រាកដ ផ្ទះលេខF១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។(មានសារធាតុញៀន)

២,យឹម ស្រីប៉ុច ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅបន្ទប់ជួល ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ (មានសារធាតុញៀន) ធ្លាប់ជាប់ពន្ធនាគារ ០១ លើក។

៣,អាន វិនា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងដែក មានទីលំនៅស្នាក់នៅបន្ទប់ជួល ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ធ្លាប់ជាប់ពន្ធនាគារ ០១ លើក។ចំណែកជនរងគ្រោះ

- ឈ្មោះ អេង លាងហៀង ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវ១០៣ ក្រុម៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកហាង។

សម្ភារៈដកហូតរួមមាន៖ ម៉ូតូចំនួន០១គ្រឿងម៉ាក ADV ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1MB5101។-ទូរសព្ទចំនួន០៣គ្រឿ-លោហៈធាតុខ្សែក ប្រវែង៥៥ សង់ទីម៉ែត្រ ចំនួន១ខ្សែមានបន្តោងរូបយុទ្ធនាការ។-លោហៈធាតុប្រភេទខ្សែដៃ ប្រវែង ១៨សង់ទីម៉ែត្រ។-លោហ:ធាតុប្រភេទចិញ្ចៀន ១វង់-ប្រាក់ចំនួន ២១០០$(ដុល្លារអាមេរិក)និង-ប្រាក់ចំនួន ១០២៤០០០យេន (ជប៉ុន)។

នៅភ្នំពេញគ្រាន់តែនគរបាលចរាចរបានស្នងការរង២នាក់ទទួលខុសត្រូវ!?ភ្នំពេញៈនៅស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆ...
29/11/2025

នៅភ្នំពេញគ្រាន់តែនគរបាលចរាចរបានស្នងការរង២នាក់ទទួលខុសត្រូវ!?

ភ្នំពេញៈនៅស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ និងលោកវរសេនីយ៍ឯក មួន សុខា ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារជំនាញ ពិសេសផែនការចុះអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមរយៈការណែនាំអប់រំពលរដ្ឋអ្នកដំណើរល្មើសច្បាប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយមិនការផាកពិន័យនោះទេ ដែលចាប់ផ្តើមនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ខាងមុខ។

កិច្ចប្រជុំនេះដែរ មានការចូលរួមពី លោកនាយ-នាយរងការិយាល័យ លោកនាយផ្នែក លោកអធិការរងនគរបាលខណ្ឌទាំង១៤ ទទួលការងារចរាចរណ៍ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

លោកឧត្តមសេនីយ៍ទោ ហេង រតនា បានណែនាំដល់កម្លាំងសមត្ថកិច្ច ត្រូវពង្រឹងការគោរពវិន័យឲ្យបានខ្ពស់ និងត្រូវរក្សាឲ្យបាននូវក្រមសីលធម៌ល្អជាមួយពលរដ្ឋ ពេលចុះអនុវត្តភារកិច្ចការងារ ណែនាំឲ្យពលរដ្ឋដែលល្មើស ចូលរួមគោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួន ដើម្បីសុខសុវត្ថិភាពលើដងផ្លូវសាធារណៈ រក្សាអាយុជីវិតខ្លួនឯង ក៏ដូចជាអ្នកដទៃ ។

លោកឧត្តមសេនីយ៍ទោស្នងការរង ក៏បានផ្ញើសារដាស់តឿនដល់បងប្អូនពលរដ្ឋអ្នកដំណើរ បើស្រវឹងសូមកុំបើកបរ ព្រោះគ្រឿងស្រវឹងនឹងធ្វើឲ្យយើងគ្រប់គ្នាបាត់បង់ភាពម្ចាស់ការលើខ្លួនឯងពេលកំពុងធ្វើដំណើរ ។

សមត្តកិច្ចឥ្យដឹងថាអត្រា នៃគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន គឺកើតឡើងដោយសារកត្តាបើកបរដោយប្រើប្រាស់គ្រឿងស្រវឹង ពិសេសនាពេលរាត្រីតែម្តង។ក្នុងខែវិច្ឆិកានេះ គ្រោះថ្នាក់ចរាចរណ៍បានឆក់យកអាយុជីវិតមនុស្សជាង៣០នាក់ !៕

កុមារាកុមារី ចំនួន ៣ នាក់បងប្អូននៅថ្ងៃទី២៨វិច្ឆិកា បានលង់ទឹកស្លាប់ក្នុងពេលតែមួយ នៅភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គ...
28/11/2025

កុមារាកុមារី ចំនួន ៣ នាក់បងប្អូននៅថ្ងៃទី២៨វិច្ឆិកា បានលង់ទឹកស្លាប់ក្នុងពេលតែមួយ នៅភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

28/11/2025

បន្ទោសចោរឆក់ឬបន្ទោសអ្នកកាន់ទូរសព្ទ័?

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Meatophoum Thmey posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Meatophoum Thmey:

Share