03/07/2026
លោក ឃឿន សុឡា ហៅ K01 ចេញវីដេអូសូមទោសជាសាធារណៈ ដោយសន្យាលែងប្រព្រឹត្តហិង្សាតទៅទៀត និងបានអរគុណ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្រោយត្រូវបានដោះលែងឲ្យនៅក្រៅឃុំ
(ភ្នំពេញ)៖ លោក ឃឿន សុឡា ហៅ K01 ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឲ្យនៅក្រៅឃុំវិញ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នេះ បានចេញវីដេអូមួយជាសាធារណៈ ដើម្បីសូមទោសចំពោះកំហុសឆ្គងរបស់ខ្លួន ដែលបានប្រព្រឹត្តកន្លងមក។ នៅក្នុងវីដេអូនោះ លោក K01 បានបង្ហាញនូវការសោកស្ដាយយ៉ាងខ្លាំង និងបានប្ដេជ្ញាចិត្តថានឹងមិនប្រព្រឹត្តអំពើហិង្សាណាមួយទៀតឡើយ។
នៅក្នុងវីដេអូសុំទោសនោះ លោក ឃឿន សុឡា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានប្រោះប្រណី និងផ្ដល់ឱកាសដល់រូបលោករហូតមក។