Pomeas Live 24h

Pomeas Live 24h ចុចFollow❤

25/08/2026

ស្តែងៗ...ប្រកែកមិនបានទេ....! បុកគេពីក្រោយរុញទៅបុកម៉ូតូមួយគ្រឿងទៀតថាគេជាអ្នកបុកម៉ូតូមុខទេីបខ្លួនបុកតាមក្រោយ​ មេីលកាំមេរ៉ាជាក់ស្ដែង

19/07/2026

ហួសចិត្ត...! បុរសម្នាក់ដេីរឆ្លងផ្លូវរវល់អោនមេីលទូរស័ព្ទក៏បុកជាមួយរថយន្ត នេះបេីយោងតាមកាំមេរ៉ាសុវត្ថិភាព ។

ភាគីខាងណាខុស ខាងណាត្រូវ បងប្អូនមេីលពិចារណាតាមការគួរ

12/07/2026

ទឹកចិត្តភាគីរថយន្ត....!ករណីគ្រោះថ្នាក់ចរាចរណ៍បង្កទ្បេីយដោយការមិនបានប្រុងប្រយ័ត្ន...

តាមកកាំមេរ៉ាសុវត្ថិភាពបញ្ជាក់ថាហេតុការណ៍នេះកេីតទ្បេីងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦
ប្រភពប្រជាពលរដ្ឋ

09/07/2026

ហ៊ានណាស់....! ករណីជនសង្ស័យដាក់ថ្នាំសណ្តំបន្លំយកចិញ្ចៀន និង ក្រវិលអុំស្រីម្នាក់ និងប្អូនប្រុស ដែលទីតាំងកើតហេតុនៅ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប នានៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦នេះ កាលវេលាម៉ោង 2:00 រសៀល ។

ក្រុមជនសង្ស័យមានមានគ្នាពីរអ្នក ប្រុសមួយស្រីមួយ ជិះម៉ូតូឌ្រីមសង់ស្លាកលេខ បាត់ដំបង 1AR 7276 ក្រោយពីប្លន់បានទ្រព្យសម្បត្តិបានហើយចោរហ្នឹងបានធ្វើដំណើរចេញមកត្រូវបានជនរងគ្រោះដឹងខ្លួនក៏បានជិះម៉ូតូតាមពីក្រោយ ជិះតាមបានប្រហែល 10 គីឡូម៉ែត្រ ក៏តាមទាន់ឈប់ម៉ូតូឈ្លោះប្រកែកគ្នា ប្អូនប្រុសក៏បានយកទ្រព្យសម្បត្តិនោះបានមកវិញ។

ជនសង្ស័យក៏ទ្បេីងម៉ូតូមួយគ្រឿងទៀតជាមួយបក្សពួក ដោយបន្សល់នូវម៉ូតូមួយគ្រឿងនៅកន្លែង។

ជនរងគ្រោះស្ថិតនៅក្នុងភូមិព្រះលាន
បងប្អូនធ្វើដំណើរទៅកន្លែងជិតឆ្ងាយសូមប្រុងប្រយ័ត្នផង។ ប្រភពហ្វេសប៊ុកឈ្មោះ Ra Chhann You

09/07/2026

សូមស្ថាប័នពាក់ព័ន្ធជ្រាបអំពីទីតាំងដែលគ្រឿងចក្រធ្វើសកម្មភាពរុករករ៉ែ កាប់គាស់កាយដីភ្នំសម្បត្តិធម្មជាតិខ្មែរ ដ៏កំរ៉ ខណៈដែលសាធារណជននៅតែបន្តថាសូមឲ្យអាជីវកម្មនេះគោរពតាមច្បាប់ឲ្យបានត្រឹមត្រូវ..!

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នា និងនគរបាល រឺយោធានៅថ្ងៃទី៩ ខ...
10/05/2026

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នា និងនគរបាល រឺយោធា

នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១០:៣០នាទីព្រឹក កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងធំ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នា និងនគរបាល រឺយោធា ប្រព្រឹត្តល្មើសនៅចំណុចបុរី លី រ៉ានី ភូមិព្រៃតាកែ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។

ជនសង្ស័យឈ្មោះ ង៉ែត ចាន់យ៉ា ភេទស្រី អាយុ ២១ឆ្នាំ មុខរបរនៅផ្ទះ នៅចំណុចបុរី លី រ៉ានី ភូមិព្រៃតាកែ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ ឯកសណ្ឋាននគរបាល ពណ៌ទឹកដោះគោ ១ឈុត, ឯកសណ្ឋាននគរបាល ប្រយុទ្ធ ០១ឈុត។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីចាត់ការតាមនីតិវិធី៕

19/04/2026

ខ្ញុំមេីលវីដេអូនេះហេីយហួសចិត្ត! គាត់ជាខ្មែរហេតុអ្វីបាននិយាយបែបអជីវធម៌ទៅកាន់ជនបរទេសបែបនេះទៅវិញ ? ខ្ញុំគិតថាខ្មែរមានតិចតូចណាស់ រឺស្ទេីរតែគ្មាន ដែលនិយាយ និងកាយវិការបែបមនុស្សពាល បែបនេះ . តេីបងប្អូនយល់ឃេីញយ៉ាងណាដែរចំពោះទង្វេីរគាត់ដែលធ្វេីទៅកាន់ជនបរទេស?

ហេតុអ្វីបុរសខ្មែរម្នាក់នេះ មានចរិតកោងកាចម្ល៉េះ ដែលចង់ប្រើហិង្សាលើជនបរទេស គ្រាន់តែគាត់ដើរឆ្លងកាត់ប៉ុណ្ណោះ។

ទង្វើបែបនេះ គឺធ្វើឲ្យប៉ះអារម្មណ៍ភ្ញៀវទេសចរបរទេស ហើយគាត់បានយកទៅបង្ហោះនៅលើបណ្តាញសង្គមទៀតផង។

បើសមត្ថកិច្ចស្គាល់គាត់ គួរហៅមកណែនាំឲ្យមានសីលធម៌ និងការគោរពចំពោះភ្ញៀវទេសចរទាំងឡាយ។

វីដេអូនេះគឺថតដោយYutuber ដែលមានឈ្មោះថា I Am Tyler Fox ជាភ្ញៀវទេសចរណ៍បរទេសនិងជាអ្នកដើរថតវីដេអូបង្ហោះក្នុងYutube។

Address

A17
Phnom Penh

Alerts

Be the first to know and let us send you an email when Pomeas Live 24h posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pomeas Live 24h:

Shortcuts

Share