16/08/2023
កីឡាករជើងខ្លាំង ផល សោភ័ណ្ឌ របស់កម្ពុជានឹងត្រូវឡើងប្រកួតជាមួយម្ចាស់ខ្សែក្រវាត់របស់រុស្ស៊ី Kamran Nabati នៅក្នុងព្រឹត្តិការណ៍ RCC Fair Fight 22 នាទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី នាថ្ងៃទី ១៨ ខែសីហា ហើយនេះជាកម្មវិធីលំដាប់ពិភពលោកដែលមានការប្រកួតរហូតដល់ ១៩ គូ ខណៈសមាសភាពកីឡាករអន្តរជាតិដែលត្រូវបានអញ្ជើញឱ្យចូលរួមសុទ្ធតែជាជើងខ្លាំង។