Sun Di

Sun Di ធ្វើរឿងសប្បាយដោយចំណេះដឹង ជីវិតមានន័យ

06/01/2026
05/01/2026

១. បើចង់ឱ្យការងារដើរលឿន និងជោគជ័យជាមួយនឹងបុរស គួរនាំនារីស្អាតទៅជាមួយផង។
២. បើណាត់នារីញ៉ាំបាយ គួរមានកាដូតិចតូចខ្លះៗ ឱ្យនាង ដើម្បីបង្ហាញការគោរព និងផ្ដល់ភាពកក់ក្តៅ។
៣. ពេលមានគេតេមក កុំប្រញាប់លើកទូរស័ព្ទភ្លាម គួររង់ចាំប្រហែល ១-២ វិនាទី ដើម្បីឱ្យមើលទៅអ្នកជាមនុស្សមានតម្លៃ និងមិនមែនទំនេររង់ចាំតែគេ។
៤. កុំឱ្យតម្លៃ ឬលះបង់គ្រប់យ៉ាងចំពោះមនុស្សដែលផ្ដល់ឱ្យអ្នកត្រឹមតែបន្តិចបន្តួច។
៥. បើគេសួរ ១ ម៉ាត់ កុំឆ្លើយដល់ទៅ ១០ ម៉ាត់ ព្រោះវាបង្ហាញថាអ្នកឱ្យតម្លៃខ្លួនឯងទាបពេក។
៦. បើគេណែនាំការងារឱ្យ ហើយអ្នកចំណេញបានច្រើន អ្នកគួរចែកប្រាក់ចំណេញឱ្យគេពាក់កណ្តាលដោយមិនបាច់រុញរា ដើម្បីឱ្យមានការងារធ្វើមិនចេះដាច់។
៧. កុំប្រាប់ចំណូលពិតប្រាកដទៅកាន់មិត្តភក្តិ ឬសាច់ញាតិ (គួរប្រាប់តិចជាងការពិត) ដើម្បីជៀសវាងបញ្ហាផ្សេងៗ។
៨. បើមនុស្សពូកែជាងបបួលទៅញ៉ាំអី ត្រូវដណ្តើមគេចេញលុយ។ បើមនុស្សខ្សោយជាងយើងបបួលទៅ ត្រូវរអ៊ូថាគ្មានលុយ។
៩. ការប៉ាវបាយសាមញ្ញៗបាន ១០ ពេល ល្អជាងប៉ាវបាយហឺហារតែ ១ ពេល។
១០. រឿងដែលមិនទាន់ជោគជ័យ កុំទាន់ប្រាប់អ្នកណាឱ្យដឹង សូម្បីតែទេវតាក៏ដោយ ព្រោះភាពជោគជ័យត្រូវការភាពស្ងប់ស្ងាត់។
១១. បើស្រឡាញ់គ្នាខ្លាំង រៀនបាត់មុខខ្លះៗ ដើម្បីឱ្យគេនឹក គេនឹងចង់ដឹង ចង់់លឺដំណឹងរបស់យើង។
១២. ងក់ក្បាលតិចៗពេលកំពុងនិយាយបញ្ចុះបញ្ចូល នឹងធ្វើឱ្យអ្នកស្ដាប់ងាយយល់ស្របតាមអ្នក។
១៣. ប្រើពាក្យថា "អរគុណដែលបានរង់ចាំ" ជំនួសឱ្យពាក្យ "សុំទោសដែលមកយឺត" ដើម្បីរក្សាបរិយាកាសវិជ្ជមាន។
១៤. សុំឱ្យគេជួយរឿងតូចតាចរបស់យើងមួយ នឹងធ្វើឱ្យគេមានទំនោរចូលចិត្តយើងកាន់តែខ្លាំង។
១៥. បើដឹងថាមានគេត្រៀមនឹងស្ដីបន្ទោសអ្នក ចូរទៅអង្គុយក្បែរគេផ្ទាល់ វានឹងកាត់បន្ថយភាពខឹងសម្បាររបស់គេ។
១៦. ព្យាយាមហៅឈ្មោះអ្នកដទៃឱ្យបានញឹកញាប់ ព្រោះមនុស្សគ្រប់គ្នាចូលចិត្តឮឈ្មោះខ្លួនឯង។
១៧. បើមានអារម្មណ៍ភ័យខ្លាចឬបារម្ភ ចូរទំពារស្ករកៅស៊ូ ដើម្បីបោកខួរក្បាលថាអ្នកកំពុងមានសុវត្ថិភាព។
១៨. ធ្វើកាយវិការត្រាប់តាមដៃគូសន្ទនាបន្តិចបន្តួច នឹងធ្វើឱ្យគេមានអារម្មណ៍ស្និទ្ធស្នាលជាមួយអ្នកលឿនជាងមុន។
១៩. មនុស្សភាគច្រើនចងចាំតែអ្វីដែលកើតឡើងនៅ "ចំណុចដំបូង" និង "ចំណុចចុងក្រោយ" ប៉ុណ្ណោះ។
២០. ក្រោយពេលដាក់សំណើចរចាអ្វីមួយ ចូរនៅស្ងៀមរង់ចាំគេឆ្លើយ កុំនិយាយបកស្រាយច្រើនពេក។
២១. ស្លៀកពាក់ពណ៌ខៀវ ជួយឱ្យអ្នកមើលទៅជាមនុស្សដែលមានចំណេះដឹង និងគួរឱ្យទុកចិត្ត។
២២. បើត្រូវការជំនួយក្នុងចំណោមមនុស្សច្រើន ចូរចង្អុលបង្ហាញចំឈ្មោះ ឬសម្គាល់រូបរាងមនុស្សម្នាក់ឱ្យជួយ។
២៣. មនុស្សនឹងមិនចាំសម្ដីអ្នកទាំងអស់ទេ ប៉ុន្តែគេនឹងចាំអារម្មណ៍ដែលអ្នកបានផ្ដល់ឱ្យគេ។
២៤. បើមានគេស្រែកដាក់អ្នក ចូររក្សាភាពស្ងប់ស្ងាត់បំផុត នោះគេនឹងមានអារម្មណ៍ខុសដោយខ្លួនឯង។
២៥. បើមានគេនិយាយឌឺដង ចូរសួរគេវិញដោយភាពរាក់ទាក់ថា "តើអ្នកមានបញ្ហាអីឬអត់?" ដើម្បីបញ្ចប់ការឌឺដង។
២៦. ប្រើពាក្យថា "ខ្ញុំត្រូវការជំនួយពីអ្នក" ដើម្បីបើកចិត្តមនុស្សឱ្យផ្ដល់តម្លៃ និងជួយអ្នកដោយស្មោះ។
២៧. សម្លឹងមើលជើងរបស់ដៃគូសន្ទនា បើចុងជើងគេបែរចេញ គឺមានន័យថាគេចង់បញ្ចប់ការជជែកហើយ។
២៨. ញញឹមមុនពេលលើកទូរស័ព្ទ វានឹងធ្វើឱ្យទឹកដមសម្លេងរបស់អ្នកស្ដាប់ទៅគួរឱ្យចង់រាប់អាន។
២៩. បើមានរឿងស្មុគស្មាញក្នុងចិត្ត ចូរសរសេរវានៅលើក្រដាស ដើម្បីជម្រុះភាពតានតឹងចេញពីខួរក្បាល។
៣០. បើចង់ចេះរឿងអ្វីមួយឱ្យបានច្បាស់បំផុត ចូរព្យាយាមពន្យល់រឿងនោះទៅកាន់ក្មេងម្នាក់ឱ្យយល់។

🔸 ប្រើកម្លាំងបាយ : ត្រូវឧស្សាហ៍
🔸 ប្រើខួរក្បាល: ត្រូវឆ្លាតវៃ
🔸 ប្រើលុយបង្កើតលុយ : ត្រូវមានចិត្តដាច់ (ចិត្តរឹង)
🔸 ប្រើធនធានដែលមាន : ត្រូវចេះបត់បែន
🔸ការជួយយកអាសា : បើគេមិនទាន់ហើបមាត់សុំ កុំអាលចូលទៅជួយ ព្រោះវាអាចក្លាយជាបន្ទុក ជាជាងក្លាយជាបុណ្យគុណ

• ក្នុងសម័យកាលនេះ ភាពឆ្លាតវៃខាងអារម្មណ៍ (EQ) សំខាន់ជាង IQ
• ជំនាញទំនាក់ទំនង និងការដោះស្រាយស្ថានការណ៍គឺជាចំណុចស្លាប់រស់នៃភាពជោគជ័យ

_____សុវត្ថន៍-Sovathn

#សុវត្ថន៍_Sovathn #ចិត្តវិទ្យា #ជំនាញ #ពូកែ #ខ្មែរខ្លាំ #ខ្មែរឈ្នះ #ខ្មែរសាមគ្គី #កម្ពុជា

01/01/2026
30/12/2025
30/12/2025
23/10/2025
17/09/2025
24/08/2025

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Sun Di posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share