TUTUS

TUTUS Welcome to TUTUS

«TUTUS» ជាបណ្តាញសង្គម បង្កើតឡើងដើម្បីគាំទ្រដល់ស្នាដៃនៃការបង្កើតថ្មី ពិសេសគាំទ្រដល់ស្នាដៃនៃការផលិតវីដេអូកម្សាន្តនៅលើបណ្តាញសង្គម។ «TUTUS» សូមគាំទ្រដល់ស្នាដៃនៃការផលិតវីដេអូល្អៗរបស់អ្នកផលិតវីដេអូទាំងអស់ និងសូមលើកចិត្តបន្តការផលិតវីដេអូថ្មីៗបន្ថែមទៀត។

TUTUS ជាបណ្តាញសង្គម បង្កើតឡើងដើម្បីគាំទ្រដល់ស្នាដៃនៃការបង្កើតថ្មី ពិសេសគាំទ្រដល់ស្នាដៃនៃការផលិតវីដេអូកម្សាន្តនៅលើបណ្តាញស...
23/03/2023

TUTUS ជាបណ្តាញសង្គម បង្កើតឡើងដើម្បីគាំទ្រដល់ស្នាដៃនៃការបង្កើតថ្មី ពិសេសគាំទ្រដល់ស្នាដៃនៃការផលិតវីដេអូកម្សាន្តនៅលើបណ្តាញសង្គម។ TUTUS សូមគាំទ្រដល់ស្នាដៃនៃការផលិតវីដេអូល្អៗរបស់អ្នកផលិតវីដេអូទាំងអស់ ពិសេសការផលិតវីដេអូល្អៗរបស់ Eatame និងសូមលើកចិត្តបន្តការផលិតវីដេអូថ្មីៗបន្ថែមទៀត។




TUTUS ជាបណ្តាញសង្គម បង្កើតឡើងដើម្បីគាំទ្រដល់ស្នាដៃនៃការបង្កើតថ្មី ពិសេសគាំទ្រដល់ស្នាដៃនៃការផលិតវីដេអូកម្សាន្តនៅលើបណ្តាញស...
23/03/2023

TUTUS ជាបណ្តាញសង្គម បង្កើតឡើងដើម្បីគាំទ្រដល់ស្នាដៃនៃការបង្កើតថ្មី ពិសេសគាំទ្រដល់ស្នាដៃនៃការផលិតវីដេអូកម្សាន្តនៅលើបណ្តាញសង្គម។ TUTUS សូមគាំទ្រដល់ស្នាដៃនៃការផលិតវីដេអូល្អៗរបស់អ្នកផលិតវីដេអូទាំងអស់ ពិសេសការផលិតវីដេអូល្អៗរបស់ Mrr Daro Official និងសូមលើកចិត្តបន្តការផលិតវីដេអូថ្មីៗបន្ថែមទៀត។




TUTUS ជាបណ្តាញសង្គម បង្កើតឡើងដើម្បីគាំទ្រដល់ស្នាដៃនៃការបង្កើតថ្មី ពិសេសគាំទ្រដល់ស្នាដៃនៃការផលិតវីដេអូកម្សាន្តនៅលើបណ្តាញស...
23/03/2023

TUTUS ជាបណ្តាញសង្គម បង្កើតឡើងដើម្បីគាំទ្រដល់ស្នាដៃនៃការបង្កើតថ្មី ពិសេសគាំទ្រដល់ស្នាដៃនៃការផលិតវីដេអូកម្សាន្តនៅលើបណ្តាញសង្គម។ TUTUS សូមគាំទ្រដល់ស្នាដៃនៃការផលិតវីដេអូល្អៗរបស់អ្នកផលិតវីដេអូទាំងអស់ ពិសេសការផលិតវីដេអូល្អៗរបស់ Rii Naa និងសូមលើកចិត្តបន្តការផលិតវីដេអូថ្មីៗបន្ថែមទៀត។




TUTUS ជាបណ្តាញសង្គម បង្កើតឡើងដើម្បីគាំទ្រដល់ស្នាដៃនៃការបង្កើតថ្មី ពិសេសគាំទ្រដល់ស្នាដៃនៃការផលិតវីដេអូកម្សាន្តនៅលើបណ្តាញស...
23/03/2023

TUTUS ជាបណ្តាញសង្គម បង្កើតឡើងដើម្បីគាំទ្រដល់ស្នាដៃនៃការបង្កើតថ្មី ពិសេសគាំទ្រដល់ស្នាដៃនៃការផលិតវីដេអូកម្សាន្តនៅលើបណ្តាញសង្គម។ TUTUS សូមគាំទ្រដល់ស្នាដៃនៃការផលិតវីដេអូល្អៗរបស់អ្នកផលិតវីដេអូទាំងអស់ ពិសេសការផលិតវីដេអូល្អៗរបស់ Leng Bunsrong - Tos Hob និងសូមលើកចិត្តបន្តការផលិតវីដេអូថ្មីៗបន្ថែមទៀត។




TUTUS ជាបណ្តាញសង្គម បង្កើតឡើងដើម្បីគាំទ្រដល់ស្នាដៃនៃការបង្កើតថ្មី ពិសេសគាំទ្រដល់ស្នាដៃនៃការផលិតវីដេអូកម្សាន្តនៅលើបណ្តាញស...
23/03/2023

TUTUS ជាបណ្តាញសង្គម បង្កើតឡើងដើម្បីគាំទ្រដល់ស្នាដៃនៃការបង្កើតថ្មី ពិសេសគាំទ្រដល់ស្នាដៃនៃការផលិតវីដេអូកម្សាន្តនៅលើបណ្តាញសង្គម។ TUTUS សូមគាំទ្រដល់ស្នាដៃនៃការផលិតវីដេអូល្អៗរបស់អ្នកផលិតវីដេអូទាំងអស់ ពិសេសការផលិតវីដេអូល្អៗរបស់ Jomnot និងសូមលើកចិត្តបន្តការផលិតវីដេអូថ្មីៗបន្ថែមទៀត។




TUTUS ជាបណ្តាញសង្គម បង្កើតឡើងដើម្បីគាំទ្រដល់ស្នាដៃនៃការបង្កើតថ្មី ពិសេសគាំទ្រដល់ស្នាដៃនៃការផលិតវីដេអូកម្សាន្តនៅលើបណ្តាញស...
23/03/2023

TUTUS ជាបណ្តាញសង្គម បង្កើតឡើងដើម្បីគាំទ្រដល់ស្នាដៃនៃការបង្កើតថ្មី ពិសេសគាំទ្រដល់ស្នាដៃនៃការផលិតវីដេអូកម្សាន្តនៅលើបណ្តាញសង្គម។ TUTUS សូមគាំទ្រដល់ស្នាដៃនៃការផលិតវីដេអូល្អៗរបស់អ្នកផលិតវីដេអូទាំងអស់ ពិសេសការផលិតវីដេអូល្អៗរបស់ អ៊ិចប្រេសសិន ហ៊ប់ - Expressions Hub និងសូមលើកចិត្តបន្តការផលិតវីដេអូថ្មីៗបន្ថែមទៀត។




TUTUS ជាបណ្តាញសង្គម បង្កើតឡើងដើម្បីគាំទ្រដល់ស្នាដៃនៃការបង្កើតថ្មី ពិសេសគាំទ្រដល់ស្នាដៃនៃការផលិតវីដេអូកម្សាន្តនៅលើបណ្តាញស...
23/03/2023

TUTUS ជាបណ្តាញសង្គម បង្កើតឡើងដើម្បីគាំទ្រដល់ស្នាដៃនៃការបង្កើតថ្មី ពិសេសគាំទ្រដល់ស្នាដៃនៃការផលិតវីដេអូកម្សាន្តនៅលើបណ្តាញសង្គម។ TUTUS សូមគាំទ្រដល់ស្នាដៃនៃការផលិតវីដេអូល្អៗរបស់អ្នកផលិតវីដេអូទាំងអស់ ពិសេសការផលិតវីដេអូល្អៗរបស់ Cooking With Sros និងសូមលើកចិត្តបន្តការផលិតវីដេអូថ្មីៗបន្ថែមទៀត។




«ចំណេះដឹងទូទៅ៖ តើសមរាត្រី មានកិច្ចពិធីអ្វីខ្លះតាមទំនៀមព្រាហ្មណ៍?» យើងស្គាល់ «សមរាត្រី» តាមការប្រែសម្រួលពីភាសាសំស្ត្រឹតដែ...
21/03/2023

«ចំណេះដឹងទូទៅ៖ តើសមរាត្រី មានកិច្ចពិធីអ្វីខ្លះតាមទំនៀមព្រាហ្មណ៍?» យើងស្គាល់ «សមរាត្រី» តាមការប្រែសម្រួលពីភាសាសំស្ត្រឹតដែលមានសរសេរលើថ្មបុរាណតាំងពីសម័យមុនអង្គរ និងសម័យអង្គរថា «វិសុវ» ហើយបើសរសេរតាមការនិយមបច្ចុប្បន្ននិយាយថា «ពិសុព» ដែលអ្នកប្រាជ្ញខាងសិលាចារឹកបានដឹងឮយូរមកហើយដែរ។

សមរាត្រី (វិសុវ/ពិសុព) ជាព្រឹត្តិការណ៍មួយដែលរយៈពេលថ្ងៃនិងយប់មានរយៈពេលស្មើគ្នា ជាពិសេសចំពោះអង្គរវត្តនាវេលាព្រឹកស្រាងៗ មានព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទ បើគិតនៅឆ្នាំ២០២៣ ត្រូវចំនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។

សមរាត្រី (Equinox) កើតឡើងចំនួន២ដងជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង (វសន្តរដូវ) កើតឡើងនៅថ្ងៃទី២១ ខែមីនា និងសមរាត្រីរដូវវស្សាកើតឡើងនៅថ្ងៃទី២២ ខែកញ្ញា។

លោក អ៉ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា សមរាត្រីរដូវប្រាំងប្រហែលមានប្រារព្ធកិច្ចពិធីធំៗតាមទំនៀមព្រាហ្មណ៍នាសម័យអង្គរ ប៉ុន្តែពិធីទាំងនោះមិនមានបន្តរៀបចំមកទល់សព្វថ្ងៃ នាំឱ្យយើងបាត់ដានឈឹង។

លោកបានបន្តថា ដើម្បីជាការពិចារណា យើងសាកល្បងមើលទៅប្រភពដើមនៃអារ្យធម៌ខ្មែរ ដ្បិតយើងទទួលឥទ្ធិពលពីឥណ្ឌា ហើយប្រហែលតិចឬច្រើនយើងប្រតិបត្តិតាមប្រពៃណីព្រាហ្មណ៍ខ្លះហើយ។

ករណីទី១. នាថ្ងៃវិសុវ/ពិសុព វសន្តរដូវទី១ ព្រាហ្មណ៍នៅទូទាំងប្រទេសឥណ្ឌានៅអំឡុងខែមីនា គេឃើញមានប្រារព្ធពិធីបុណ្យមួយយ៉ាងធំ បើតាមគម្ពីបុរាណរបស់ឥណ្ឌា គេហៅថា Holi។ នៅក្នុងពិធីនេះ អ្នកចូលរួមទាំងអស់បានច្រៀងរាំយ៉ាងត្រេកអរ ដោយយកម្សៅពណ៌មកបាចនិងលាបដាក់គ្នាទៅវិញទៅមកយ៉ាងសប្បាយរីករាយ ដើម្បីអបអរសារទជ័យជម្នះរបស់ព្រះនរាយណ៍ ដែលបានដំណែងខ្លួនជាអវតារមានទម្រង់ជានរសិង្ហ (មនុស្សពាក់កណ្ដាល តោពាក់កណ្ដាល) ដែលបានសម្លាប់យក្សកំណាចដ៏ធំម្នាក់ដែលបានបំផ្លាញផែនដី យក្សនោះមានឈ្មោះថា ហិរណ្យកសិពុ ( Hiranyakashipu)។

ករណីទី២. ព្រឹត្តិការណ៍សមរាត្រីនេះអាចជាប់ពាក់ព័ន្ធនឹងរឿងជ័យជម្នះរបស់ព្រះនរាយណ៍ដែរ គឺព្រះក្រឹស្ណដែលជាអវតារមួយយ៉ាងសំខាន់របស់ព្រះអង្គដែលបានកម្ចាត់ ឬបំផ្លាញសភាវអាក្រក់។ ព្រាហ្មណ៍តែងប្រារព្ធកិច្ចដើម្បីបង្ហាញថា សភាវល្អឈ្នះលើសភាវអាក្រក់ យុត្តិធម៌ឈ្នះលើអយុត្តិធម៌។

ករណីទី៣. ថ្ងៃវិសុវ/ពិសុពនេះ ក្រៅពីជាប់ពាក់ព័ន្ធនឹងរឿងថ្ងៃមង្គលរបស់និកាយព្រះនរាយណ៍ ក៏ជាថ្ងៃមង្គលធំមួយរបស់និកាយព្រះឥសូរដែរ។ វេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ព្រះឥសូរនិងមហេសីបានរួមបញ្ចូលគ្នាជាប្រាណតែមួយ ដែលមួយចំហៀងជាប្រាណបុរស និងមួយចំហៀងជាប្រាណស្រ្តី ដែលមានឈ្មោះថា អឌ្ឍនរេស្វរ (Ardhanarishvara)។ ខ្មែរបុរាណនិយមបដិមានេះខ្លាំង ដែលយើងមានបដិមានេះនៅមុនសម័យអង្គរ និងសម័យអង្គរ។

ករណីទី៤. គឺប្រពៃណីធ្វើយោគៈ (Yogic tradition) នៅថ្ងៃសមរាត្រីរដូវនេះ គឺជាថ្ងៃដ៏វិសេសសម្រាប់អ្នកប្រតិបត្តិយោគៈ (Yoga) ព្រោះជាពេលវេលាដ៏ល្អបំផុត ដើម្បីទទួលផលខ្ពង់ខ្ពស់ពីការធ្វើយោគៈជាងវេលាណាៗទាំងអស់។

លោក អ៉ឹម សុខរិទ្ធី បានបន្ថែមថា បើពិចារណាលើករណីទី៤ពិធីខាងលើ នោះយើងឃើញមានទាក់ទងនឹងព្រះនរាយណ៍ជាពិសេស។

បុរាណវិទូរូបនេះក៏បានទាញទឡ្ហីករណ៍ថា អង្គរវត្តសាងទ្បើងជាទេវស្ថានរបស់ព្រះនរាយណ៍ មានឈ្មោះដើមថា «ព្រះបរមវិស្ណុលោក»។ តើថ្ងៃរះចំកំពូលកណ្តាលអង្គរវត្តនៅសមរាត្រីរដូវប្រាំងនេះ មានទាក់ទងនឹងកិច្ចពិធីខាងលើទេដឹង?៕




«ពិធីដង្ហែព្រះអគ្គីកីឡា ទៅកាន់បណ្ដាប្រទេសអាស៊ាន មុនបើកការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣» ព្រះរាជាពិធីសុំព្រះអគ្គីអាទិទេពកី...
21/03/2023

«ពិធីដង្ហែព្រះអគ្គីកីឡា ទៅកាន់បណ្ដាប្រទេសអាស៊ាន មុនបើកការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣» ព្រះរាជាពិធីសុំព្រះអគ្គីអាទិទេពកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា បានបញ្ចប់ដោយជោគជ័យ ដែលប្រារព្ធធ្វើឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទរអង្គរវត្ត ក៏ដូចជាពិធីដង្ហែជុំវិញវង់តូចប្រសាទអង្គរវត្ត នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

ក្រោយព្រះរាជពិធីខាងលើ ព្រះអគ្គីអាទិទេពកីឡា នឹងត្រូវរក្សាក្នុងចង្កៀងពិសេសមួយ នៅវត្តរាជបូណ៌ ខេត្តសៀមរាប ដើម្បីរង់ចាំពិធីដង្ហែទៅកាន់បណ្ដាប្រទេសតំបន់អាស៊ាន និងទីម័រខាងកើត ចាប់ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ខាងមុខ ដោយនឹងត្រូវចេញពីខេត្តសៀមរាប នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្ពោះទីក្រុងហាណូយ ប្រទេសវៀតណាម មុនគេ ហើយដង្ហែឆ្លងកាត់ប្រទេសជាបន្ដបន្ទាប់ រហូតដល់ប្រទេសឡាវក្រោយគេ មុនត្រឡប់ចូលមកកម្ពុជាវិញ។

កាលបរិច្ឆេទពិធីដង្ហែក្នុងប្រទេសនីមួយៗ៖

* ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ចេញដំណើរពីសៀមរាបទៅហាណូយ ប្រទេសវៀតណាម
* ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ រៀបចំត្រៀម
* ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ពិធីដង្ហែនៅហាណូយ ប្រទេសវៀតណាម
* ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ចេញដំណើរពីហាណូយ ទៅម៉ានីល (ហ្វីលីពីន)
• ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ រៀបចំត្រៀម (ថ្ងៃអាទិត្យ)
* ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ពិធីដង្ហែនៅម៉ានីល ប្រទេសហ្វីលីពីន
* ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ចេញដំណើរពីម៉ានីល ទៅបានជាសិរីបេហ្គាវ៉ាន់ ប្រទេស ប៊្រុយណេ
* ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ រៀបចំត្រៀម
* ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ពិធីដង្ហែនៅបានដាសិរីបេហ្កាវ៉ាន់ ប្រទេសប៊្រុយណេ
• ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ចេញពីបានដាសិរីបេហ្កាវ៉ាន់ ទៅហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
* ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម (ថ្ងៃសៅរ៍)
* ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម (ថ្ងៃអាទិត្យ)
• ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ពិធីដង្ហែនៅហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
* ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ចេញពីហ្សាកាតា ទៅឌីលី ប្រទេសទីម័រ ឡេស្ត
* ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ មកដល់ឌីលី ប្រទេសទីម័រ ឡេស្ត
* ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម
* ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ពិធីដង្ហែនៅឌីលី ប្រទេសទីម័រឡេស្ត
* ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ចេញពីឌីលី ទៅកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
* ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ មកដល់កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
* ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម
* ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ពិធីដង្ហែនៅកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
* ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ចេញពីកូឡាឡាំពួរ ទៅសិង្ហបុរី
* ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម
* ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ពិធីដង្ហែនៅប្រទេសសិង្ហបុរី
* ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ចេញពីសិង្ហបុរី ទៅបាងកក ប្រទេសថៃ
* ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម
* ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ពិធីដង្ហែនៅបាងកក ប្រទេសថៃ
* ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ចេញពីបាងកក ទៅយ៉ាងខ្លូន ប្រទេសមីយ៉ាន់ម៉ា
* ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ធ្វើដំណើរទៅទីក្រុងណៃពិដោរ
* ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម
* ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ពិធីដង្ហែនៅណៃពិដោរ ប្រទេសមីយ៉ាន់ម៉ា
* ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ចេញពីណៃពិដោរ មកយ៉ាងខ្លូន ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ចេញពីយ៉ាងខ្លូន ទៅវៀងចន្ទន៍ ប្រទេសឡាវ
* ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម
* ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ពិធីដង្ហែនៅវៀងចន្ទន៍ ប្រទេសឡាវ។

បន្ទាប់ពីព្រះអគ្គីអាទិទេពកីឡា ចូលដល់ទឹកដីកម្ពុជា តំណាង CAMSOC និងរដ្ឋបាលខេត្តស្ទឹងត្រែង នឹងត្រូវទទួលព្រះអគ្គីកីឡា ហើយដង្ហែតាមរថយន្ដឆ្ពោះមកខេត្តស្ទឹងត្រែង ហើយសម្រាកនៅទីនោះមួយយប់ មុនបន្ដដំណើរមកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា ។ ដូច្នេះរាល់ការឈប់សម្រាកនៅប្រទេស ឬរាធានី-ខេត្តនីមួយៗ ចង្កៀងព្រះអគ្គីអាទិទេពកីឡា នឹងត្រូវរក្សានៅស្ថានទូត ឬទីវត្តអារាម យ៉ាងត្រឹមត្រូវបំផុត ។

ក្រោយបញ្ចប់ពិធីដង្ហែព្រះអគ្គីកីឡា នៅបណ្ដាប្រទេសតំបន់អាស៊ាន និងទីម័រខាងកើត គឺជាពេលវេលារៀបចំពិធីដង្ហែព្រះអគ្គីកីឡា តាមបណ្ដាខេត្តជាប់បឹងទន្លេសាបវិញម្ដង ដោយចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាច់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ល្ងាចថ្ងៃទី០៥ ខែឧសភា ខ្ទង់វេលាម៉ោង ៨៖៣០នាទីយប់ ពោលគឺចំពេលប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាជាផ្លូវការតែម្ដង។

កម្ពុជាមានមោទនភាព ក្នុងការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលជាឱកាសដ៏វិសេសវិសាលមួយក្នុងការផ្ដួចផ្ដើមព្រះរាជពិធីបួងសួងសុំព្រះអគ្គីអាទិទេពកីឡា ពីព្រះអាទិត្យ នៅប្រាសាទអង្គរវត្តដ៏ល្បីល្បាញពាសពេញពិភពលោក ក៏ដូចជារៀបចំពិធីដង្ហែនៅក្នុងប្រទេស និងទៅកាន់បណ្ដាប្រទេសនានា ក្នុងតំបន់អាស៊ាន និងទីម័រខាងកើត ។

ពិធីដង្ហែព្រះអគ្គីអាទិទេពកីឡានេះ មិនត្រឹមតែជាពិធីមួយ ដែលជានិមិត្តរូបតំណាងឲ្យការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នោះទេ ប៉ុន្ដែក៏ជាការបង្ហាញពីភាពរឹងមាំ មោះមុត ការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ក្រោមដំបូងសន្ដិភាព ។ លើសពីនេះ ព្រះអគ្គីកីឡា ដែលដង្ហែគ្រប់បណ្ដាប្រទេសក្នុងតំបន់ គឺជាការពង្រឹងសាមគ្គីភាព ចំណងមិត្តភាព ភាពចុះសម្រុងគ្នា និងសុខដុមរមនាតាមរយៈការប្រកួតកីឡា ដែលជាប្រជាជាតិអាស៊ានតែមួយ មានទស្សនៈតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ រស់នៅក្នុង “សហគមន៍សន្ដិភាព និងវាសនាតែមួយ” ៕




ព្រះរាជពិធីព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្ន...
21/03/2023

ព្រះរាជពិធីព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅប្រាសាងអង្គរវត្ត ខេត្តសៀមរាប ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ព្រះរាជពិធីព្រះរាជទានព្រះអគ្គីជ័យកីឡា បានធ្វើឡើងនៅខាងមុខប្រាសាងអង្គរវត្ត នៃខេត្តសៀមរាប ដោយមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំរបស់កម្ពុជា រួមមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលលើកទី១២ ឆ្នាំ២០២៣, សម្ដេច​ចៅ​ហ៊្វា​វាំង​ គង់ ​សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង, ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

ក្រោយព្រះរាជពិធីខាងលើ ព្រះអគ្គីអាទិទេពកីឡា នឹងត្រូវរក្សាក្នុងចង្កៀងពិសេសមួយ នៅវត្តរាជបូណ៌ ខេត្តសៀមរាប ដើម្បីរង់ចាំពិធីដង្ហែទៅកាន់បណ្ដាប្រទេសតំបន់អាស៊ាន និងទីម័រខាងកើត ចាប់ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ខាងមុខ ដោយនឹងត្រូវចេញពីខេត្តសៀមរាប នាល្ងាចថ្ងៃទី២២ ខែមីនាស្អែកនេះ ឆ្ពោះទីក្រុងហាណូយ ប្រទេសវៀតណាម មុនគេ ហើយដង្ហែឆ្លងកាត់ប្រទេសជាបន្ដបន្ទាប់ រហូតដល់ប្រទេសឡាវក្រោយគេ មុនត្រឡប់ចូលមកកម្ពុជាវិញ។

ជាមួយបេសកកម្មដ៏ពិសេស នៃដំណើរឆ្ពោះទៅពិធីបើកការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជានេះ សម្ដេចពិជ័យសេនា ទៀត បាញ់ បានចាត់តាំងប្រតិភូមួយក្រុម ដឹកនាំដោយលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ គឺជាបេសកជនពិសេសតំណាង CAMSOC ព្រមទាំងអនុប្រធាន និងសមាជិក ៨រូបទៀត ដើម្បីធ្វើការជាមួយស្ថានទូត និងស្ថានតំណាងកម្ពុជាប្រចាំប្រទេសនានា រៀបចំពិធីដង្ហែព្រះអគ្គីអាទិទេពកីឡា ចាប់ពីខេត្តសៀមរាប រហូតត្រឡប់មកកម្ពុជាវិញ ឲ្យទទួលបានជោគជ័យ ។

បន្ទាប់ពីព្រះអគ្គីអាទិទេពកីឡា ចូលដល់ទឹកដីកម្ពុជា តំណាង CAMSOC និងរដ្ឋបាលខេត្តស្ទឹងត្រែង នឹងត្រូវទទួលព្រះអគ្គីកីឡា ហើយដង្ហែតាមរថយន្ដឆ្ពោះមកខេត្តស្ទឹងត្រែង ហើយសម្រាកនៅទីនោះមួយយប់ មុនបន្ដដំណើរមកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា ។ ដូច្នេះរាល់ការឈប់សម្រាកនៅប្រទេស ឬរាធានី-ខេត្តនីមួយៗ ចង្កៀងព្រះអគ្គីអាទិទេពកីឡា នឹងត្រូវរក្សានៅស្ថានទូត ឬទីវត្តអារាម យ៉ាងត្រឹមត្រូវបំផុត ។

ក្រោយបញ្ចប់ពិធីដង្ហែព្រះអគ្គីកីឡា នៅបណ្ដាប្រទេសតំបន់អាស៊ាន និងទីម័រខាងកើត គឺជាពេលវេលារៀបចំពិធីដង្ហែព្រះអគ្គីកីឡា តាមបណ្ដាខេត្តជាប់បឹងទន្លេសាបវិញម្ដង ដោយចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាច់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ល្ងាចថ្ងៃទី០៥ ខែឧសភា ខ្ទង់វេលាម៉ោង ៨៖៣០នាទីយប់ ពោលគឺចំពេលប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ជាផ្លូវការតែម្ដង ។

កម្ពុជាមានមោទនភាព ក្នុងការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលជាឱកាសដ៏វិសេសវិសាលមួយក្នុងការផ្ដួចផ្ដើមព្រះរាជពិធីបួងសួងសុំព្រះអគ្គីអាទិទេពកីឡា ពីព្រះអាទិត្យ នៅប្រសាទអង្គរវត្តដ៏ល្បីល្បាញពាសពេញពិភពលោក ក៏ដូចជារៀបចំពិធីដង្ហែនៅក្នុងប្រទេស និងទៅកាន់បណ្ដាប្រទេសនានា ក្នុងតំបន់អាស៊ាន និងទីម័រខាងកើត ។

ពិធីដង្ហែព្រះអគ្គីអាទិទេពកីឡានេះ មិនត្រឹមតែជាពិធីមួយ ដែលជានិមិត្តរូបតំណាងឲ្យការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នោះទេ ប៉ុន្ដែក៏ជាការបង្ហាញពីភាពរឹងមាំ មោះមុត ការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ក្រោមដំបូងសន្ដិភាព ។ លើសពីនេះ ព្រះអគ្គីកីឡា ដែលដង្ហែគ្រប់បណ្ដាប្រទេសក្នុងតំបន់ គឺជាការពង្រឹងសាមគ្គីភាព ចំណងមិត្តភាព ភាពចុះសម្រុងគ្នា និងសុខដុមរមនាតាមរយៈការប្រកួតកីឡា ដែលជាប្រជាជាតិអាស៊ានតែមួយ មានទស្សនៈតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ រស់នៅក្នុង “សហគមន៍សន្ដិភាព និងវាសនាតែមួយ” ៕




កម្មវិធីប្រកួតប្រជែងប្រជាប្រិយភាពរូបថត តាមរយៈអនឡាញ បានមកដល់ហើយ...! *សូមចូលទៅកាន់ប្រអប់សារ TUTUS () ដើម្បីសាកសួរព័ត៌មានបន...
16/03/2023

កម្មវិធីប្រកួតប្រជែងប្រជាប្រិយភាពរូបថត តាមរយៈអនឡាញ បានមកដល់ហើយ...! *សូមចូលទៅកាន់ប្រអប់សារ TUTUS () ដើម្បីសាកសួរព័ត៌មានបន្ថែម រួមទាំងការទទួលយកពាក្យសុំចូលរួមប្រកួតប្រជែងដោយឥតគិតថ្លៃ បំពេញឱ្យបានត្រឹមត្រូវ រួចផ្ញើរត្រឡប់មកវិញជាមួយរូបថតផ្ទាល់ខ្លួន ចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣! *ការកំណត់ជ័យលាភីប្រជាប្រិយភាពនៃរូបថត ធ្វើឡើងតាមរយៈចំនួន Like & Share និងការវាយតម្លៃរបស់ក្រុមការងារ! *ជ័យលាភីនឹងទទួលបានរង្វាន់អនុស្សាវរីយ៍មួយចំនួន៕




Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when TUTUS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TUTUS:

Share

Category