Any Chea

Any Chea Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Any Chea, Digital creator, pp, Phnom Penh.

 #របៀបធ្វើមាន់ដុតត្រយ៉ូងចេកនិងរបៀបធ្វើទឹកត្រីច្រលួកមាន់ដុត #គ្រឿងផ្សំ•មាន់ស្រែ១ ទំងន់១គីឡូ២ខាំ សូមកុំយកធំពេក ធ្វើហើយលាងទ...
22/07/2023

#របៀបធ្វើមាន់ដុតត្រយ៉ូងចេក
និងរបៀបធ្វើទឹកត្រីច្រលួកមាន់ដុត
#គ្រឿងផ្សំ
•មាន់ស្រែ១ ទំងន់១គីឡូ២ខាំ សូមកុំយកធំពេក ធ្វើហើយលាងទឹកអោយស្អាត
•គល់ស្លឹកគ្រៃ ស្លឹកក្រូច ខ្ទឹមស ខ្ទឹមក្រហម
•ប្រេងខ្យង (បើមិនចូលចិត្តមិនបាច់ដាក់ក៏បាន)
•សុីអុីវ
•ត្រយូងចេក
• ម្ទេស , ក្រូចឆ្មារ
#វិធីធ្វើ:
មាន់លាងទឹកហើយស្អាត ប្រលាកគ្រឿងផ្សំ ម្សៅសុ៑បខ្នរ ,ទឹកសុីអុីវ, ប្រេងខ្យង , ខ្ទឹមស ខ្ទឹមក្រហម ស្លឹកក្រូចសើច ច្របល់ញុកចូលក្នុងគូទមាន់ ប្រលាក់ទុក១៥នាទីអោយចូលជាតិ
កាត់គល់ស្លឹកគ្រៃ ប្រវែង១ចង្អាម ដាក់ទ្រាប់គូទឆ្នាំង ហើយចាំចាក់ប្រេងឆា ដាក់មាន់ រៀបត្រយូងចេកកាត់ជា៤ដាក់ចំហៀង
ដាក់ភ្លើងល្មម កុំអោយឆាប់ខ្លោច ដាក់រំងាស់ប្រេងវា ១០នាទី បើកមើលម្ដង ឱស្សាហ៌ប្រែវា បើមើលឃើញបន្លែរាងឆ្អិនល្មមហើយដួសយកបន្លែចេញហើយ រំងាស់វាទាល់ឆ្អិន ឡើងពណ៌
#វិធីបុកទឹកត្រី :
ខ្ទឹមស ម្ទេស បុកអោយម៉ត់ ចាំដាក់ ស្ករស៣

 #ត្រីចៀនឆាបន្លែជូរអែម #គ្រឿងផ្សំ:- ចំនួនត្រីសមល្មមនឹងតម្រូវការរបស់អ្នក- ទឹកត្រីមួយស្លាព្រា- ម្ទេសប្លោកមួយផ្លែ- ប៉េងប៉ោះ...
22/07/2023

#ត្រីចៀនឆាបន្លែជូរអែម
#គ្រឿងផ្សំ:
- ចំនួនត្រីសមល្មមនឹងតម្រូវការរបស់អ្នក
- ទឹកត្រីមួយស្លាព្រា
- ម្ទេសប្លោកមួយផ្លែ
- ប៉េងប៉ោះទុំមួយផ្លែ
- ដំឡូងបារាំងមួយដុំ
- ការ៉ុតមួយផ្លែ
- ម្ជូរអំពិលទុំមួយស្លាព្រា
- អំបិលមួយស្លាព្រាកាហ្វេ
- ស្ករសពីរស្លាព្រាកាហ្វេ
- ប៊ីចេងមួយស្លាព្រាកាហ្វេ
- ប្រេងឆាមួយស្លាព្រា
#វិធីធ្វើ:
១. ធ្វើត្រី រួចលាងទឹកឲ្យស្អាត បន្ទាប់មកយកត្រីទៅចៀនឲ្យគ្រៀម រួចដួសដាក់ចានទុកមួយអន្លើ។
២. ម្ទេសប្លោកពុះជាពីរឆ្គៀលយកសសៃ និងគ្រាប់លាងទឹកឲ្យស្អាត ដើម្បីកុំឲ្យហឺរពេក បន្ទាប់មកធ្វើការជិតវាជាបញ្ឆិតៗ។ដំឡូងបារាំងកោសសំបកឲ្យស្អាត បន្ទាប់មកកាត់វាជាដុំៗតូច។ ការ៉ុតត្រូវជិតសំបក និងលាងទឹកឲ្យស្អាតចិតបញ្ឆិតៗ។ ធ្វើការលាងប៉េងប៉ោះឲ្យស្អាត បន្ទាប់មកចិតវាជារាងបញ្ឆិតៗ។
៣. លាយទឹកម្ជូរជាមួយ និងអំបិល, ស្ករស, ប៊ីចេងកូរចូលគ្នាឲ្យសព្វទុកមួយអន្លើ។
៤. ដាក់ខ្លាញ់ឲ្យក្តៅ បន្ទាប់មកចាក់បន្លែចូលឆាត្រឡប់ឲ្យឆ្អិនបន្លែ បន្ទាប់មកចាក់ទឹកម្ជូរចូលឆាមួយត្រលប់ដួសស្រោចពីលើត្រី ដែលដួសដាក់ចានជាការស្រេច៕

📌របៀបថែទាំពេលអូនតូចក្តៅខ្លួនម៉ាក់ៗមានកូនតូចគួរតែដឹង ព្រោះប្រហេសធ្វើអោយអូនតូចក្តៅខ្លាំងលើសកម្រិតអាចបណ្តាលអោយអូនប្រកាច់បាន...
14/07/2023

📌របៀបថែទាំពេលអូនតូចក្តៅខ្លួន
ម៉ាក់ៗមានកូនតូចគួរតែដឹង ព្រោះប្រហេសធ្វើអោយអូនតូចក្តៅខ្លាំងលើសកម្រិតអាចបណ្តាលអោយអូនប្រកាច់បាន🙏
✅អ្វីដែលម៉ាក់ៗត្រូវមានក្នុងផ្ទះគឺទែម៉ូមែត្រ និងថ្នាំបញ្ចុះកម្តៅវាជាការសង្គ្រោះបឋមនៅផ្ទះដោយខ្លួនឯង🔥តែម៉ាក់ៗនៅតែបន្តតាមដានកម្តៅ និងជួតខ្លួនជាមួយកន្សែងត្រជាក់(ពួតជាមួយទឹកក្តៅអ៊ុន)
🛎បើសិនកម្តៅនៅតែខ្ពស់ម៉ាក់ៗគួរយកទៅពេទ្យដែលនៅជិតបំផុត

😂😂 អាថ៌កំបាំង​នៃ​ការ​ប្រើ​ម៉ាស៊ីន​ត្រជាក់​ដោយសេរីពេញ​មួយ​រដូវ​ក្ដៅ​នេះ​មិនខ្លាច​ចំណាយ​ប្រាក់​ច្រើន​លើថ្លៃភ្លើង រឿង​គឺថា ...
11/07/2023

😂😂 អាថ៌កំបាំង​នៃ​ការ​ប្រើ​ម៉ាស៊ីន​ត្រជាក់​ដោយសេរីពេញ​មួយ​រដូវ​ក្ដៅ​នេះ​មិនខ្លាច​ចំណាយ​ប្រាក់​ច្រើន​លើថ្លៃភ្លើង
រឿង​គឺថា ប្តីប្រពន្ធខ្ញុំ​​គ្រាន់​តែ​ជា​កម្មករ​ធម្មតា​ទេ ត្រូវចិញ្ចឹមថែម​កូន​តូចៗ​ដូច្នេះ​គ្រួសារ​មិន​សូវធូធាអ្វីឡើយ។ ដល់​រដូវ​ក្តៅ​ដោយ​ឃើញ​កូនស្រី​ក្តៅស្អុះស្អាប​ពេក ខ្ញុំ​ក៏​ប្រាប់​ប្តី​ឱ្យ​ទិញ​ម៉ាស៊ីនត្រជាក់​ចាស់​របស់គេមក​ប្រើ ។ ប៉ុន្តែ​ក្រោយ​ប្រើ​បាន​២​សប្តាហ៍​វា​ខូចចុះខូចឡើង ត្រូវចំណាយលុយ​ជួសជុលជាច្រើន។ ចុងខែពេលដែលខ្ញុំកាន់វិក្កយបត្រអគ្គិសនី ខ្ញុំស្ទើតែស្រក់ទឹកភ្នែកព្រោះវិក្កយបត្រអគ្គិសនីកើនឡើងខ្ពស់ដោយនឹកស្មានមិនដល់ ដូច្នេះហើយគ្រួសារខ្ញុំក៏កាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់។
កាលពីខែមុន ខ្ញុំមានឱកាសបានទៅលេងផ្ទះពូនៅភ្នំពេញ ហើយគាត់បានបង្អួតថាគាត់ទើបតែទិញបានម៉ាស៊ីនត្រជាក់សន្សំសំចៃថាមពលដល់ទៅ 3 គ្រឿង។ ពូថាក្តៅណាស់ បើគ្មានម៉ាស៊ីនត្រជាក់ទេ ទ្រាំអត់បានទេ ផ្ទះមានមនុស្សច្រើន តែបន្ទប់មួយគឺមានម៉ាស៊ីនត្រជាក់មួយគឺថ្លៃភ្លើងច្រើនណាស់ ដូច្នេះក៏ប្តូរទាំងអស់ទៅប្រើម៉ាស៊ីនត្រជាក់ខ្នាតតូចម៉ាក Sanko ដើម្បីអោយងាយស្រួល។ ខ្ញុំបានសួរពូហើយដឹងថាគាត់ទិញវានៅទីនេះ៖ http://www.japan.id.vn/dhmn ។ ខ្ញុំបានកុម្ម៉ង់ភ្លាម ព្រោះវាកំពុងបានបញ្ចុះតម្លៃខ្លាំងនៅចុងរដូវក្តៅ ពេលខ្ញុំទិញវាមានអារម្មណ៍ល្អ ដូច្នេះខ្ញុំណែនាំវាដល់អ្នកទាំងអស់គ្នា។ ម៉ាស៊ិនត្រជាក់នេះគឺជាស៊េរីខ្នាតតូចដូច្នេះវានឹងសមស្របសម្រាប់បន្ទប់ 20-30m2 ។
ប្តីប្រពន្ធបានប្រើប្រាស់វាយ៉ាងស្រួល ហើយឃើញថាវិក្កយបត្រអគ្គិសនីក៏ត្រូវបានកាត់បន្ថយពាក់កណ្តាលបើធៀបនឹងខែមុន។
ម្សិលមិញ ហាងមានកម្មវិធីប្រូម៉ូសិនចុងក្រោយ លក់ម៉ាស៊ីនត្រជាក់ 80 គ្រឿង បញ្ចុះតម្លៃ 50% ខ្ញុំបានកុម្ម៉ង់ថែម 1 ទៀតទុកជូនពុកម៉ែ។ បងប្អូនណាដែលចាប់អារម្មណ៍ សូមចុចលើលីងដើម្បីកម្ម៉ង់ ប្រញាប់ឡើង ជិតអស់ស្តុកហើយ។ http://www.japan.id.vn/dhmn
ជូនពរអ្នកទាំងអស់គ្នាប្រម៉ាញ់បានប្រូម៉ូសិនល្អៗណា

កូនឆ្កែគួរឱ្យស្រឡាញ់🐶
11/07/2023

កូនឆ្កែគួរឱ្យស្រឡាញ់🐶

នឹកនំបញ្ចុកទឹកប្រហុកសៀមរាបណាស់🤤🤤 #នឹកសៀមរាបណាស់
11/07/2023

នឹកនំបញ្ចុកទឹកប្រហុកសៀមរាបណាស់🤤🤤
#នឹកសៀមរាបណាស់

ការចែករំលែកពីសុខភាព បើសិនលោកអ្នកមានសំពាធឈាមឡើងខុសធម្មតា លើសខ្លាញ់ អាស៊ីត ដូចជា;១. រោយក ស្មា ចុកឈឺសន្លាក់ តឹងកែងជើង ស្ពឹក...
11/07/2023

ការចែករំលែកពីសុខភាព បើសិនលោកអ្នកមានសំពាធឈាមឡើងខុសធម្មតា លើសខ្លាញ់ អាស៊ីត ដូចជា;
១. រោយក ស្មា ចុកឈឺសន្លាក់ តឹងកែងជើង ស្ពឹកបាតដៃ-ជើង ចុះឡើងជណ្តើរលាន់ឮសំលេងប្រអប់ជើង។
២. អោនចុះក្រោម ងើបឡើងវិញ មានអារម្មណ៍វិល និងងិតមុខ
៣. ស្រវាំងភ្នែក ងងុយតែដេក តែគេងមិនលក់
បើសិនគេងលក់គឺឆាប់ភ្ញាក់វិញ
៤. ធ្វើអោយរោយ ចុកពេញខ្លូន ពេលក្តាប់ដៃរឹង
៥. គេងយប់កន្រ្តាក់ដៃជើង គេងលក់សុបិនថាធ្លាក់ពីលើ..
៦. គេងលក់សុបិនស្ទះការដកដង្ហើម...
នៅមានច្រើនទៀត នេះខ្ញុំគ្រាន់តែចែករំលែកដល់អ្នកមានជួបបញ្ហារៀបរាប់ខាងលើ បងប្អូន អាចអនុវត្តតាមរបៀបនេះបាន ដោយសារខ្ញុំទទួលបានផល ហើយយកមកចែករំលែក សំពាធឈាម ខ្លាញ់ អាស៊ីតចុះមកភាពដើមវិញ។
ការផ្សំមាន:
ក. ស្លឹកតើយ (5ស្លឹក)
ខ. គល់ស្លឹកគ្រៃចាស់ ពី 6 គល់ ទៅ 10គល់ (តាមគល់តូចធំ)
គ. មើមខ្ញីចាស់ ( ៥ចំនិត)
ឃ. ទឹក ២លីត្រ ដាំទឹកអោយពុះ បន្ទាប់មកបន្ថយភ្លើងអោយពុះតិចៗ ទុក ៣០ នាទី។
ង. ហូបរៀងរាល់ថ្ងៃ: ១-២កំសៀវ/ថ្ងៃ។
ច. ហូបនៅពេលទឹកក្តៅអ៊ុនៗ ១កែវ លាយទឹកឃ្មុំ (បើសិនទឹកឃ្មុំ) ១-២ស្លាបព្រាកាហ្វេ ញាំក្រោយពេលហាត់ប្រាណរួច (ញើសកំពុងចេញ)វាជួយជំរុញជាតិពុលបញ្ចេញតាមរន្ធញើស។
បងប្អូនមានចំងល់អាចសួរបានពត័មានលំអិត មិនមែនលក់ ឬ បម្រើផលប្រយោជន៍អ្នកណាទេ គឺសុខភាពខ្លួន
💥បញ្ចាក់៖ ក្រោយស្រកជាតិខ្លាញ់ ឬជាតិខ្លាញ់វិលមករក ភាពប្រក្រតីវិញ បងប្អូនអាចឈប់ ផឹកបន្តរបាន!
សំរាប់របបអាហារ គឺតមទទួលទានសាច់ច្រើន ជំនួសវិញដោយ ញ៉ាំបន្លែ ឬក៍សាច់ត្រីជំនួសវិញ !!!
📌 សូមធ្វើតេស្តឈាម រៀងរាល់ 6ខែម្តង ដើម្បី Control សុខភាពខ្លួនឯងអោយបាន ទៀងទាត់!!!

Address

Pp
Phnom Penh
12000

Website

Alerts

Be the first to know and let us send you an email when Any Chea posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share