CPNTV Online Cambodia

CPNTV Online Cambodia ទូរទស្សន៍អនឡាញព័ត៌មានប្រជាជនកម្ពុជា
(1)

CPN TV Online Cambodia is provide breaking news, videos, and the latest top stories in Cambodia news, business, politics, health and pop culture.

អាស័យដ្ឋាន ផ្ទះលេខ ៧៥ ផ្លូវលេខ០៤ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ
លេខទូរស័ព្ទ រដ្ឋបាល ០៦១ ៩៦៨ ៧៨៩ / ព័ត៌មាន ០១១ ៧៦២ ៧៨៧ ។

សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទ...
12/12/2025

សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤ នាថៃ្ងទី១២ ខែធ្នូ ឆ្នាំ២០២៥ (ចាប់ពីម៉ោង ៧:០៥នាទីព្រឹក ដល់ម៉ោង ១៣:០០នាទី)

- ម៉ោង ៧:៤០នាទី យោធាថៃបន្តវាយប្រហារឈ្លានពានមកលើកម្ពុជាកាន់តែកំរោលខ្លាំង នៅភូមិសាស្រ្ត ជប់អង្គុញ និងថ្មឆត្រ។
- ម៉ោង ៨:២០នាទី យោធាថៃបន្តការវាយប្រហារឈ្លានពានមកលើកម្ពុជាដោយប្រើប្រាស់រថក្រោះ អម ដោយកម្លាំងថ្មើរជើងបានបាញ់ចូលភូមិសាស្ត្រថ្មឆត្រ និងប្រាសាទតាក្របី។
- ម៉ោង ៨:៤១នាទី យោធាថៃបន្តវាយប្រហារឈ្លានពានមកលើកម្ពុជាកាន់តែកំរោលខ្លាំង នៅភូមិសាស្រ្ត បុស្សស្បូវ-ជាំតែ។
- រហូតមកដល់វេលាម៉ោង ៩:០០នាទី យោធាថៃបន្តវាយប្រហារឈ្លានពានមកលើកម្ពុជាកាន់តែកំរោល ខ្លាំង នៅភូមិសាស្រ្តអានសេះ និងបន្តវាយលុកនៅភូមិសាស្ត្រថ្មដូន, ជប់អង្គុញ, ថ្មឆត្រ, ភ្នំ៣៣៣, ប្រាសាទតាក្របី និងប្រាសាទតាមាន់។
- ម៉ោង ១០:១២នាទី យោធាថៃបានបន្តប្រើប្រាស់ដ្រូនបាញ់ផ្សែងពុលយ៉ាងច្រើនចូលភូមិសាស្ត្រភ្នំខ្មោច និងបុស្សស្បូវ-ជាំតែ។
- ម៉ោង ១១:០០នាទី យោធាថៃបន្តវាយប្រហារឈ្លានពានមកលើកម្ពុជាកាន់តែកំរោលខ្លាំង នៅភូមិ សាស្រ្តអានសេះ និងបានបាញ់ផ្សែងពុលយ៉ាងច្រើនសន្ធឹកសន្ធាប់។
- រហូតមកវេលាម៉ោង ១២:០០នាទី យោធាថៃបានចាប់ផ្តើមវាយបន្ថែមប្រហារនៅភូមិសាស្ត្រតាស៊ឹម, គោល៨, ភ្នំខ្មោច និងជាំតែ ដោយបានប្រើប្រាស់កាំភ្លើងធំ, ដ្រូន, បាញ់ផ្សែងពុល និងរថក្រោះបាញ់បុក និងបន្តវាយប្រហារនៅភូមិសាស្ត្រប្រាសាទតាក្របី, ភ្នំ៣៣៣, ជប់អង្គុញ, ថ្មដូន, ដំណាក់ស្ដេច, ប្រាសាទតាមាន់ និងជប់គគីរ។
- ម៉ោង ១២:៣២នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក នៅភូមិសាស្ត្រប្រាសាទព្រះវិហារ។

សមត្ថកិច្ចចាប់ខ្លួនបានចារកម្មថៃម្នាក់ នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ខេត្តសៀមរាប(សៀមរាប)៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ចបាន...
12/12/2025

សមត្ថកិច្ចចាប់ខ្លួនបានចារកម្មថៃម្នាក់ នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ខេត្តសៀមរាប

(សៀមរាប)៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ថា នៅម៉ោង១២៖៤០នាទី រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ឃាត់ខ្លួនបានចារកម្មថៃម្នាក់ នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលប្រមូលព័ត៌មានបញ្ជូនឱ្យយោធាថៃ៕

12/12/2025

យោងតាមរបាយការណ៍៖ សកម្មភាពឈ្លានពានប្រដាប់អាវុធយោធាថៃលើកម្ពុជាបានធ្វើឱ្យជនស៊ីវិល ១១ នាក់ស្លាប់, របួស ៥៩ នាក់។ ជនភៀសសឹក ៥ខេត្តមានចំនួន​​
៨៩​​ ៦៨៧ ​គ្រួសារស្មើនឹង ​​៣០៣​ ២១៣ នាក់

12/12/2025

«ពេលឮគ្រាប់...... ខ្ញុំមិនហ៊ានរត់ចោលម៉ែទេ..... ខ្ញុំនឹកស្រណោះឪពុកខ្ញុំណាស់» ទឹកភ្នែកស្រក់ចុះច្រោកៗចេញពីកុមារីដែលភៀសខ្លួនដោយសារការឈ្លានពានពីទាហានសៀម។ សកម្មភាព​ឈ្លានពានពីទាហានសៀម មកលើទឹកដីកម្ពុជា បានធ្វើអោយដក់ជាប់ផ្លូវអារម្មណ៍កុមារី ដែលកំពុងនៅសិក្សានៅក្នុងស្រុកបន្ទាយអំបិល ខេត្តឧត្តរមានជ័យ។
​កុមារមិនមែនជាអ្នកផ្តើមសង្គ្រាមនោះទេ
ប៉ុន្តែពួកគេរងគ្រោះធ្ងន់ធ្ងរបំផុតនៅក្នុងជម្លោះ និងភាពវឹកវរ។

«When I heard the bullets ..... I did not dare to run away from my mother ..... I really miss my father», tears shed from the girl who fled because of the invasion of the Thai soldiers. The invasion of the Thai soldiers on Cambodian territory have emotional shock for the girl, who is a student in Banteay Ambel district, Oddar Meanchey province.

Children are not the initiators of war, But they suffer the most in conflict and chaos.

12/12/2025
ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ដោយអំពើឈ្លានពា...
12/12/2025

ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ដោយអំពើឈ្លានពានរបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា គិតពីម៉ោង៦:០០នាទីល្ងាច ថ្ងៃទី១១ ខែធ្នូ ដល់ម៉ោង៧:០០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥!

The Ministry of Interior of the Kingdom of Cambodia issues a press statement on the impacts on civilians and civilian areas caused by Thailand’s acts of aggression on Cambodia’s sovereign territory, from 6:00 PM on 11 December to 7:00 AM on 12 December 2025.

Address

#57 Street 4
Phnom Penh
120901

Telephone

+855979718444

Website

https://t.me/cpntvonlinecambodia

Alerts

Be the first to know and let us send you an email when CPNTV Online Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to CPNTV Online Cambodia:

Share