
17/06/2025
ទូលព្រះបង្គំខ្ញុំមានកិត្តិយសដ៏ឧដុង្គឧត្ដម ក្នុងការចូលរួមអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៩ព្រះវស្សា យាងចូល ៩០ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នាពេលខាងមុខនេះ។
ទូលព្រះបង្គំខ្ញុំ សូមក្រាបបង្គំថ្វាយព្រះពរ ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមមានព្រះរាជសុខភាពល្អបរិបូរ និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគ្រងជាម្លប់ដ៏ត្រជាក់ដល់ប្រជាជនខ្មែរទូទាំងប្រទេស។