យុវវ័យ២១ Youths21

យុវវ័យ២១ Youths21 សារព័ត៌មានយុវវ័យ២១ www.youths21.com

យុវវ័យ២១ ជាសារព័ត៌មានដែលមិនលំអៀង ឯករាជ្យ និងមានព័ត៌មានដ៏សម្បូរបែប សម្រាប់គាំទ្រដល់ការអភិវឌ្ឍន៍ពហុវិស័យ។ យុវវ័យ២១ ផលិត និងផ្សព្វផ្សាយព័ត៌មានជាអត្ថបទ សំឡេង និងវីដេអូ ជាភាសាខ្មែរ។ យុវវ័យ២១ ផ្សព្វផ្សាយព័ត៌មានសំខាន់ៗ អំពីសកលលោក ក្នុងតំបន់ និងក្នុងស្រុក ជាពហុវិស័យ ដូចជា វិស័យកសិកម្ម អប់រំ កីឡា បរិស្ថាន នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច អាជីវកម្ម អចលនទ្រព្យ សុខភាព វិទ្យាសាស្ត្រ កម្សាន្ត ទេសចរណ៍ និងអន្តរវិស័យ។

ល។ សារព័ត៌មានយុវវ័យ២១ ជាសាលារៀនផ្តល់ចំណេះដឹងទូទៅសម្រាប់អភិវឌ្ឍន៍បុគ្គល គ្រួសារ សហគមន៍ និងប្រជាជាតិ។ សារព័ត៌មានយុវវ័យ២១ មានពាក្យស្លោក (ព័ត៌មានសម្រាប់ការអភិវឌ្ឍន៍យុវជន)។

ទស្សនវិស័យ របស់សារព័ត៌មានយុវវ័យ២១ គឺចង់ឃើញប្រជាជន នៃប្រជាជាតិនានា ប្រើប្រាស់សារព័ត៌មាន ក្នុងផ្លូវវិជ្ជមាន យ៉ាងទូលំទូលាយ សម្រាប់គាំទ្រដល់ការអភិវឌ្ឍន៍ បុគ្គល គ្រួសារ សហគមន៍ និងប្រជាជាតិ។

បេសកម្មរបស់សារព័ត៌មានយុវវ័យ២១ គឺខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីប្រមូលចងក្រងព័ត៌មាន ឯកសារនានាក្នុងផ្លូវវិជ្ចមាន យ៉ាងទូលំទូលាយ និងប្រកបដោយវិជ្ជាជីវៈ ដើម្បីផ្សព្វផ្សាយ និងសម្រាប់គាំទ្រដល់ការអភិវឌ្ឍន៍ពហុវិស័យ។

អាស៊ាន មានសមាជិក ១១ប្រទេស អបអរសាទរ សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ  ត្រូវបានប្រកាសបញ្ចូលជាសមាជិកអាស៊ានទី១១ ជាផ្លូវការ...
27/10/2025

អាស៊ាន មានសមាជិក ១១ប្រទេស

អបអរសាទរ សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ត្រូវបានប្រកាសបញ្ចូលជាសមាជិកអាស៊ានទី១១ ជាផ្លូវការ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី


#សារព័ត៌មានយុវវ័យ២១

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសស្នើបេក្ខភាពឯកឧត្តមប្រធានាធិបតី Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាពសម្តេចធិបតី ហ៊ុន ម៉ាណែ...
26/10/2025

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសស្នើបេក្ខភាពឯកឧត្តមប្រធានាធិបតី Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណ ចំពោះឯកឧត្តមប្រធានាធិបតី Donald J. Trump ក្នុងភាពជាអ្នកដឹកនាំដ៏ម៉ឺងម៉ាត់ និងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគាំទ្រសន្តិភាពជានិរន្តន៍រវាងកម្ពុជានិងថៃ។

ដោយទទួលស្គាល់ការលះបង់ដ៏ធំធេង និងកិច្ចខិតខំប្រឹងប្រែងយ៉ាងម៉ឺង របស់ឯកឧត្តមប្រធានាធិបតី Donald J. Trump ក្នុងការលើកកម្ពស់សន្តិភាព មិនត្រឹមតែរវាងកម្ពុជា និងថៃប៉ុណ្ណោះទេ ថែមទាំងក្នុងចំណោមប្រជាជាតិទាំងឡាយ និងដើម្បីបង្ហាញនូវការដឹងគុណរបស់ ប្រជាជនកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសស្នើបេក្ខភាពឯកឧត្តមប្រធានាធិបតី Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ឯកឧត្តម Dato' Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ពិធីនេះ ក៏មានការចូលរួមធ្វើជាសាក្សីពីឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក និង ឯកឧត្តម Dato' Seri Anwar Ibrahim។

កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តយ៉ាងពេញលេញ និងដោយភាពស្មោះត្រង់នូវសេចក្តីថ្លែងការណ៍រួមនេះ និងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសថៃ និងដៃគូទាំងអស់ ដើម្បីធានាថា សន្តិភាពនេះនៅស្ថិតស្ថិរ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃ ប្រទេសយើងទាំងពីរ។


#សារព័ត៌មានយុវវ័យ២១

27/07/2025

គិតត្រឹមថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ ២០២៥ មាន សាលារៀនជាង៦០០ ត្រូវបានបិទទ្វារ ហើយបើគិតជារួមចំនួនខេត្តទាំង៥ ដែលទទួលរងគ្រោះពីការឈ្លានពានរបស់ប្រទេសថៃ។ ក្រោយពីបិទសាលារៀននៅក្នុងខេត្ដទាំង៥នេះហើយ មានសិស្សជាង១៥ម៉ឺននាក់រួមទាំងគ្រូបង្រៀនជាង៦ពាន់នាក់ មិនអាចរៀនសូត្រ និងបង្រៀនបាន។
ប្រភព៖ក្រសួងការពារជាតិ

27/07/2025

ការប្រទ្បងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិគ្រោងធ្វើថ្ងៃ១៨-១៩សីហា
ត្រូវពន្យាពេលទៅ
ថ្ងៃ២៨-២៩សីហាវិញ។


#សារព័ត៌មានយុវវ័យ២១

សិស្សនិស្សិត និងគរុសិស្សនាំគ្នាបង្ហោះសារ គាំទ្រឱ្យបិទការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលភ្ជាប់រង្វាន់សិស្សនិស្សិត និងគរុសិ...
16/05/2025

សិស្សនិស្សិត និងគរុសិស្សនាំគ្នាបង្ហោះសារ គាំទ្រឱ្យបិទការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលភ្ជាប់រង្វាន់

សិស្សនិស្សិត និងគរុសិស្សនាំគ្នាបង្ហោះសារព្រោងព្រាតលើបណ្ដាញសង្គម Facebookនិង Tic Tok របស់ពួកគេដោយភ្ជាប់ខ្លឹមសារ “សូមឈប់ផ្សាយគ្រឿងស្រវឹងដោយដាក់រង្វាន់ទាក់ទាញ” នាពេលថ្មីៗនេះ។

ហេតុដែលនាំឱ្យសិស្សនិស្សិត និងគរុសិស្សផ្ដូចផ្ដើមបង្ហោះសារនេះឡើង ដោយសារពួកគេសង្កេតឃើញថា ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនាពេលបច្ចុប្បន្នមានភាពអូសទាញ ពង្វក់ស្មារតី និងជំរុញ កុមារ និងយុវជនឱ្យចង់ប្រើប្រាស់គ្រឿងស្រវឹងទាំងនៅវ័យក្មេង និងប្រើប្រាស់កាន់តែច្រើន ដោយភ្ជាប់រង្វាន់ភ្លូកទឹកភ្លូកដីដូចជា ទទួលបានប្រាក់ខែដោយមិនចាំបាច់ធ្វើការ រង្វាន់ឡាន ម៉ូតូ លុយសុទ្ធ មាសសុទ្ធ និងជួលតារាល្បីៗដែលមានអ្នកគាំទ្ររាប់ពាន់នាក់ មកផ្សាយស្រា។

ដើម្បីបង្ការកុមារ និងយុវជនពីគ្រោះថ្នាក់បណ្ដាលមកពីឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងនេះ សិស្សនិស្សិត និងគរុសិស្សបានបង្ហោះសារលើបណ្ដាញសង្គម Facebook និង Tic Tok ក្នុងគោលបំណងស្នើសុំឱ្យរាជរដ្ឋាភិបាលបិទការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលភ្ជាប់ជាមួយរង្វាន់គ្រប់ទម្រង់។

យោងតាមការសិក្សារបស់រាជបណ្ឌិត្យសភាកម្ពុជានាពេលថ្មីៗនេះ ស្ដីពីទស្សនៈសាធារណជនទៅលើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង បានបង្ហាញថា ប្រជាពលរដ្ឋច្រើនជាង 90ភាគរយ បានគាំទ្រឱ្យរាជរដ្ឋាភិបាលកំហិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ទម្រង់តាមរយៈ៖
គួរហាមកុំអោយភ្ជាប់រង្វាន់ក្នុងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ទាក់ទាញឱ្យប្រើប្រាស់គ្រឿងស្រវឹងកាន់តែច្រើនគួរហាមឱ្យតារា ឬអាយដល (Idol) របស់កុមារ និងយុវជន កុំអោយផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គួរមានតែឈ្មោះ និងម៉ាកស្រាបៀរតែប៉ុណ្ណោះ កុំឱ្យមានសារឬរូបភាពអូសទាញពង្វក់ គួរហាមការផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹងក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡា ដកហូតផ្ទាំងប៉ាណូ និងបដាផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង តាមដងផ្លូវ និងមុខផ្ទះប្រជាជន ដូចដែលរដ្ឋបាលខេត្តមួយចំនួនបានធ្វើកន្លងមក។

ប្រជាជនកម្ពុជា ទាំងអ្នកសេព និងអ្នកមិនសេពគ្រឿងស្រវឹង ទទួលស្គាល់នូវឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មកលើការសម្រេចចិត្តរបស់ពួកគាត់។ ក្នុងនោះ លើសពី90% យល់ថា ការផ្សាយពាណិជ្ជកម្មជំរុញឱ្យមានការសេពគ្រឿងស្រវឹង បង្កើនចំនួនអ្នកសេពគ្រឿងស្រវឹង ឱ្យចង់សាកសេពគ្រឿងស្រវឹង និងធ្វើឱ្យមានអ្នកចាប់ផ្ដើមប្រើប្រាស់គ្រឿងស្រវឹងក្នុងវ័យកាន់តែក្មេង។

កន្លងមក បើទោះបីរាជរដ្ឋាភិបាលបានបានដាក់ចេញនូវវិធានការ ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងក៏ដោយ យើងសង្កេតឃើញថា វិធានការមួយចំនួនដូចជាមិនទាន់ចាក់ចំគន្លឹះ ដែលអាចការពារ ឬកាត់បន្ថយហានិភ័យនៃការប្រើប្រាស់គ្រឿងស្រវឹង។ ជាក់ស្តែង ភាគរយនៃអ្នកសេពគ្រឿងស្រវឹងជោគជាំ បានកើនពី១២ភាគរយ %នៅឆ្នាំ២០១៦ ដល់៥២ នៅឆ្នាំ២០២៣ក្នុងចំណោមបុរស និងកើនឡើង៣ដងក្នុងចំណោមស្រ្តី នេះបើយោងតាមរបាយការណ៍ការអង្កេតកត្តាហានិភ័យជំងឺមិនឆ្លង 2023។

ការអង្កេតក៏បានរកឃើញថា ប្រជាជនទូទៅ សុទ្ធតែធ្លាប់ទទួលរងនូវបញ្ហាសុខភាព ខាតបង់ថវិកា គ្រោះថ្នាក់ចរាចរណ៍ បាត់បង់ការងារ ឬធ្វើការងារមិនពេញលេញ បោះបង់ការសិក្សាឬការសិក្សាចុះខ្សោយ មានទំនាស់ក្នុងគ្រួសារ ការរំខានស្រែកឡូឡាពីអ្នកសេពគ្រឿងស្រវឹង មានអារម្មណ៍ភ័យខ្លាចឬគ្មានសុវត្ថិភាព អំពើហិង្សាលើរាងកាយនិងការសម្លុតគម្រាម ជាដើម។


#សារព័ត៌មានយុវវ័យ២១

27/03/2025

តំបន់ការពារធម្មជាតិព្រៃក្ដា ទទួលជោគជ័យ ក្នុងការដាំដុះម្ទេសខ្មាំង

សហគមន៍តំបន់ការពារធម្មជាតិព្រៃក្ដា ទទួលបានជោគជ័យខ្ពស់ពីរបរដាំម្ទេសខ្មាំង ដែល ជាពូជក្នុងស្រុក ធន់នឹងអាកាសធាតុ ទទួលបានទិន្នផលខ្ពស់ បានរួមចំណែកយ៉ាងសំនខាន់ក្នុងការ លើកកម្ពស់សេដ្ឋកិច្ចសហគមន៍ និងការអភិរក្សធនធម្មជាតិ៕

យុវជន ចូលរួមសកម្មភាព រួមគ្នាលើកកម្ពស់ការអភិរក្សទន្លេមេគង្គអង្គការអុកស្វាម បានសហការជាមួយក្រសួងបរិស្ថាន បានរៀបចំកម្មវិធីបោ...
21/03/2025

យុវជន ចូលរួមសកម្មភាព រួមគ្នាលើកកម្ពស់ការអភិរក្សទន្លេមេគង្គ

អង្គការអុកស្វាម បានសហការជាមួយក្រសួងបរិស្ថាន បានរៀបចំកម្មវិធីបោះជំរុំយុវជនរយៈពេលពីរថ្ងៃ នៅថ្ងៃទី ១៨-១៩ ខែធ្នូ ឆ្នាំ២០២៥ នៅកោះហាន ខេត្តស្ទឹងត្រែង ដើម្បីប្រារព្ធទិវាអន្តរជាតិនៃសកម្មភាពដើម្បីទន្លេ ទិវានារី និងទឹក និងទិវាអន្តរជាតិនារី។ ព្រឹត្តិការណ៍នេះមានគោលបំណងបង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយទន្លេ និងជំរុញសកម្មភាពរួមគ្នាដើម្បីការពារទន្លេមេគង្គ។

អ្នកចូលរួមប្រមាណ ៦០ នាក់ រួមមានថ្នាក់ដឹកនាំស្ត្រី មន្ត្រីរដ្ឋាភិបាលពា់ព័ន្ធ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ក្រុមយុវជន ប្រជានេសាទ និងអាជ្ញាធរមូលដ្ឋាន។ កម្មវិធីនេះមានសកម្មភាពរួមសំខាន់ចំនួនបីគឺ ការជួបជុំបោះជំរុំនៅកោះហាន ការពិភាក្សាតុមូល និងការធ្វើដំណើរតាមទូកដើម្បីមើលព្រៃលិចទឹកទន្លេមេគង្គ។ ដូចយើងបានដឹងហើយថាទន្លេមេគង្គបានជួយដល់វិស័យកសិកម្ម ជលផល និងជីវចម្រុះ រួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងមានសារៈសំខាន់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសជាសក្តានុពលមួយដ៏សំខាន់សម្រាប់វិស័យទេសចរណ៍ ផ្នែកវប្បធម៌ប្រពៃណី និងជាប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់សហគមន៍នៃអាងទន្លេមេគង្គ ក៏ដូចសង្គមកម្ពុជា ។

ឯកឧត្តម លោក គល់ វឌ្ឍនា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មានប្រសាសន៍ថា “នៅក្នុងអាងទន្លេមេគង្គក្រោម ការអភិវឌ្ឍន៍នៅភាគខាងលើ និងការប្រែប្រួលអាកាសធាតុកំពុងរំខានដល់កម្រិតកម្ពស់ទឹក របប និងលំនាំនៃរំហូរទឹក ប្រព័ន្ធអេកូឡូស៊ី និងវិស័យកសិកម្ម ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងអាងទន្លេ។ ការការពារទន្លេត្រូវការកិច្ចសហការរវាងយុវជន សហគមន៍ អាជ្ញាធរ និងអ្នកបង្កើតគោលនយោបាយ។ កិច្ចសហការចូលរួមចំណែកធ្វើការងាររួមគ្នា នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការធានាអនាគតនៃទន្លេមេគង្គ និងរក្សាបាននូវនិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ីទន្លេ។”

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានមានប្រសាសន៍ថា “សំឡេងរបស់ស្ត្រី ជនជាតិដើមភាគតិច ជនមានពិការភាព និងក្រុមជនងាយរងគ្រោះដ៏ទៃទៀតគួរត្រូវបានផ្តល់អាទិភាពក្នុងការ
រៀបចំគោលនយោបាយ និងផែនការធនធានទឹក ដើម្បីធានាឱ្យបាននូនូវគោលនយោបាយ និងដំណោះស្រាយដែលគិតគូរអំពីបញ្ហាប្រឈម ឆ្លើយតបនឹងតម្រូវការ និងប្រកបដោយបរិយាប័ន្ន។“

លោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារយេនឌ័រ នៃក្រសួងបរិស្ថានបានហៅកម្មវិធីនេះថាជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងសហគមន៍ ជាពិសេសយុវជន និងជំរុញការអនុវត្តបរិស្ថានប្រកបដោយនិរន្តរភាព។ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១អាទិភាពគន្លឹះ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» និងគោលដៅយុទ្ធសាស្រ្ត៥ មុំទី៤ នៃយុទ្ធសាស្រ្តនេះបានបង្ហាញច្បាស់អំពីសកម្មភាពអាទិភាពដើម្បីធានាចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ រួមទាំងយកចិត្តទុកដាក់ និងសង្កត់ធ្ងន់ទៅលើការលើកកម្ពស់សមភាពយេនឌ័រ ផងដែរ។ លោកជំទាវបានមានប្រសាសន៍ថា «ទឹក គឺជិវិត» ហើយប្រធានបទនៃព្រឹត្តិការណ៍ “ទន្លេរបស់យើង អនាគតរបស់យើង” គូសបញ្ជាក់ពីតួនាទីសំខាន់នៃទន្លេដែលមានសុខភាពល្អក្នុងការផ្តល់ទឹកសាប គាំទ្រជីវៈចម្រុះ និងការអភិរក្សបេតិកភណ្ឌវប្បធម៌” ។ លោកជំទាវ បានអំពាវនាវឱ្យមានសកម្មភាពរួមគ្នាទាំងយុវជន ប្រជាសហគមន៍ និងអាជ្ញាធរមូលដ្ឋាន ចូលរួមការពារទន្លេ និងធានានិរន្តរភាពរបស់ពួកគេសម្រាប់មនុស្សជំនាន់ក្រោយ។
អ្នកចូលរួមបានស្វែងយល់ពីព្រៃលិចទឹកមេគង្គដែលកំណត់ថាជាតំបន់រ៉ាមសារ ដោយទទួលបានការយល់ដឹងដោយផ្ទាល់អំពីបញ្ហាប្រឈមនៃបរិស្ថាន និងតម្រូវការបន្ទាន់សម្រាប់កិច្ចសហការដើម្បីអភិរក្សប្រព័ន្ធទន្លេដ៏សំខាន់នេះ។
តំណាងយុវជន កញ្ញា សួង ពេជ្រច័ន្ទបូរមី បានចែករំលែកថា “ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ដែលបានឃើញព្រៃលិចទឹកទន្លេមេគង្គតែមួយគត់ និងការផ្សារភ្ជាប់វប្បធម៌របស់វាទៅនឹងជីវភាពរស់នៅរបស់ប្រជាជន។ កម្មវិធីនេះពិតជាបានបញ្ជាក់ពីសារៈសំខាន់នៃការការពារប្រព័ន្ធអេកូឡូស៊ីទាំងនេះ។”
កម្មវិធីនេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាចំពោះទន្លេមេគង្គប្រកបដោយនិរន្តរភាព ដោយធានានូវភាពចាំបាច់ក្នុងការថែទាំទន្លេសម្រាប់មនុស្សជំនាន់ក្រោយ៕

រូបភាពដោយ៖ អង្គការអុកស្វាម

20/02/2025

តើអង្គការដែលរងផលប៉ះពាល់ពីការបង្កកជំនួយUSAID អាចនឹងរដ្ឋាភិបាលអាមេរិក បន្តឲ្យផ្តល់ជំនួយតាមកិច្ចសន្យាវិញដូច CMACទេ? ព្រោះខ្មែរជាច្រើន ដែលធ្វើការឲ្យអង្គការទទួលជំនួយពីUSAIDឥឡូវ ត្រូវរំសាយការងារ និងកំពុងខ្វះខាតជីវភាព យ៉ាងខ្លាំង! តើរដ្ឋាភិបាល នឹងជួយពលរដ្ឋរបស់ខ្លួនដោយ វិធីណា?

Address

Office 01
Phnom Penh
12156

Alerts

Be the first to know and let us send you an email when យុវវ័យ២១ Youths21 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to យុវវ័យ២១ Youths21:

Share