CBN News

CBN News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from CBN News, Media/News Company, 132 z, Phnom Penh.

26/11/2025

ក្មេងទំនើង០៥នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបានជាបន្តបន្ទាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន!

បន្ទាប់ពីមានការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមថាមានករណីហិង្សាបង្កឡើងដោយក្រុមក្មេងទំនើងចំនួន ០១ក្រុម ប្រដាប់ដោយ កាំបិត ដុំថ្ម ដេញកាប់ និងគប់ លើ ប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាត ម៉ូតូ ផាស់អាប់ និងបែកកញ្ចក់ទ្វារផ្ទះមួយកន្លែង កាលពីវេលាម៉ោងប្រមាណ ២៤ និង ០៥ នាទីយប់ ឈានចូល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុច ផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីបានទទួលព័ត៌មានពីបណ្តាញសង្គម កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ សហការជាមួយ កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះទៅធ្វើការស្រាវជ្រាវ រហូតចាប់បានជនសង្ស័យ ភេទប្រុស ចំនួន ០២ នាក់ មាន ៖ ឈ្មោះ ប៊ុន សីហា អាយុ ២០ឆ្នាំ និង ឈ្មោះ យ៉ែម ម៉ាក់ (ត ស៊ុន) អាយុ២៩ឆ្នាំ។ រហូតដល់វេលាម៉ោងប្រមាណ ០៧ និង ៣០ នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បន្តសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៤ នាក់ បន្ថែមទៀត ១.ឈ្មោះ ឌី សៀវពិញ ហៅ ច្រើន ភេទប្រុស អាយុ១៥ឆ្នាំ ២.ឈ្មោះ យា នីសិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ៣.ឈ្មោះ ខុន វាសនា ភេទប្រុស អាយុ១៨ឆ្នាំ ៤.ឈ្មោះ ខា តាំងអ័រ ភេទប្រុស អាយុ១៧ឆ្នាំ បញ្ជូនទៅការិយាល័យជំនាញ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំពោះជនសង្ស័យឈ្មោះ យា នីសិទ្ធ ភេទប្រុស រកឃើញមានវត្ថុតាង សារធាតុញៀន ម្សៅក្រាមពណ៌ស ជាប់ខ្លួន ត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ វត្ថុតាងចាប់យក ៖ ម៉ូតូ០១គ្រឿងម៉ាក, កាំបិតប៉័ងតោ ០២ដើម និងកន្ត្រៃ ០២ដើម, សោម៉ាឡែត ០១, ដែកគាស់ ០១, រណាអាដែក ០១ រួមនឹងសម្ភារៈមួយចំនួនទៀត។

ក្រោមវិធានការជំនាញ ក្មេងទំនើងទាំង០៥នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានពាក់ព័ន្ធក្នុងអំពើហិង្សាដោយចេតនា ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដូចការរៀបរាប់ខាងលើ ប្រាកដមែន ហើយពួកខ្លួនក៏ជាមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងមានអ្នកខ្លះធ្លាប់ជាប់ក្នុងមណ្ឌលបន្សាបសារធាតុញៀន ផងដែរ។

ជនសង្ស័យទាំង០៥នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕
#ប្រភព ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ

25/11/2025

ក្រោយពេលបងប្អូនទស្សនាវីដេអូរនេះ តើបងប្អូនមានមតិយោបល់យ៉ាងណាដែរ ចំពោះបងប្រុសជិះម៉ូតូ ? [ 21-11-2025 ]
#ប្រភពវីដេអូ៖ ប្រជាពលរដ្ឋ

23/11/2025

#ព័ត៌មានបឋម ៖ ករណីហិ.ង្សាក្មេងទំនើង១ក្រុម ក្នុងដៃមានកា.ន់.កាំ.បិ.តនិងដំបងឈើ បានមករកកា..ប់.នឹង.គ.ប់.ដុំ.ថ្មមកលើជ.ន.រ.ងគ្រោះដែលកំពុងតែអង្គុយហូបជុំគ្នាជាលក្ខណៈគ្រួសារ នាវេលាម៉ោង​២២ៈ៣៤នាទីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ទីតាំងស្ថិតនៅ​ភូមិ​ព្រែក​ទា សង្កាត់ចោមចៅ៣ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕​
#ប្រភពវីដេអូ ៖ ប្រជាពលរដ្ឋ

22/11/2025

#ព័ត៌មានបឋម ៖ ករណីឆេះរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ សម្រាកព្យាបាល ហ្នឹងសម្ភពស្តង់ដារកំពត លើផ្លូវជាតិលេខ៣ ហួសផ្លូវបំបែក៤១ចូលច្រកខេត្តកំពត នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២៥ ៕
ប្រភព ៖ CMP

21/11/2025

#ព័ត៌មានបឋម៖ មានករ.ណី.អ.គ្គិ.ភ័.យកំ.ពុ.ង.ឆា.ប.ឆេះផ្ទះ របស់បងប្អូនប្រជាពលរដ្ឋអស់ជាច្រើនខ្នង ស្ថិតនៅភូមិរលួសសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ​ នាវេលាម៉ោង​ ៨ៈ៥០នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា​​ ឆ្នាំ២០២៥ ។​
ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ ។
ប្រភព​_ប្រជាពលរដ្ឋ

20/11/2025

#ព័ត៌មានបឋម ៖ ករណីអ.គ្គី.ភ័.យ.ឆា.ប.ឆេះ.រថយន្តមួយគ្រឿង នៅជិតស្តុបអ៊ីអន៣ នាវេលាម៉ោង៦:៣០នាទីយប់ថ្ងៃទី២០ខែវិចិ្ឆកា​ឆ្នាំ២០២៥ ទីតាំងស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ​។​
ប្រភព ៖ ប្រជាពលរដ្ឋ

18/11/2025

ំណឹង ៖ ចាប់បាន​ហើយ ​ករណីរំដោះឧក្រិដ្ឋជនចេញ​ពី​តុលាការ​ខេត្ត​ស្វាយរៀង
កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនមកវិញបានទាំងអស់ហើយ ក្នុងនោះមានអ្នកទោស៦នាក់ និងស្ដ្រីអ្នកមករំដោះម្នាក់ សរុបទាំងអស់៧នាក់។

ប្រតិបត្តិការនេះអនុវត្តតាមបទបញ្ជាម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ដឹកនាំកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ។
ប្រភព អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ

18/11/2025

#ព័ត៌មានបឋម : វីដេអូសកម្មភាពស្ត្រីម្នាក់ឈររង់ចាំរំ.ដោះអ្នកទោ.សចេញពីតុលាការ នៅខេត្តស្វាយរៀង,
#ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មានហេតុការណ៍ក្រុមឧក្រិដ្ឋជនមួយក្រុម ទំនងជនជាតិចិន បានចូលទៅបា.ញ់.រំដោះ.អ្ន.កទោសម្នាក់នៅតុលាការខេត្តស្វាយរៀង ដែលជាបក្ខពួករបស់ខ្លួន ពេលសមត្ថកិច្ចនាំអ្នកទោស ចូលទៅតុលាការ ដើម្បីកា.ត់.ទោ.ស។
នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងតាមប្រមាញ់ ក្រុមឧក្រិដ្ឋជន និងយកអ្នកទោសមកវិញ​។
ប្រភព : fb

17/11/2025

#ព័ត៌មានបឋម ៖ ករណីរថភ្លើង..ក្រឡា..ប់. នាព្រឹកថ្ងៃទី១៧​ខែវិច្ឆិកា ឆ្នាំ​២០២៥ ទីតាំងស្ថិតនៅ​អូតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ៕
សូមបងប្អូនប្រុសប្រយ័ត្នផងកុំចូលទៅដួសប្រេងគេផ្ដេសផ្ដាស
សូមបងៗសមត្ថកិច្ចទៅជួយមើលការខុសត្រូវនៅកន្លែងកើតហេតុផង អរគុណច្រើន🙏❤️🙏
ប្រភព ៖ Nut Rithy

16/11/2025

#ពត៌មានបឋម ៖ ករណីៈអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ យ៉ាងសន្ធោរសន្ធៅ នាវេលាម៉ោង៧ៈ៣០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅផ្លូវ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ១ រាជធានីភ្នំពេញ ៕
ប្រភព ៖ fb

Address

132 Z
Phnom Penh
1200

Telephone

+85593900689

Website

Alerts

Be the first to know and let us send you an email when CBN News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to CBN News:

Share