KCSM Hot News 24h

KCSM Hot News 24h គេហទំព័រ KCSM TV NEWS បណ្តាញសារព័ត៌មានគ្រប?

បន្ទាប់ពីមើល Video នេះហើយសូមចុចសញ្ញា subscribe ហើយសូមបងប្អូនចូលទៅ comment ពាក្យ (nice ឫ like ឫ good video...) នោះខ្ញុំនិងចូលទៅមើល video និងចុច subscribe សងបងប្អូនវិញ ។

សូមអគុណដល់ប្រិយមិត្តទាំងអស់ ដែលតែងតែ តាមដានគាំទ្រ channel KCSM TV NEWS ហើយPage KCSM TV NEWS ក៍សូម ខន្តី​ អភ័យទោស រាល់កុំហុសឆ្គងដែលកើតមាន ការលើសលប់ ខ្វះខាត់នៅចំណុចណា មួយ។ ជាចុងក្រោយ សូមជូនពរដល់ប្រិយមិត្តដែលតែងតែតាមដានទស្សនា (Like , Comment , Share) អោយជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពលាំង កុំប្បីក្លៀងឃ្លាតឡើយ។

សូមអរគុណ!

05/09/2026

👉ដំរីព្រៃចំនួន៦ក្បាល ដែលត្រូវបានគេប្រទះឃើញចូលមករស់នៅក្បែរភូមិឋាន ប្រជាពលរដ្ឋស្ថិតនៅចំណុចព្រៃកែង ក្នុងភូមិពោធិ៍ខឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ចម្ងាយរង្វង់២ទៅ៣គីឡូម៉ែត្រប៉ុណ្ណោះពីក្រុងព្រះវិហារ។

KCSM2026-09-05 10-44am

ប្រភពៈ ប្រជាពលរដ្ឋ

អាមេរិក និងសម្ព័ន្ធមិត្ត ជំរុញឱ្យទីភ្នាក់ងារ IAEA ប្តឹងអុីរ៉ង់ទៅក្រុមប្រឹក្សាសន្តិសុខ UN ជាលើកដំបូងក្នុងរយៈពេល ២០ឆ្នាំKC...
05/09/2026

អាមេរិក និងសម្ព័ន្ធមិត្ត ជំរុញឱ្យទីភ្នាក់ងារ IAEA ប្តឹងអុីរ៉ង់ទៅក្រុមប្រឹក្សាសន្តិសុខ UN ជាលើកដំបូងក្នុងរយៈពេល ២០ឆ្នាំ

KCSM2026-09-05 10-37am

(វីយែន)៖ សហរដ្ឋអាមេរិក រួមជាមួយបណ្តាសម្ព័ន្ធមិត្តគឺ ព្រីតថេន បារាំង និងអាល្លឺម៉ង់ កំពុងជំរុញឱ្យទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) អនុម័តសេចក្តីសម្រេចមួយនៅសប្តាហ៍ក្រោយ ដើម្បីបញ្ជូនរឿងក្តីនុយក្លេអ៊ែររបស់ប្រទេសអ៉ីរ៉ង់ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាលើកដំបូងក្នុងរយៈពេល ២០ឆ្នាំ ។

មូលហេតុចម្បងដែលនាំឱ្យមានការដាក់សម្ពាធនេះ គឺដោយសារតែអ៉ីរ៉ង់មិនព្រមអនុញ្ញាតឱ្យក្រុមអធិការកិច្ចរបស់ IAEA ចូលទៅពិនិត្យមើលទីតាំងនុយក្លេអ៊ែរដែលរងការទម្លាក់គ្រាប់បែកកាលពីឆ្នាំមុន ដើម្បីផ្ទៀងផ្ទាត់បរិមាណសារធាតុអ៊ុយរ៉ាញ៉ូមដែលនៅសល់នោះឡើយ។ បច្ចុប្បន្ន អ៉ីរ៉ង់បានចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរហូតដល់កម្រិត ៦០ភាគរយ ដែលជាកម្រិតខ្ពស់ខ្លាំង និងខ្វះតែបន្តិចទៀតប៉ុណ្ណោះ អាចយកទៅផលិតជាគ្រាប់បែកនុយក្លេអ៊ែរបាន។

ទីភ្នាក់ងារ IAEA ជឿជាក់ថា អ៉ីរ៉ង់នៅសល់សារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់នេះជាង ២០០គីឡូក្រាម ដែលកំពុងលាក់ទុកនៅក្នុងរូងក្រោមដីនៅទីក្រុង Isfahan និងរោងចក្រ Natanz។ ទោះជាយ៉ាងណា ទីក្រុងតេហេរ៉ង់តែងតែអះអាងថា ខ្លួនចម្រាញ់អ៊ុយរ៉ាញ៉ូមសម្រាប់តែគោលបំណងសន្តិភាពប៉ុណ្ណោះ ហើយគ្មានបំណងផលិតអាវុធនុយក្លេអ៊ែរនោះឡើយ។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាភិបាលរបស់ IAEA ធ្លាប់បានចេញសេចក្តីសម្រេចទាមទារឱ្យអ៉ីរ៉ង់បើកទ្វារឱ្យចូលត្រួតពិនិត្យចំនួនពីលើករួចមកហើយ ប៉ុន្តែអ៉ីរ៉ង់នៅតែបន្តបដិសេធ ដែលជំរុញឱ្យអាមេរិក និងសម្ព័ន្ធមិត្តសម្រេចចិត្តរុញរឿងនេះទៅកាន់ក្រុមប្រឹក្សាសន្តិសុខ UN ដើម្បីចាត់វិធានការជាអន្តរជាតិ។

ប្រភពៈReuters

រាជរដ្ឋាភិបាលនឹងចាប់ផ្តើមឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ, គ្រួសារងាយរងហានិភ័យ និងអ្នកប្រកបរបររត់រ៉ឺម៉កកង់បី តាមរយៈ ...
04/09/2026

រាជរដ្ឋាភិបាលនឹងចាប់ផ្តើមឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ, គ្រួសារងាយរងហានិភ័យ និងអ្នកប្រកបរបររត់រ៉ឺម៉កកង់បី តាមរយៈ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» ក្នុងខែកញ្ញានេះ

KCSM2026-09-04 05-33pm

(ភ្នំពេញ)៖ បន្ទាប់ពីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» នៅថ្ងៃទី៤ ខែ​កញ្ញា ឆ្នាំ២០២៦នេះ ​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា រាជរដ្ឋាភិបាល នឹងចាប់ផ្តើមឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ, គ្រួសារងាយរងហានិភ័យ និង អ្នកប្រកបរបររត់រ៉ឺម៉កកង់បី ក្នុងអំឡុងមានសម្ពាធថ្លៃប្រេងឥន្ធនៈ និង ឧស្ម័នឥន្ធនៈ ​លើកទី១ ក្នុងខែកញ្ញានេះ​។

ការ​​ឧបត្ថម្ភសាច់ប្រាក់នេះ នឹងធ្វើឡើងចំនួន ៤លើកដោយបើកផ្តល់មួយខែម្តង។ ​ការរៀបចំអនុវត្តជាក់ស្តែង នឹងត្រូវបានប្រកាសជាផ្លូវការ ក្នុងពេលដ៏ឆាប់ខាងមុខ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា កម្មវិធីនេះ គឺជាការដាក់ចេញនូវវិធានការផ្នែកតម្រូវការ ដែលស្រដៀងគ្នានឹងការដាក់ចេញនូវ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងមានសម្ពាធអតិផរណា» កាលពីឆ្នាំ ២០២២-២០២៣ កន្លងទៅ ផងដែរ ។ កម្មវិធីនេះ គឺជាការរួមចំណែករបស់រាជរដ្ឋាភិបាល ក្នុងការបន្ធូរបន្ទុកជីវភាពរបស់ប្រជាជនក្រីក្រ​ ខណៈដែលអត្រាអតិផរណា បានកើនខ្ពស់ ជាបន្ដបន្ទាប់ ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅ។ ​

ជាមួយគ្នានេះ តាមរយៈកញ្ចប់អន្តរាគមន៍ទី៣​ រាជរដ្ឋាភិបាល ក៏កំពុងសិក្សារៀបចំយន្តការ និង គ្រោងដាក់ឲ្យអនុវត្ត នូវកម្មវិធីឧបត្ថម្ភធន និងផ្តល់ឥណទានសម្បទាន សម្រាប់ការបំប្លែងរ៉ឺម៉កកង់បី ពីការប្រើប្រាស់ប្រេងឥន្ធនៈ និង ឧស្ម័នឥន្ធនៈ ទៅជាការប្រើប្រាស់អគ្គិសនីផងដែរ។

តាមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន កម្មវិធីនេះ នឹងចាប់ផ្តើមសាកល្បង លើការបំប្លែងរ៉ឺម៉កកង់បី ចំនួនប្រមាណជាង ៦០ ០០០ គ្រឿង នៅរាជធានីភ្នំពេញ មុននឹងពង្រីកទៅតាមបណ្តាខេត្តនានា ។ ទន្ទឹមនេះ កញ្ចប់អន្តរាគមន៍ ទី៣ នេះ ក៏មានការគិតគូរ ដាក់ចេញផងដែរ នូវវិធានការពង្រឹងសន្តិសុខថាមពល, កាត់​បន្ថយហានិភ័យ ពីការរំខាននៃការផ្គត់ផ្គង់ និង ធានាលទ្ធភាពឆ្លើយតប ក្នុងគ្រាអាសន្ន ឬ វិបត្តិថាមពល តួយ៉ាង ការរៀបចំផែនការប្រតិបត្តិ ស្តីពីការគ្រប់គ្រងការផ្គត់ផ្គង់ប្រេងឥន្ធនៈ ក្នុងករណីមានភាពអាសន្នផ្នែកថាមពល, ការអភិវឌ្ឍប្រព័ន្ធ QR Code សម្រាប់ការគ្រប់គ្រងការផ្តល់កូតាប្រើប្រាស់ប្រេងឥន្ធនៈ និង ឧស្ម័នឥន្ធនៈ និង ការពង្រឹងស្តុកបម្រុងយុទ្ធសាស្រ្តប្រេងឥន្ធនៈ និង ឧស្ម័នឥន្ធនៈ ស្របតាមស្តង់ដាអន្តរជាតិ ។​

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ផងដែរថា «កម្មវិធីអន្តរាគមន៍» ដែលត្រូវបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនាពេលនេះ មិនមែនសម្រាប់តែការដោះស្រាយផលប៉ះពាល់ភ្លាមៗនៃវិបត្តិ តែមួយមុខប៉ុណ្ណោះ ទេ​ ប៉ុន្តែថែមទាំង ជាការវិនិយោគលើប្រជាជន, ការបង្កើតការងារ, ការបង្កើនផលិតភាព ជាពិសេស សម្រាប់សហគ្រាសធុន មីក្រូ, តូច និង មធ្យម​ និង ការពង្រឹងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ជាកញ្ចប់រួមតែមួយ។ ​ «កម្មវិធីអន្តរាគមន៍» នេះ អាចត្រូវបានចាត់ទុកជាឧបករណ៍វិធានការគោលនយោបាយដ៏សំខាន់ របស់រាជរដ្ឋាភិបាល ក្នុងការខិតខំរក្សាលំនឹងជីវភាពប្រជាជន និង ពង្រឹងភាពធន់របស់សហគ្រាស, ជាពិសេស សហគ្រាសធុន មីក្រូ, តូច និង មធ្យម, សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ សម្រាប់ឆ្នាំ ២០២៦ នេះ និង ជាមូលដ្ឋានសម្រាប់គាំទ្រសេដ្ឋកិច្ច ឲ្យបន្តស្ថិតលើមាគ៌ានៃកំណើន នៅបណ្តាឆ្នាំខាងមុខ ប្រកបដោយចីរភាព​។

កម្លាំងនគរបាលរាជធានីភ្នំពេញ ឃា-ត់ខ្លួនជនទំ-នើង៦នាក់ ពាក់ព័ន្ធកាក់ និងប្រើហិង្សាលើអ្នកបើកបររថយន្តនៅខណ្ឌមានជ័យKCSM2026-09-...
04/09/2026

កម្លាំងនគរបាលរាជធានីភ្នំពេញ ឃា-ត់ខ្លួនជនទំ-នើង៦នាក់ ពាក់ព័ន្ធកាក់ និងប្រើហិង្សាលើអ្នកបើកបររថយន្តនៅខណ្ឌមានជ័យ

KCSM2026-09-04 04-19pm

(ភ្នំពេញ)៖ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីកាក់រថយន្ត និងប្រើអំពើហិង្សាទៅលើអ្នកបើកបររថយន្តមួយករណី កាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅចំណុចមុខផ្សារហុង ស៊ុន ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

យោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបើកប្រតិបត្តិការស្រាវជ្រាវ។

ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល។ ជាលទ្ធផល ជនសង្ស័យទាំង០៦នាក់ ត្រូវបានឃាត់ខ្លួននៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនរួមមាន៖ ឈ្មោះ ព្រីង វិចិត្រ (អាយុ៣០ឆ្នាំ), ឈ្មោះ អូន ជីវ័ន្ត (អាយុ១៧ឆ្នាំ), ឈ្មោះ ចិន សុពីសី (អាយុ១៧ឆ្នាំ), ឈ្មោះ ខែត ខាវ (អាយុ២៥ឆ្នាំ), ឈ្មោះ ងីម ដារ៉ា (អាយុ២៥ឆ្នាំ) និងឈ្មោះ ម៉ៅ ចិន (អាយុ២៤ឆ្នាំ)។ ជនសង្ស័យទាំងអស់មានទីលំនៅបច្ចុប្បន្ននៅការដ្ឋានព្រែកហូរ ខេត្តកណ្ដាល។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងពាក់ព័ន្ធ កំពុងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។ ករណីនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្លាំងសមត្ថកិច្ច ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់រូប៕

គ្រោះមហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន KCSM2026-09-02 04-12pm(កដ្ឋមណ្ឌូ)៖ ច...
04/09/2026

គ្រោះមហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន

KCSM2026-09-02 04-12pm

(កដ្ឋមណ្ឌូ)៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅព្រំដែនប្រទេសនេប៉ាល់និងចិន បានកើនឡើងដល់ ១២៨០នាក់ កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ ខណៈមនុស្សជាង៥៦២០នាក់ទៀត នៅតែបន្តបាត់ខ្លួន ហើយប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ បានឈានចូលដល់សប្តាហ៍ទី២។

អាជ្ញាធរជាតិនេប៉ាល់ទទួលបន្ទុកកាត់បន្ថយហានិភ័យនិងគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សកើនដល់១២៥៩នាក់ហើយ បានស្លាប់នៅក្នុងប្រទេសនេះ ខណៈ៥០៨៣នាក់ទៀតកំពុងនៅបន្តបាត់ខ្លួន។ ក្នុងចំណោមអ្នកបាត់ខ្លួនទាំងនោះ មានជនបរទេសចំនួន៥៨៣នាក់។ កងកម្លាំងសន្តិសុខជាង ២១ ៤០០នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីចូលរួមក្នុងប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ។

ក្រុមគ្រួសារនៅតំបន់ដែលរងគ្រោះក្នុងប្រទេសនេប៉ាល់ បាននាំគ្នារៀបចំពិធីបុណ្យសពជានិមិត្តរូប សម្រាប់សាច់ញាតិជាទីស្រឡាញ់របស់ពួកគេ ដែលនៅតែបាត់ខ្លួន។ ដោយឡែក នៅចិនដែលជាប្រទេសជិតខាង ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា តួលេខអ្នកស្លាប់បានកើនដល់២១នាក់ នៅតំបន់ទីបេ និង ៥៤១នាក់ផ្សេងទៀតនៅតែបាត់ខ្លួន។ ដូច្នេះ ចំនួនអ្នកស្លាប់សរុបដោយសារគ្រោះមហន្តរាយនេះទាំងនៅនេប៉ាល់ និងទាំងនៅចិន បានកើនដល់ ១២៨០នាក់ រីឯអ្នកបាត់ខ្លួនមានចំនួន ៥៦២៤នាក់។

គួរបញ្ជាក់ថា គ្រោះមហន្តរាយខាងលើ បានកើតឡើងកាលពីថ្ងៃទី២៦ ខែសីហា នៅពេលផ្ទាំងទឹកកកមួយនៅលើភ្នំ Langtang Lirung របស់ប្រទេសនេប៉ាល់ បានបាក់ស្រុតចុះមក ពីកម្ពស់ប្រមាណ ៥២០០ម៉ែត្រ។ ហេតុការណ៍ការបាក់ផ្ទាំងទឹកកកនេះ បានបង្កឱ្យមានការរអិលបាក់ដ៏សម្បីមមួយនៃទឹកកកនិងថ្ម ដែលបន្ទាប់មកបានវិវត្តក្លាយទៅជាលំហូរដីភក់ និងកម្ទេចកម្ទីដ៏ធំមហិមា ហើយបានហូរយ៉ាងគំហុកកាត់ជ្រលងភ្នំ តាមបណ្តោយព្រំដែន៕

ប្រភពៈAFP

04/09/2026

ការរៀបចំក្រុងផ្អែកលើគោលនយោបាយ របស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

KCSM2026-09-04 02-11pm

#នគរូបនីយកម្ម #ទីប្រជុំជន #ការរៀបចំក្រុង #អភិបាលកិច្ចទីក្រុង #ផែនការមេរៀបចំនិងអភិវឌ្ឍទីក្រុង #ផែនការកែលម្អទីក្រុងនិងទីប្រជុំជន #ប្រព័ន្ធដឹកជញ្ជូនសាធារណៈ #ហេដ្ឋារចនាសម្ព័ន្ធឌីជីថល #ភាពធន់របស់ទីក្រុង #ការរៀបចំផ្ទះ #មធ្យោបាយធ្វើដំណើរ #សុវត្ថិភាពនិងសន្តិសុខ​ #កអក
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រាប់ពីវិធីការពារខ្លួនពីការបោកប្រាស់ តាមរយៈការជូនដំណឹង (Notification) ក្លែងក្លាយ បាញ់ល...
04/09/2026

នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រាប់ពីវិធីការពារខ្លួនពីការបោកប្រាស់ តាមរយៈការជូនដំណឹង (Notification) ក្លែងក្លាយ បាញ់លុយចូលគណនីធនាគារ ឬឈ្នះរង្វាន់

KCSM2026-09-04 10-58am

(ភ្នំពេញ)៖​ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបង្ហាញពីវិធីសាស្ត្រការពារខ្លួន ពីការបោកប្រាស់ តាមរយៈការជូនដំណឹង (Notification)ក្លែងក្លាយ ពិសេសថ្មីនេះ មានករណីបាញ់លុយចូលគណនីធនាគារ។

បច្ចុប្បន្ន មានការលេចឡើងនូវសារជូនដំណឹងក្លែងក្លាយ (Scam Notifications) ជាច្រើននៅលើអេក្រង់ទូរសព្ទដៃ ដែលបន្លំធ្វើជាសារទទួលប្រាក់ចូលគណនីធនាគារ ឬសារឈ្នះរង្វាន់ផ្សេងៗ ដើម្បីល្បួងឱ្យជនរងគ្រោះចុចលើតំណភ្ជាប់ (Link)។

* ចំណុចដែលត្រូវប្រុងប្រយ័ត្ន៖
* ការជូនដំណឹងពី Chrome ឬ Samsung Browser ដែលមានតំណភ្ជាប់មិនស្គាល់ប្រភព
* សារជូនដំណឹងក្លែងក្លាយដែលបង្ហាញថា មានប្រាក់ចូលគណនី ឬការឈ្នះរង្វាន់ផ្សេងៗ។
* សូមកុំចុចតំណភ្ជាប់ទាំងនោះជាដាច់ខាត៖
* ការចុចតំណភ្ជាប់អាចបណ្ដាលឱ្យបាត់បង់ព័ត៌មានសម្ងាត់ ឬព័ត៌មានគណនីរបស់អ្នក
* កុំចុចតំណភ្ជាប់ បើមិនប្រាកដថាតំណភ្ជាប់ពិត៕

តុលាការវៀតណាម កា-ត់ទោ-សប្រ-ហារ-ជី-វិតមនុស្ស ១១នាក់ ក្នុងសំណុំរឿងជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំKCSM2026-09-03 04-48pm(ហាណូយ)៖...
03/09/2026

តុលាការវៀតណាម កា-ត់ទោ-សប្រ-ហារ-ជី-វិតមនុស្ស ១១នាក់ ក្នុងសំណុំរឿងជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ

KCSM2026-09-03 04-48pm

(ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានរាយការណ៍ថា តុលាការនៅប្រទេសវៀតណាម បានកាត់ទោសប្រហារជីវិតមនុស្ស ១១នាក់ ក្នុងសំណុំរឿងជួញដូរគ្រឿងញៀនដ៏ធំបំផុតមួយ បន្ទាប់ពីការស៊ើបអង្កេតដែលបានចាប់ផ្តើម នៅពេលដែលបុគ្គលិកបម្រើការលើយន្តហោះ ៤នាក់ ត្រូវបានរកឃើញគ្រឿងញៀនដែលលាក់ នៅក្នុងថ្នាំដុសធ្មេញ កាលពីប៉ុន្មានឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

តុលាការប្រជាជនទីក្រុងហូជីមិញ បានប្រកាសសាលក្រមប្រហារជីវិតលើជនជាប់ចោទ ១១នាក់ ដែលត្រូវបានរកឃើញថា មានទោសពីបទជួញដូរគ្រឿងញៀន ក្នុងសំណុំរឿងមួយដែលពាក់ព័ន្ធនឹងមនុស្សសរុបរហូតដល់ទៅ ២២៧នាក់។ សំណុំរឿងនេះ បានកើតចេញពីការរកឃើញគ្រឿងញៀនទម្ងន់ជាង ១០គីឡូក្រាម ដែលលាក់នៅក្នុងថ្នាំដុសធ្មេញចំនួន១៥៧បំពង់ កាលពីខែមីនាឆ្នាំ ២០២៣ ដោយអ្នកបម្រើការលើយន្តហោះអាកាសចរណ៍ Vietnam Airlines ៤នាក់ ដែលបានធ្វើដំណើរមកដល់ពីទីក្រុងប៉ារីស នៅឯអាកាសយានដ្ឋាន Tan Son Nhat នៃទីក្រុងហូជីមិញ។

អាជ្ញាធរវៀតណាម ក្រោយមកបានកំណត់ថា ស្ត្រីបុគ្គលិកយន្តហោះទាំងនោះ តាមពិតបានដឹកជញ្ជូនគ្រឿងញៀន ដោយមិនដឹងខ្លួន។ ក្រុមអ្នកស៊ើបអង្កេត បានស្រាវជ្រាវរកឃើញ បណ្តាញជួញដូរឆ្លងដែន ដែលរត់ពន្ធគ្រឿងញៀនក្លែងបន្លំជា ទំនិញប្រើប្រាស់ទូទៅពីប្រទេសបារាំងចូលមកកាន់វៀតណាម។ យ៉ាងហោចណាស់ ជនជាប់ចោទ ២០នាក់ផ្សេងទៀត ត្រូវបានកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿងនេះ។

គួរបញ្ជាក់ថា ការចេញសាលក្រមខាងលើធ្វើឡើង ចំពេលដែលវៀតណាមកំពុងពិចារណាការផ្លាស់ប្តូរមួយចំនួន ចំពោះការអនុវត្តទោសប្រហារជីវិតក្នុងប្រទេសរបស់ខ្លួន។ កាលពីខែសីហាកន្លងទៅនេះ រដ្ឋាភិបាលវៀតណាម បានស្នើលុបបំបាត់ទោសប្រហារជីវិតសម្រាប់បទល្មើសចំនួន៦ រួមទាំងការជួញដូរគ្រឿងញៀន ដែលជាផ្នែកមួយនៃការកែសម្រួលក្រមព្រហ្មទណ្ឌ។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរដែលបានស្នើឡើង មិនទាន់ចូលជាធរមាននៅឡើយទេ៕

ប្រភពៈReuters

មន្ត្រីគយបានឃាត់ខ្លួនជនជាតិម៉ាឡេស៊ីម្នាក់នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោយរកឃើញផ្ទុកគ្រឿងញៀនជាងកន្លះគីឡូក្រាមKCSM2026-0...
03/09/2026

មន្ត្រីគយបានឃាត់ខ្លួនជនជាតិម៉ាឡេស៊ីម្នាក់នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោយរកឃើញផ្ទុកគ្រឿងញៀនជាងកន្លះគីឡូក្រាម

KCSM2026-09-03 12-17pm

(ភ្នំពេញ)៖ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងមន្ត្រីគយនិងរដ្ឋាករប្រចាំនៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិតេជោ បានឃាត់ខ្លួនអ្នកដំណើរជនជាតិម៉ាឡេស៊ីម្នាក់នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោយរកឃើញថាអ្នកដំណើររូបនេះមាន មានផ្តុកគ្រឿងញៀនប្រភេទហេរ៉ូអ៊ីនជាងកន្លះគីឡូក្រាម។

អ្នកដំណើរម្នាក់ សញ្ជាតិម៉ាឡេស៊ីរូបនេះ មានបំណងធ្វើដំណើរចាកចេញពីកម្ពុជាឆ្ពោះទៅកាន់កោះតៃវ៉ាន់។ ក្នុងការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញកញ្ចប់សារធាតុសង្ស័យជាសារធាតុញៀនប្រភេទហេរ៉ូអ៊ីន ចំនួន ៨១ កញ្ចប់តូច ដែលមានទម្ងន់សុទ្ធសរុប ៥៧០ ក្រាម។ សារធាតុញៀនទាំងនេះត្រូវបានលាក់ទុកយ៉ាងល្បិចកលនៅក្នុងសម្ភារៈរបស់អ្នកដំណើរខាងលើ។

បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួចរាល់ មន្ត្រីគយនិងរដ្ឋាករបានប្រគល់ជនសង្ស័យ រួមទាំងវត្ថុតាង និងសម្ភារៈពាក់ព័ន្ធទាំងអស់ ជូនទៅអង្គភាពនគរបាលជំនាញប្រឆាំងគ្រឿងញៀនមានសមត្ថកិច្ច ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន៕

ស្រ្តីវយ័ក្មេងម្នាក់បានស្លា-ប់ក្នុងបន្ទប់ខុនដូ​ UK618 នៅខណ្ឌទួលគោក​ ដោយសារគាំងបេះដូងKCSM2026-09-03 12-08pm(ភ្នំពេញ)៖ កាល...
03/09/2026

ស្រ្តីវយ័ក្មេងម្នាក់បានស្លា-ប់ក្នុងបន្ទប់ខុនដូ​ UK618 នៅខណ្ឌទួលគោក​ ដោយសារគាំងបេះដូង

KCSM2026-09-03 12-08pm

(ភ្នំពេញ)៖ កាលពីយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ មានករណីស្រ្តីម្នាក់បានស្លាប់នៅក្នុងបន្ទប់ខុនដូមួយកន្លែង ស្ថិតនៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ មុននឹងសមត្ថកិច្ចចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ។

សពជនរងគ្រោះមានឈ្មោះ សេង ចាន់លាភ អាយុ ២២ឆ្នាំ ស្នាក់នៅបន្ទប់លេខ ៦០១ ជាន់ទី៦ នៃអគារខុនដូ UK618 ផ្លូវលេខ ៦១៨ ភូមិ១៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

យោងតាមការបំភ្លឺរបស់ប្អូនស្រីបង្កើតរបស់សព ឈ្មោះ សេង ចាន់លិះ បានឲ្យដឹងថា បងស្រីរបស់ខ្លួនមានជំងឺគ្រុនឈាម និងសុខភាពខ្សោយកាលពីមួយខែមុន។

នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នាងនិងបងស្រីបានទៅផ្សារជាមួយគ្នា។ លុះដល់រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែកញ្ញា មិត្តប្រុសរបស់បងស្រីបានមកបន្ទប់ ហើយចេញទៅវិញនៅម៉ោងប្រហែល ៥ទៀបភ្លឺ។

ប្អូនស្រីបានព្យាយាមទាក់ទងបងស្រីជាច្រើនលើក ប៉ុន្តែមិនមានការឆ្លើយតប។ រហូតដល់វេលាម៉ោងប្រហែល ២០:៣០នាទីយប់ ថ្ងៃដដែល ដោយមិនឃើញបងស្រីភ្ញាក់សោះ ទើបនាងបានប្រាប់សន្តិសុខអគារឲ្យជួយគាស់ទ្វារ។

នៅវេលាម៉ោងប្រហែល ២២:៣០នាទី ជាងសោរបានមកដល់ ហើយពេលបើកទ្វារចូលទៅ ស្រាប់តែប្រទះឃើញបងស្រីបានស្លាប់បាត់ទៅហើយ។

ក្រោយពីការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឯកឧត្តមវេជ្ជបណ្ឌិត ជាង រ៉េន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ដែលអាចបណ្តាលមកពីជំងឺបេះដូង។

បច្ចុប្បន្ន សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯខេត្តក្រចេះ។ ករណីនេះបានបញ្ចប់ដោយការសន្និដ្ឋានថាជាករណីស្លាប់ដោយសារជំងឺ មិនមែនជាអំពើឃាតកម្មនោះទេ។

Address

St. 3, Sambour Meas , Chamkar Doung Street (217)
Phnom Penh
120501

Alerts

Be the first to know and let us send you an email when KCSM Hot News 24h posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KCSM Hot News 24h:

Shortcuts

Share