03/07/2025
(English Below)
🥳ត្រឡប់មកវិញហើយ គឺសិក្ខាសាលាអំពីការប្រើប្រាស់ភ្លើងក្នុងការថតភាពយន្ត ដែលរាប់ថាជាកម្មវិធី«កិច្ចស្វែងយល់ពីភាពយន្តចតុមុខ»លើកទី៣ និងចុងក្រោយ ក្នុងជំនាន់ទី១៤នេះ។
✨ ថ្ងៃនេះ ក្រុមការងារ «មហោស្រពភាពយន្តខ្លីចតុមុខ»មានក្តីសោមនស្សនឹង ប្រកាសទទួលពាក្យចូលរៀន ក្នុង«សិក្ខាសាលាស្តីពីបច្ចេកទេសប្រើភ្លើង ក្នុងការថត» ដើម្បីឱ្យអ្នកទាំងអស់គ្នាបានយល់ដឹងឱ្យកាន់តែច្បាស់ជាងមុន អំពីទ្រឹស្តី និងការប្រើប្រាស់ភ្លើង ដោយមានការចូលរួមពីដៃគូសហគមន៍ ដូចជាCamera Hut, Aputure, និង Amaran ដែលជាយីហោគ្រឿងភ្លើងនាំមុខ ក្នុងវិស័យ ភាពយន្តជុំវិញពិភពលោក។ ជាពិសេស បេក្ខជនដែលជាប់នឹងមានឱកាសរៀន ជាមួយគ្រូបង្វឹក ដែលជាកំពូលអ្នកជំនាញប្រើភ្លើងយីហោនេះ មកពីសិង្ហបុរី ផងដែរ។
📅 កាលបរិច្ឆេទ៖ ថ្ងៃព្រហស្បតិ៍ និងសុក្រ ទី ១០ និង១១ ខែកក្កដា ឆ្នាំ២០២៥
📍ទីតាងសិក្ខាសាលា៖ Deity Studio (https://maps.app.goo.gl/r9vtduqXNafUGegp7)
⚠️ការទទួលពាក្យនឹងបិទ ពេលគ្រប់ចំនួន៣០នាក់
🔖សូមចុះឈ្មោះ តាមរយៈតំណនេះ៖ https://forms.gle/tD6SV8BofdygzBzY7
🏃🏼♀️លឿនឡើងៗ អ្នកទាំងអស់គ្នា កុំឱ្យឱកាសទទួលបានជំនាញនេះកន្លងផុត ទៅណា៎! រៀនហើយធ្វើរឿង ដាក់មកមហោស្រពភ្លាមៗមក! 😉
------
🥳It's BACK: The workshop on how to use proper lighting in your film shoots!
✨ Today, we at CSFF are thrilled to announce and accept the application for "Lighting Workshop", as part of the last Chaktomuk Film Insight (CFI 3.0), of our 14th edition. From this workshop, you'll learn both theories and practice lighting gears with our technical partners: Camera Hut, Aputure, and , both of which are leading brands in film lighting, all over the world. Above all, selected candidates will be able to be in person trained by the brand's lighting expert from Singapore.
📅 Date: Thursday and Friday, July 10 and 11, 2025
📍Location: Deity Rental Studio (https://maps.app.goo.gl/r9vtduqXNafUGegp7)
⚠️ Application closes once we accept 30 candidates.
🔖Register now via this link: https://forms.gle/tD6SV8BofdygzBzY7
🏃🏼♀️Run, don't walk! Grab this opportunity to learn new filmmaking skills with us and our partners. Above all, right after this workshop, make your short film and submit it to us!😉