Hoàng Minh - Cấp Vốn Toàn Quốc 01

Hoàng Minh - Cấp Vốn Toàn Quốc 01 #ស្រលាញ់ក្នុងការជិះម៉ូតូកំសាន្ដ #

គេហទំព័រនេះ ខ្ញុំបង្កើតដើម្បីចង់បង្ហាញពីតំបន់ទេសចរណ៍ផ្សេងៗដែលមាននៅក្នុងស្រុកយើង ដែលខ្ញុំផ្ទាល់បានទៅកំសាន្ត នឹងផុសចែករំលែកដល់បងប្អូនទាំងអស់គ្នាបានមើលលេងកំសាន្តអារម្មណ៍ ដោយខ្ញុំនិងផ្ដិតយកនៅរូបទេសភាពល្អៗនិងវីដេអូខ្លះ។
ដូច្នេះចាំជួយចុច តាមដាន នឹងឡាច់ ស៊ែរម្នាក់មួយផងណា!

24/03/2023
https://www.youtube.com/watch?v=_voArW1bjxI
13/03/2023

https://www.youtube.com/watch?v=_voArW1bjxI

បើលោកអ្នកចង់មើលវីដេអូដើរលេងកំសាន្ត សូមជួយចុចSubcribe Channel Khmer Traveling ដើម្បីទស្សនាវីដេអូ ផ្សេងៗទៀត ....................................................

តិចច្រឡំស្រុកគេ! កន្លែងលម្ហែមួយនេះមានឈ្មោះប្លែក ទេសភាពស្អាតប្លែក ស្ថិតក្នុងទឹកដីខេត្តកោះកុង
11/03/2023

តិចច្រឡំស្រុកគេ! កន្លែងលម្ហែមួយនេះមានឈ្មោះប្លែក ទេសភាពស្អាតប្លែក ស្ថិតក្នុងទឹកដីខេត្តកោះកុង

កោះសាមសិប ស្ថិតក្នុងដែនជម្រកសត្វព្រៃសំបូរ​ ខេត្តក្រ​ចេះ! សហគមន៍អេកូទេសចរណ៍កោះសាមសិប ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃសំបូរ...
10/03/2023

កោះសាមសិប ស្ថិតក្នុងដែនជម្រកសត្វព្រៃសំបូរ​ ខេត្តក្រ​ចេះ!
សហគមន៍អេកូទេសចរណ៍កោះសាមសិប ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃសំបូរ នៃស្រុកសំបូរ ខេត្តក្រចេះ ។ទីនេះ មានចម្ងាយប្រមាណ 75​ គីឡូ​ម៉ែត្រ​ពីទីរូមខេត្តក្រចេះ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ 7 និង មានចម្ងាយប្រមាណ 65គីឡូ​ម៉ែត្រ​ ពីទីរួមខេត្តស្ទឹងត្រែង។
កោះសាមសិប​ ជាឆ្នេរខ្សាច់ស នៅលើកោះបៃតងខ្ចី នៅតាមបណ្តោយទន្លេមេគង្គ ដែលមានធនធានមានជីវិតដែលមិននឹកសា្មនថានៅមាន ដែលមានព្រៃលិចទឹក ត្រីធំអភិរក្ស និង សត្វស្លាបច្រើនប្រភេទដែលរងការផុតពូជ ជាការចំណាយពេល និងចូលរួមចំណែក និងទស្សនាដ៏មានសុភមង្គលបំផុតភាពរីករាយបំផុត។ ទៅលេងទីនោះមិនត្រឹមតែបានទៅឃើញអាងទឹកដ៏ធំនៃទន្លេមេគង្គប៉ុណ្ណោះទេ តែនឹងអាចរួមចំនែកក្នុងអភិវឌ្ឍន៍ និងសកម្មភាពអភិរក្សផងដែរ។
Credit : Solo Landscapes

តំបន់អារ៉ែង​ ស្ថិត​ក្នុង​ឧទ្យាន​ជាតិ​ជួរភ្នំក្រវ៉ាញ​ ខេត្តកោះកុង! នារដូវរំហើយបានមកដល់ តំបន់អារ៉ែងបញ្ចេញសម្រស់ ដ៏ស្រស់ស្អ...
07/03/2023

តំបន់អារ៉ែង​ ស្ថិត​ក្នុង​ឧទ្យាន​ជាតិ​ជួរភ្នំក្រវ៉ាញ​ ខេត្តកោះកុង!
នារដូវរំហើយបានមកដល់ តំបន់អារ៉ែងបញ្ចេញសម្រស់ ដ៏ស្រស់ស្អាត និងទាក់ទាញ ជាមួយការរៀបចំដ៏ល្អឥតខ្ចោះនៃរីស៊ត អារ់ែងខេមភីង អមជាមួយការរចនាសមស្របតាមធម្មជាតិដ៏ទាក់ទាញ និងប្លែកភ្នែក ធ្វើអោយពួករីករាយជាមួយទិដ្ឋភាពបៃតង អ័ព្ទក្រាស់ជុំវិញ និងបរិយាកាសបរិសុទ្ធ ។ យើងអាចកម្សាន្ត សម្រាកលំហែនៅផ្ទះស្នាក់ ភោជនីយដ្ឋានដែលចំអិនអាហារក្នុងតំបន់ ងូតទឹកកម្សាន្តតាមដងស្ទឹងអារ៉ែងស្តាប់សម្លេងទឹកជ្រោះ ជិះកៃយ៉ាក់ ក្បូន ជិះខ្សែរ៉ក បាញ់ធ្នូ និងពេញចិត្តជាមួយអាកាសធាតុត្រជាក់នាពេលយប់ ។ នេះជាការចំណាយពេលយ៉ាងល្អនៅទីតាំងស្ងប់ស្ងាត់មួយនេះ! កាន់តែពិសេសអ្នកក៏ទៅទស្សនា ទឹកធ្លាក់ឆាយអង្រ្កែង ដែលមានចម្ងាយប្រមាណ ៤គីឡូម៉ែត្រ ធ្វើដំណើរដោយឡាន និងបន្តដំណើរថ្មើរជើង២គីឡូម៉ែត្រទៀត។យើងអាចធ្វើដំណើរពីស្រុកថ្មបាំង ប្រមាណជា ១៧គីឡូម៉ែត្រពីរង្វង់មូលថ្មបាំង ដោយតម្រូវឆ្លងតាមស្ទឹងអារ់ែង នៅរដូវនេះឡានអាចឆ្លងទៅដល់រីស៊តផ្ទាល់។ ទីនេះ ស្ថិតនៅភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង។
Credit : Solo Landscapes

សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ ខេត្ត​ស្ទឹងត្រែង​! សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ​ជាតំបន់ព្រៃលិចទឹកធម្មជាតិ និងតំបន់ប្រវត្ត...
07/03/2023

សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ ខេត្ត​ស្ទឹងត្រែង​!
សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ​ជាតំបន់ព្រៃលិចទឹកធម្មជាតិ និងតំបន់ប្រវត្តិសាស្រ្ត ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង
សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ​ មានទេសភាពស្រស់ស្អាត ខ្សាច់ស ជាជម្រកសត្វ ស្លាប ត្រីជិតផុតពូជ និងជីវៈចម្រុះដ៏ច្រើនប្រភេទ ស្ថិតក្នុងតំបន់រ៉ាមសារ ។ តំបន់រ៉ាមសារនេះ ជាតំបន់មានសក្តានុពលទេសចរណ៍ ដោយសារសម្បូរកោះ ដូចជាកោះហាន កោះថ្មកំបោរ កោះសារឃូន កោះទន្សាយ និងកោះពូថៅ តំបន់ទាំងនេះ ភាគច្រើនសម្បូរភ្ញៀវចាប់អារម្មណ៍ សំបូរដោយព្រៃទេសភាព បាននឹងកំពុងទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាកំសាន្តតាមដងទន្លេមេគង្គ និងស្វែងយល់ពីរឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើន និងសហគមន៍ព្រៃឈើ ដែលមានប្រហែល១៦កន្លែង ក្នុងការរីករាយកំសាន្ត តាមបណ្តោយទន្លេមេគង្គ។ យើងអាចធ្វើដំណើរពីស្ពានសេកុង ខេត្តស្ទឹងត្រែង ចម្ងាយប្រមាណ ៥៣គីឡូម៉ែត្រ ទើបទៅដល់សហគមន៍ផ្ទាល់ និងយើងអាចបន្តដំណើរតាមទូកទៅលេងតាមកោះនីមួយៗ។
Credit : Solo Landscapes

ទឹកធ្លាក់ឆាយដាច់អូរធុងសាំង ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស 💚🌿ទឹកធ្លាក់ឆាយដាច់អូរធុងសាំង ស្ថិត​រភូមិសាស្រ្ត ឃុំថ្មដា ...
07/03/2023

ទឹកធ្លាក់ឆាយដាច់អូរធុងសាំង ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស 💚🌿
ទឹកធ្លាក់ឆាយដាច់អូរធុងសាំង ស្ថិត​រភូមិសាស្រ្ត
ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានចម្ងាយ៣គីឡូ ពីផ្លូវជាតិ៥៥ អាចធ្វើដំណើរដល់ដោយម៉ូតូបាន។​ ទឹកធ្លាក់មួយកន្លែងនេះ មានភាពស្ងប់ស្ងាត់ស្ថិតក្នុងជ្រលងភ្នំដ៏វែងអន្លាយ​ និងមានទីធ្លាសម្រាប់ភ្ញៀវទេសចរណ៍អាចបោះតង់សម្រាក់​ ដើម្បីស្រូបយកខ្យល់អាកាសធម្មជាតិជាមួយទីកន្លែងដ៏ស្រស់សោភានេះនាពេលព្រឹកព្រលឹមបាន ។
Credit :Kindness Back /បងស្នា

Address

Sangkat Phnom Penh Thmei សង្កាត់ភ្នំពេញថ្មី Phnom Penh
Phnom Penh
12356

Telephone

+85569442019

Website

Alerts

Be the first to know and let us send you an email when Hoàng Minh - Cấp Vốn Toàn Quốc 01 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category