Aries-Novels

Aries-Novels Welcome to Aries-Novel��
(1)

I'm back😄
26/03/2026

I'm back😄

#ផ្សងជួបតែអូន
#ភាគទី៥៥​
ពេលរសៀលក៏ចូលមកដល់រាងស្តើងដែលកំពុងតែអង្គុយចាំសិទ្ធិកានៅសាឡុងដើម្បីទៅផ្ទះរបស់ម៉ាក់នាងជាមួយគ្នា ។នាងបានអង្គុយសម្លឹងមើលទៅមនុស្សស្រីដែលនាងស្រឡាញ់ស្មើរជីវិតដោយស្នាមញញឹមពេលដែលគេកំពុងតែរៀបចំខ្លួនប្រាណ ។​

"អ្ហឹក" រាងស្តើងក៏ដើរទៅរករាងខ្ពស់ដែលកំពុងតែឈរនៅមុខកញ្ចក់ហើយក៏អោបចង្កេះគេជាប់ដោយដាក់មុខលើខ្នងរបស់គេ

" ស្រឡាញ់ខ្លាំងមែនទេមកអោបជាប់បែបនេះ?"​គេក៏សួររាងស្តើង

"មើលសួរចុះ គឺស្រឡាញ់នឹងហើយហើយបងគិតថាអូនមិនស្រឡាញ់បងមែនទេ?" នាងក៏សួរទៅគេវិញទាំងមុខស្រពោនដើម្បីអោយគេលួងនាង ។

"ហាស....ហាស.....បងញោះលេងទេណាបងក៏ដឹងថាអូន​ស្រឡាញ់បងប៉ុណ្ណាដែរ?" គេក៏ប្រាប់ទៅនាងទាំងបែរមកថើបថ្ងាស់នាងមួយខ្សឺតយ៉ាងយូរ ។

"មើលចុះធំហើយណាមើលចុះពាក់អាវក៏មិនទាញអោយមានរបៀបបែបនេះ?" រាងស្តើងនិយាយទាំងទាញអោយគេមានរបៀប ។

" បបូរមាត់ក៏នៅស្លេកបែបនេះត្រូវតែថែមក្រែមទើបបាន" ​រាងស្តើងក៏ក្រសោបមុខរបស់គេដោយដៃទាំងគូរបស់នាងរួចក៏ជម្ទើតជើងអោយខ្ពស់ស៊ីនឹងកំពស់ណាណាមួយដើម្បីផ្អឹបបបូរមាត់របស់ខ្លួនទៅលើបបូរមាត់រាងក្រាស់។

"បែបនេះទើបបាត់ស្លេកស្លាំង"

"អញ្ចឹងបងនឹងមិនលាបក្រែម​ទេចាំអោយអូនធ្វើបែបនេះរាល់ព្រឹក"

"នែ!!....គិតចង់កេងចំណេញលើអូនមែនទេ?" នាងក៏សួរទៅគេ

"ថាអញ្ចឹងក៏បានតែថាបងធ្វើបែបនេះក៏កាត់បន្ថយចំណាយដែរណានឹងឆាប់មានលុយដណ្តឹងអូន ក្រែមមួយលាបពីរនាក់អួយ...ផ្អែមល្ហែមណាស់"

"អួយគំរិះណាស់ណ៎បងអ្នកនិពន្ធ តែថាបើបែបនេះអូនអូនយកអោយថ្លៃបន្តិចហើយ"

"ប៉ុន្មានក៏បានគិតថាបងគ្មានលុយមែនទេ?"

"ហាស.....ហាស....អូនថាលេងទេតោះ​babe" រាងស្តើងក៏ស៊ូកដៃចូលក្នុងដៃគេដើម្បីដើរចេញទៅក្រៅជាមួយគ្នាយ៉ាងត្រសងដូចជាក្នុងលោកនេះមានតែគេពីរនាក់អញ្ចឹង ។

" ទៅផ្ទះរបស់អ្នកម៉ាក់ទៅ"

"បាទអ្នកនាង" អង្គរក្សរបស់នាងក៏តបជាមួយចៅហ្វាយរបស់ខ្លួនទាំងមានការអៀនគំនាបដើម្បីជាការគោរពដល់នាងមុននឹងបើកឡានចេញទៅ ​។ មិនយូរប៉ុន្មានឡានក៏បានធ្វើដំណើរទៅដល់កន្លែងដែលគេចង់ទៅ គ្រាន់ចូលដល់គឺថាឃើញតែមនុស្សរបស់ម៉ាក់រាងស្តើងដែលឈរនៅមុខផ្ទះតែរាងស្តើងមិបានខ្លាចឡើយព្រោះបានសម្រេចហើយថានឹងមកដល់ហើយត្រូវតែនិយាយគ្នាអោយដឹងរឿងជាមួយនឹងម៉ាក់គេ ។

"នេះកូនមកហើយ"

"សម្រាបសួរអ្នកមីង" រាងមាំក៏និយាយរាក់ទាក់ដាក់គាត់

"នេះបាត់គ្នាមិនបានទេណ៎" ម៉ាក់របស់នាងនិយាយទាំងមើលមុខរបស់នាង

"អ្នកម៉ាក់មានអីនិយាយក៏និយាយមក"

"អង្គុយចុះសិនទៅ......យើងជាម្តាយឯងទាំងមូលណាមិនគិតនិយាយសួរនាំយើងខ្លះទេណា តាំងពីថ្ងៃត្រឡប់មកវិញម្លេះ"

"អូនអង្គុយចុះសិនទៅណា" ទាល់តែសិទ្ធិកាប្រាប់នាងអោយអង្គុយចុះទើបនាងព្រមអង្គុយចុះលើសាឡុងដោយមានម៉ាក់របស់នាងអង្គុយក្បែរនោះ ។

"ឯងក៏ដឹងថាម៉ាក់មិនមែនជាមនុស្សដែលនិយាយបង្វែររឿងច្រើនហើយក៏មិនបញ្ឆិតបញ្ឆៀងឡើង យើងត្រូវការអោយពួកឯងបែកគ្នា" គ្រាន់តែលឺពាក្យរបស់ម៉ាក់នាងភ្លាមធ្វើអោយរាងស្តើងប្រែទឹកមុខភ្លាម នេះនាងក៏បានប្រាប់រួចហើយថានាងមិនព្រមបែកគ្នាជាដាច់ខាត ។​

" អ្នកមីងនិយាយអី!​ អ្នកមីងក៏ដឹងចម្លើយដែលពួកយើងក៏មិនបែកគ្នាឡើយ "

"បើឯងស្រឡាញ់កូនស្រីយើងឯងគួរតែគិតពីកេរ្តិ៍ឈ្មោះរបស់នាង ឯងក៏ដឹងថានាងជាតារាណានេះបើព័ត៌នេះលេចលឺទៅក្រៅតើមុខមាត់នាងទៅជាបែបណា?" គាត់និយាយទាំងសម្លក់គេ

"ម៉ាក់.....ទោះម៉ាក់និយាយប៉ុន្មានដងទៀតក៏ចម្លើយកូននៅតែដដែល ពួកកូនស្រឡាញ់គ្នាខ្លាំងណាស់បើម៉ាក់ខ្លាចខ្មាស់គេល្អខ្ញុំនឹងឈប់ពីសិល្បះ"

"នេះឯងយកស្នេហាជាធំ ជាក្តីស្រម៉ៃឯងតាំងពីតូចហ៎" ពេលនេះគឺថាម្តាយកូនទាំងពីរកំពុងតែដំឡើងសរសៃរដាក់គ្នាព្រោះថាគំនិតម្នាក់ៗសុទ្ធតែបញ្ច្រាស់គ្នាទាំងអស់ ។

" មិនបាច់ដល់ថ្នាក់ឈប់ទេ បងមិនអោយអូនបោះបង់អ្វីដែលអូនខិតខំប្រឹងប្រែងតាំងពីតូចមកទេ តែបងនឹងធ្វើអោយពួកគេទទួលស្គាល់ស្នេហារបស់ពួកយើង"

"អ្នកមីងចាំតែមើលចុះខ្ញុំនឹងធ្វើអោយហ្វេនរបស់អូនចាស្មីនទទួលស្គាល់ស្នេហារបស់ពួកយើងហើយក៏វាជាការបើកបង្ហាញក៏ដូចជាលើកទឹកចិត្តដល់អ្នកដែលគ្មានភាពក្លាហានបង្ហាញថាខ្លួនឯងជាមនុស្សបែបណា"

"តែ....ពួកឯងនៅតែមិនយល់ពីយើង"

"ម៉ាក់ក៏មិនយល់ពីពួកខ្ញុំដូចគ្នា ខ្ញុំក៏មានបេះដូងមានអារម្មណ៍ខ្ញុំត្រូវការមនុស្សម្នាក់ដែលអាចផ្តល់ភាពកក់ក្តៅនិងក្តីសុខពិតប្រាកដអោយខ្ញុំ ហើយម្នាក់នោះគឺបងលី" រាងស្តើងក៏តបទាំងអង្គុយចុះលើសាឡុងវិញព្រោះថាពេលដែលនិយាយជាមួយម៉ាក់នាងមុននឹងគឺនាងបានក្រោកឈរ

" អ្នកមីងកុំបារម្ភខ្ញុំនឹងមើលថែកូនស្រីអ្នកមីងអោយល្អ គឺខ្ញុំនឹងលើកជេនអោយដូចជាព្រះនាងរបស់ខ្ញុំ"

"ហ្ហឺយ" ម៉ាក់រាងស្តើងក៏អង្គុយចុះទាំងដកដង្ហើមធំរួចក៏លើកទឹកមកផឹក ចំណែកចាស្មីនវិញក៏ដូចគ្នាគេក៏យកទឹកពីលើតុមកផឹកព្រោះមានអារម្មណ៍ថាស្រេក ។

" បើម៉ាក់អស់អីហើយពួកខ្ញុំត្រឡប់ទៅវិញ ហើយកម៉ាក់កុំមកនិយាយរឿងដដែលព្រោះចម្លើយពួកខ្ញុំក៏មិនប្តូរដែរ "

"ម៉ាក់គ្រាន់តែបារម្ភពីកូន ម៉ាក់ខ្លាចថាកូននឹងត្រូវឈឺចាប់ទើបម៉ាក់តែងតែសួរឯងមិនចង់អោយឯងត្រូវឈឺចាប់" គាត់ក៏ស្រាប់តែប្រែទឹកមុខជាស្រពោនភ្លាមៗដោយបង្ហាញថាគាត់ពិតជាបារម្ភពីនាង

"ខ្ញុំដឹងថាម៉ាក់បារម្ភពីខ្ញុំតែខ្ញុំប្រាប់ម៉ាក់ហើយថាកុំបារម្ភពីខ្ញុំចាស្មីនគាត់ស្រឡាញ់ខ្ញុំណាស់ ស្នេហារបស់ពួកយើងធ្លាប់បែកបាក់គ្នាហើយចាប់ពីពេលនេះទៅគ្មានអ្នកណាមកបំបែកកូនបានឡើយ" រាងស្តើងក៏ប្រាប់ម៉ាក់របស់នាង

"ព្រូស" ស្រាប់តែភ្លាមនោះសិទ្ធិកាក៏ស្រាប់តែធ្លាក់ដៃទៅលើសាឡុងទាំងភ្នែកបិតជិត នេះបានន័យថាក្នុងកែវទឹកនឹងច្បាស់ជាមានអ្វីមិនខាន ។

"សិទ្ធិកា....នេះម៉ាក់ធ្វើអី?" រាងស្តើងក៏ប្រញាប់រត់ទៅត្រកងរាងមាំសួរទៅម៉ាក់របស់នាងដែលកំពុងតែឈរញញឹម

"ពួកឯង" គាត់ក៏ស្រាប់តែហៅកូនចៅរបស់គាត់អោយចូលមក

"ហាមចូល" គ្រាន់ឃើញចៅហ្វាយមានរឿងភ្លាមកូនចៅពីរនាក់របស់នាងប្រុងរត់ចូលទៅជួយតែត្រូវអង្គរក្សដែលម៉ាក់នាងបានឃាត់

"ផឹក!....ឌឹប..."

"ម៉ាក់.....នេះម៉ាក់ដាក់ស្អីក្នុងទឹក"

"ហឹស....ហឹស....គ្មានអ្វីទេគ្រាន់តែថ្នាំងងុយគេងទេមិនបានអោយគេស្លាប់ឡើយ"

"...ហឹក...ហឹក....អ្នកម៉ាក់...."

"ពួកឯងយកចាស្មីនទៅខាងលើហើយមើលនាងអោយបានល្អ"

"លែង....ហឹក...ហឹក.....អ្នកម៉ាក់...ហេតុអ្វីក៏ចិត្តអាក្រក់បែបនេះ "រាងស្តើងក៏ព្យាយាមរើបម្រាស់ពីដៃមនុស្សប្រុសម្នាក់ដែលកំពុងតែចាប់ដៃអូសនាងពីលីសាតែនាងប្រឹងអោបគេឡើងណែន

"សិទ្ធិកា....បងដឹងខ្លួនឡើងណា....ហឹក....ហឹក...."​ទឹកភ្នែកក៏ស្រក់ចុះទាំងដៃប្រឹងចាប់ដៃរបស់រាងមាំដែលកំពុងតែគេងបិតភ្នែក ។

"​អត់ទេ...លែង...ហឹក...ហឹក..លីសា......អ្នកម៉ាក់ចាំទុកណាទោះម៉ាក់ចាប់ឃុំខ្ញុំបានតែម៉ាក់មិនអាចឃុំបេះដូងខ្ញុំបានឡើយ ខ្ញុំប្រាប់ម៉ាក់អោយហើយកុំធ្វើអីលីសាអោយសោះ" ទឹកភ្នែកក៏ស្រក់ចុះមើលមុខមនុស្សជាទីស្រឡាញ់ដែលកំពុងតែគេងលើកនៅលើសាឡុង ។

"បានហើយឈប់វៃពួកគេទៅ" រាងស្តើងក៏ស្រែកប្រាប់ទៅមនុស្សម៉ាក់នាងឈប់វៃធ្វើបាបអង្គរក្សរបស់នាងព្រោះថាមានគ្នាតែពីរនាក់ត្រូវតែព្រួតវៃឡើងទ្រោមខ្លួនហើយ

" បានហើយ មកយកចៅហ្វាយឯងទៅវិញផង" ម៉ាក់របស់រាងស្តើងក៏ប្រាប់អោយបញ្ឈប់ ហើយក៏អោយពួកគេយកគេចេញពីផ្ទះគាត់

"អត់ទេ...ខ្ញុំទៅជាមួយសិទ្ធិកាដែរ...លែង"​ទោះរាងស្តើងប្រឹងរើយ៉ាងណាក៏មិនឈ្នះកម្លាំងគេដែរ ចំណែកកូនចៅរបស់ចាស្មីនក៏ព្យាយាមចូលមកគ្រារាងមាំចេញទៅវិញព្រោះថាពេលនេះក៏ជួយអ្វីចៅហ្វាយខ្លួនមិនបានដែរ ។

"អ្ហឹក"

"ផូស..."

"ព្រុស" ស្រាប់តែភ្លាមនោះសំឡេងកាំភ្លើងក៏បានបន្លឺឡើង អង្គរក្សរបស់ម៉ាក់ចាស្មីនម្នាក់ត្រូវបានដួលភ្ងាកក្រោយព្រោះត្រូវបានមនុស្សម្នាក់ធាក់ចំកណ្តាលពោះ ( តើនឹងមានរឿងអ្វីកើតឡើង? មានអ្នកណាមកជួយពួកគេមែនទេ? ម្នាក់នោះជាអ្នកណា?)

Address

Phnom Penh

Telephone

+85569870523

Website

Alerts

Be the first to know and let us send you an email when Aries-Novels posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category