ផ្ទះបាយសុខភាពរបស់កុមារ

ផ្ទះបាយសុខភាពរបស់កុមារ Amazing Babies 👶

នំកូរបត់ស្នូលសណ្តែក (នំនេះ មានតាមតំបន់ប៉ុណ្ណោះ)- នំនេះ រសជាតិឆ្ងាញ់ ជានំធ្វើពីម្សៅអង្ករ ទន់ៗ កូនៗតូច អាយុ 01 ខួបឡើង ញុាំ...
16/01/2024

នំកូរបត់ស្នូលសណ្តែក (នំនេះ មានតាមតំបន់ប៉ុណ្ណោះ)
- នំនេះ រសជាតិឆ្ងាញ់ ជានំធ្វើពីម្សៅអង្ករ ទន់ៗ កូនៗតូច អាយុ 01 ខួបឡើង ញុាំបាន ងាយញុាំស្រួលលេប និងអាចជំនួសបាយប្រសិនបើកូនមិនចង់ញុាំបាយ។ មិនក្តៅករ និងជំនួយជាតិដែកផងដែក។ អាចកិនក្រឡុកបន្លែបៃតងដាក់បានប្រសិនបើកូនចូលចិត្តរសជាតិដើមហើយ។

I. គ្រឿងផ្សំផ្នែកម្សៅ
- ម្សៅអង្ករកូរ៉េ ( ម្សៅអង្ករខ្សាយ) 250g
- ខ្ទិះដូង 500ml
- ទឹក 1L
- ស្ករឆៃថាវ 100g
- ផ្កាអំបិល 1g
វិធីធ្វើ: យកគ្រឿងផ្សំទាំងអស់កូរឲ្យរលាយសព្វល្អ រួចដាក់កូរលើភ្លើង 10 នាទី

II. គ្រឿងផ្នែកស្នូលសណ្តែក
- សណ្តែកបាយអត់សំបក 150g ( ស្ងោរដាំដូចបាយ 25នាទី) រួចប៉ុនៗឲ្យបែកម៉ត់
- ប្រេងអូលីវ ឬ ប្រេងឆា
- ស្លឹកខ្ទឹម 3ដើម
- អំបិល 1g
វិធីធ្វើ: ឆាស្នូលឲ្យឆ្អិន រួចសូន្យស្នូលតូចៗ ប៉ុនមេដៃមេជើង

III. គ្រឿងផ្នែកខ្ទិះស្រូប
- ខ្ទិះដូង 400ml
- ស្ករឆៃថាវ 20g
- ម្សៅពោតកូរ៉េ 25g
- ផ្កាអំបិល 1g
- ស្លឹមខ្ទឹម 1 ដើម

វិធីធ្វើ: យកគ្រឿងផ្សំទាំងអស់កូរឲ្យរលាយសព្វល្អ រួចដាក់កូរលើភ្លើង 02 នាទី។ បិតភ្លើង លើកចុះ។

IV. ស្លឹកចេកយកហាលថ្ងៃឲ្យទន់ល្អស្រួលបត់
V. យើងយកស្លឹកចេក ដួស ល្បាយម្សៅនំ មួយស្លាបព្រា រួចដាក់ស្នូលសណ្តែកចូល បត់យករៀង រួចដាក់ចូលក្នុង ឆ្នាំងចំហុយ រយះពេល 05 នាទីជាការស្រេច។

ចម្រើនផល
សូមអរគុណ

១.សម្បូរទៅដោយសារធាតុចិញ្ចឹម ប្រូតេអ៊ីន វីតាមីនB6 វីតាមីនC ជាតិដែក វីតាមីនB2 (Riboflavin) វីតាមីនA (ពីបេតាការ៉ូទីន beta-c...
16/01/2024

១.សម្បូរទៅដោយសារធាតុចិញ្ចឹម ប្រូតេអ៊ីន វីតាមីនB6 វីតាមីនC ជាតិដែក វីតាមីនB2 (Riboflavin) វីតាមីនA (ពីបេតាការ៉ូទីន beta-carotene) ម៉ាញេស្យូម

២. សម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម (antioxidants)

៣. អាចជួយបន្ថយកម្រិតសម្ពាធឈាម

៤. អាចជួយកាត់បន្ថយការរលាក

៥. អាចជួយបន្ថយកូលេស្តេរ៉ុលមិនល្អ

៦. អាចការពារប្រឆាំងនឹងសារធាតុពុលអាសេនិច

ការផ្លាស់ប្តូររបបអាហារ អាចជួយកាត់បន្ថយភាពស្លេកស្លាំង (anaemia) នៅក្នុងករណីមួយចំនួន តាមរយៈ៖📍ទទួលទានអាហារដែលសម្បូរជាតិដែក ...
16/01/2024

ការផ្លាស់ប្តូររបបអាហារ អាចជួយកាត់បន្ថយភាពស្លេកស្លាំង (anaemia) នៅក្នុងករណីមួយចំនួន តាមរយៈ៖

📍ទទួលទានអាហារដែលសម្បូរជាតិដែក ហ្វូលេត វីតាមីនB12 វីតាមីនA និងសារធាតុចិញ្ចឹមផ្សេងៗទៀត
📍ទទួលទានរបបអាហារសុខភាពអោយបានច្រើនប្រភេទ
📍លេបថ្នាំបំប៉នបន្ថែម

ប្រភព៖ អង្គការសុខភាពពិភពលោក (WHO)
Credit to : ចម្រើនផលអាហារូបត្ថម្ភ Chamroeun Phal Nutritions

តើអ្នកទទួលទានផ្លែឈើ និងបន្លែបានគ្រប់គ្រាន់ដែរឬទេ?🍓🥦🌽🍌🥕 ទទួលទានផ្លែឈើ និងបន្លែ យ៉ាងតិចណាស់៤០០ក្រាម ឬប្រហែល៥បំណែកនៃបន្លែ ន...
16/01/2024

តើអ្នកទទួលទានផ្លែឈើ និងបន្លែបានគ្រប់គ្រាន់ដែរឬទេ?

🍓🥦🌽🍌🥕 ទទួលទានផ្លែឈើ និងបន្លែ យ៉ាងតិចណាស់៤០០ក្រាម ឬប្រហែល៥បំណែកនៃបន្លែ និងផ្លែឈើក្នុងមួយថ្ងៃ ដើម្បីអោយសុខភាពកាន់តែល្អប្រសើរ។

ទឹកឃ្មុំមិនគួរត្រូវបានផ្តល់អោយទារកតូចៗ ដោយសារតែវាអាចបណ្តាលអោយពុល(botulism) ដែលវាជាករណីកម្រ ប៉ុន្តែជាប្រភេទនៃការពុលអាហារធ...
16/01/2024

ទឹកឃ្មុំមិនគួរត្រូវបានផ្តល់អោយទារកតូចៗ ដោយសារតែវាអាចបណ្តាលអោយពុល(botulism) ដែលវាជាករណីកម្រ ប៉ុន្តែជាប្រភេទនៃការពុលអាហារធ្ងន់ធ្ងរមួយ។ បាក់តែរីដែលមានឈ្មោះថា "Clostridium" ដែលបណ្តាលអោយទារកពុល ជាទូទៅវាធំធាត់នៅក្នុងដី និងធូលីដី។ បាក់តេរីនេះ ក៏អាចចម្លងមេរោគទៅក្នុងចំណីអាហារមួយចំនួនផងដែរ ជាពិសេសទឹកឃ្មុំ។

ការពុលដោយទឹកឃ្មុំចំពោះទារក (infant botulism) អាចបណ្តាលអោយសាច់ដុំចុះខ្សោយ រួមជាមួយសញ្ញាផ្សេងៗទៀតដូចជា មិនអាចបៅដោះបានល្អ(poor sucking), ការយំបែបខ្សោយៗ, ទល់លាមក, ការថយចុះគុណភាពសាច់ដុំ (អស់កម្លាំង)។

ឪពុកម្តាយ អាចទប់ស្កាត់បញ្ហានេះបាន ដោយមិនត្រូវផ្តល់ទឹកឃ្មុំអោយទារក ឬអាហារកែច្នៃទាំងឡាយណា ដែលមានផ្ទុកទឹកឃ្មុំ រហូតដល់ពួកគេមានអាយុលើស១ឆ្នាំ។

នៅពេលកុមារកាន់តែធំ ពួកគេអាចញ៉ាំទឹកឃ្មុំបាន ដោយសារតែប្រព័ន្ធរំលាយអាហាររបស់ពួកគេអភិវឌ្ឍន៍បានពេញលេញ ហើយអាចផ្លាស់ទីបាក់តេរី Clostridium ឆ្លងកាត់ក្នុងរាងកាយ មុនពេលដែលពួកវាបង្កគ្រោះថ្នាក់។

ទោះបីជាទឹកឃ្មុំ មានសុវត្ថិភាពសម្រាប់ទារកដែលមានអាយុលើសពី១២ខែក៏ដោយ ការជៀសវាងគ្រប់ទាំងសារធាតុផ្អែមទាំងអស់ គឺជារឿងមួយល្អបំផុត (ហើយទោះបីជាណែនាំក៏ដោយ ក៏ត្រូវកម្រិតបរិមាណផងដែរ)។

👉 តើផ្លែប៊រល្អសម្រាប់សុខភាពដែរឬទេ? 🥑🥑ផ្លែប៊រ គឺជាអាហារដំបូងដ៏មានប្រជាប្រិយភាពសម្រាប់ទារក ដោយសារតែអត្ថប្រយោជន៍ជាច្រើនរបស់...
16/01/2024

👉 តើផ្លែប៊រល្អសម្រាប់សុខភាពដែរឬទេ? 🥑🥑
ផ្លែប៊រ គឺជាអាហារដំបូងដ៏មានប្រជាប្រិយភាពសម្រាប់ទារក ដោយសារតែអត្ថប្រយោជន៍ជាច្រើនរបស់វា។ ផ្លែប៊រងាយស្រួលរៀបចំ ហើយសម្បូរទៅដោយកាកសរសៃ និងខ្លាញ់ល្អ ដែលទារកត្រូវការ ដើម្បីជួយគាំទ្រដល់ការរំលាយអាហារ និងការអភិវឌ្ឍន៍ខួរក្បាល។ ផ្លែប៊រក៏ជាប្រភពដ៏សម្បូរបែបនៃពពួកវីតាមីនB ដែលជួយគាំទ្រដល់ការលូតលាស់ មានដូចជាហ្វូលេត និងវីតាមីនB6 ហើយក៏មានផ្ទុកវីតាមីនE ក៏ដូចជាស័ង្កសីផងដែរ ដើម្បីជួយដល់សុខភាពប្រព័ន្ធភាពស៊ាំ។

👉 តើទារកអាយុប៉ុន្មាន ទើបអាចញ៉ាំផ្លែប៊របាន?
អ្នកអាចធ្វើការណែនាំផ្លែប៊រអោយទារកញ៉ាំបាន នៅពេលដែលពួកគេរួចរាល់ក្នុងការចាប់ផ្តើមអាហារបន្ថែម ដែលជាទូទៅ គឺអំឡុងអាយុ៦ខែ។ ផ្លែប៊រទុំ មានសភាពទន់ និងសម្បូរទៅដោយសារធាតុចិញ្ចឹម ដែលធ្វើអោយវាក្លាយជាអាហារដំបូងដ៏អស្ចារ្យ។

ទារកភាគច្រើន ចាប់ផ្តើមបង្ហាញសញ្ញាទាំងនេះ អំឡុងពេលអាយុ៦ខែ ប៉ុន្តែទារកទាំងអស់គឺមិនដូចគ្នាទេ។វាត្រូវបានគេណែនាំថា មិនគួរណែនា...
16/01/2024

ទារកភាគច្រើន ចាប់ផ្តើមបង្ហាញសញ្ញាទាំងនេះ អំឡុងពេលអាយុ៦ខែ ប៉ុន្តែទារកទាំងអស់គឺមិនដូចគ្នាទេ។

វាត្រូវបានគេណែនាំថា មិនគួរណែនាំអាហារបន្ថែម មុនពេលទារក៤ខែនោះទេ។ នេះគឺដោយសារតែទារកដែលមានអាយុតិចជាង៤ខែ ក្រពះពោះវៀនរបស់ពួកគេមិនទាន់អភិវឌ្ឍន៍បានពេញលេញ។ ហើយពួកគេមិនទាន់ចេះទំពារ ឬលេបបានល្អ។

ប្រសិនបើទារកមានអាយុជិត៧ខែ ហើយមិនទាន់ចាប់ផ្តើមអាហារបន្ថែមនៅឡើយ អ្នកប្រហែលជាគួរតែពិភាក្សាជាមួយអ្នកជំនាញ ឬគ្រូពេទ្យ។

 #ប្រូតេអ៊ីន គឺជាសារធាតុចិញ្ចឹម ដែលរាងកាយរបស់អ្នកត្រូវការ ដើម្បីលូតលាស់ និងជួសជុលកោសិកាផ្សេងៗ ហើយដើម្បីអោយមុខងាររាងកាយធ្...
16/01/2024

#ប្រូតេអ៊ីន គឺជាសារធាតុចិញ្ចឹម ដែលរាងកាយរបស់អ្នកត្រូវការ ដើម្បីលូតលាស់ និងជួសជុលកោសិកាផ្សេងៗ ហើយដើម្បីអោយមុខងាររាងកាយធ្វើការបានត្រឹមត្រូវ។

ប្រូតេអ៊ីន ត្រូវបានរកឃើញនៅក្នុងអាហារជាច្រើនប្រភេទ ហើយការទទួលបានប្រូតេអ៊ីនអោយបានគ្រប់គ្រាន់នៅក្នុងរបបអាហារប្រចាំថ្ងៃ គឺជារឿងមួយដ៏សំខាន់។ បរិមាណប្រូតេអ៊ីន ដែលអ្នកត្រូវការនៅក្នុងរបបអាហាររបស់អ្នក មានភាពខុសៗគ្នា អាស្រ័យលើទម្ងន់ ភេទ អាយុ និងសុខភាពរបស់អ្នក។

កង្វះប្រូតេអ៊ីន គឺជាការទទួលបានប្រូតេអ៊ីនមិនគ្រប់គ្រាន់នៅក្នុងរបបអាហាររបស់អ្នក។ កង្វះប្រតេអ៊ីន គឺជាករណីកម្រនៅតាមបណ្តាលប្រទេសជឿនលឿន តែជាករណីទូទៅនៅតាមបណ្តាលប្រទេសកំពុងអភិវឌ្ឍន៍នានា ដូចជាប្រទេសកម្ពុជាយើងជាដើម។

រោគសញ្ញាផ្សេងៗនៃកង្វះប្រូតេអ៊ីនមានដូចជាៈ ជាលិកាសាច់ដុំរួញស្វិត មានបញ្ហា oedema (អាចបណ្តាលអោយហើមជើង និងកជើង) កើតជម្ងឺស្លេកស្លាំង (ខ្វះគ្រាប់ឈាម) ការលូតលាស់យឺតយ៉ាវ (ចំពោះកុមារ)។

ការទទួលបានប្រូតេអ៊ីនគ្រប់គ្រាន់ គឺមានភាពងាយស្រួលណាស់ តាមរយៈការទទួលទានរបបអាហារផ្សេងៗអោយបានច្រើនប្រភេទ។

ប្រភពអាហារផ្សេងៗ ដែលសម្បូរប្រូតេអ៊ីនមានដូចជា៖ សាច់សុទ្ធ៖ សាច់គោ សាច់ចៀម សាច់ជ្រូក សាច់មាន់ បសុបក្សី៖ មាន់ ទា ក្ងាន ត្រី និងគ្រឿងសមុទ្រ៖ ត្រី បង្គា ក្តាម បង្កង អយស្ទើរ គ្រុំ ស៊ុត ផលិតផលទឹកដោះគោ៖ ទឹកដោះគោ យ៉ាអួ ឈីស តៅហ៊ូ Nuts និង Seeds៖ គ្រាប់អាល់ម៉ុន, walnuts, cashew nut, ល្ង Legumes និង Beans ៖ គ្រប់ប្រភេទ beans ទាំងអស់, Lentils, Chickpeas, Split Pea ជាដើម។

សូមទទួលទានប្រូតេអ៊ីនអោយបានគ្រប់គ្រាន់ ដើម្បីសុខភាពអ្នក គ្រួសាររបស់អ្នក ជាពិសេសកុមារតុចៗ !! ❤️

Address

#779B, Street 45sony
Phnom Penh

Telephone

+855964563777

Website

Alerts

Be the first to know and let us send you an email when ផ្ទះបាយសុខភាពរបស់កុមារ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share