KCN TV Online

KCN TV Online Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KCN TV Online, TV Channel, Phnom Penh.

ជួយ Like Page នឹង Following ម្នាក់មួយផងបងប្អូនយើងដើម្បីទទួលបាន Videos និង ពត៌មានថ្មីៗបន្តទៀត🙏🙏❤️❤️🌹🌹🇰🇭🇰🇭🇰🇭
ទំនាក់ទំនងផ្ដល់ព័ត៌មានទាន់ហេតុការណ៍
0768598168/0968598168/0888598168

ឯកឧត្ដម វ៉ី សំណាង ដឹកនាំប្រតិភូខេត្តតាកែវ ចូលរួមក្នុង «កិច្ចសន្ទនាសហប្រតិបត្តិការ និងអភិវឌ្ឍន៍ឧស្សាហកម្មទន្លេមេគង្គ-ឡានឆ...
29/08/2026

ឯកឧត្ដម វ៉ី សំណាង ដឹកនាំប្រតិភូខេត្តតាកែវ ចូលរួមក្នុង «កិច្ចសន្ទនាសហប្រតិបត្តិការ និងអភិវឌ្ឍន៍ឧស្សាហកម្មទន្លេមេគង្គ-ឡានឆាង» នៅក្រុងស៊ីនីង ខេត្តឈីងហៃ ប្រទេសចិន

ក្រុងស៊ីនីង៖ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំប្រតិភូរដ្ឋបាលខេត្តតាកែវ ចូលរួមក្នុងពិធីបើក «កិច្ចសន្ទនាសហប្រតិបត្តិការ និងអភិវឌ្ឍន៍ឧស្សាហកម្មទន្លេមេគង្គ-ឡានឆាង» (Lancang-Mekong Industrial Cooperation and Development Dialogue) ដែលបានប្រព្រឹត្តទៅនៅក្រុងស៊ីនីង ខេត្តឈីងហៃ សាធារណរដ្ឋប្រជាមានិតចិន។
ការអញ្ជើញចូលរួមរបស់ប្រតិភូខេត្តតាកែវនាពេលនេះ គឺជាការបើកទំព័រថ្មីមួយទៀតក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីរឹតចំណងមិត្តភាព ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍវិស័យឧស្សាហកម្មរវាងខេត្តតាកែវ ជាមួយបណ្តាខេត្ត-ក្រុងនៃប្រទេសជាសមាជិកក្នុងតំបន់ទន្លេមេគង្គ។
ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ បានកៀងគរថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងតំណាងផ្នែកពាណិជ្ជកម្ម-ឧស្សាហកម្មមកពីបណ្តាប្រទេសតាមដងទន្លេមេគង្គ ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ និងស្វែងរកកលានុវត្តភាពនៃការវិនិយោគរួមគ្នា សំដៅជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ទាំងមូល៕

29/08/2026

វីដេអូ៖ខ្លឹមសារនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ គណៈប្រតិភូ នៃសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ដឹកនាំដោយ ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusaf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) នៅវិមានសន្តិភាព។

រាជធានីភ្នំពេញ រសៀលថ្ងៃសុក្រ ទី២៨ សីហា ២០២៦

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

លោកឧត្តមសេនីយ៍ទោ ខូវ លី អញ្ជើញចូលរួមអមដំណើរឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដឹកនាំកម្លាំងចម្រុះច...
27/08/2026

លោកឧត្តមសេនីយ៍ទោ ខូវ លី អញ្ជើញចូលរួមអមដំណើរឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដឹកនាំកម្លាំងចម្រុះចុះ សម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team-Cambodia: AOT-KH) ស្ថិតនៅភូមិសាស្ត្រ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ

ឧត្ដរមានជ័យ : ថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដ បានអញ្ជើញចូលរួមអមដំណើរឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដឹកនាំកម្លាំងចម្រុះចុះ សម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team-Cambodia: AOT-KH)ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ រាយការណ៍អំពី ស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងពិនិត្យផលប៉ះពាល់ជាក់ស្តែង នៅភូមិសាស្ត្រ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ៕

រូបភាព និងអត្ថបទ: ការិយាល័យផ្សព្វផ្សាយអប់រំ
Telegram_: https://t.me/policeoddarmeanchey

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ...
27/08/2026

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យព្រះបរមរាជានុញ្ញាតជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញដឹកនាំគណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ចូលក្រាបថ្វាយបង្គំគាល់ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្នុងព្រះបរមរាជវាំង មុននឹងប្រារព្ធរៀបចំកម្មវិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

27/08/2026

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់មុនពិធីប្រកាសបើកជាផ្លូវការ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦

#សន្តិភាពនៅកម្ពុជា


#សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត
#ហ៊ុនម៉ាណែត

#កម្ពុជា
#វិមានសន្តិភាព
#សម្ដេចតេជោហ៊ុនសែន

26/08/2026

គណៈប្រតិភូប្រទេសអូស្រា្តលី និង ប្រទេសស្រីលង្កា បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុវត្ថិភាព

#សន្តិភាពនៅកម្ពុជា


#សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត
#ហ៊ុនម៉ាណែត

#កម្ពុជា
#វិមានសន្តិភាព
#សម្ដេចតេជោហ៊ុនសែន

26/08/2026

គណៈប្រតិភូប្រទេសនេប៉ាល់ និងប្រទេសរុស្ស៊ី
បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុវត្ថិភាព

#សន្តិភាពនៅកម្ពុជា


#សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត
#ហ៊ុនម៉ាណែត

#កម្ពុជា
#វិមានសន្តិភាព
#សម្ដេចតេជោហ៊ុនសែន

Address

Phnom Penh

Alerts

Be the first to know and let us send you an email when KCN TV Online posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KCN TV Online:

Shortcuts

Share

Category