The Cambodia Mail

The Cambodia Mail Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Cambodia Mail, Gaming Video Creator, Phnom Penh.

19/03/2026

មួយរយៈនេះ ខេត្តតាកែវ ហាក់កើតមានរឿង ជាបន្តបន្ទាប់ ! ពេលនេះ មានដំណឹងថ្មីមួយទៀតហើយ គឺករណី មន្រ្តីមួយចំនួន បានលួចជួលដី ឲ្យជនបរទេស ជាពិសេស ជនជាតិវៀតណាម ដើម្បីចូលមកធ្វើស្រែ។ បើតាមប្រភព ពីប្រជាពលរដ្ឋបានឲ្យដឹងថា អាជ្ញាធរ ស្ថិតក្នុង ស្រុកជាប់ព្រំដែន២ ក្នុងនោះរួមមាន ស្រុកអង្គបុរី ស្រុកបុរីជលសា បានជួលដីឲ្យជនជាតិវៀតណាម មកធ្វើស្រែ ជាថ្នូរ និងការទទួលបានលាបសក្ការៈ ដោយមិនខ្វល់ ពីអ្វីទាំងអស់៕

អធិការខណ្ឌឫស្សីកែវ និងមន្រ្តីក្រោមឪវាទ រៀបចំសូត្រមន្តឡើងអគារអធិការខណ្ឌថ្មី និងពិធីថ្លែងអំណរគុណដល់ សប្បុរសជន ភ្នំពេញ ៖ កា...
22/12/2025

អធិការខណ្ឌឫស្សីកែវ និងមន្រ្តីក្រោមឪវាទ រៀបចំសូត្រមន្តឡើងអគារអធិការខណ្ឌថ្មី និងពិធីថ្លែងអំណរគុណដល់ សប្បុរសជន

ភ្នំពេញ ៖ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ លោកអធិការខណ្ឌឫស្សីកែវ រួមជាមួយមន្រ្តីក្រោមឪវាទជាច្រើនរូប បាននិមន្តព្រះសង្ឃរៀបចំសូត្រមន្ត ឡើងអគារអធិការខណ្ឌថ្មី ក្នុងនោះ ក៏មានរៀបចំពិសារអាហារសាមគ្គី ដើម្បីថ្លែងអំណរគុណដល់ សប្បុរសជន ដែលបានចូលរួមកសាង និងប្រមូលជាសម្ភារៈ គ្រឿងឧបភោបបរិភោប មួយចំនួន យកទៅជួយដល់ ជនភៀសសឹក និងវីរៈកងទ័ពជួរមុខ។

ក្នុងពិធីនេះ ក៏មានកអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ហ៊ុន ប៊ុនធឿន និងស្វាមី លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ និងភរិយា រួមជាមួយវត្តមានលោកស្នងការរងនគរបាលរាជធានីភ្នំពេញផងដែរ

ចំពោះថវិកា ដែលទទួលបានពីសប្បុរសជន បានមកពីការគៀរគរ តាមរយៈលោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ ដោយផ្ទាល់ និងរួមទាំងមន្រ្តី នៅក្នុងអធិការខណ្ឌ ដើម្បីយកមកជួសជុល និងសាងសង់ អាគារអធិការដ្ឋាន ថ្មី។

ក្នុងពិធីនេះដែរ លោកអធិការនគរបាលខណ្ឌឫស្សីកែវ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ លោកជំទាវ លោក លោកស្រី និងកងកម្លាំងនគរបាល ចំពោះ សប្បុរសជន ដែលបានជួយកៀរគរ សប្បុរសជន ចូលរួមគាំទ្រ និងអភិវឌ្ឍ លើគម្រោងជួសជុលកែលម្អ សាងសង់បន្ថែម សំណង់អាគារ និងសង់របង អធិការខណ្ឌឫស្សីកែវ ឱ្យសម្រេចបាន និងកំពុងបបន្តអនុវត្តគម្រោង។

លោកអធិការនគរបាលខណ្ឌឫស្សីកែវ បញ្ជាក់ថា ក្នុងនោះសម្រេចបាន ករប្រោនជួសជុលកែលម្អ និងសាងសង់បន្ថែមសំណង់កោរ ជាន់ផ្ទាល់ដី និងកំពុងបន្តកៀរគរសប្បុរសជន ចូលរូមសាងសង់ដំបូល ជួសជុលកែលម្អបន្ទប់ការងារ ជាន់ទី១ និងអភិវឌ្ឍលើផ្ទៃដីក្រោយអគារអធិការដ្ឋាន (ធ្វើរបង ចាក់បេតុងកម្រាលនិងធ្វើដំបូល គ្រោងដែកប្រក់ស័ង្កសី៕

ករណីគាស់បន្ទប់ជួល នៅខណ្ឌឫស្សីកែវ យកលុយប្រមាណ៣ម៉ឺនដុល្លារ សមត្ថកិច្ចខណ្ឌឬស្សីកែវសហការជាមួយស្នងការខេត្តសៀមរាប ឃាត់ខ្លួន៣នា...
01/12/2025

ករណីគាស់បន្ទប់ជួល នៅខណ្ឌឫស្សីកែវ យកលុយប្រមាណ៣ម៉ឺនដុល្លារ សមត្ថកិច្ចខណ្ឌឬស្សីកែវសហការជាមួយស្នងការខេត្តសៀមរាប ឃាត់ខ្លួន៣នាក់

ភ្នំពេញ ៖ សមត្ថកិច្ចអធិការដ្ឋានខណ្ឌឬស្សីកែវ សហការជាមួយស្នងការខេត្តសៀមរាប ធ្វើការឃាត់បានជនសង្ស័យ ៣នាក់ ករណីគាស់បន្ទប់លួចយកលុយដុល្លារនិងលុយជប៉ុនជាច្រើនសន្ធឹកសន្ធាប់ យកមកសាកសួរនាំនៅអធិការដ្ឋានខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា ក្រោយកើតហេតុ ដោយឃើញពីស្ថានភាព របស់នារីរងគ្រោះ លោក ហ៊ាង ថារ៉េត អធិការខណ្ឌផ្ដល់ថវិកា១០ម៉ឺនរៀល ជូននារីរងគ្រោះ ដើម្បីទិញថ្នាំ ព្រោះនារីរគ្រោះ មានជំងឺសើរស្បែក។

ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ លោក ផល មេសា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌសហការជាមួយកម្លាំងព្រហ្មទណ្ឌកំរិតស្រាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប រហូតនៅចំណុចផ្លូវជាតិលេខ៦ ក្នុងក្រុងសៀមរាបខេត្តសៀមរាប កាលវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៣នាក់ ជាបន្តបន្ទាប់ បានចំនួន៣នាក់ ឈ្មោះ ឆោម ទិត្យរង្សី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅ មុខមិនពិតប្រាកដ ផ្ទះលេខF១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន)។
ទី២. ឈ្មោះ យឹម ស្រីប៉ុច ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅបន្ទប់ជួល ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ប្រពន្ធ) (មានសារធាតុញៀន) ធ្លាប់ជាប់ពន្ធនាគារ ០១ លើក។
និង ឈ្មោះ អាន វិនា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងដែក មានទីលំនៅស្នាក់នៅបន្ទប់ជួល ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ (ប្អូនថ្លៃ) ដែលបានប្រព្រឹត្ក នៅម៉ោង៥និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២៥ (ឆ្កិះសោបន្ទប់ជួលលួចប្រាក់ចំនួន៣០.០០០ដុល្លារ)នៅចំណុចបន្ទប់ជួល ផ្លូវ១០៣ ក្រុម៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបន្ថែមថា សម្ភារៈដកហូតបានរួមមាន ៖ ម៉ូតូចំនួន០១គ្រឿងម៉ាក ADV ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1MB-5101
ទូរសព្ទចំនួន០៣គ្រឿង លោហៈធាតុខ្សែក ប្រវែង៥៥ សង់ទីម៉ែត្រ ចំនួន១ខ្សែមានបន្តោងរូបយុទ្ធនាការ
លោហៈធាតុប្រភេទខ្សែដៃ ប្រវែង ១៨សង់ទីម៉ែត្រលោហ:ធាតុប្រភេទចិញ្ចៀន ១វង់
ប្រាក់ចំនួន ២.១០០ ដុល្លារ។ ប្រាក់ចំនួន ១.០២៤.០០០យេន (ជប៉ុន) បច្ចុប្បន្នជនសង្ស័យខាងលើកំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

ពិតជាមានជំនាញខាងបោកមែន! ស្រ្តីម្នាក់តាំងខ្លួនជាអ្នកទិញគ្រឿងអលង្កា ពេលទទួលបានរបស់ តំលៃជាង១ម៉ឺនដុល្លារ រត់បាត់ស្រមោលភ្នំពេ...
07/11/2025

ពិតជាមានជំនាញខាងបោកមែន! ស្រ្តីម្នាក់តាំងខ្លួនជាអ្នកទិញគ្រឿងអលង្កា ពេលទទួលបានរបស់ តំលៃជាង១ម៉ឺនដុល្លារ រត់បាត់ស្រមោល

ភ្នំពេញ ៖ ស្ត្រីម្នាក់ មានវ័យទើបតែ៣០ឆ្នាំ និងមានរូបសម្រស់ស្រស់ស្អាត ប៉ុន្តែចិត្តគំនិត មិនល្អដូចជារូបរាងនោះទេ ពោលគឺជាជនឆបោក។ ករណីនេះគឺបានកើតឡើងលើនារីជាជនរងគ្រោះម្នាក់ ដោយជឿតាមការលួមលោម ពីនារីជាជនឆបោក ថានឹង ទទួលទិញ នូវគ្រឿងអលង្កា ជាកងដៃ ចំនួន៣កង ដែលគិតជាតំលៃ ប្រហែលជាង១ម៉ឺនដុល្លារ ក៏បានប្រគល់ កងដៃទាំង៣នោះ អោយទៅជនសង្ស័យ បន្ទាប់ពីទទួលបានរបស់ហើយ ជនសង្ស័យ ស្រាប់ផ្តាច់ទំនាក់ទំនង ជាមួយជនរងគ្រោះ រត់គេចខហ្លួនបាត់ស្រមោលតែម្តង។

ក្រោយដឹងពីការពិត ថាស្រ្តីជាជនសង្ស័យ ដែលមានឈ្មោះ កង ហេងអង្គាពេជ្រ អាយុ៣០ឆ្នាំ មានអាសយដ្ឋាន បច្ចុប្បន្ន បុរីប៉េងហួតបឹងស្នោរគម្រោងទី២ ផ្ទះលេខអា១៨ ផ្លូវលេខ៥ ភូមិបឹងព្រលិត សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ថានារីម្នាក់នេះ ជាជនឆបោក ទើបជនរងគ្រោះសម្រេចដាក់ពាក្យប្តឹងសុំអន្តរាគមន៍ ពីកំលាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

បន្ទាប់ពីដាក់បណ្តឹងរួចរាល់ កំលាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានដាក់លិខិតកោះអញ្ជើញ អោយជនសង្ស័យ ឈ្មោះ កង ហេងអង្គាពេជ្រ អាយុ៣០ឆ្នាំ ចូលខ្លួនបំភ្លឺនិងដោះស្រាយ ចំពោះករណី ឆបោក និងរំលោភលើសេចក្តីទុកចិត្ត ចំនួន៣លើក ក៏ជនសង្ស័យមិនព្រមចូលខ្លួន។ ក្រោយមកទៀត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឲ្យចូលបង្ហាញខ្លួននៅ ការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាលើកទី៤
ក៏ជនសង្ស័យបន្តគេចវេស មិនព្រមចូលខ្លួនដដែល។

ការដែល ឈ្មោះ កង ហេងអង្គាពេជ្រ អាយុ៣០ឆ្នាំ មិនព្រមចូលខ្លួនមកដោះស្រាយនេះ ប្រហែលជាមានខ្នងបង្អែកធំ ឬក៏មានអ្នកចាំផ្តល់ដំណឹង អោយគេចខ្លួនរហូតបែបនេះ។ ហើយក៏មិនដឹងដែរថា នៅមានជនរងគ្រោះប៉ុន្មាននាក់ទៀត ដែលត្រូវស្រ្តីរូបនេះ ឆបោក៕

ទីតាំងល្បែងស៊ីសងតាមអ៊ីនធើណេតនៅតាមផ្លូវលេខ១៤៦ក្នុងសង្កាត់ប្តូរវិធីសាស្ត្រពីដាក់កុំព្យូទ័រមកកាន់ipad និងទូរស័ព្ទសំរាប់បើកល...
20/10/2025

ទីតាំងល្បែងស៊ីសងតាមអ៊ីនធើណេតនៅតាមផ្លូវលេខ១៤៦ក្នុងសង្កាត់ប្តូរវិធីសាស្ត្រពីដាក់កុំព្យូទ័រមកកាន់ipad និងទូរស័ព្ទសំរាប់បើកល្បែងស៊ីសងវិញម្តង

ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងតាមអនឡាញមួយកន្លែងនៅតាមផ្លូវលេខ១៤៦ ពិតជាពូកែបំភ័ន្តភ្នែកសមត្ថកិច្ចមែន ប្តូរពីលួចលាក់បិទបាំងបើកល្បែងស៊ីសងពីដាក់កុំព្យូទ័រ មកបើកជាចំហរដោយបើកជាហាងកាហ្វេវិញម្តង ហើយប្រើវិធីសា
ស្រ្តយក Ipad រឺក៏ទូរស័ព្ទស្មាយហ្វូតបើកអាខោនល្បែងស៊ីសងវិញជ្រកក្រោមហាងកាហ្វេវិញម្តង ដោយធ្វើវិធីគឺមិនសូវមានអ្នកញៀនល្បែងស៊ីសងចូលទៅអង្គុយលេងច្រើនដូចពេលដាក់ម៉ាស៊ីនកុំព្យូរទ័រនោះទេ ហើយក៏មិនមានមនុស្សចេញចូលច្រើនដូចមុនដែរ។ ទីតាំងល្បែងស៊ីសងនេះស្ថិត ផ្ទះលេខ៥៩អឺ០ ផ្លូវលេខ១៤៦ (នៅផ្លូវខាងក្រោយមជ្ឈមណ្ឌលកែសម្ផស្សផ្កាយប្រាក់) ក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។

ពាក់ព័ន្ធនិងបញ្ហានេះដែរ ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ការសង្ស័យថា ការមិនបង្ក្រាបទីតាំងល្បែងស៊ីសងនេះតើ”លោក តន់ រ៉ាវី នាយប៉ុស្តិ៍នគរបាលផ្សារដេប៉ូទី២” មកពីមិនដឹង ទើបមិនបង្ក្រាប រឺមកពីម្ចាស់ទីតាំងល្បែងមានខ្សែធំ ទើប មិនហ៊ានប៉ះ រឺក៏ម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង និងអាចមាន ចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។
ជាមួយគ្នានេះដែរប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងល្បែងស៉ីសង សំនូមពរដល់លោកជា ពិសី អភិបាលខណ្ឌទួលគោក និងលោកសុីម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក គួរមានវិធានការចំពោះទីតាំងនេះផង។

គួររំលឹកថាកន្លងមក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់ ។
នាពេលកន្លងមកឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ក៏ធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហាគ្រឿងញៀន ។ល។ ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»៕

ក្រុមហ៊ុនចំរើនសម្បត្តិ និង ក្រុមហ៊ុន LDAIRY SDN. BHD. សហការគ្នាវិនិយោគលើគម្រោងចិញ្ចឹមសត្វក្របី យកទឹកដោះភ្នំពេញ ៖ បន្ទាប់...
10/10/2025

ក្រុមហ៊ុនចំរើនសម្បត្តិ និង ក្រុមហ៊ុន LDAIRY SDN. BHD. សហការគ្នាវិនិយោគលើគម្រោងចិញ្ចឹមសត្វក្របី យកទឹកដោះ

ភ្នំពេញ ៖ បន្ទាប់ពីប្រមុខថ្នាក់ដឹកនាំ ប្រកាសឲ្យឈប់ប្រើប្រាស់ផលិតផលដែលនាំចូល ពីប្រទេសថៃ ក៏មានក្រុមហ៊ុន និងរោងចក្រក្នុងស្រុកជាច្រើន បានបញ្ចេញលក់ផលិតផលរបស់ខ្លួន ក្នុងនោះផងដែរ ក៏មានមានក្រុមក្នុងស្រុកមួយ បានសហការជាមួយ ក្រុមហ៊ុនបរទេស ចាប់អារម្មណ៍ វិនិយោគលើគម្រោងចិញ្ចឹមសត្វក្របីយកទឹកដោះ ដើម្បីបំពេញតម្រូវការ ប្រើប្រាសក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

ក្នុងមានក្រុមហ៊ុន ចំរើនសម្បត្តិ CO., LTD. និង ក្រុមហ៊ុន LDAIRY SDN. BHD. បានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នា ក្នុងការវិនិយោគលើគម្រោងចិញ្ចឹមសត្វក្របីយកទឹកដោះ នៅលើផ្ទៃដីសរុប ១៨០ ហិកតា ដែលមានទីតាំងស្ថិតនៅភូមិដុំផ្ដៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។

ពិធីនេះធ្វើឡើងនៅសាលាប្រជុំ ក្នុងផ្សារ KC នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួម ពីលោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុនចំរើនសម្បត្តិ និង លោក VICTOR LA តំណាងឲ្យក្រុមហ៊ុន LDAIRY SDN.BHD. មកពីប្រទេសម៉ាឡេស៊ី។

ចំពោះមូលហេតុដែលនាំអោយ ក្រុមទាំង២ សម្រេចចុះ MOU លើគម្រោងចិញ្ចឹមសត្វក្របីយកទឹកដោះ គឺដោយសារតម្រូវការ ទីផ្សារ បច្ចុប្បន្ន មានការកើនឡើង។

សូមបញ្ជាក់ផងដែរថា ចំពោះទឹកដោះក្របី បន្ទាប់ពីរឹតមក គេអាចយកមកញ៉ាំបាន លទ្ធភាពក្នុងការកែច្នៃទឹកដោះក្របី ធ្វើជាឈីស ទឹកដោះគោជូ ការ៉េម ​ជាដើម។ ជាងនេះទឹកដោះក្របីក៏អាចផលិតជាទឹកដោះក្របីជូរបានទៀតផង ដែលជាប្រភពផ្តល់ថាមពលនិងសារធាតុចិញ្ចឹមច្រើន ជំនួយដល់ឆ្អឹងរឹងមាំ បង្កើនកម្លាំងឱ្យមាំមួន ជាពិសេសស្ត្រីៗអាចជួយឱ្យស្បែកស្អាត។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ក៏មានពិធីចុះអនុស្សារណៈយោគយល់រវាងក្រុមហ៊ុនចំរើន សម្បត្តិ ខុនស្ត្រាក់សិន ខូអិលធីឌី និង TBC GLOBAL PARTNERS សម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចកែច្នៃ កសិផលឥណ្ឌូ-កម្ពុជា (ICAPEZ) ដោយមានការអញ្ជើញចូលរួម ឯកឧត្តម សំហេង បុរស រដ្ឋមន្ត្រី ប្រតិភូ អមនាយករដ្ឋមន្ត្រី និង លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុនចំរើនសម្បត្តិ៕

ឧត្តមសេនីយ៍ សោម កុសល និងឯកឧត្តម ហេង ប៊ុនឈីននាំយកសម្ភារជួយកសាងសមិទ្ធផលវត្តខ្សាច់ស ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ០៦ ខែ តុលា ឆ...
07/10/2025

ឧត្តមសេនីយ៍ សោម កុសល និងឯកឧត្តម ហេង ប៊ុនឈីននាំយកសម្ភារជួយកសាងសមិទ្ធផលវត្តខ្សាច់ស

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ០៦ ខែ តុលា ឆ្នាំ២០២៥ លោកឧត្តម សេនីយ៍ សោម កុសល និងលោកជំទាវ ព្រមទាំង ឯកឧត្តម ហេង ប៊ុនឈីន និងលោកជំទាវ បាននាំយកសម្ភារសម្រាប់កសាង និងគ្រឿងឧបភោគបរិភោគ មួយចំនួន ប្រគេន ព្រះសង្ឃ នៅវត្តខ្សាច់ ស ស្ថិតនៅភូមិខ្សាច់ ស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ជាមួយនោះលោកឧត្តមសេនីយ៍និងឯកឧត្តមក៏បានជួយឧបត្ថម្ភនូវសំលៀកបំពាក់ប្រជាការពារ ៤ឈុត អាវយឺត ចំនួន៤ ព្រមទាំងវិទ្យុទាក់ទង(អាយកូម) ចំនួន៤គ្រឿង ជូនដល់ប្រជាការពារស្ថិតនៅភូមិខ្សាច់ ស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ការឧបត្ថម្ភនេះ គឺជាទឹកចិត្តចែករំលែក ហើយក៏ជាការផ្តល់នូវកំលាំងចិត្តបន្ថែមទៀត ដល់ប្រជាការពារ ដើម្បីថែរក្សា ការពារសុវត្ថិភាព ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្រៅពីឧបត្ថម្ភដល់ប្រជាការពារ ឯកឧត្តម ឧត្តមសេនីយ៍ សោម កុសល និងលោកជំទាវ ព្រមទាំង ឯកឧត្តម ហេង ប៊ុនឈីន និងលោកជំទាវ ក៏បាននាំយកជាសម្ភារ មានដូចជា ឥដ្ឋ ស៊ីម៉ងត៍ ទៅប្រគេនដល់ ព្រះចៅអធិការវត្តខ្សាច់ ស ដើម្បី ជាការចូលរួមចំណែកកសាងនូវសមិទ្ធផលវត្តមានដូចជាឧបដ្ឋានសាលាផងដែរ។

សូមបញ្ជាក់ថា ទីតាំងវត្តនេះ ដំបូងឡើយគឺមានតែអាស្រមតូចមួយប៉ុណ្ណោះ បន្ទាប់មកភិក្ខុ អឿន រិន ព្រះចៅអធិការវត្ត បានរៀបចំកសាងបន្តិចម្តងៗ ហើយពេលនេះក៏កំពុងកសាងសាលាឆាន់មួយទៀត។ ប៉ុន្តែចំពោះសម្ភារ និងថវិកាក៏នៅមានការខ្វះខាតច្រើន។

ព្រះតេជគុណ អឿន រិន ព្រះចៅអធិការវត្តខ្សាច់ស បានមានសង្ឃដីកាថា ទីតាំនេះ ពីមុនគឺជាវាលរហោលឋាន គ្មានអ្វីទាំងអស់។ ប៉ុន្តែក្រោយពីព្រះអង្គ បានគង់នៅ ក៏បានរៀបចំឲ្យមានជាហេដ្ឋារចនាសម្ព័ន្ធ ម្តងបន្តិចៗ ហើយក៏មានការជួយជ្រោមជ្រែងពី ឯកឧត្តម ហេង ប៊ុនឈីន និងលោកជំទាវ បានជួយអំពាវនាវ ដល់ពុទ្ធបរិស័ទ និងថវិកាផ្ទាល់ខ្លួន រៀបចំជាអាស្រមនេះឡើង។

ព្រះគ្រូចៅអធិការ ក៏បានស្នើដល់ពុទ្ធបរិស័ទចំណុះជើងវត្ត សូមមេត្តាបន្តចូលរួមជួយឧបត្ថម្ភ ជាបច្ច័យ ក៏បាន ជាសម្ភារ មានដូចជា ឥដ្ឋ ស៊ីម៉ងត៍ ឈើ ឬក៏សម្ភារផ្សេងទៀតក៏បានដែរ ដើម្បីកសាងសមិទ្ធផលក្នុងវត្តសម្រាប់ទ្រទ្រង់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។
ព្រះតេជគុណ អឿន រិន ព្រះចៅអធិការវត្តខ្សាច់ស មានសង្ឃដីកាថា បច្ចុប្បន្ន គណៈកម្មការវត្ត និងពុទ្ធបរិស័ទកំពុងកសាងនូវឧបដ្ឋានសាលា ហៅ សាលាឆាន់ ហើយព្រះអង្គនិមន្តមកគង់នៅវត្តនេះបាន២វស្សាហើយ ចំណែកព្រះសង្ឃដែលគង់នៅក្នុងវត្តនេះមានចំនួន១១អង្គ៕

ក្រុមហ៊ុនចំរើនសម្បត្តិ ចុះ MOU ជាមួយ TBC GLOBAL PARTNERS ដើម្បីអភិវឌ្ឍតំបន់សេដ្ឋកិច្ចកែច្នៃ កសិផលឥណ្ឌូ-កម្ពុជា (ICAPEZ)ភ...
03/10/2025

ក្រុមហ៊ុនចំរើនសម្បត្តិ ចុះ MOU ជាមួយ TBC GLOBAL PARTNERS ដើម្បីអភិវឌ្ឍតំបន់សេដ្ឋកិច្ចកែច្នៃ កសិផលឥណ្ឌូ-កម្ពុជា (ICAPEZ)

ភ្នំពេញ ៖ ពិធីចុះអនុស្សារណៈយោគយល់រវាងក្រុម ហ៊ុនចំរើន សម្បត្តិ ខុនស្ត្រាក់សិន ខូអិលធីឌី និង TBC GLOBAL PARTNERS សម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចកែច្នៃ កសិផលឥណ្ឌូ-កម្ពុជា (ICAPEZ) កាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម សំហេង បុរស រដ្ឋមន្ត្រី ប្រតិភូ អមនាយករដ្ឋមន្ត្រី និង លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុនចំរើនសម្បត្តិ។

លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុនចំរើនសម្បត្តិ ថ្លែងក្នុងពិធីថា ៖ ក្រុមហ៊ុន ចំរើន សម្បត្តិ ខនស្ត្រាក់សិន ខូ អិលធីឌី ដែលជាក្រុមហ៊ុនបានចុះបញ្ជីជាផ្លូវការនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ ដោយផ្តោតលើកាអភិវឌ្ឍអចលនទ្រព្យជាសំខាន់។ ឆ្លងកាត់រយៈកាលជាង១១ឆ្នាំនេះ ក្រុមហ៊ុនបានធ្វើការអភិវឌ្ឍគំរោងជាច្រើនលើវិស័យអចលនទ្រព្យ រួមមាន (ខុនដូខេស៊ី សំណង់ផ្ទះល្វែង គម្រោងដីឡូតិ៍) ផ្សារ(ផ្សារខេស៊ី និងផ្សារទំនើប ខេស៊ីអិចស្ព្រេស) ម្ហូបអាហារ ភេសជ្ជៈ សេវាកម្សាន្ត និងក្លឹបហាត់ប្រាណ (KC Sports Club)។

លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុនចំរើនសម្បត្តិ បញ្ជាក់ថា ក្នុងអំឡុងឆ្នាំ២០១៨ ដោយឃើញពីតម្រូវការចាំបាច់ សំរាប់យុទ្ធសាស្ត្រយូរអង្វែង ក្រុមហ៊ុន ចំរើន សម្បត្តិ ខនស្ត្រាក់សិន ខូ អិលធីឌី ក៏បានចូលរួមក្នុងវិស័យកសិកម្មផងដែរ ក្រោយបានឆ្លងកាត់បទពិសោធន៍ និងបានស្វែង យល់គ្រប់ជ្រុងជ្រោយលើវិស័យកសិកម្មនៅកម្ពុជា និងយោងតាមសភាពការណ៍បច្ចុប្បន្ន ការកែច្នៃចំណីអាហារអាចជួយបន្ថែមគុណតម្លៃលើវត្ថុធាតុដើមពីកសិកម្ម ហើយក៏អាចឆ្លើយតបទៅនឹងតម្រូវការសន្តិសុខស្បៀងអាហារក្នុង ប្រទេស និងបណ្តារប្រទេសមួយចំនួនលើពិភពលោកផងដែរ។ កិច្ចការចាំបាច់គឺតម្រូវអោយមានការកែច្នៃ និងបង្កើត យុទ្ធសាស្រ្តទីផ្សារ។ ទាំងនេះគឺជាដើមហេតុដែលនាំអោយមានការចុះអនុស្សារណៈយោគយល់លើភាពជាដៃគូយុទ្ធ សាស្ត្រ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចកែច្នៃកសិផលឥណ្ឌូ-កម្ពុជា នៅថ្ងៃនេះ។

លោកបន្ថែមថា ដោយយល់ឃើញភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ ដែលរដ្ឋាភិបាលបានចាត់ទុកជាខេត្តឧស្សាហកម្ម ហើយភូមិសាស្ត្រនេះអំណោយផលល្អសំរាប់ការធ្វើ ជាតំបន់កែច្នៃ និងជាឃ្លាំងស្តុក សំរាប់ទីផ្សារក្នុងស្រុក និងនាំចេញ។ ទីតាំងនេះស្ថិតនៅចន្លោះ៣(បី)ឃុំ គឺឃុំព្រៃក្មេង ស្រុកភ្នំស្រួច និងឃុំស្វាយចចិប ឃុំព្រះខែ នៃស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ភូមិសាស្ត្រនេះជាទីតាំងដែលមិនលិចទឹក មានភ្នំ មានអាងស្តុកទឹក និងមានព្រៃធម្មជាតិ។ ជាពិសេសតំបន់ជុំវិញនៅសល់ដីទំនេរច្រើនអាចជួយឲ្យកសិករ កម្ពុជាបង្កបង្កើនផលទៅតាមតម្រូវការឧស្សាហកម្មកែច្នៃចំណីអាហារ។

តំបន់អភិវឌ្ឍសេដ្ឋកិច្ចកែច្នៃកសិផលឥណ្ឌូ-កម្ពុជានឹងក្លាយទៅជាតំបន់អភិវឌ្ឍចម្រុះ ដែលអាចបង្កើតឱកាស ការងារជូនប្រជាពលរដ្ឋកម្ពុជាចាប់តាំងពីការបង្កបង្កើនផល ការកែច្នៃ និងការវេចខ្ចប់ សម្រាប់ទីផ្សារក្នុងស្រុក និងការ នាំចេញទៅកាន់ទីផ្សារបរទេស។ ដើម្បីឲ្យកិច្ចការនេះអាចជោគជ័យទៅបាន ខ្ញុំបាទ និងក្រុមការងារទាំងអស់ពិតជា ត្រូវការការចូលរួមពីគ្រប់មជ្ឈដ្ឋានក្រោមការដឹកនាំ និងគាំទ្ររបស់រាជរដ្ឋាភិបាល៕

ពលរដ្ឋថា មូលដ្ឋានខណ្ឌដូនពេញពោរពេញទៅដោយល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ រីកដូចផ្សិតបើកដំណើរការយ៉ាងរលូន តែមិនទាន់ឃើញ សមត្ថកិច្ច ...
02/10/2025

ពលរដ្ឋថា មូលដ្ឋានខណ្ឌដូនពេញពោរពេញទៅដោយល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ រីកដូចផ្សិតបើកដំណើរការយ៉ាងរលូន តែមិនទាន់ឃើញ សមត្ថកិច្ច ចុះបង្ក្រាប

ភ្នំពេញ ៖ ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញជាច្រើនកន្លែងរីកដូចផ្សិតកំពុងបើកដំណើរការយ៉ាងកក្រើកនៅក្នុងខណ្ឌដូនពេញ គ្មានអាជ្ញាធរ មានសមត្ថកិច្ច ចុះបង្ក្រាបឡើយ។

ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលទៅលេងល្បែងស៊ីសងជារាល់ថ្ងៃបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះ។ ប្រជាពលរដ្ឋលើកឡើងថា ដឹងទីតាំងហើយ ហេតុអ្វីសមត្ថកិច្ចមិនចុះបង្ក្រាប ឬមួយទទួលបានលាភសក្ការៈទើប បើកភ្លើងខៀវឲ្យម្ចាស់ទីតាំងបើកល្បែងស៊ីសងលេងបានយ៉ាងរលូនដូចច្នេះ។

សូមបញ្ជាក់ថា កន្លែងបង្កប់ក្បែង ដែលសមត្ថកិច្ចមិនចុះបង្ក្រាបនោះរួមមាន ៖ ទីតាំងទី១ ស្ថិតនៅផ្ទះលេខ៣២ ផ្លូវលេខ១៥កែងផ្លូវ១១៨សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ទីតាំងទី២ ស្ថិតនៅផ្ទះលេខ១៨ ផ្លូវលេខ៤៧កែងផ្លូវលេខ៩០ ក្រុម១១ (ក្បែរកន្លែងលក់ម្ជូរវត្តភ្នំ) សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ទីតាំងទី៣ ស្ថិតនៅផ្ទះលេខ៩០ ផ្លូវលេខ៩០ (ក្បែរកន្លែងលក់ម្ជូរវត្តភ្នំ) សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ទីតាំងទី៤ ស្ថិតនៅ ផ្លូវលេខ៦៥ (ខាងជើងវត្តស្រះចកប្រហែល៥០ម៉ែត្រ) សង្កាត់ស្រះចក ខណ្ឌដូនពេញ ទីតាំងទី៥ ទីតាំងល្បែងស៊ីសងតាមអនឡាញស្ថិតនៅក្បែរផ្លូវរថភ្លើង (ផ្លូវចូលវត្តនាគវ័ន្ត)សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋសព្វថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខទុកនិងសុវត្ថិភាពរបស់ពួកគាត់ នៅពេលយប់ព្រោះថាទី កន្លែងណាមានបើកល្បែងស៊ីសង ទីកន្លែងនោះមិនយូរមិនឆាប់ទេនឹងកើតមានអំពើចោរ កម្មដូចជា៖លួច ឆក់ វ៉ៃប្លន់និងគាស់ផ្ទះ ជាពិសេសអំពើ
ហឹង្សារក្នុងគ្រួសារ ជាក់ជាមិនខាន ព្រោះថាទីតាំងទាំងនោះគឺសម្បូរទៅដោយអ្នកមានចូលទៅលេងជាប្រចាំរាល់ថ្ងៃ ហើយក៏ជាទីតាំងដែលប្រមូលផ្តុំទៅដោយក្មេងទំនើងផងដែរ។

ពាក់ព័ន្ធនិងល្បែងស៊ីសងនេះប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌច្បារអំពៅសង្ឃឹមថាលោកជា ខេមា អភិបាលខណ្ឌដូនពេញ និងលោកវរសេនីយ៍ឯកទៀង ច័ន្ទសារអធិការនគរបាលខណ្ឌដូនពេញ គួរតែចាត់កម្លាំងចុះមកស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបទីតាំងបើកល្បែងស៊ីសងនេះផង។

គួររំលឹកផងដែរ កន្លងមកប្រមុខ រាជរដ្ឋាភិបាល ប្រកាសឲ្យបិទល្បែងស៊ីសង ទូទាំងប្រទេស ទោះមានអាជ្ញាប័ណ្ណឬមិនមានអាជ្ញាប័ណ្ណក៏ដោយ នៅពេលថ្មីៗនេះគេសង្កេតឃើញថា ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញចាប់ផ្តើមបើកលេងយ៉ាង កក្រើកឡើងវិញហើយ នៅក្នុងភូមិសាស្ត្រសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

តំណាងក្រុមហ៊ុន ខេមបូឌា អាយរ៉ុន អេន ស្ទៀល ម៉ាញនឹង អ៊ិនដាស្ត្រី គ្រុប ប្រកាសបដិសេធចំពោះការចោទប្រកាន់ គ្មានមូលដ្ឋាន និងភស្ត...
13/09/2025

តំណាងក្រុមហ៊ុន ខេមបូឌា អាយរ៉ុន អេន ស្ទៀល ម៉ាញនឹង អ៊ិនដាស្ត្រី គ្រុប ប្រកាសបដិសេធចំពោះការចោទប្រកាន់ គ្មានមូលដ្ឋាន និងភស្តុតាង ពីភាគីម្ខាងទៀត ហើយករណីនេះ តុលាការក៏បានចេញដីកាសម្រេចលើកលែងចោទប្រកាន់ រួចហើយដែរ

ភ្នំពេញ ៖ តំណាងក្រុមហ៊ុន ខេមបូឌា អាយរ៉ុន អេន ស្ទៀល ម៉ាញនឹង អ៊ិនដាស្ត្រី គ្រុប ប្រកាសបដិសេធចំពោះការចោទប្រកាន់ គ្មានមូលដ្ឋាន និងភស្តុតាង ហើយករណីនេះ តុលាការក៏បានចេញដីកាសម្រេចលើកលែងចោទប្រកាន់ រួចហើយដែរ។ ចំពោះមូលហេតុមួយចំនួន ដែលធ្វើអោយកើតមាន ការប្តឹងផ្តល់នេះឡើង ដោយសារតែម្ចាស់ភាគហ៊ុន ជាជនជាតិចិន គឺមិនដែលបង្ហាញ ខ្លួន ក្នុងដំណើរការប្រកបអាជីវកម្ម ជាមួយដៃគូរសហការនោះទេ។ រីឯការរាប់រង លើការចំណាយ ផ្សេងៗ គឺខាងក្រុមហ៊ុន ខេមបូឌា អាយរ៉ុន អេន ស្ទៀល ម៉ាញនឹង អ៊ិនដាស្ត្រី គ្រុប ជាអ្នកទទួលរងទាំងស្រុង។

តំណាងក្រុមហ៊ុន ខេមបូឌា អាយរ៉ុន អេន ស្ទៀល ម៉ាញនឹង អ៊ិនដាស្ត្រី គ្រុប បានអោយដឹងទៀតថា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ភាគី ក្រុមហ៊ុន អេស៊ីប្រ៊ីជ អ៊ុនធើណេតសិនណល ត្រេដខឹង ទូ អិលធីឌី (Asiabridge International Trading Co.,Ltd) តំណាងដោយឈ្មោះ CHENG YUEFENG ដែលជាដៃគូរសហការ បានជួបពិភាក្សាគ្នា និងបានសម្រេចផ្ទេរ ភាគហ៊ុន ដែលមានចំនួន៤៩% មកអោយ ក្រុមហ៊ុន ខេមបូឌា អាយរ៉ុន អេន ស្ទៀល ម៉ាញនឹង អ៊ិនដាស្ត្រី គ្រុប ដោយសារមិនមានពេលគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងនោះទេ និងបានផ្តិតមេដៃ នៅចំពោះមុខមេធាវីថែមទៀតផង។ ប៉ុន្តែក្រោយមក ភាគី ក្រុមហ៊ុន អេស៊ីប្រ៊ីជ អ៊ុនធើណេតសិនណល ត្រេដខឹង ទូ អិលធីឌី (Asiabridge International Trading Co.,Ltd) តំណាងដោយឈ្មោះ CHENG YUEFENG ក៏បានប្រែក្រឡះ បានដាក់ពាក្យប្តឹង តំណាងក្រុមហ៊ុន ខេមបូឌា អាយរ៉ុន អេន ស្ទៀល ម៉ាញនឹង អ៊ិនដាស្ត្រី គ្រុប ឡើងដល់តុលាការ ដោយចោទថា បានក្លែងបន្លំឯកសារទៅវិញ។

ដោយសារតែមានការស៊ើបអង្កេតយ៉ាងដិតដល់ និងយកចិត្តទុកដាក់បំផុត ពីដំណើររឿងច្បាស់លាស់រួចមក ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សុខុម សុជាតា បានចេញ ដីកាសម្រេចលើកលែងចោទប្រកាន់ ចំពោះតំណាងក្រុមហ៊ុន ខេមបូឌា អាយរ៉ុន អេន ស្ទៀល ម៉ាញនឹង អ៊ិនដាស្ត្រី គ្រុប លើសំណុំរឿងព្រហ្មទណ្ឌលេខ ៣៣២ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ របស់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។ ការលើកលែង ការចោទប្រកាន់នេះ ធ្វើឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ កន្លងមក រួចរាល់ហើយផងដែរ៕

ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ក្នុងមូលដ្ឋាន ខណ្ឌដូនពេញ កំពុងរីកដុះដាលដូចផ្សិត បើកដំណើរការយ៉ាងរលូន ដោយមិនទាន់ឃើញ អាជ្ញាធរចុះ...
09/09/2025

ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ក្នុងមូលដ្ឋាន ខណ្ឌដូនពេញ កំពុងរីកដុះដាលដូចផ្សិត បើកដំណើរការយ៉ាងរលូន ដោយមិនទាន់ឃើញ អាជ្ញាធរចុះបង្ក្រាប នៅឡើយទេ

ភ្នំពេញ ៖ ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ កំពុងរីកដុះដាល ដូចផ្សិត បើកដំណើរការយ៉ាងកក្រើកនៅក្នុង មូលដ្ឋាន ខណ្ឌដូនពេញ ដោយមិនទាន់ឃើញ អាជ្ញាធរចុះបង្ក្រាប នៅឡើយទេ។

ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលទៅលេងល្បែងស៊ីសងជារាល់ថ្ងៃបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះឬមួយទទួលបានលាភសក្ការៈទើបបើកភ្លើងខៀវឲ្យម្ចាស់ទីតាំងបើកល្បែងស៊ីសងលេង បានយ៉ាងរលូនដូចច្នេះ។ ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធើណេតនេះ មានទីតាំងនៅផ្ទះលេខ១៨ ផ្លូវលេខ៤៧កែងផ្លូវលេខ៩០ ក្រុម១១ (ក្បែរកន្លែងលក់ម្ជូរវត្តភ្នំ) សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ក្តីកង្វល់របស់ប្រជាពលរដ្ឋសព្វថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខទុកនិងសុវត្ថិភាពរបស់ពួកគាត់ នៅពេលយប់ព្រោះថាទី កន្លែងណាមានបើកល្បែងស៊ីសង ទីកន្លែងនោះមិនយូរមិនឆាប់ទេនឹងកើតមានអំពើចោរ កម្មដូចជា៖លួច ឆក់ វ៉ៃប្លន់និងគាស់ផ្ទះ ជាពិសេសអំពើហឹង្សារក្នុងគ្រួសារ ជាក់ជាមិនខាន ព្រោះថាទីតាំងទាំងនោះគឺសម្បូរទៅដោយអ្នកមានចូលទៅលេងជាប្រចាំរាល់ថ្ងៃ ហើយក៏ជាទីតាំងដែលប្រមូលផ្តុំទៅដោយក្មេងទំនើងផងដែរ។

ពាក់ព័ន្ធនិងល្បែងស៊ីសងនេះប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌច្បារអំពៅសង្ឃឹមថាលោកជា ខេមា អភិបាលខណ្ឌដូនពេញ និងលោកវរសេនីយ៍ឯកទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ គួរតែចាត់កម្លាំងចុះមកស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបទីតាំងបើកល្បែងស៊ីសងនេះផង។

គួររំលឹកផងដែរ កន្លងមកប្រមុខ រាជរដ្ឋាភិបាល ប្រកាសឲ្យបិទល្បែងស៊ីសង ទូទាំងប្រទេសទោះមានអាជ្ញាប័ណ្ណ ឬ មិនមានអាជ្ញាប័ណ្ណ ក៏ដោយ នៅពេលថ្មីៗនេះគេសង្កេតឃើញថា ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញចាប់ផ្តើមបើកលេងយ៉ាង កក្រើកឡើងវិញហើយ នៅក្នុងភូមិសាស្ត្រសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនក្មេងទំនើង២ក្រុម ក្រោយបង្កហិង្សា យកដំថ្មគប់គ្នា ទៅវិញទៅមកភ្នំពេញ ៖ ក្រោមការបញ្ជាពីល...
08/09/2025

សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនក្មេងទំនើង២ក្រុម ក្រោយបង្កហិង្សា យកដំថ្មគប់គ្នា ទៅវិញទៅមក

ភ្នំពេញ ៖ ក្រោមការបញ្ជាពីលោកជួន ណារិន ស្នងការនគរបាលរាជធានីភ្នំពេញ និងអគ្គស្នងការរងនគរបាលជាតិ ដល់លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ និងដឹកនាំផ្ទាល់ដោយលោក ផល មេសា អធិការរងខណ្ឌចំការមនទទួលផែនព្រហ្មទណ្ឌខណ្ឌឬស្សីកែវ
បានចុះឃាត់ខ្លួន២ក្រុមករណីហិង្សាដោយចេតនានិងធ្វើអោយខូចខាតដោយចេតនា (យកដំថ្មគប់គ្នានឹងវាយគ្នាទៅវិញទៅមក) ។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុង​ ក្រុមទី១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ​។

សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា ៖
ក្រុមទី០១ រហ័សនាមក្រុមDC(ក្រុមដើមឆ័ត្រ) ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ៖
១. ជនសង្ស័យឈ្មោះ ឆៃ វិច្ឆិកា អាយុ១៤ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ។
២. ជនសង្ស័យឈ្មោះ រ៉ា វិសាល អាយុ១៥ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ។
៣. ជនសង្ស័យឈ្មោះ ប៉ុន វិចិត្រ អាយុ១៤ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ។
៤. ជនសង្ស័យឈ្មោះ វៀន បញ្ញាយ៉ារាជ អាយុ១៤ឆ្នាំ មានទីលំនៅផ្ទះគ្មាន ផ្លូវ១០៣ ភូមិបាក់ទូកសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ។
៥. ជនសង្ស័យឈ្មោះ ផុន ម៉េងហួត អាយុ១៥ឆ្នាំ មានទីលំនៅផ្ទះគ្មាន ផ្លូវបេតុង សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ។
៦. ជនសង្ស័យឈ្មោះ ញ៉ែម វង្សា អាយុ៤៤ឆ្នាំ មានទីលំនៅផ្ទះគ្មាន ផ្លូវ១០៣ ភូមិចុងខ្សាច់ ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ។
ចំណែកក្រុមទី២ រហ័សនាមក្រុមMT+BCK (ក្រុមប្លុកថ្នាំ+ក្រុមបឹងឈូក) ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់៖
១-ជនសង្ស័យឈ្មោះ ឡាយ ហៃ អាយុ១៥ឆ្នាំ មានទីលំនៅផ្ទះគ្មាន ផ្លូវលំ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ។
២-ជនសង្ស័យឈ្មោះ ទេស លីម៉េង អាយុ១៥ឆ្នាំ មានទីលំនៅផ្ទះគ្មាន ផ្លូវលំ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ។
៣-ជនសង្ស័យឈ្មោះ ហៃ យ៉ាកូ អាយុ១៥ឆ្នាំ មានទីលំនៅផ្ទះគ្មាន ផ្លូវបេតុង សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ។
៤-ជនសង្ស័យឈ្មោះ ង៉ែត គីមសេង អាយុ១៤ឆ្នាំ មានទីលំនៅផ្ទះគ្មាន ផ្លូវលំ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ។
៥-ជនសង្ស័យឈ្មោះ អ៊ុក សេរីរិទ្ធរស្មី អាយុ១៦ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌប្ញស្សីកែវ។
សំភារៈដកហូតរួមមាន ដុំថ្មចំនួន០២ដុំ ទូរសព្ទចំនួន០៧គ្រឿង។

សមត្ថកិច្ចនគរបាលបាលខណ្ឌឬស្សីកែវបានឲ្យដឹងទៀតថា មុនពេលកើតហេតុ កាលពីថ្ងៃទី០៥ ខែ០៩ ឆ្នាំ២០២៥ វេលាម៉ោង ២០:៣០នាទីយប់ ជនសង្ស័យឈ្មោះ ហៃ យ៉ាកូ នឹង ជនសង្ស័យឈ្មោះ អ៊ុក សេរីរិទ្ធរស្មី នឹងជនសង្ស័យឈ្មោះ អាត បញ្ញា (គេចខ្លួន)ជនសង្ស័យឈ្មោះ ណាក់ (គេចខ្លួន) ជិះម៉ូតូ០២គ្រឿងដែលមានរហ័សនាមក្រុមMT+BCK (ក្រុមប្លុកថ្នាំ+ក្រុមបឹងឈូក)បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើក្រុមភាគីម្ខាងទៀតដែលមានរហ័សនាមក្រុមDC(ក្រុមដើមឆត័) នៅចំនុចកើតហេតុខាងលើ ធ្វើខូចខាតម៉ូតូចំនួន០១គឿងម៉ាកC125 បន្ទាប់មកជនសង្ស័យឈ្មោះផុន ម៉េងហួត ជនសង្ស័យឈ្មោះរ៉ា វិសាល នឹងជនសង្ស័យឈ្មោះ ណាង(គេចខ្លួន) ដែលជាក្រុមDC(ក្រុមដើមឆ័ត្រ) បានជិះម៉ូតូ1គ្រឿងដេញវាយជនសង្ស័យខាងលើវិញរហូតដល់ស្ពានឫស្សីកែវបណ្ដាលអោយក្រុមជនសង្ស័យរហ័សនាមក្រុមMT+BCK (ក្រុមប្លុកថ្នាំ+ក្រុមបឹងឈូក) បុកជាមួយអ្នកដំណើរតាមផ្លូវបណ្ដាលអោយដួលនឹងរបួស រួចក៏ជិះម៉ូតូគេចខ្លួន លុះដល់ថ្ងៃកើតហេតុខាងលើ ជនសង្ស័យឈ្មោះ ទេស លីម៉េង ជនសង្ស័យឈ្មោះ ឡាយ ហៃ នឹង ជនសង្ស័យឈ្មោះ ង៉ែត គីមសេង នឹងសង្ស័យឈ្មោះហេង (គេច) ជិះម៉ូតូ២គ្រឿងដែលជាក្រុមMT+BCK (ក្រុមប្លុកថ្នាំ+ក្រុមបឹងឈូក) ខឹងនឹងក្រុមDC(ក្រុមដើមឆត័) បានខឹងដេញវាយលើបក្ខពួកក្រុមខ្លួន នឹងធ្លាប់មានទំនាស់ជាមួយនឹងគ្នាជិត២ខែមកហើយ រួចមកជនសង្ស័យឈ្មោះទេស លីម៉េង បានយកដុំថ្មគប់ទៅលើក្រុមDC (ក្រុមដើមឆត័) ក៏ត្រូវបានជនសង្ស័យឈ្មោះ ញ៉ែម វង្សា ចាប់ជនសង្ស័យឈ្មោះ ទេស លីម៉េង នឹងបានធ្វើសកម្មភាពវាយជនសង្ស័យ ទេស លីម៉េង ហើយក្រុមជនសង្ស័យខាងលើរហ័សនាមក្រុមDC(ក្រុមដើមឆ័ត្រ) បានធ្វើសកម្មភាពព្រួតវាយនឹងធាក់ទៅលើជនសង្ស័យឈ្មោះ ទេស លីម៉េង បណ្ដាលអោយរបួសខ្នងនិងមុខបន្ទាប់មកត្រូវបានកំលាំងសមត្ថកិច្ចខណ្ឌសហការជាមួយនគរបាលប៉ុស្តិ៍ ល្បាតចុះជួយអន្តរាគមន៌ឃាត់ជនសង្ស័យទាំង០២ក្រុមយកមកប៉ុស្តិ៍ទួលសង្កែទី១ដើម្បីសាកសួរ។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាក់ការតាមនីតិវិធី។ ចំណែកបក្ខពួកសេសសល់កំលាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវយកមកចាត់ការតាមនិតិវិធី៕

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when The Cambodia Mail posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share