Kessor TV

Kessor TV ទស្សនៈ អប់រំ និងការចែករំលែកព័ត៌មាន

The next phase of the National Disability Strategy Plan 2024-2028 (NDSP3) Disability Action Council (DAC ) and the Minis...
20/09/2024

The next phase of the National Disability Strategy Plan 2024-2028 (NDSP3) Disability Action Council (DAC ) and the Ministry of Interior (MOI) Conducted a Fruitful Meeting on Indicators and accomplishment of MoI has been working to Promote and Protect the Rights of Persons with Disabilities in Cambodia.

តាមរយៈធ្វើការលើវិស័យពិការភាពអស់រយៈពេលជាច្រើនឆ្នាំ ខ្ញុំត្រេកអរនៅពេលមានការជំរុញ និងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងអង្គក...
21/05/2024

តាមរយៈធ្វើការលើវិស័យពិការភាពអស់រយៈពេលជាច្រើនឆ្នាំ ខ្ញុំត្រេកអរនៅពេលមានការជំរុញ និងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលដែលបានប្រឹងប្រែងពិតប្រាកដ សម្រេចបាននូវសមិទ្ធផលសម្រាប់វិស័យពិការភាព ។ ជាក់ស្តែងតាមរយៈការបង្កើតច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាព អនុក្រឹត្យ ប្រកាស ក្របខណ្ឌគតិយុត្តនានាដែលបម្រើផលប្រយោជន៍ដល់ជនមានពិការភាពនៅកម្ពុជា ។
ថ្ងៃនេះខ្ញុំសូមលើកយកតែមួយចំនុចប៉ុណ្ណោះមកបកស្រាយទាក់ទងនឹងឱកាសការងារសម្រាប់ជនមានពិការភាព ។ ខ្ញុំយល់ឃើញថាក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ រដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការកំណត់ត្រា និងបែបបទជ្រើសរើសជនមានពិការភាពចូលបម្រើការងារ ដែលកំណត់ឱ្យក្រសួងស្ថាប័នរដ្ឋជ្រើសរើសជនមានពិការភាព២ភាគរយ ដែលមានន័យថា ក្រសួងឬស្ថាប័នមានបុគ្គលិក១០០នាក់ត្រូវមានបុគ្គលិកជាជនមានពិការភាព ២នាក់ ដែលយោងតាមតួលេខរបស់រដ្ឋាភិបាលបានបង្ហាញកន្លងទៅថាសឹងតែលើស២ភាគរយទៅហើយ ។ ដោយឡែកស្ថាប័នឯកជនតម្រូវឱ្យជ្រើសរើសជនមានពិការភាព១ភាគរយ មានន័យថា១០០នាក់ត្រូវមានបុគ្គលិកជាជនមានពិការភាព ១នាក់ ដើម្បីចូលបម្រើការងារ ។ តាមរយៈអនុក្រឹត្យ និងប្រកាស បទដ្ឋានគតិយុត្តនានា គេសង្កេតឃើញថាស្ទើរតែគ្រប់ការប្រកាសជ្រើសរើសបុគ្គលិកទាំងក្នុងសេចក្តីប្រកាស គេហទំព័រ ឬតាមបណ្តាញសង្គមក្តី តែងឃើញមានការប្រើប្រាស់ពាក្យ ស្ត្រី និងជនមានពិការភាពត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យ ឬជាភាសាអង់គ្លេស (women and people with disabilities are strongly encouraged to apply) ។ ប៉ុន្តែបើក្រឡេកមកមើលស្ថាប័នអង្គការសង្គមស៊ីវិលវិញ ឬវិស័យឯកជនជាច្រើនប្រើប្រាស់ពាក្យបរិយាបន្ន ឧទាហរណ៍៖ បរិយាបន្នពិការភាព ។ គ្រប់គម្រោងដើម្បីស្នើសុំជំនួយមកអនុវត្ត ស្ថាប័នរបស់ខ្លួនត្រូវបង្ហាញថា ការអនុវត្តបរិយាបន្ន ជាពិសេសការលើកកម្ពស់សិទ្ធិជនមានពិការភាព ដែលគេច្រើនតែប្រើពាក្យគន្លឹះមួយឃ្លាថា គ្មាននរណាម្នាក់ត្រូវបានផាត់ចោល ឬទុកចោល (Leave no one behind) ។ ច្បាប់ អនុក្រឹត្យ ប្រកាស ឬគោលការណ៍ណែនាំនានាមានតែនៅលើក្រដាស តែការអនុវត្តជាក់ស្តែងខ្ញុំសង្កេតឃើញថា អង្គការសង្គមស៊ីវិលខ្លះ ឬស្លាប័នដែលអះអាងថាខ្លួនកំពុងធ្វើការបម្រើវិស័យពិការភាព ឬធ្វើបរិយាបន្នពិការភាព មិនទាន់បានបំពេញកាត្វកិច្ចរបស់ខ្លួននៅឡើយឱ្យស័ក្ដិសមនឹងអ្វីដែលខ្លួនបានពពាយនាយ និងអួតក្តែងៗបង្ហាញដល់បរទេសនៅឡើយ ដូចពាក្យចាស់ពោលថា « គីង្គក់ដើរលក់ថ្នាំស្រែង »។ ខ្ញុំមិនមានបំណងវាយប្រហារដល់ស្ថាប័ន ឬអង្គការសង្គមស៊ីវិលណាមួយទេ វាគ្រាន់តែជាការអង្កេត និងវាយតម្លៃរបស់ខ្ញុំតែប៉ុណ្ណោះដែលធ្វើការលើវិស័យពិការភាពអស់រយៈកន្លងមកទន្ទឹមនឹងបានជួបបញ្ហានេះដោយខ្លួនឯងផង ។
មានមតិផ្ទុយមកវិញថា មកពីជនមានពិការភាពមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ ចំណេះដឹងនៅមានកម្រិត ភាសាអង់គ្លេស មិនទាន់ស្ទាត់ជំនាញ មិនបានទៅសិក្សានៅក្រៅប្រទេស និងជាពិសេសយកប្រភេទពិការភាពមកកំណត់ជាបញ្ហាធំ ដោយមិនបានទាំងផ្តល់ឱកាសឱ្យជនមានពិការភាពបានប្រកួតប្រជែងស្មើភាព ឬផ្តល់អាទិភាពបានសាកល្បង ឬបង្ហាញសមត្ថភាពពិតប្រាកដនៅឡើយ ។ កុំនិយាយដល់ទៅរើសមកបម្រើការងារ សូម្បីតែឱកាសបានជាប់ក្នុងបញ្ជីប្រកួតប្រជែងដែលភាសាអង់គ្លេសថា (Short List) ជាមួយបេក្ខជនដទៃក៏មិនមានផង ។ នេះឬការងារដែលតែងតែនិយាយ និងសូត្ររត់មាត់ថាគណនេយ្យភាព តម្លាភាព បរិយាបន្ន និងធ្វើដើម្បីផលប្រយោជន៍ជនមានពិការភាព ដែលបច្ចុប្បន្នអ្នកកំពុងតែអួតក្តែងៗ ប្រាប់ម្ចាស់លុយតាមរយៈរបាយការណ៍លើកជើង បញ្ចើចបញ្ចើ និងភូតកុហករបស់ខ្លួនតែប៉ុណ្ណោះ ។ គ្រប់យ៉ាងអ្នកមិនបានធ្វើចេញពីបេះដូងបម្រើប្រយោជន៍ជនមានពិការភាពពិតប្រាកដទេ អ្នកបាននឹងកំពុងធ្វើស្រែលើខ្នងជនមានពិការភាពយ៉ាងពិតប្រាកដ តាមរយៈការអះអាង និងត្អូញត្អែរលើកពីបញ្ហាជនមានពិភាពប្រាប់បរទេស ដើម្បីបានជំនួយ ធាតុពិត គឺសម្រាប់បម្រើផលប្រយោជន៍ពោលគឺប្រាក់ខែរាប់ពាន់ដុល្លាររបស់អ្នក ចំណែកឯជនមានពិការភាពដែលជាអ្នកទទួលផលពិតប្រាកដនៅតែប្រឈមមុខនឹងបញ្ហាដដែល ។ រីឯស្ថាប័នមួយចំនួននៅផ្តល់តម្លៃឱ្យជនបរទេសជាជាងខ្មែរគ្នាឯង រើសបរទេស អ្នកមានសញ្ញាបត្របរទេស ដោយមើលរំលងសមត្ថភាព និងសក្តានុពលរបស់ជាតិសាសន៍ខ្លួនឯង ។ បើផ្នត់គំនិតអ្នកនៅតែផ្តល់តម្លៃទាបដល់ជាតិសាសន៍ខ្លួន មិនស្រឡាញ់ មិនព្រមឱ្យតម្លៃ និងឱកាសដល់ជាតិសាសន៍របស់ខ្លួន ដើម្បីបញ្ចេញសមត្ថភាពទេ អំណឹះតទៅខ្មែរនៅត្រូវបានគេមើលងាយ មើលថោក និងរស់ចាំតែទទួលជំនួយពីបរទេសជារៀងរហូត ។ ពូជសាសន៍ខ្មែរខ្លាំង ណាស់តែជាតិសាសន៍ខ្លួនមិនព្រមផ្តល់តម្លៃ ឱ្យតម្លៃតែជនបរទេស អ្នកមានសញ្ញាបត្រពីបរទេស មិនព្រមបើកឱកាសឱ្យខ្មែរជាជាតិឯងបានទទួលប្រយោជន៍ ។ ខ្ញុំមិនដឹងថាពេលណាទើបផ្នត់គំនិតដែលឱ្យតម្លៃបរទេសជាធំថាគេរៀនសាលាល្អ សាលាល្បី មានបទពិសោធន៍ច្រើន និងអាចបំពេញកិច្ចការងារ និងរបាយការណ៍បានល្អ ជាងជនជាតិខ្មែរ ដែលបានលះបង់ ខិតខំប្រឹងប្រែងរៀនសូត្រ តែបែរជាគ្មានឱកាសដើម្បីបញ្ចេញសមត្ថភាព ។ ខ្ញុំមានសុទិដ្ឋិនិយមយ៉ាងមុតមាំថា បើខ្មែរមិនមានសមត្ថភាព ខ្មែរមិនមែនជាពូជអ្នកសាងនគរវត្ត ឬអច្ឆរិយវត្ថុដទៃទៀតនោះទេ ។ គ្មានជាតិសាសន៍ណាស្រឡាញ់ខែ្មរជាជាងខ្មែរគ្នាឯងនោះទេ ចំណែកពួកបរទេសទាំងនោះគេមកក៏ ដើម្បីផលប្រយោជន៍របស់គេ និងប្រទេសរបស់គេ ដោយមិនមានបេះដូងជួយខ្មែរ ពិតប្រាកដឡើយ ។
សរុបសេចក្តីមកបើអ្នកនៅតែបន្តរើសអើងដោយប្រយោល និងមិនព្រមហុចឱកាសឱ្យជនមានពិការភាពនទទួលបានការងារ និងឱកាសសេដ្ឋកិច្ច ដោយមិនចាប់ផ្តើមឱ្យពួកគេមានលទ្ធភាពបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់គេទេនោះ កត្តាប្រឈមសម្រាប់ជនមានពិការភាពនៅតែបន្តជាបញ្ហាដែលដោះស្រាយមិនចេះចប់ ។ សូមអស់លោក លោកស្រីប្រធានស្ថាប័ន បណ្ឌិត អ្នកជំនាញដែលកំពុងតែអួតខ្លួនធ្វើការងារបម្រើវិស័យពិការភាពមួយចំនួនមេត្តាពិចារណាឡើងវិញ ដោយសាកល្បង ផ្តល់ឱកាសការងារ ដើម្បីឱ្យជនមានពិការភាពបានបញ្ចេញសមត្ថភាពជាមុនសិន ជាជាងកាត់សេចក្តីថាពួកគេខ្សោយ គ្មានសមត្ថភាព ឬការប្រើប្រាស់ភាសាបរទេសក្នុងការបំពេញការងារឱ្យស្ថាប័នរបស់អ្នកដោយភ្លេចគិតថា អ្នកជាខ្មែរ និយាយភាសាខ្មែរ ធ្វើការងារទាំងនេះជាមួយជនជាតិខ្មែរ ពូជពង្សត្រកូលអ្នកជាខ្មែរ ។ អ្នកកំពុងតែរើសអើងជនមានពិការភាព ទាំងខ្លួនកំពុងអនុវត្តសកម្មភាពឱ្យវិស័យនេះ ដូចមានមតិលើកឡើងថា « គ្មាននរណារើសអើងជនមានពិការភាព ជាជាងអ្នកធ្វើការលើវិស័យពិការភាព និងជនមានពិការភាពដូចគ្នានោះទេ» ព្រោះថាបើមនុស្សល្ងង់ធ្វើខុស ជះឥទ្វិពលអាក្រក់ដល់មនុស្សនៅជុំវិញខ្លួនតែមួយនាក់ពីរនាក់តែប៉ុណ្ណោះ បើបណ្ឌិតធ្វើខុសឥទ្វិពលអាក្រក់ដល់មនុស្សនៅជុំវិញខ្លួនរាប់លាននាក់ ។ ដូច្នេះអ្នកមិនគួរស្ថិតក្នុងចំណោមនោះទេ ជីវិតអ្នកមិនរស់នៅបាន១០ឆ្នាំ១០០ដងទេ ដូច្នេះគួរតែបំពេញកាត្វកិច្ចដោយស្មោះត្រង់ ជាជាងប្រយោជន៍ផ្ទាល់ខ្លួនលើសលប់ពេក ។ កុំឱ្យគេថាអ្នកធ្វើការបម្រើជនពិការ មានវីឡា មានឡាន មានអ្វីៗ គ្រប់យ៉ាង តែជនមានពិការភាពនៅតែដេកខ្ទម នៅតែរងការលំបាក និងបញ្ហាប្រឈមដែលរង់ចាំតែគេជួយ និងសន្តោសប្រណីនោះទេ ។ ខ្ញុំមិនមានឥទ្ធិពលអ្វីឡើយ ទស្សនៈខាងលើវាគ្រាន់តែជាទស្សនៈយល់ឃើញ និងការអង្កេតរបស់ខ្ញុំតែប៉ុណ្ណោះ ។ សូមអរគុណ!

15/05/2024

"The mind is everything.
what you think, you become." Buddha🙏

Climate is what we expect, weather is what we get.
14/05/2024

Climate is what we expect, weather is what we get.

03/05/2024

អាវុធតែមួយគត់ដែលមានសមត្ថភាពអាចផ្លាស់ប្ដូរពិភពលោកនេះបានគឺការអប់រំ ។

You work 8 hours to live 4.You work 5 days to enjoy 2.You work 8 hours to eat in 15 minutes.You work 8 hours to sleep 6Y...
26/04/2024

You work 8 hours to live 4.
You work 5 days to enjoy 2.
You work 8 hours to eat in 15 minutes.
You work 8 hours to sleep 6
You work all year just to take a week or two vacation.
You work all your life to retire in old age.
And watch only your last breaths.
Eventually, you realize that life is nothing but a parody of yourself practicing your own oblivion.
We have become so accustomed to material and social slavery that we no longer see the chains..⛓️
Life is a short trip, Live it up.

11/04/2024
30/03/2024

សម័យកាលខ្ញុំរៀនមហាវិទ្យាល័យ​ កាសែតដែលខ្ញុំចូលចិត្តអាន​ គឺកាសែតភ្នំពេញប៉ុស្តិ​ ខ្ញុំទិញអានរៀងរាលពេលខ្ញុំទៅសាលា​ ដេីម្បីរៀនសូត្រពីកាសែតមួយនេះ​ តែពេលនេះអ្នកលាប្រិយមិត្តហេីយ​ ។

28/03/2024

ក្រដាសមួយសន្លឹក អ្នកទទួលបានមិនអាចវាស់វែងសមត្ថភាពអ្នកបានទេ ទង្វើ និងការអនុវត្តជាក់ស្តែងទើបជាសមិទ្ធិ​ការណ៍ ។

13/03/2024

ម្តាយមិនមានចំណេះ​ តែម្តាយមានកំណេីតដល់កូន🙏

Address

Russey Village3, Sankat Stueng Mean Chey II, Khan Mean Chey Phnom Penh
Phnom Penh
12305

Opening Hours

Monday 09:00 - 17:00
18:00 - 19:00
Tuesday 09:00 - 17:00
18:00 - 19:00
Wednesday 09:00 - 17:00
18:00 - 19:00
Thursday 09:00 - 17:00
18:00 - 19:00
Friday 09:00 - 17:00
18:00 - 19:00
Saturday 09:00 - 17:00
18:00 - 19:00
Sunday 09:00 - 17:00
18:00 - 19:00

Telephone

+855968181035

Alerts

Be the first to know and let us send you an email when Kessor TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kessor TV:

Share