
19/02/2023
សរីរាង្គវិញ្ញាណ គឺជាប្រព័ន្ធប្រសាទដែលឆ្លើយតបទៅនឹងព្រឹត្តិការណ៍ផ្សេងៗនៅជុំវិញមជ្ឈដ្ឋាន។ ជាទូទៅឥន្ទ្រីយ៍វិញ្ញាណរបស់មនុស្សមានប្រាំគឺ៖
ចក្ខុវិញ្ញាណ(ភ្នែក)សោតវិញ្ញាណ(ត្រចៀក)
ជីវ្ហាវិញ្ញាណ(អណ្តាត)ឃានវិញ្ញាណ(ច្រមុះ)និងកាយវិញ្ញាណ(ស្បែក)។ វិញ្ញាណទាំងប្រាំនេះ មាន លក្ខណៈស្មុគស្មាញណាស់។
វិញ្ញាណជាអ្នកផ្ដល់ព័ត៌មាន និងមានធ្មួលពិសេសសម្រាប់ចាប់យករំញោចពីមជ្ឈដ្ឋានខាងក្រៅ ហើយបញ្ជូនព័ត៌មានទៅតំបន់ខុសៗគ្នានៅក្នុងខួរក្បាល។ ខួរក្បាលក៏មានតួនាទីសំខាន់ក្នុងការបកស្រាយព័ត៌មានឲ្យទៅជាគំហើញ ការឃ្លាន ឬវេទនាអារម្មណ៍ផ្សេងៗ។