គេហទំព័រ ទន្លេសាប ព័ត៌មាន

គេហទំព័រ ទន្លេសាប ព័ត៌មាន វិស័យសារព័ត៌មាន ជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម!
អ្នកសារព័ត៌មាន ជាអំណាចទី៤ ជាដៃគូរអភិវឌ្ឍន៏ដែលមិនអាចខ្វះបាន

គេហទំព័រ ទន្លេសាប ព័ត៌មាន គឺជាហ្វេសបុកផេក page ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងចែករំលែកនូវព័ត៌មាន ឬចំណេះដឹងទូទៅដល់មហាជនិងអ្នកគាំទ្រមិនពាក់ព័ន្ធនិន្នាការនយោបាយណាមួយជាដាច់ខាត។ ម្យ៉ាងទៀតហ្វេសបុកផេកយើងខ្ញុំ គឺជាអង្គភាពសារព័ត៌មាន
ដូចនេះអត្ថបទមួយចំនួនត្រូវបានដកស្រង់ចេញពីបណ្តាញព័ត៌មាននានា ឬគេហទំព័រធំៗល្បីៗទាំងក្នុងនិងក្រៅស្រុក ដើម្បីផ្សព្វផ្សាយបន្តជូនបងប្អូនជនរួមជាតិ - អន្តរជាតិយើងបានជ្រាប និងពិ

ចារណាតែប៉ុណ្ណោះ។
អង្គភាពយើងខ្ញុំមិនទទួលខុសត្រូវរាល់ការបញ្ចេញមតិណាមួយរបស់មហាជននោះឡើយ។
បើមានបំណងចង់ផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ សូមទំនាក់ទំនង៖ Telegram,Phone : (+855) 88 96 83 168/ 095 337411/ 061 399 411 ឬឆាតមកកាន់ហ្វេសប៊ុកផេក ក៌បាន សូមអរគុណ៕
www.tonlesabnews.com

30/12/2025

វីរៈកងទ័ព១៨រូបរបស់កម្ពុជា មិនត្រូវបានភាគីថៃដោះលែងនោះទេ ក្រោយបទឈប់បាញ់រយៈពេល៧២ម៉ោងបានផុតហើយ គិតត្រឹមម៉ោង១២ថ្ងៃត្រង់នេះ !

29/12/2025

ប្រជានេសាទថ្លែងអំណរគុណដល់ក្រសួងកសិកម្ម ចំពោះការអនុវត្តន៍ច្បាប់ជលផលមានប្រសិទ្ធភាព ធ្វើឱ្យត្រីកើនឡើង និងបង្កើតការងារសម្រាប់ពួកគាត់
============================

បងប្អូនប្រជានេសាទនៅឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល បានបង្ហាញក្ដីសប្បាយរីករាយនៅពេលដែលទិន្នផលត្រីនៅឆ្នាំនេះ មានការកើនឡើង ដោយពួកគាត់លើកឡើងថា ដោយសារមានការអនុវត្តច្បាប់ជលផលបានល្អ និងមានប្រសិទ្ធភាពខ្ពស់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានយ៉ាងខ្ជាប់ខ្ជួនផងនោះ ធ្វើឱ្យត្រីកើនឡើង ហើយក៏បានផ្ដល់ការងារឱ្យពួកគាត់អាចរកប្រាក់ចំណូលបានសម្រាប់ផ្គត់ផ្គង់ និងទ្រទ្រង់ជីវភាពគ្រួសាររបស់ពួកគាត់ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ពួកគាត់ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងកសិកម្ម ដែលបានអនុវត្តច្បាប់ជលផលយ៉ាងតឹងរឹង ធ្វើឱ្យទិន្នផលត្រីកើនឡើង និងផ្ដល់ការងារដល់ពួកគាត់ ហើយពួកគាត់ក៏បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ និងក្រសួងកសិកម្មបន្តអនុវត្តច្បាប់ជលផលឱ្យបានម៉ឺងម៉ាត់បន្តទៀតផងដែរ៕

29/12/2025

រូបភាពវីដេអូនេះបញ្ជាក់ពីលទ្ធផលវីដេអូនេះគឺបន្ទាប់ពីកិច្ចប្រជុំត្រីភាគី កម្ពុជា-ចិន-ថៃ បានបញ្ចប់នៅវេលាម៉ោង12:30នាទី ម៉ោងនៅប្រទេសចិន។

សូមទូរទស្សនិកជនរង់ចាំទស្សនាកិច្ចសម្ភាសន៍ ពិសេសទូរទស្សន៍ជាតិកម្ពុជា ជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពី «លទ្ធផលនៃកិច្ចប្រជុំទ្វេភាគី - ត្រីភាគី »នៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។

អាជ្ញាធរដែនដី កំពុងរៀបចំជំរំភៀសសឹកបាត់ថ្កៅ ស្ថិតក្នុងឃុំចុងកាល់ សម្រាប់ជាកន្លែងស្នាក់នៅបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋភៀសសឹក...
29/12/2025

អាជ្ញាធរដែនដី កំពុងរៀបចំជំរំភៀសសឹកបាត់ថ្កៅ ស្ថិតក្នុងឃុំចុងកាល់ សម្រាប់ជាកន្លែងស្នាក់នៅបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋភៀសសឹក

AKP ឧត្តរមានជ័យ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥--

ទិដ្ឋភាពទូទៅនៅជំរំភៀសសឹកបាត់ថ្កៅ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ដែលស្ថិតក្នុងវត្តពុទ្ធិជោតមហាវន្តតារៈបាត់ថ្កៅ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ត្រូវបានអាជ្ញាធរដែនដីរៀបចំជាកន្លែងស្នាក់នៅបណ្តោះអាសន្ន ជូនប្រជាពលរដ្ឋជនភៀសសឹកដែលស្ថិតនៅតំបន់មានហានិភ័យខ្ពស់ ដែលមិនទាន់អាចត្រលប់ទៅលំនៅឋានវិញបាននៅឡើយ។

យោងតាមចំណុចទី៤ នៃសេចក្តីប្រកាសរួម ភាគីកម្ពុជា-ថៃបានឯកភាពអនុញ្ញាតឱ្យប្រជាជនភៀសសឹកទាំងអស់ វិលត្រឡប់ទៅលំនៅដ្ឋាននៅតាមតំបន់ព្រំដែន ដែលពុំមានហានិភ័យខ្ពស់ ដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ក្រោមការសម្របសម្រួលរបស់អាជ្ញាធរពាក់ព័ន្ធ។

AKP

ទិដ្ឋភាពខ្លះៗ នៅផ្សារសំរោង ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ខណៈដែលអាជីវករចាប់ផ្តើមលក់ដូរជាបណ្តើរៗវិញហើយ នៅថ្ងៃទី២៩ ...
29/12/2025

ទិដ្ឋភាពខ្លះៗ នៅផ្សារសំរោង ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ខណៈដែលអាជីវករចាប់ផ្តើមលក់ដូរជាបណ្តើរៗវិញហើយ នៅថ្ងៃទី២៩ ខែធ្នូ នេះ

AKP ឧត្តរមានជ័យ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥


ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន៖ បើគ្មានអ្វីប្រែប្រួលទេ ម៉ោង១២ថ្ងៃត្រង់ស្អែក កម្ពុជានឹងទទួលស្វាគមន៍វីរៈកងទ័ពទាំង១៨នាក់ ដែ...
29/12/2025

ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន៖ បើគ្មានអ្វីប្រែប្រួលទេ ម៉ោង១២ថ្ងៃត្រង់ស្អែក កម្ពុជានឹងទទួលស្វាគមន៍វីរៈកងទ័ពទាំង១៨នាក់ ដែលថៃប្រគល់មកវិញ

ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ តាមរយៈសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា បើមិនមានអ្វីប្រែប្រួលទេនោះ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែធ្នូស្អែកនេះ កម្ពុជានឹងទទួលស្វាគមន៍វីរៈកងទ័ពទាំង១៨នាក់ ដែលថៃចាប់ខ្លួនកាលពីពេលកន្លងទៅ ត្រឡប់មកប្រទេសកម្ពុជាវិញ។

ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានថ្លែងយ៉ាងដូច្នេះថា «យើងក៏ត្រៀមលក្ខណៈ ហើយសង្ឃឹមថា នឹងមិនមានបញ្ហាអ្វីកើតឡើងពីនេះ ទៅដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃស្អែក (ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥) នឹងបានទទួលស្វាគមន៍ ទាហានយើងទាំង១៨នាក់ ដើម្បីគាត់បានវិលត្រឡប់មកផ្ទះសម្បែងជួបជុំគ្រួសារ ប្រពន្ធ កូន ឪពុកម្ដាយ របស់គាត់វិញដោយសុវត្ថិភាព។ នេះជាលទ្ធផលដែលយើងសម្រេចបាននៅក្នុងកិច្ចប្រជុំពីរថ្ងៃកន្លងទៅនេះ»។

ប្រមុខការទូតកម្ពុជា-ថៃ និងចិន ជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំត្រីភាគី នៅខេត្តយូណាន ប្រទេសចិន ដើម្បីដោះស្រាយជម្លោះព្រំដែន...
29/12/2025

ប្រមុខការទូតកម្ពុជា-ថៃ និងចិន ជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំត្រីភាគី នៅខេត្តយូណាន ប្រទេសចិន ដើម្បីដោះស្រាយជម្លោះព្រំដែន

(ភ្នំពេញ)៖ ក្រោមការសម្របសម្រួលរបស់ភាគីចិន, លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានចូលរួមកិច្ចប្រជុំត្រីភាគី ជាមួយរដ្ឋមន្រ្តីការបរទេសថៃ និង លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន នៅខេត្តយូណាន ប្រទេសចិន ដើម្បីដោះស្រាយបញ្ហាព្រំដែន។

កិច្ចប្រជុំនេះមានគោលបំណងសម្របសម្រួលការផ្លាស់ប្តូរយោបល់ប្រកបដោយការស្ថាបនា និងភាពស្មោះត្រង់ ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ ដើម្បីពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក ជំរុញ ការកាត់បន្ថយភាពតានតឹង ក៏ដូចជាស្ដារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាព នៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។

នៅមុនកិច្ចប្រជុំនេះ ប្រមុខការទូតកម្ពុជា ក៏បានជួបពិភាក្សាទ្វេភាគីជាមួយលោក វ៉ាង យី ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជានិងចិន ដែលរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ក្នុងតំបន់ និងពិភពលោកទាំងមូលផងដែរ។

កម្ពុជាបានវាយតម្លៃខ្ពស់ចំពោះតួនាទីចិន ក្នុងនាមជាម្ចាស់ផ្ទះ ដែលផ្តល់វេទិកាសម្រាប់កិច្ចសន្ទនា និងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងបង្កើនការយោគយល់គ្នាទៅវិញទៅមក និងចំពោះសន្តិភាពនិងស្ថិរភាព តំបន់។ កម្ពុជាក៏បានបន្តបញ្ជាក់ចំពោះជំហរយ៉ាងមុតមាំក្នុងការដោះស្រាយទំនាស់ និងជម្លោះទាំងឡាយ តាម គ្រប់មធ្យោបាយសន្តិវិធី ការសន្ទនា និងផ្លូវការទូត ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។

កិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន ធ្វើឡើងខណៈដែលកម្ពុជា-ថៃ បានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ ដោយអនុវត្តចាប់ពីម៉ោង ១២៖០០ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥តទៅ។ តាមសេចក្តីថ្លែងការណ៍រួមកម្ពុជា-ថៃ ភាគីទាំងពីរនឹងរក្សាការឈរជើងនៅទីតាំងដែលខ្លួនឈរជើងនាបច្ចុប្បន្ន និងអត់ធ្មត់រយៈពេល៧២ម៉ោង ខណៈដែលភាគីថៃ សន្យាថានឹងដោះលែងយោធិនទាំង១៨នាក់ ដែលថៃចាប់ខ្លួនផងដែរ៕ FN

អបអរសាទរខួប២៧ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន និងអបអរសាទរទិវាសន្តិភាពនៅកម្ពុជា ឆ្នាំ២០២៥ និងខួប៧ឆ្នាំនៃកា...
29/12/2025

អបអរសាទរខួប២៧ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន និងអបអរសាទរទិវាសន្តិភាពនៅកម្ពុជា ឆ្នាំ២០២៥ និងខួប៧ឆ្នាំនៃការបង្កើតវិមានឈ្នះឈ្នះ

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាខួប ២៧ឆ្នាំហើយ សម្រាប់ការអនុវត្តប្រកបដោយភាពជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ពេញផ្ទៃប្រទេស និងអបអរសាទរ
«ទិវាសន្តិភាពនៅកម្ពុជា» ដែលរាជរដ្ឋាភិបាល​បានកំណត់​យក​ថ្ងៃទី​២៩ ខែធ្នូ ជា​រៀងរាល់ឆ្នាំ​ ជា​ថ្ងៃ​បុណ្យជាតិ​ផ្លូវការ​មួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ​ដើម្បី​ជាការ​ឆ្លើយតបទៅនឹង​បំណងប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ប្រជាជន​កម្ពុជា គឺ​ការស្រឡាញ់​សន្តិភាព ហើយ​ស្អប់ខ្ពើម​សង្គ្រាម។

មាននយោបាយឈ្នះឈ្នះ មានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើន អរគុណសន្តិភាព៕

ប្រាសាទព្រះវិហារ ក្រោយសង្គ្រាមឈ្លានពានពីថៃ ០៧ ដល់ ២៧ ធ្នូ ២០២៥ !
28/12/2025

ប្រាសាទព្រះវិហារ ក្រោយសង្គ្រាមឈ្លានពានពីថៃ
០៧ ដល់ ២៧ ធ្នូ ២០២៥ !

ឯកឧត្តមប្រាក់ សុខុន : ឆ្លៀតឱកាសបន្តិចក្រោយពីកិច្ចប្រជុំទ្វេភាគី ខ្ញុំនិងមិត្តបង ឯកឧត្តម Wang Yi បានមើលឈរមើលទេសភាពបឹង Fux...
28/12/2025

ឯកឧត្តមប្រាក់ សុខុន : ឆ្លៀតឱកាសបន្តិចក្រោយពីកិច្ចប្រជុំទ្វេភាគី ខ្ញុំនិងមិត្តបង ឯកឧត្តម Wang Yi បានមើលឈរមើលទេសភាពបឹង Fuxian ជាមួយគ្នា។ ជើងមេឃដ៏ស្ងប់ស្ងាត់នេះរំលឹកយើងថា សន្តិភាពគឺជាការទទួលខុសត្រូវរួមគ្នា កសាងឡើងតាមរយៈការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ព្រមទាំងការប្តេជ្ញាចិត្តរួមគ្នាក្នុងការរួមរស់ដោយសុខដុមរមនា។

A quick break after our bilateral meeting with my colleague, His Excellency Wang Yi. Overlooking Fuxian Lake, the quiet horizon reminds us that peace is a shared responsibility, built side by side through mutual trust and respect, and a collective commitment to peaceful and harmony.

សេចក្តីអំពាវនាវ ដល់នាយទាហាន នាយទាហានរង និងពលទាហាន និងសាធារណជនទាំងអស់ដើម្បីចូលរួមរក្សាសុវត្ថិភាព និងអាយុជីវិតកងកម្លាំងរបស...
28/12/2025

សេចក្តីអំពាវនាវ ដល់នាយទាហាន នាយទាហានរង និងពលទាហាន និងសាធារណជនទាំងអស់

ដើម្បីចូលរួមរក្សាសុវត្ថិភាព និងអាយុជីវិតកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា ក្រសួងការពារជាតិ សូមអំពាវនាវយ៉ាងទទូច សូមឱ្យបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ព័ត៌មាន, វីដេអូ, សារសម្លេង ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពមុន អំឡុងពេល និងក្រោយពេលប្រតិបត្តិការយោធាទាំងអស់, ផែនទី, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរំជម្រក, សព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហាររបស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គមដូចជា Facebook, TikToK, Youtube, បណ្តាញសារព័ត៌មាន ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត។

✍️កំណត់សម្គាល់៖ ការរក្សាការសម្ងាត់យោធា និងសន្តិសុខ នៃកងយោធពលខេមរភូមិន្ទ គឺជាប្រៀបការពារជាតិដ៏រឹងមាំ។

Address

Phnom Penh

Alerts

Be the first to know and let us send you an email when គេហទំព័រ ទន្លេសាប ព័ត៌មាន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to គេហទំព័រ ទន្លេសាប ព័ត៌មាន:

Share