ចំណេះដឹងសង្គម

ចំណេះដឹងសង្គម សូមស្វាគមន៍មកកាន់ page ខ្ញុំបាទ🙏

ប្រវត្តិការងារបស់សម្ដេចព្រះមហាឃោសានន្ទ១.ជាព្រះសង្ឃខ្មែរទី១ ដែលទទួលបានការស្នើរព្រះនាមដើម្បីទទួល«ពានរង្វាន់ណូបែលសន្តិភាព»ព...
01/01/2026

ប្រវត្តិការងារបស់សម្ដេចព្រះមហាឃោសានន្ទ

១.ជាព្រះសង្ឃខ្មែរទី១ ដែលទទួលបានការស្នើរព្រះនាមដើម្បីទទួល«ពានរង្វាន់ណូបែលសន្តិភាព»ពីសមាជិកព្រឹទ្ឋសភាអាមេរិក (លោក Claiborne Pell)ចំនួន ៤ដង

២.ជាព្រះសង្ឃខ្មែរដែលនិយាយភាសាបរទេសបានច្រើនជាងព្រះសង្ឃខ្មែរណាៗទាំងអស់

៣.ជាព្រះសង្ឃខ្មែរទី១ ដែលត្រូវបានចាត់ទុក្ខថាជា«ព្រះរស់របស់ផែនដី»ក្នុងចំណោមព្រះរស់ទាំង៥រូប នៅចុងសតវត្យរិ័ទី២១ក្នុងសៀវភៅ Buddha and Wisdom

៤.ជាព្រះសង្ឃខ្មែរទី១ ដែលចូលធ្វើការនៅអង្គការសហប្រជាជាតិក្នុងឋាន:ជា«ទីប្រឹក្សាយោបល់»ផ្នែក សេដ្ឋកិច្ច និង វប្បធម៌

៥.ជាព្រះសង្ឃខ្មែរទី១ដែលសម្ដែងធម៌នៅក្នុងសមរភូមិ(​១៩៩៤)ដែលកំពុងតែច្បាំងគ្នា រវាងខ្មែរក្រហម និង​ ទ័ពរដ្ឋាភិបាល ឲ្យមនុស្សប្រមាណ២០០០នាក់ស្ដាប់

៦.ជាព្រះសង្ឃខ្មែរទី០១ ដែលសមាទាននូវការ «មិននិយាយ» នៅជីវិតចុងក្រោយ រហូតដល់ពេលសុគត

៧.ជាព្រះសង្ឃខ្មែរទី១ ដែលទទួលបានពានរង្វាន់សន្តិភាព «Niwano »ពីប្រទេសជប៉ុន និង ពានរង្វាន់ Thorolf Rafto ពីប្រទេសណ័រវេ

៨.ជាព្រះសង្ឃខ្មែរទី១ ដែលបានលះបង់ពេញមួយជីវិតរបស់ព្រះអង្គសម្រាប់ខ្មែរ ហើយត្រូវបានជនជាតិខ្មែររបស់ព្រះអង្គមិនស្គាល់ «​ព្រះអង្គ ថា ជានរណា ? »

៩.ជាព្រះសង្ឃខ្មែរទី១ ដែលពិភពលោកស្គាល់ព្រះអង្គច្រើន ជាជាងជនជាតិខ្មែរស្គាល់ព្រះអង្គ

១០.ជាក្រុមព្រះសង្ឃខ្មែរទី១ (មហាអាំ សួន មហាវ៉ា យ៉ាវ និង មហា មាស ចន ) ទៅរៀនព្រះពុទ្ឋសាសនា នៅវិទ្យាស្ថាននវនាលន្ទា ប្រទេស ឥណ្ឌា ក្នុងឆ្នាំ ១៩៥៥ ។

១១.ជាព្រះសង្ឃខ្មែរទី១ ផ្ដើមធ្វើ«ធម្មយាត្រា»នៅកម្ពុជា ដើម្បីសន្តិភាព និង អហិង្សា ។
ដោយ: V. Srun Senglay
👉បញ្ជាក់សម្តេច​ សម្តេចឃោសនន្ទ​ដា(វ៉ា​ យ៉ាវ)​ សោយព្រអទីវង្គតរលត់សង្ខារបាត់ហើយនូវឡើយតែ​ សម្តេចដាឡៃឡាម៉ា​ និងស្តេច​ហ្រ្វាំង​ប៉ាបនៅរស់

តើខ្ញុំគួររៀបរាប់ពីអារម្មណ៍ខ្ញុំបែបណាទៅ?ការឈឺចាប់មួយនេះមិនអាចភ្លេចបានទេ ឪប្រាសាទព្រះវិហារ ជាទ៏ស្ថាននៃព្រះ ជាសម្បត្តិមហាស...
01/01/2026

តើខ្ញុំគួររៀបរាប់ពីអារម្មណ៍ខ្ញុំបែបណាទៅ?
ការឈឺចាប់មួយនេះមិនអាចភ្លេចបានទេ
ឪប្រាសាទព្រះវិហារ ជាទ៏ស្ថាននៃព្រះ ជាសម្បត្តិមហាសាលនៃកម្ពុជា និងជាបេតិកភណ្ឌរបស់លោករបស់អង្គការយូណេសស្កូ តែត្រូវគេបំផ្លាញយ៉ាងនេះ 😭😭😭
ឯណាទៅយុត្តិធម៌សម្រាប់ សម្បត្តិបេតិកភណ្ឌពិភពលោក?
Will the world be silent for this ?

ក្នុងស្មារតីខ្មែរតែមួយជនរួមឈាមខ្មែរ🇰🇭😭❤️
31/12/2025

ក្នុងស្មារតីខ្មែរតែមួយជនរួមឈាមខ្មែរ🇰🇭😭❤️

កូនៗ របស់លោកពូ នៅរង់ចាំផ្លូវហើយ 🇰🇭🙏គាត់មិនមានគ្រួសារមកចាំទទួលដូចអ្នកផ្សេងទេ ❤️ គឺលោកពូម្នាក់ ដែលបានយកកូនតូច ២ នាក់ទៅផ្ញើ...
31/12/2025

កូនៗ របស់លោកពូ នៅរង់ចាំផ្លូវហើយ 🇰🇭🙏
គាត់មិនមានគ្រួសារមកចាំទទួលដូចអ្នកផ្សេងទេ ❤️ គឺលោកពូម្នាក់ ដែលបានយកកូនតូច ២ នាក់ទៅផ្ញើនឹងព្រះសង្ឃនៅវត្ត មុនពេលគាត់ចេញទៅជួរមុខ ព្រោះគាត់មិនសង្ឃឹមថាបានវិលមកវិញទេ

ទិដ្ឋភាពខ្លះៗបង្ហាញពីខ្មែរកាលពីសម័យដើម
31/12/2025

ទិដ្ឋភាពខ្លះៗបង្ហាញពីខ្មែរកាលពីសម័យដើម

សកម្ម​ភាព​ការ​ទន្ទឹង​រង់ចាំ​ ការ​មក​ដល់​នូវ​ព្រះ​សារីរិកធាតុ​របស់​ព្រះ​សម្មាសម្ពុទ្ធ​និង​ សាវគ្គ​ នា​ព្រះលាន​យន្ត​ហោះ​ពោ...
30/12/2025

សកម្ម​ភាព​ការ​ទន្ទឹង​រង់ចាំ​ ការ​មក​ដល់​នូវ​ព្រះ​សារីរិកធាតុ​របស់​ព្រះ​សម្មាសម្ពុទ្ធ​និង​ សាវគ្គ​ នា​ព្រះលាន​យន្ត​ហោះ​ពោធិ​ចិន​តុង​
ភ្នំពេញ​ខែ​ តុលា​ ឆ្នាំ​ ១៩៥២🇰🇭
Pochentong to sacred relics of Lord Buddha Sakyamuni Gautama and his two disciples, Sariputta and Maggaliana.
Description: On the airfield Pochentong, monks await the arrival of the plane carrying the holy relics of Lord Buddha Sakyamuni Gautama and his two disciples, Sariputta and Maggaliana.
Date: October 1952
Location: Cambodia / Pochentong / Phnom Penh

ដំណើរទស្សន​កិច្ច​ក្សត្រិយ៍​សៀម​ សិរិន្ទថន​ មក​កាន់​កម្ពុជា​១. ក្សត្រីសុរិន្ទថន (ជាប្អូនស្រីរបស់ស្តេចរាមាទី១០បច្ចុប្បន្ន ...
30/12/2025

ដំណើរទស្សន​កិច្ច​ក្សត្រិយ៍​សៀម​ សិរិន្ទថន​ មក​កាន់​កម្ពុជា​

១. ក្សត្រីសុរិន្ទថន (ជាប្អូនស្រីរបស់ស្តេចរាមាទី១០បច្ចុប្បន្ន និងជាកូនទី៣របស់ស្តេចរាមាទី៩)
ក្សត្រីអង្គនេះគឺមានជំនាញខាងប្រវត្តិសាស្រ្ត ភាសាវិទ្យា សិលាចារឹក អក្សរសាស្រ្តបាលីសំស្រ្កឹត និងបណ្ឌិតផ្នែកការអភិវឌ្ឍវិស័យអប់រំ។ ក្សត្រីសុរិន្ទថនបានមកបំពេញទស្សនកិច្ចនៅកម្ពុជាជាច្រើនលើកច្រើនសារណាស់តាំងពីឆ្នាំ១៩៩២មក ហើយដំណើរទស្សនកិច្ចចុងក្រោយបំផុតរបស់ ព្រះនាងគឺកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដែលគ្រប់គ្នានៅចងចាំបានអំពីការសាងសង់បង្គន់សម្រាប់ ព្រះនាងនៅមាត់បឹងយក្សឡោម។

លើកទី១. ចាប់ពីថ្ងៃទី២៥ ដល់២៧ សែសីហា ឆ្នាំ១៩៩២ មកភ្នំពេញក្នុងឋានៈជាភ្ញៀវផ្លូវរដ្ឋ និងតបតាមការយាងរបស់សម្តេចព្រះករុណាបរមរតនកោដ្ឋ។ ព្រះនាងបានយាងទតរាជវាំង សារមន្ទីរជាតិ វត្តភ្នំផ្សារថ្មី បណ្ណាល័យជាតិ មណ្ឌលកុលាប ភ្នំឧដុង្គ ប្រាសាទតាព្រហ្មទន្លេបាទី និងជុំវិញរាជធានីភ្នំពេញ។
លើកទី២. ថ្ងៃទី៨ ខែមករា ឆ្នាំ១៩៩៣ យាងមកទស្សនកិច្ចមន្ទីរពេទ្យ និងសាលារៀននៅក្នុងខេត្តកោះកុង ដោយទ្រង់បានជិះកប៉ាល់ចេញពីខេត្តត្រាតចូលមកកោះកុង។
លើកទី៣. ចាប់ពីថ្ងៃទី១២ ដល់១៨ ខែមករា ឆ្នាំ១៩៩៣ យាងមកភ្នំពេញ និងសៀមរាបដើម្បីសិក្សាផ្ទាល់នូវបណ្តាបុរាណស្ថាន និងប្រវត្តិសាស្រ្តកម្ពុជា។
លើកទី៤. ចាប់ពីថ្ងៃទី១ ដល់២ ខែសីហា ឆ្នាំ១៩៩៦ ទ្រង់ដឹកនាំអ្នករៀនពីសាលាយោធាចុល្លាចមក្លាវមកទស្សនកិច្ចស្វែងយល់ប្រវត្តិសាស្រ្តនៅសៀមរាប និងភ្នំពេញ។
លើកទី៥. ថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៩៩ ទ្រង់ដឹកនាំអ្នករៀនពីសាលាយោធាចុល្លាចមក្លាវមកទស្សនកិច្ចស្វែងយល់ប្រវត្តិសាស្រ្តនៅប្រាសាទបន្ទាយឆ្មា អង្គរវត្ត អង្គរធំ
លើកទី៦. ចាប់ពីថ្ងៃទី៧ ដល់១១ ខែកុម្ភៈ ឆ្នាំ២០០០ មកទស្សនកិច្ចខេត្តសៀមរាប និងកំពង់់ធំ។
លើកទី៧. ចាប់ពីថ្ងៃទី១៥ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០០០ ដឹកនាំក្រុមប្រឹក្សាភិបាលមូលនិធិមកទស្សនកិច្ចក្រុងភ្នំពេញ។
លើកទី៨. ចាប់ពីថ្ងៃទី១៦ ដល់១៨ ខែឧសភា ឆ្នាំ២០០១ យាងមកភ្នំពេញដើម្បីសម្ភោធស្ថានទូតថៃថ្មី។
លើកទី៩. ចាប់ពីថ្ងៃទី១៦ ដល់១៧ ខែកក្កដា ឆ្នាំ២០០១ យាងមកភ្នំពេញក្នុងដំណើរទស្សនកិច្ចជាផ្លូវរដ្ឋ។
លើកទី១០. ចាប់ពីថ្ងៃទី២១ ដល់២២ ខែឧសភា ឆ្នាំ២០០២ យាងមកជាលក្ខណៈឯកជនដើម្បីទស្សនាគម្រោងរៀបចំវិទ្យាល័យរបស់ព្រះអង្គនៅកំពង់ឈើទាល ស្រុកសំបូរព្រៃគុក កំពង់ធំ។
លើកទី១១. ចាប់ពីថ្ងៃទី៩ ដល់១០ ខែវិច្ឆិកា ឆ្នាំ២០០៥ យាងមកកម្ពុជាដើម្បីសម្ភោធ និងព្រះរាជទានវិទ្យាល័យកំពង់ឈើទាល នៅស្រុកប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ។
លើកទី១២. ចាប់ពីថ្ងៃទី២២ ដល់២៤ ខែកុម្ភៈ ឆ្នាំ២០១៦ យាងមករាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាដូចជាកំពង់ស្ពឺ ព្រៃវែង ត្បូងឃ្មុំ និងរតនៈគីរី។
ក្សត្រីសុរិន្ទថននេះតែងតែគោរពរាប់អានបណ្តាអ្នកប្រាជ្ញខ្មែរណាស់ និងស្រឡាញ់សម្បត្តិវប្បធម៌របស់ខ្មែរណាស់ ហើយមានគោលដៅយកជាកម្មសិទ្ធិរបស់ខ្លួនផងដែរ។
(ចាំនាពេលក្រោយខ្ញុំនឹងបន្តរៀបរាប់មហិច្ឆិតាក្នុងការយកភ្នំដងរ៉ែកទាំងមូលជារបស់សៀម)។

២. ក្សត្រីចុល្លាផន (ជាប្អូនស្រីរបស់ស្តេចរាមាទី១០បច្ចុប្បន្ន និងជាកូនស្រីពៅរបស់ស្តេចរាមាទី៩)
ក្សត្រីអង្គនេះគឺមានជំនាញខាងផ្នែកវេជ្ជសាស្រ្ត ហើយទ្រង់ធ្លាប់មកកម្ពុជាតែម្តងទេគឺចាប់ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៩៣ ដោយបានទ្រង់បានទស្សនកិច្ចខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងបន្តមករាជធានីភ្នំពេញ។ (កាលនោះខ្ញុំនៅជាសិស្សហើយត្រូវបានគេឲ្យទៅរង់ចាំទទួលព្រះនាងដែរនៅឯសាលាខេត្តបាត់ដំបង)។
ប្រភព​: Mao​Vutha

ឱព្រះវិហារខ្ញុំអើយ🥲
28/12/2025

ឱព្រះវិហារខ្ញុំអើយ🥲

ទ​ស្សនៈវិស័យសម្តេចសង្ឃរាជជួនណាត១. “មនុស្ស​ខ្លាំង​ពុំ​ដែល​មាន​ចរិត​ផ្ញើ​វាសនា​លើ​អ្នកដទៃ​ទេ ហើយ​ប្រទេស​ខ្លាំង គឺ​រឹងរឹតតែ...
28/12/2025

ទ​ស្សនៈវិស័យសម្តេចសង្ឃរាជជួនណាត

១. “មនុស្ស​ខ្លាំង​ពុំ​ដែល​មាន​ចរិត​ផ្ញើ​វាសនា​លើ​អ្នកដទៃ​ទេ ហើយ​ប្រទេស​ខ្លាំង គឺ​រឹងរឹតតែ​ពុំ​អាច​ផ្ញើ​វាសនា​លើ​ប្រទេស​ដទៃ​ឡើយ​”។ សង្គម​មួយ​ខ្លាំង គឺ​ដោយសារ​មាន​មនុស្ស​ក្នុង​សង្គម​ខ្លាំង។ មនុស្ស​ខ្លាំង គឺជា​មនុស្ស​ដែល​មានការ​អប់រំ​ខ្ពស់។ ការអប់រំ​ដែល​ត្រឹមត្រូវ គឺ​ត្រូវ​បង្រៀន​មិន​ត្រឹមតែ​ចំណេះ​ជំនាញ​ប៉ុណ្ណោះទេ តែ​ថែមទាំង​ត្រូវ​បង្វឹក​បណ្តុះ​លើ​ក្រមសីលធម៌​ផង​ដែរ។ ទស្សនវិទូ​ក្រិក ប្លា​តុង (Plato​) និយាយ​ថា “ចំណេះដឹង​នឹង​ក្លាយជា​ឥតប្រយោជន៍ បើ​គោលបំណង​នៃ​ចំណេះដឹង​ខុស​គោលការណ៍​សីលធម៌​”។ ត្រឹមតែ​មានចំណេះ គឺ​នៅ​ពុំ​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ តែ​ត្រូវ​មានចំណេះ​ដឹង​ខាង​បង្រួបបង្រួម​មនុស្ស ទើប​ហៅថា​ខ្លាំង​ពិតប្រាកដ និង​ខ្លាំង​បាន​យូរអង្វែង។ តើ​យើង​អាច​រៀន​អ្វីខ្លះ​ពី​បុព្វបុរស​ខ្មែរ ជាពិសេស​អ្នកប្រាជ្ញ​ខ្មែ​រនាស.វទី២០​?

២. យុវជន​ខ្មែរ​ទាំងអស់​បានដឹង​ថា​ខ្មែរ​ពីអ​តី​តកាល​ជា​ពូជ​ខ្លាំង ពូជ​អ្នក​ចម្បាំង តែ​មនុស្ស​ទាំងអស់​ពុំ​ដឹងពី​របៀប​ខ្លាំង​ថាត្រូវ​ធ្វើបែប​ណា​ឡើយ។ ក្នុង​បទ “ពង្សាវតារ​ខ្មែរ​” បានឱ្យ​តម្លៃ​ខ្លាំង​ទៅលើ “ការ​ស្គាល់​ខ្លួនឯង​របស់​ជាតិសាសន៍​មួយ​”។ តើ​សាសន៍​នេះ​ជា​នរណា​? មក​ពីណា​? ធ្លាប់​ជា​នរណា​? រុងរឿង​ប៉ុនណា​? ក្នុង​ទំនុកច្រៀង​នេះ អ្នកប្រាជ្ញ​ខ្មែរ​បាន​ដាស់​ព្រលឹង​ខ្មែរ​ថា “[…] ខ្មែរ​អើយ ចូរ​ស្តាប់​សាវតារ ដែល​បាន​ចរចា បញ្ជាក់​ប្រាប់​ថា​ពូជខ្មែរ​ថ្កើង​”។ អា​រី​ស្តូ​តពោល​ថា “ការ​ស្គាល់​ខ្លួនឯង គឺជា​ការ​ចាប់ផ្តើម​ឡើង​នៃ​បញ្ញាញាណ​”។ តើ​ត្រូវ​ធ្វើបែប​ណា​ដើម្បី​ស្គាល់​ខ្លួនឯង​? សូ​ក្រាត​ឆ្លើយ​ថា “ដើម្បី​ស្គាល់​ពី​ខ្លួនឯង យើង​ត្រូវ​ប្រើ​វេលា​ពិចារណា​ស្វែងរក​ខ្លួនឯង​”។ យុវជន​ខ្មែរ​ត្រូវ​គិត​ឡើងវិញ​ថា តើ​ដើមកំណើត​ខ្មែរ​ជា​នរណា​? ខ្មែរ​ខ្លាំង​ដោយសារអ្វី​? ហើយ​បែកបាក់​សាមគ្គី​ដោយសារអ្វី​? ហើយ​ក្នុងនាម​ជា​យុវជន​ជំនាន់​ថ្មី តើ​គួរ​ត្រូវ​ធ្វើអ្វី​បន្ត​ទៀត​? ចុងបញ្ចប់​នៃ​បទ​ពង្សាវតារ​ខ្មែរ បាន​បញ្ចប់​ដោយ​ឃ្លា​ថា “តាំងចិត្ត​ឱ្យ​មាំ ខិតខំ​ប្រឹង​វេញ សាមគ្គី​ជាតិ​យើង ក្នុងចិត្ត​តម្កើង តម្លៃ​ខ្មែរយើង […]”។ ដូច្នេះ តើ​យើង​គួរ​ឱ្យ​តម្លៃ​ខ្មែរ​គ្នាឯង ឬឱ្យ​តម្លៃ​បរទេស​? តើ​យើង​ត្រូវ​ស្រឡាញ់​បរទេស ឬស្រឡាញ់​ខ្មែរ​? ជាដំបូង តើ​យើង​ត្រូវ​សាមគ្គី​ជាមួយ​បរទេស ឬសាមគ្គី​ជាមួយ​ខ្មែរ​គ្នាឯង​? តើ​ការ​ស្រឡាញ់​របស់​យើង ត្រឹមតែ​ពាក្យ​សម្តី ឬទង្វើ​ធ្វើ​ជាក់ស្តែង​?

៣. ចម្លើយ គឺ​យើង​គួរតែ​ស្រឡាញ់​ខ្មែរ​ជាង​ស្រឡាញ់​បរទេស។ ជា​ធម្មជាតិ​របស់​មនុស្ស ដំបូង​គឺ​ខ្លួនឯង​និយម។ បន្ទាប់មក គឺជា​តិ​និយម។ ចុងក្រោយ គឺ​អន្តរជាតិ​និយម។ ទ្រឹ​ស្តី​ពុទ្ធនិយម​បាន​បង្ហាញថា “បើ​យើង​ពិតជា​ស្រឡាញ់​ខ្លួន​យើង​មែន យើង​នឹង​ពុំ​ធ្វើ​ឱ្យ​អ្នកដទៃ​ឈឺចាប់​ដោយសារ​យើង​ឡើយ​”។ នៅ​ក្នុង​ទ្រឹ​ស្តី​ព្រាហ្មណ៍ បើ​ឱ្យ​ជ្រើសរើស​រវាង​ខ្លួនឯង​និង​ជាតិ គឺ​មនុស្ស​ត្រូវ​សុខចិត្ត​លះបង់​ខ្លួនឯង​ដើម្បី​ឱ្យ​ជាតិ​រស់​”។ នៅ​ជំនាន់​អា​ឡិច​សង់​ដឺក្រេ​ត (Alexander the great​) ឈ្លានពាន​ឥណ្ឌា មាន​អាចារ្យ​ព្រាហ្មណ៍​ម្នាក់​និយាយ​ថា “លះបង់​មនុស្សម្នាក់ ដើម្បី​ប្រយោជន៍​គ្រួសារ។ លះបង់​គ្រួសារ ដើម្បី​ប្រយោជន៍​ភូមិស្រុក។ លះបង់​ភូមិស្រុក ដើម្បី​ប្រយោជន៍​សង្គមជាតិ​”។ មហា​ត្មៈ គន្ធី (Mahatma Gandhi​) បាន​និយាយ​ឃ្លា​ស្រដៀង​ថា “យើង​ត្រូវតែ​ហ៊ាន​ស្លាប់ ដើម្បី​ឱ្យ​គ្រួសារ​រស់ ហើយ​គ្រួសារ​ត្រូវតែ​ហ៊ាន​ស្លាប់ ដើម្បី​ឱ្យ​ជាតិ​រស់​”។ នេះ​ជា​តួនាទី និង​កាតព្វកិច្ច​របស់​មនុស្ស​ក្នុង​សង្គម​ដែល​ត្រូវ​ថែរក្សា​ជាតិ​ឱ្យ​បាន​រុងរឿង។

៤. មនុស្សម្នាក់​កើត​លើ​ផែនដី​នេះ ត្រូវ​ដឹងគុណ​រឿង​ពីរ​យ៉ាង៖ ទីមួយ​គឺជា​តិ ដែល​ជា​ម្តាយធំ និង​ទីពីរ​គឺ​ម្តាយ​តូច ដែល​ជា​ម្តាយ​បង្កើត។ ក្នុង​បទ “ជនជាតិ​ខ្មែរ​” ដែល​ជា​ព្រះរាជ​និពន្ធដោយ​សម្តេច​សង្ឃរាជ​ជួន ណាត បាន​សរសេរ​ថា “ជនជាតិ​ខ្មែរ​កើត​នៅ​លើ​ដីខ្មែរ យើង​ត្រូវ​ខំ​ថែ​ជាតិ​ឱ្យ​បាន​រុងរឿង​”។ ជាទូទៅ មុននឹង​សត្រូវ​បំបែក​សង្គម គឺ​ត្រូវ​បំបែកបំបាក់​មនុស្ស​ក្នុង​សង្គម​ឱ្យ​វិលវល់​វក់វី​ស្អប់គ្នា​សិន។ តើ​បំបែក​យ៉ាងម៉េច​? ទីមួយ​គឺ អ្នកចេះដឹង​និង​មនុស្ស​ទូទៅ​នឹង​ក្លាយទៅជា​បុគ្គល​អសីលធម៌ ដែល​ពេញ​ពោរ​ដោយ​សេចក្តី​ប្រមាថ​លើ​អ្នកដទៃ និង​ប្រើ​អារម្មណ៍​និយម​ក្នុង​ការសម្រេច​សេចក្តី។ ទីពីរ​គឺ អ្នកនយោបាយ នឹង​ក្លាយទៅជា​បុគ្គល​ខ្វះ​គោលការណ៍​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើនយោបាយ (អំពើបាប​ក្នុង​សង្គម​ដែល​មហា​ត្មៈ​គន្ធី​បាន​លើកឡើង​គឺ នយោបាយ​ដោយ​គ្មាន​គោលការណ៍ ឬ Politics Without Principle​)។ អ្នកនយោបាយ បាន​ក្លាយទៅជា​មេដឹកនាំ​បញ្ឆេះ​កំហឹង​ហិង្សា​ដល់​មហាជន​តាមរយៈ​ពាក្យ​សម្តី​វាយប្រហារ​គ្នា និង​ជេរប្រមាថ​ប្រទេច​គ្នា។

៥. ទីបី​គឺ បរទេស​និយម ដែល​សម្តេច​សង្ឃរាជ​ជួន ណាត ពោល​ថា “កុំឱ្យ​បរទេស គេ​មក​បង្វែរ ឱ្យ​ខ្មែរ​និង​ខ្មែរ​បែកបាក់​សាមគ្គី។ ថ្វីបើ​គេ​ហ៊ាន​ចំណាយ ប្រាក់កាស​ចាយ​ហូរហៀរ​យ៉ាងណា ចូរ​កុំ​ភ្លេច​កេរ្តិ៍ឈ្មោះ​ខេមរា [...]”។ យុវជន​ខ្មែរ​គួរ​ដឹង​ថា “រឿង​ចាស់ ជា​រឿង​ចាស់ ពីព្រោះ​គ្មាន​បុគ្គល​អស្ចារ្យ​ណា​ម្នាក់​អាច​កែប្រែ​អតីតកាល​បាន​ឡើយ។ ប៉ុន្តែ យើង​ថ្មី របៀប​ថ្មី គឺ​ត្រូវ​ចាប់ផ្តើម​ពី​ថ្ងៃនេះ។ អ្នកដទៃ​មិន​យល់ ជា​រឿង​របស់​អ្នកដទៃ​”។ អ្នកនិពន្ធ​ប្រលោមលោក​ម្នាក់​បាន​ពោល​ថា “មនុស្ស​ដែល​អាច​គ្រប់គ្រង​អតីតកាល​បាន​ល្អ គឺ​ប្រៀប​បាន​នឹងអាច​គ្រប់គ្រង​អនាគតកាល​បាន។ មនុស្ស​ដែល​អាច​គ្រប់គ្រង​បច្ចុប្បន្ន​បាន​ល្អ គឺ​នឹងអាច​បង្កើត​អតីតកាល​ល្អ​”។ ម្សិលមិញ គឺជា​អតីតកាល​នៃ​ថ្ងៃនេះ។ ថ្ងៃនេះ គឺជា​អតីតកាល​នៃ​ថ្ងៃស្អែក ហើយ​ថ្ងៃស្អែក គឺជា​អនាគតកាល​នៃ​ថ្ងៃនេះ។ ម្សិលមិញ​គឺជា​ថ្ងៃនេះ ថ្ងៃនេះ​គឺជា​ថ្ងៃនេះ ហើយ​ថ្ងៃស្អែក​គឺជា​ថ្ងៃនេះ ពីព្រោះ​ឱ្យ​តែ​យើង​គ្រប់គ្រង​ថ្ងៃនេះ​ឱ្យ​បាន​ល្អ​បំផុត នោះ​អតីតកាល​និង​អនាគតកាល នឹង​ល្អជា​និច្ច​ដូចគ្នា។ គ្រប់គ្រង​ថ្ងៃនេះ​ឱ្យ​ល្អ គឺ​មានន័យថា​បាន​បង្កើត​អតីតកាល​ល្អ ហើយក៏​មានន័យថា​កំពុង​បាន​រៀបចំ​អនាគតកាល​យ៉ាង​ល្អ​ប្រសើរ​ដែរ។ ប្រឹងរៀន មាន​សីលធម៌ សាមគ្គី​៕
_
Credit Lam Lim

ស្មារតីជាតិខ្មែរ! ដើម្បីកុមារភៀសសឹកកម្ពុជាការ​ប្រកួត​បាល់ទាត់រវាងក្លឹប​បឹងកេត ជាមួយ​ក្លឹប​ព្រះ​ខ័នរាជ​ស្វាយរៀង ដែលបានប្រ...
27/12/2025

ស្មារតីជាតិខ្មែរ! ដើម្បីកុមារភៀសសឹកកម្ពុជា

ការ​ប្រកួត​បាល់ទាត់រវាងក្លឹប​បឹងកេត ជាមួយ​ក្លឹប​ព្រះ​ខ័នរាជ​ស្វាយរៀង ដែលបានប្រព្រឹត្តិនៅ​យប់ថ្ងៃ​ទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅ​ពហុ​កីឡដ្ឋាន​អូឡាំពិក​កម្ពុជា​ បានទាក់ទាញអ្នកចូលរួមទស្សនារាប់ម៉ឺននាក់។​ ក្នុងឱកាសនេះអ្នកចូលរួមទស្សនាការប្រកួតនេះ បានយកតុក្កតាទៅជាមួយ ហើយបានបោះនៅបរិវេណនោះ ដើម្បីក្រុមការងារប្រមូលយកទៅជូនដល់កុមារភៀសសឹកកម្ពុជាដែលកំពុងនៅមណ្ឌលសុវត្ថិភាពនានា។

ប្រភព​៖​ AKP

ចូលកូនខ្មែរចូលរួមថែរក្សា វប្បធម៌ អរិយធម៌ អក្សរសាស្ត្រខ្មែរ ឱ្យបានល្អកុំចាំបាត់បងទើបខំថែ។
26/12/2025

ចូលកូនខ្មែរចូលរួមថែរក្សា វប្បធម៌ អរិយធម៌ អក្សរសាស្ត្រខ្មែរ ឱ្យបានល្អកុំចាំបាត់បងទើបខំថែ។

🇰🇭🇮🇳 កម្ពុជា និង ឥណ្ឌាមិនត្រឹមតែមានចំណងមិត្តភាពគ្នាជាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ហើយថែមទាំងដោយវប្បធម៌ ប្រពៃណី និងជំនឿតាំងព...
26/12/2025

🇰🇭🇮🇳 កម្ពុជា និង ឥណ្ឌាមិនត្រឹមតែមានចំណងមិត្តភាពគ្នាជាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ហើយថែមទាំងដោយវប្បធម៌ ប្រពៃណី និងជំនឿតាំងពីបុរាណផងដែរ។
ទាំងសាសនាហិណ្ឌូ ទាំងសាសនាព្រះពុទ្ធ ប្រជាជនពួកយើងបានដើរលេីមាគ៌ារួមគ្នាអស់ជាច្រើនសតវត្សរ៍មកហើយ។
ឥឡូវនេះ ខណៈពេលដែលកម្ពុជាប្រឈមមុខនឹងការឈ្លានពានពីថៃ! សាមគ្គីភាពរបស់ឥណ្ឌាគឺលើសពីការទូតទៅទៀត
នេះគឺជាកាតព្វកិច្ចរួម ដែលឥណ្ឌាត្រូវតែចេញមុខមកការពារបេតិកភណ្ឌសាសនារបស់ខ្មែរ។
ពួកគេឈរជាមួយកម្ពុជា ដោយយុត្តិធម៌ និង ស្មោះត្រង់ ❤️🙏

(កំហឹងប្រជាជនឥណ្ឌា) 🇮🇳
ដំបូងឡើយ ឥណ្ឌាបានគាំទ្រថៃ ក្នុងជម្លោះលេីកទី ១... ប៉ុន្តែឥឡូវនេះកាសែតៗ ធំរបស់ឥណ្ឌា បានចេញមកបកស្បែកមុខថៃព្រោងព្រាត គ្មានសល់ឡេីយ នៅជម្លោះលេីក ២ នេះ (ព្រោះគេដឹងចរិតពិត) 🇹🇭
១. ប្រមាថព្រះ ដែលគេគោរព!
២. បេីនិយាយដល់នាយករដ្ឋមន្ត្រីអនុទីន ស្អីគេនោះវិញ ឈ្លេីយមហាឈ្លេីយតែម្តង
🗣️ វានិយាយថា៖ “កម្ទេចរូបសំណាក់សុីម៉ង់មួយសោះ យកទៅប្រៀបនឹងទាហានខ្លួនដែលដាច់ជេីងម្តេចបាន!”
នេះកាន់តែបញ្ឈេះកំហឹងជនជាតិឥណ្ឌា ឲ្យក្តៅ និង ឆាប់ឆួលថែម

🔥 រឿងនេះមិនមែនតូចទេ គឺធំណាស់ ថៃកំពុងប្រកាសប្រឆាំងនឹងពិភពលោកទាំងមូលហើយ។
ដូចជា... បំផ្លាញប្រាសាទសាសនាហិណ្ឌូ រូបសំណាក់ព្រះវិស្ណុ ដែលមានអ្នកគោរពចំនួន ១.២ ពាន់លាន និង បំផ្លាញវត្តអារាម ព្រះពុទ្ធសាសនា ដែលមានអ្នកគោរព ៥០០ លាននាក់ ជុំវិញពិភពលោក។

🌍 សាកស្រមៃថា! បេីអ្នកប្រតិបត្តិសាសនាទាំងអស់ រួបរួមគ្នាមកធ្វើពហិការលេីប្រទេសថៃ។
ប្រជាជន ៧០ លាននាក់របស់សៀម គ្រាន់តែជាកម្ទេចសំរាម ហេីរតាមខ្យល់ប៉ុណ្ណោះ
វាដេីរពាក់មុខយក្សដាក់គេគ្រប់គ្នាបែបនេះ... ចង់មេីលណាស់ តេីពួកវាខ្លាំងដល់ពេលណាទៀត?

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when ចំណេះដឹងសង្គម posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share