KS Cambo News

KS Cambo News ព្រិត្តិការណ៍ពត៌មានសំខាន់ៗប្រចាំថ្ងៃ

04/09/2025

🚨 ចោ.រសៀមឈ្លានពានទឹកដីកម្ពុជាទៀតហើយសុំអន្តរជាតិជួយកម្ពុជាផងនៅព្រឹកថ្ងៃព្រហស្បត៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥។

#ថៃជាអ្នកផ្តើមសង្គ្រាម #ថៃជាអ្នកបំពានបទឈប់បាញ់ #ថៃឈ្លានពានកម្ពុជា

នេះជារូបរាងនៃស្ថានីយថ្មីរបស់ PEACE Petroleum Cambodia ដែលកំពុងត្រៀមបង្ហាញខ្លួននៅ សាយភូថង! ⛽រចនាបថថ្មី ស្តង់ដាគុណភាពថ្មី ...
31/08/2025

នេះជារូបរាងនៃស្ថានីយថ្មីរបស់ PEACE Petroleum Cambodia ដែលកំពុងត្រៀមបង្ហាញខ្លួននៅ សាយភូថង! ⛽

រចនាបថថ្មី ស្តង់ដាគុណភាពថ្មី អារម្មណ៍ថ្មីៗ! ជួបគ្នាឆាប់ៗនេះណា៎ ✨

រូបភាព : Tea Siam/ទៀ ស្យាម

🚨 Breaking news! គ្រោះរញ្ជួយដីកម្រិត ២.៦រ៉ិចទ័រ វាយប្រហារលើស្រុក Wang Nuea ខេត្ត Lampang ប្រទេសថៃ(បាងកក)៖ គ្រោះរញ្ជួយដីក...
30/08/2025

🚨 Breaking news! គ្រោះរញ្ជួយដីកម្រិត ២.៦រ៉ិចទ័រ វាយប្រហារលើស្រុក Wang Nuea ខេត្ត Lampang ប្រទេសថៃ

(បាងកក)៖ គ្រោះរញ្ជួយដីកម្រិតស្រាលមួយមានកម្រិត ២.៦រ៉ិចទ័រ បានវាយប្រហារលើស្រុក Wang Nuea នៃខេត្ត Lampang ប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation។

គ្រោះរញ្ជួយដីនេះមានជម្រៅរញ្ជួយទៅក្នុងដី ៣គីឡូម៉ែត្រ។ តាមអាជ្ញាធរឃ្លាំមើលគ្រោះរញ្ជួយដីថៃ គ្រោះរញ្ជួយដីបានកើតឡើងនៅម៉ោង ៨៖៣៨នាទីព្រឹក ថ្ងៃទី៣០ ខែសីហានេះ ជាមួយការរាយការណ៍ពីរញ័រតូចៗ ក្នុងខេត្ត Lampang ហើយរំញ័រខ្លាំងបំផុតមានកម្រិតអតិបរមា ២.៦រ៉ិចទ័រ។

មិនមានសេចក្ដីរាយការណ៍ពីការខូចខាត ឬជនរងគ្រោះណាម្នាក់នោះទេ៕

#រញ្ជួយដី #ថៃ

29/08/2025

កាលពីថ្ងៃទី២៤ ខែមិថុនា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់ទស្សន៍ទាយថា ក្នុងរវង្វង់៣ខែខាងមុខ ថៃនឹងមាននាយករដ្ឋមន្ត្រីថ្មី មកជំនួស ផែថងថាន។ ចំណេរកាល២ខែក្រោយមក គឺនៅថ្ងៃទី២៩ ខែសីហា នេះ ផែថងថាន ត្រូវតុលាការដកដំណែងចោល

🚨 Breaking news! តុលាការធម្មនុញ្ញថៃ សម្រេចដកតំណែង លោកស្រី ផែថងថាន ជានាយករដ្ឋមន្រ្តីតុលាការធម្មនុញ្ញថៃ នៅថ្ងៃទី២៩ ខែសីហា ...
29/08/2025

🚨 Breaking news! តុលាការធម្មនុញ្ញថៃ សម្រេចដកតំណែង លោកស្រី ផែថងថាន ជានាយករដ្ឋមន្រ្តី

តុលាការធម្មនុញ្ញថៃ នៅថ្ងៃទី២៩ ខែសីហា បានសម្រេចដកតំណែង លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ជានាយករដ្ឋមន្រ្តី ក្រោយការបែកធ្លាយកិច្ចសន្ទនាសម្ងាត់ជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

ក្រោយទទួលញត្តិរបស់សមាជិកព្រឹទ្ធសភាបានប្រមាណ ២ខែ តុលាការធម្មនុញ្ញថៃ នៅថ្ងៃទី២៩ ខែសីហា បានសម្រេចដកតំណែង លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ជានាយករដ្ឋមន្រ្តី៕

#នាយករដ្ឋមន្ត្រីថៃ

🙏🏻🙏🏻
27/08/2025

🙏🏻🙏🏻

🚨Breaking news! ទាហានថៃម្នាក់ទៀត បានបាត់បង់ជើងម្ខាង បន្ទាប់ពីដើរជាន់គ្រាប់មីន នៅតំបន់ប្រាសាទតាក្របី នាថ្ងៃពុធ ទី២៧ ខែសីហ...
27/08/2025

🚨Breaking news! ទាហានថៃម្នាក់ទៀត បានបាត់បង់ជើងម្ខាង បន្ទាប់ពីដើរជាន់គ្រាប់មីន នៅតំបន់ប្រាសាទតាក្របី នាថ្ងៃពុធ ទី២៧ ខែសីហា

#ថៃ #ជាន់មីន #គណៈកម្មាធិការព្រំដែន

27/08/2025

សេចក្តីរាយការណ៍៖ ទាហានថៃម្នាក់ទៀត បានបាត់បង់ជើងម្ខាង បន្ទាប់ពីដើរជាន់គ្រាប់មីន នៅតំបន់ប្រាសាទតាក្របី នាថ្ងៃពុធ ទី២៧ ខែសីហា

កិច្ចប្រជុំ RBC: កម្ពុជា-ថៃ ឯកភាពគ្នារក្សាទំនាក់ទំនងជាប្រចាំរវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាពតាមបណ្ត...
27/08/2025

កិច្ចប្រជុំ RBC: កម្ពុជា-ថៃ ឯកភាពគ្នារក្សាទំនាក់ទំនងជាប្រចាំរវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាពតាមបណ្តោយព្រំដែន​ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា

(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានបង្ហាញអំពីលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ដោយភាគីថៃធ្វើជាម្ចាស់ផ្ទះ។

គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈ ប្រតិភូថៃដឹកនាំដោយ ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការ ព្រំដែនថ្នាក់យោធភូមិភាគ (RBC)។

កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានចាប់ផ្តើមនៅម៉ោង១១៖០០នាទីព្រឹក និងបានបញ្ចប់ដោយជោគជ័យ នៅវេលាម៉ោង១១៖៥៣នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។

បើតាមក្រសួងការពារជាតិ ក្នុងកិច្ចប្រជុំនេះ នៅក្នុងកិច្ចប្រជុំវិសាមញ្ញនេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំរវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា។

ភាគីទាំងពីរក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាងជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។ តាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ ភាគីទាំងពីរ បានសង្កត់ធ្ងន់ពីការវិវត្តជាវិជ្ជមាន និងវឌ្ឍនភាពដែលសម្រេចបានកន្លងមក សំដៅជំរុញកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕

26/08/2025

ស៊ុយអែត​ បានចុះហត្ថលេខាជាផ្លូវការ
លក់យន្តហោះចំបាំងម៉ាក​ Saab Gripen ទៅឲ្យកងទ័ពអាកាសថៃចំនួន៤គ្រឿង ដែលជាយន្តហោះខ្លាំងៗ មានតម្លៃប្រហែល ៥៥៦ លានដុល្លារអាមេរិក។

Address

105k
Phnom Penh

Alerts

Be the first to know and let us send you an email when KS Cambo News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share