EAC News ខេមរភាសា

EAC News ខេមរភាសា Telegram: https://t.me/e_arts_cambodia
☎️ 012823848
👩‍💻 www.eacnews.asia

«កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ» ==============================ភ្នំពេញ៖ នៅថ្ងៃចន្...
06/10/2025

«កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ»
==============================

ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥ «កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ» ជាលើកដំបូងត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាសហប្រធានគណៈកម្មការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ និង
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ និងជាសហប្រធានគណៈកម្មការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ។ ពិធីនេះនឹងប្រព្រឹត្តទៅរយៈពេលពេញមួយថ្ងៃ នៅទីស្តីការក្រសួងដែនដី និងនគរូបនីយកម្ម និងសំណង់។

អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងមន្ត្រីពាក់ព័ន្ធត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីនេះដើម្បីបានជ្រាបអំពីទិដ្ឋភាពគោលនយោបាយក្នុងការរៀបចំផែនការរូបវន្តទីក្រុង, ទិដ្ឋភាពគតិយុត្តចំពោះផែនការរៀបចំដែនដី ប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី, សមិទ្ធផលការងារសំខាន់ៃ និងបញ្ហាប្រឈមរបស់គណៈកម្មាធិការការរៀបចំដែនដី និងនគររូបនីយកម្មថ្នាក់ជាតិ, ការចូលរួមរបស់វិស័យរៀបចំដែនដី និងនគររូបនីយកកម្ម ឆ្ពោះទៅការការអភិវឌ្ឍប្រកបដោយចីរភាព និងសុខមាលភាព។

អង្គពិធីក៏បានស្តាប់នូវបទអន្តរាគមន៍ស្តីពី “សារសំខាន់នៃផែនការរៀបចំដែនដី ប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីចំពោះការអនុវត្តការងាររបស់អាជ្ញាធរដែនដី”, បទអន្តរាគមន៍ស្តីពី “ទំនាក់ទំនងរវាងការប្រើប្រាស់ថវិកាប្រចាំឆ្នាំ ជាមួយផែនការរៀបចំដែនដី ប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី ចំពោះការអនុវត្តការងាររបស់អាជ្ញាធរដែនដី” និងបទបង្ហាញរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាបលើ ១). សេចក្តីព្រាងផែនការប្រើប្រាស់ដីភូមិព្រះដាក់ ( តំបន់រមណីយដ្ឋានអង្គរ) ២). សេចក្តីព្រាងផែនការប្រើប្រាស់ដីឃុំពោធិ៍ទ្រាយ (តំបន់បឹងទន្លេសាប).

បន្ថែមលើសពីនេះ អង្គប្រជុំក៏បានស្តាប់នូវបទបង្ហាញស្តីពី “ការវិភាគ និងប្រើប្រាស់ទិន្នន័យក្នុងវិស័យរៀបចំដែនដី និងនគរូបនីយកម្ម ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)” ដោយលោក ជុំ បូរី អ្នកជំនាញ GIS/IT ក្រសួង ដ. ន. ស.៕

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជ...
28/09/2025

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែងដែលរងផលប៉ះពាល់ពីការវាយប្រហារចំនួន ២លើក ដោយយោធាថៃតាមរយៈការបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជា នៅតំបន់អានសេះ ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីធ្វើការសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយបទឈប់បាញ់ចូលជាធរមាន។

ការចុះទៅពិនិត្យទីតាំងជាក់ស្តែងនេះធ្វើឡើងមួយថ្ងៃ ក្រោយពីយោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា នៅតំបន់អានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាវេលាប្រមាណម៉ោង ១១:៥២នាទីព្រឹក រហូតដល់ម៉ោង ១២:៤៦នាទីរសៀល មានចំនួន ២លើក៖ លើកទី១ ចាប់បាញ់ប្រហារ នៅម៉ោង ១១:៥២នាទី ដល់ម៉ោង ១២:២២នាទី និងលើកទី២ ចាប់បាញ់ប្រហារ នៅម៉ោង ១២:២៥នាទី ដល់ម៉ោង ១២:៤៦នាទី។ នៅក្នុងហេតុការណ៍ដែលយោធាថៃបានបង្កខាងលើ កងកម្លាំងរបស់កម្ពុជាមិនបានតបតឡើយ គឺបានប្រកាន់នូវគោលការណ៍អត់ធ្មត់កម្រិតខ្ពស់ និងអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ដែលចូលជាធរមាននៅម៉ោង ២៤:០០ (ម៉ោងក្នុងតំបន់) ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត។

ជាមួយគ្នានេះ កម្ពុជាសូមសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបង្កហេតុ និងការបន្តផ្ទុះអាវុធនៅខាងភាគីថៃខ្លួនឯង ហើយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នៅវេលាម៉ោង ១១:៥២នាទី ថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា ប៉ុន្តែភាគីថៃបែរជាមកចោទកម្ពុជាថាបានផ្ទុះអាវុធទៅវិញ។ សកម្មភាពទាំងអស់នេះអាចប៉ះពាល់ទៅដល់ការគោរព និងការអនុវត្តបទឈប់បាញ់ ព្រមទាំងធ្វើឱ្យស្ថានភាពរឹតតែតានតឹង និងស្មុគស្មាញ។ ក្នុងន័យនេះ កម្ពុជាស្នើឱ្យភាគីទាំងពីរអនុញ្ញាតឱ្យក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចូលរួមពិនិត្យ និងធ្វើកោសល្យវិច័យទៅលើភស្តុតាងនានាដែលបានបន្សល់ទុកក្រោយពេលការបាញ់ប្រហាររបស់ភាគីថៃមកលើកងកម្លាំងកម្ពុជាឱ្យបានហ្មត់ចត់បំផុត សំដៅផ្តល់នូវព័ត៌មានពិត សុចរិតភាព គណនេយ្យភាព តម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវដល់ភាគីទាំងពីរផង និងដល់សាធារណជនជាតិ និងអន្តរជាតិផង។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

ថ្ងៃអាទិត្យ ៦កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥

Unofficial Translation
Press Release

On Sunday morning of September 28, 2025, the Ministry of National Defence of the Kingdom of Cambodia facilitated the visit of the Interim Observers Team (IOT), led by Malaysia along with its members, to inspect the actual sites affected by two rounds of attacks carried out by the Thai military forces using mortar and small arms against the Cambodian military base in An Seh area, Preah Vihear Province, on September 27, 2025. The purpose of this visit was to observe, verify, and report the situation after the ceasefire came into effect.

This site inspection took place one day after the Thai military forces initiated the attacks upon the Cambodian forces in An Seh area, located in An Seh village, Choam Khsan commune, Choam Khsan district, Preah Vihear Province. To be exact, the firing occurred around 11:52 AM and continued until 12:46 PM, with two rounds of attacks: the first round was from 11:52 AM to 12:22 PM, and the second round was from 12:25 PM to 12:46 PM.
During these incidents, the Cambodian forces did not retaliate at all as they strictly adhered to the guidance principle of maintaining maximum restraint and fully implemented the ceasefire agreement between Cambodia and Thailand, which entered into force at 24:00 hours (local time) on July 28, 2025, with firmness and consistency.

In the meantime, Cambodia is gravely concerned over the provocations and the continued firing from within the Thai side itself. In fact, on September 27, 2025, at 11:52 AM, Thailand launched an attack on Cambodian forces, then accused Cambodia of opening fire first. Such actions could impact the respect for and implementation of the ceasefire agreements, which further complicate the situation and escalate tensions.

In this sense, Cambodia requests the ASEAN Interim Observers Team (IOT) to participate in investigating and forensically examining in precise detail of the remaining evidence at the post Thailand's attack on the Cambodian forces; particularly, placing the attention on the types of ammunition used and the directions of firing, to provide accurate, truthful, accountable, and transparent facts, ensuring fairness and justice regarding the incident for both parties as well as the general public.

Her Excellency Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia

September 28, 2025

#ក្រសួងការពារជាតិ #កម្ពុជា #សន្តិភាពនៅកម្ពុជា
----------------------------------
- តេឡេក្រាម ក្រសួងការពារជាតិ https://t.me/modgovkhm
- គេហទំព័រ ក្រសួងការពារជាតិ https://mod.gov.kh/
- ទិកតុក ក្រសួងការពារជាតិ https://www.tiktok.com/
- អិច ក្រសួងការពារជាតិ https://x.com/modgovkh
- យូ ធូប ក្រសួងការពារជាតិ https://www.youtube.com/

អាជ្ញាធរមន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានជាដៃគូដ៏សំខាន់ក្នុងការងារសាធារណមតិ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
27/09/2025

អាជ្ញាធរមន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានជាដៃគូដ៏សំខាន់ក្នុងការងារសាធារណមតិ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

ព្រះសីហនុ៖ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន និងរដ្ឋបាលខេត្តព្រះសីហនុបានចាត់ទុកអ្នកសារព័ត៌មានដែលមានវិជ្ជា....

សេចក្តីប្រកាសព័ត៌មានរាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និង...
27/09/2025

សេចក្តីប្រកាសព័ត៌មាន

រាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥៖
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១១:៥២នាទី យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កំាភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើន គ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ។ នៅពេលនេះកងទ័ពកម្ពុជាបាននឹងបន្តតាមដានលើការវិវត្តន៍នេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារបូរណភាពទឹកដី។

កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឱ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបាន ឆាប់រហ័ស និងអំពាវនាវឱ្យភាគីថៃអនុវត្តនិងគោរពឱ្យបានម៉ឹងម៉ាត់ដូចគ្នា។

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ព័ត៌មានគឺជាទំនិញសាធារណ:ទាមទារឱ្យមានការវិចខ្ចប់ឱ្យបានល្អនិងផ្សព្វផ្សាយឱ្យចំគោលដៅ
27/09/2025

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ព័ត៌មានគឺជាទំនិញសាធារណ:ទាមទារឱ្យមានការវិចខ្ចប់ឱ្យបានល្អនិងផ្សព្វផ្សាយឱ្យចំគោលដៅ

ព្រះសីហនុ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ព័ត៌មានគឺជាទំន.....

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីអបអរខួបអនុស្សាវរីយ៍លើកទី៧៦ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិននៅល្ងាចថ្ងៃសុក្រ ៤កើត ...
26/09/2025

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីអបអរខួបអនុស្សាវរីយ៍លើកទី៧៦ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន

នៅល្ងាចថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីជប់លៀងអបអរសាទរខួប៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា, សមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល, តំណាងអង្គទូត នៃប្រទេសជាមិត្តប្រចាំកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត។

ឯកឧត្តម វ៉ាង វិនពីន បានសម្ដែងការ ស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដី ទីនៃព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវកិត្តិយសទាំងឡាយ ដែលបានអញ្ជើញចូលរួមក្នុងពិធីនាថ្ងៃនេះ និងសូមជូនពរចំពោះបងប្អូនជនរួមជាតិ និងបងប្អូនពលរដ្ឋខ្មែរជាប់សែស្រឡាយចិន ដែលកំពុងបម្រើការងារ និងរស់នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបន្តថា ឆ្នាំនេះជាឆ្នាំសំខាន់មួយសម្រាប់ដំណើរការអភិវឌ្ឍន៍ប្រជាជនចិន និងមនុស្សជាតិ ដើម្បីលើកកម្ពស់ប្រព័ន្ធអភិបាលកិច្ចសកលឱ្យកាន់តែល្អហើយរួមគ្នាឆ្ពោះទៅរកសហគមន៍ជោគវាសនារួមសម្រាប់ឆ្នាំនេះក៏ជាឆ្នាំសំខាន់មួយក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងចិននិងកម្ពុជា។

ឯកឧត្តមបានរំលឹកថា ឆ្នាំនេះ ឯកឧត្តមស៊ី ជីនភីង ប្រធានាធិបតីចិនបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាម្ដងទៀត បន្ទាប់ពីរយៈពេល៩ ឆ្នាំ ដោយបានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីមួយទៀត តាមរយៈការកសាង សហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាលក្នុងយុគសម័យថ្មី ជាមួយគ្នានោះ
ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ព្រះអង្គក៏បានយាងបំពេញព្រះរាជទស្សនកិច្ចទៅកាន់ប្រទេសចិន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅប្រទេសចិន ជាបន្តបន្ទាប់ផងដែរ។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងរយៈពេល៧៦ឆ្នាំ ប្រទេសចិនសម្រេចបានសមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យ និងបានជំនះឧបសគ្គព្រមទាំងបញ្ហាប្រឈមនានាប្រកបដោយជោគជ័យ ក្នុងដំណើរការកសាងប្រទេស។ ប្រទេសចិនបានក្លាយជាមជ្ឈមណ្ឌល សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ ផលិតកម្ម ឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍របស់ពិភពលោក ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់តំបន់ និងពិភពលោក។ សម្ដេចតេជោ ហ៊ុន សែន ក៏បានចូលរួមអបអរសាទរមិត្តចិន ដែលសម្រេចបានការអភិវឌ្ឍប្រទេសយ៉ាងលឿនបំផុត ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ដែលមានប្រធានាធិបតី ស៊ី ជីនពីង ជាស្នូល រួមមាន៖ ការសម្រេចគោលដៅ១០០ឆ្នាំទី១ នៅឆ្នាំ២០២១ កំណើនសេដ្ឋកិច្ច៥% នៅឆ្នាំ២០២៤ ហើយសម្ដេចមានសុទិដ្ឋិនិយមថា មិត្តចិននឹងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់នៅឆ្នាំ២០២៥នេះ និងគោលដៅ១០០ឆ្នាំទី២ នៅឆ្នាំ២០៤៩ ដើម្បីប្រែក្លាយទៅជាប្រទេសសង្គមនិយមដ៏ទំនើបរុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខដុមរមនា។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៨ ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ដែលត្រូវបានពូនជ្រុំដោយយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំជំនាន់ក្រោយ នៃប្រទេសទាំងពីរ កំពុងបន្តរីកចម្រើនកាន់តែរឹងមាំឥតឈប់ឈរ រហូតក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។ សម្ដេចបានបង្ហាញក្តីរីករាយក្រៃលែង ដោយឃើញប្រទេសយើងទាំងពីរមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងប្រកបដោយផ្លែផ្កាលើគ្រប់វិស័យដែលឆ្លុះបញ្ចាំងអំពីសាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅវិមានសន្តិភាព ដើម្បីពិភាក្ស...
26/09/2025

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ
ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារ:ចំនួន៧៖
១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។
២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គល។
៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។
៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។
៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម។
៦-សេចក្តីព្រាងរបាយការណ៍ដំបូងស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា។
៧-បញ្ហាផ្សេងៗ

រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី២៦ កញ្ញា ២០២៥

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

សេចក្តីប្រកាសព័ត៌មាន ការធ្វើបទបង្ហាញស្តីពីការវិវត្តនៃបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ
25/09/2025

សេចក្តីប្រកាសព័ត៌មាន ការធ្វើបទបង្ហាញស្តីពីការវិវត្តនៃបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ

លោកស្រី  អ៊ាត​ សោភា រដ្ឋមន្ត្រីស្តីទី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញធ្វើបទបង្ហាញស្តីពីបញ្ហាព្រំដែនកម្...
25/09/2025

លោកស្រី អ៊ាត​ សោភា រដ្ឋមន្ត្រីស្តីទី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញធ្វើបទបង្ហាញស្តីពីបញ្ហាព្រំដែនកម្ពុជា-ថៃ នៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជូនអង្គទូតបរទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។

ការធ្វើបទបង្ហាញនេះ មានការចូលរួមពីអង្គទូត តំណាងស្ថានទូតចំនួន ៣០ ប្រចាំនៅកម្ពុជា និងស្ថានទូតនៅក្រៅប្រទេសដែលទទួលបន្ទុកលើកិច្ចព្រំដែនកម្ពុជា-ថៃ និងអង្គការអន្តរជាតិចំនួន ៦ ដែលក្នុងនោះក៏មានតំណាងស្ថានទូតថៃចូលរួមផងដែរ។

រូបថត៖ ខឹម សុវណ្ណារ៉ា / AKP

អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយ ព័ត៌មានបំភ្លៃបំផ្លើសការពិតថា រាជរដ្ឋាភិបាលទុកចោលស...
25/09/2025

អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយ ព័ត៌មានបំភ្លៃបំផ្លើសការពិតថា រាជរដ្ឋាភិបាលទុកចោលសពយុទ្ធជនសមរភូមិមុខ ពេញព្រៃ មិនយកមកធ្វើបុណ្យ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលសារតាំងលោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន...
25/09/2025

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលសារតាំងលោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា

នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលសារតាំង លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា។

យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ ក្នុងព្រះបរមនាម នៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំពោះលោកជំទាវ ហើយសម្ដេចតេជោបានចាត់ទុកវត្តមានលោកជំទាវនាពេលនេះ ជាផ្នែកមួយដ៏សំខាន់នៃការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងប្រេស៊ីល។ សម្ដេចក៏បានបង្ហាញនូវក្តីរីករាយដែលសហព័ន្ធប្រេស៊ីលបានដាក់និវេសនដ្ឋានទូតនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាលើកដំបូងដែលជាផ្នែកមួយក្នុងការជំរុញទំនាក់ទំនង
រវាងកម្ពុជា និងប្រេស៊ីលឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

នៅក្នុងឱកាសនោះលោកជំទាវ Vivian Loss Sanmartin បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោប្រមុខរដ្ឋស្ដីទី ដែលបានអនុញ្ញាតឱ្យលោកជំទាវបានជួបហើយប្រគល់សារតាំងចំពោះសម្ដេចប្រមុខរដ្ឋស្តីទីនាពេលនេះ។
លោកជំទាវបានជម្រាបជូនសម្ដេចតេជោថា ក្នុងបេសកកម្មរបស់លោកជំទាវនៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលនេះ លោកជំទាវនឹងធ្វើយ៉ាងណាជំរុញនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងប្រេស៊ីលឱ្យមានភាពល្អប្រសើរកាន់តែខ្លាំងឡើងបន្ថែមទៀត ជាពិសេសការជំរុញនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងកម្ពុជា និងប្រេស៊ីលឱ្យមានការកើនឡើងបន្ថែមទៀតផងដែរ។
អ្វីដែលជាការកត់សម្គាល់បន្ថែមទៀតលោកជំទាវបានរំលេចអំពីការពង្រីកនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យនានារវាងកម្ពុជា និងប្រេស៊ីល ក្នុងនោះក៏មានការពង្រីកនូវទំនាក់ទំនងទាំងរដ្ឋាភិបាលផង ទាំងស្ថាប័ននីតិប្បញ្ញត្តិដែរ ដែលលោកជំទាវនឹងជំរុញឱ្យប្រទេសទាំងពីរបង្កើននូវកិច្ចសហការក្នុងស្ថាប័ននីតិប្បញ្ញត្តិតិនៃប្រទេសទាំងពីរឱ្យមានភាពល្អប្រសើរបន្ថែមទៀត។

នៅក្នុងឱកាសនោះ សម្ដេចតេជោបានសម្ដែងការរីករាយចំពោះការលើកឡើងរបស់លោកជំទាវក្នុងការជំរុញនូវពាណិជ្ជកម្ម សេដ្ឋកិច្ច រវាងប្រទេសទាំងពីរឱ្យមានការកើនឡើង ដោយសម្ដេចតេជោបានលើកឡើងថាទំនាក់ទំនងដ៏ល្អទៅមុខលឿនបានវាអាស្រ័យទៅលើសេដ្ឋកិច្ច និងពាណិជ្ជកម្មដូច្នេះប្រសិនបើប្រទេសទាំងពីរខិតខំប្រឹងប្រែងក្នុងការពង្រីកពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យមានការកើនឡើង គឺជាផ្នែកនៃការរុញច្រានទំនាក់ទំនងឱ្យកាន់តែល្អទៅជាមួយគ្នាផងដែរ។ សម្តេចតេជោក៏បានរំលេចបន្ថែមទៀតទាក់ទងទៅនឹងការស្វាគមន៍ចំពោះគំនិតរបស់លោកជំទាវនៃការការពង្រីកទំនាក់ទំនងផ្នែកស្ថាប័ននីតិប្បញ្ញត្តិត្តិ ពោលគឺសភានៃប្រទេសទាំងពីរ ដោយសម្ដេចតេជោបានបញ្ជាក់អំពីគំនិតរបស់សម្ដេចថា ប្រទេសទាំងពីរគួរតែបង្កើតនូវក្រុមមិត្តភាពសភាប្រទេសទាំងពីរទាំងស្ថាប័នរដ្ឋសភា ទាំងស្ថាប័នព្រឹទ្ធសភាដើម្បីឱ្យស្ថាប័ននីតិប្បញ្ញត្តិត្តិនេះ គឺអាចធ្វើការ និងពង្រីកនូវការទំនាក់ទំនងស៊ីជម្រៅទៅជាមួយគ្នា។

សម្ដេចតេជោបានមានប្រសាសន៍លើកឡើងទាក់ទងទៅនឹងការពង្រីក នៅក្នុងវិស័យកីឡា ដោយសម្ដេចតេជោបានលើកឡើងថា ប្រេស៊ីលមានសក្កានុពលណាស់ ជាពិសេសធនធានកីឡាល្អៗណាស់ នៅពេលដែលគេនិយាយពីប្រេស៊ីលគេនឹងនឹកឃើញកីឡា ហើយសម្ដេចក៏ជាអ្នកស្រឡាញ់វិស័យកីឡានេះ និងជាអ្នកគាំទ្រប្រេស៊ីលផងដែរនៅពេលកន្លងមក ទាំងកីឡាបាល់ទាត់ និងបាល់ទះជាដើម ។
ដូច្នេះភាគីទាំងពីរគួរតែពង្រីកទៅលើវិស័យកីឡាជាមួយគ្នា ជាពិសេសគឺការបញ្ជូនគ្រូបង្វឹករបស់ប្រេស៊ីលមកជួយបង្វឹកផ្នែកកីឡារបស់កម្ពុជា ដូចជាកីឡាបាល់ទាត់ និងកីឡាបាល់ទះ ដែលជាផ្នែកមួយដ៏សំខាន់ដើម្បីចំណងមិត្តភាពរវាងប្រទេសទាំងពីរផង ហើយដើម្បីជំរុញនូវការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនឱ្យកាន់តែមានចម្រើនទៅជាមួយនឹងគ្នា។

ឆ្លើយតបទៅនឹងការលើកឡើងរបស់សម្ដេចតេជោ លោកជំទាវក៏បានរំលេចដោយបញ្ជាក់ថា ប្រេស៊ីលនឹងពិចារណាក្នុងការរៀបចំឱ្យមានគ្រូបង្វឹកមកកាន់ព្រះរាជាណាចក្រកម្ពុជាក្នុងការបណ្ដុះបណ្ដាលផ្នែកកីឡាបាល់ទះកីឡាបាល់ទាត់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវបានលើកឡើងថានេះជារឿងមួយដែលភាគីទាំងពីរអាចធ្វើបានទៅជាមួយគ្នា ហើយធ្វើបានក្នុងពេលឆាប់ៗ។

នៅក្នុងជំនួបនេះសម្ដេចតេជោក៏បាន ជម្រាបជូនលោកជំទាវអំពីបញ្ហាព្រំដែនកម្ពុជា និងថៃ ដោយសម្ដេចបានពន្យល់អំពីរឿងរ៉ាវនៃបញ្ហានាពេលកន្លងមក។ ជាមួយគ្នានោះលោកជំទាវក៏បានឆ្លើយតបជាមួយសម្ដេចតេជោថា ប្រេស៊ីលគឺគាំទ្រនូវការដោះស្រាយបញ្ហាដោយសន្តិវិធីរវាងកម្ពុជា និងថៃ ដោយលោកជំទាវជំរុញឱ្យភាគីទាំងពីរគោរព
នូវបទឈប់បាញ់ ហើយឈានទៅរកការដោះស្រាយបញ្ហា វិលមករកប្រក្រតីភាពឡើងវិញ។

ជាចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរលោកជំទាវ ឯកអគ្គរដ្ឋទូតប្រេស៊ីលថ្មីប្រចាំនៅកម្ពុជា សូមទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មការទូតក្នុងព្រះរាជាណាចក្រកម្ពុជា៕

នៅព្រឹកថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ ថ្នាក់ដឹកនាំតាមក្រសួងស្ថាប័នផ្នែកនីតិបញ្ញត្តិ នីតិប្រតិបតិ្ត និងតុលាការ បានអញ្...
24/09/2025

នៅព្រឹកថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ ថ្នាក់ដឹកនាំតាមក្រសួងស្ថាប័នផ្នែកនីតិបញ្ញត្តិ នីតិប្រតិបតិ្ត និងតុលាការ បានអញ្ជើញដឹកនាំប្រតិភូ ដាក់ក្រពុំបិណ្ឌផ្កាឈូក អបអរសាទរ ទិវារំលឹកខួប ៣២ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នៅនីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ សួនច្បារខាងលិចវិមានឯករាជ្យ រាជធានីភ្នំពេញ ។

Address

#80, Street 598
Phnom Penh

Alerts

Be the first to know and let us send you an email when EAC News ខេមរភាសា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to EAC News ខេមរភាសា:

Share