02/08/2025
🚨DONATION CLOSE🚨
សួស្តីបងប្អូនទាំងអស់គ្នា មូលនិធិប្រមូលជំនួយរបស់ខ្ញុំ និងបង EatTameនិងEatMoreត្រូវបានបញ្ចប់ហើយ
-មូលហេតុ: ដោយសារតែពេលនេះស្ថានការណ៍គឺល្អប្រសើរជាងមុន ហើយបងប្អូនភាគច្រើនក៏លែងសូវមានបញ្ហាខ្វះស្បៀងដូចប៉ុន្មានថ្ងៃមុនដែរ ឃ្លាំងនៅតាមខេត្តមួយចំនួនគឺបានពេញ
-លទ្ធផល: រយះពេល៧ថ្ងៃនេះពួកយើងបានបញ្ចូនស្បៀងទៅកាន់បងប្អូនភាសសឹក,ពលករ,និងបងៗជួរមុខនៅសម្ភារៈ ម្ហូបអាហារ នំ ទឹក ថ្នាំពេទ្យ តង់ ម៉ុង ខ្នើយ Solar PowerBank អេក៊ូម-ល- សរុបប្រហែលជា 800តោន ជាង សរុបជាឡានគឺចំនួន 95ឡាន ទៅកាន់៦ខេត្តដែលមានបញ្ហា មានដូចជា ព្រះវិហារ , ឧត្តរមានជ័យ , បន្ទាយមានជ័យ , សៀមរាប, ពោធ៍សាច់ និងបាត់ដំបង
-ទឹកប្រាក់: ទឹកប្រាក់សរុបដែលខ្ញុំទទួលបានពីការបរិច្ចាកមានចំនួន 145,957.14$ (ក្នុងនោះក៏មានប្រាក់ចំនួន10000$ដែលជាការបរិច្ចាករបស់ខ្ញុំនិងភរិយាផងដែរ) ហើយពួកយើងបានចំនាយប្រាក់ចំនួន 29,088.94$ ប្រាក់ដែលនៅសល់មានចំនួន: 116868.20$
-ការចាត់ចែងប្រាក់នៅសល់: ពួកយើងនឹងយកប្រាក់នេះទៅបែកចែកជា៣ចំនែក 1.ជួយទៅក្រុមគ្រួសារបងបងវីរៈជនដែលបានពលី,2. ជួយទៅវីវជនដែលពិការ ត្រូវរបួស និងមិនត្រូវរបួស, 3. ជួយទៅកាន់បងប្អូនភាសសឹកដើម្បីសម្រួលបន្ទុកពួកគាត់
ជាចុងក្រោយនេះខ្ញុំសូមធ្វើការអរគុណទៅកាន់មនុស្ស៣ក្រុម:
1.ក្រុមទី១គឺជាក្រុមការងារស្មគ្រចិត្តរបស់យើង: អរគុណដែលបានចំនាយកម្លាំង ពេលវេលា និងថវិការផ្ទាល់ខ្លួនអ្នកគ្រប់គ្នាអស្ចារ្យខ្លាំងណាស់
2.ក្រុមទី២គឺបងប្អូនដែលបានបរិច្ចាក: ប៉ុន្មានថ្ងៃនេះក្រុមការងារហ៊ូទឹកភ្នែករហូតគឺដោយសារតែរំភើបចិត្តជាមួយនឹងទឹកចិត្តពួកគាត់ សម្រាប់ខ្មែរទាំងមូលនេះមិនមែនគ្រាន់តែជាឥវាន់ឬប្រាក់ទេ វាគឺជាទឹកចិត្ត ក្តីស្រឡាញ់ និងសាមគ្គីភាពរបស់ប្រទេសជាតិយើង
3.ក្រុមឡាន: មិនដឹងនិយាយថាម៉េច ពិតជាអរគុណ ឡានភាគច្រើនគឺគាត់សុំត្រឹមតែថ្លៃសាំងប៉ុណ្ណោះ ចង់អរគុណគាត់ដែលប្រថុយទាំគ្រោះថ្នាក់ ពេលវេលា ក្រុមហ៊ុនមួយខំនួន និងបងៗរត់ឡានមួយចំនួនគឺលែងរកសុីហើយមកជួយដឹកស្បៀងFree
ទាំងអស់នេះគឺជាទឹកចិត្តខ្មែរ អ្វីដែលខ្ញុំរៀបរាប់នេះគោលបំណងគឺចង់ឲ្យបងប្អូនបានដឹងពីទំហំទឹកចិត្តរបស់បងប្អូនខ្មែរយើង ពួកយើងគឺជាទ័ព្វជួរក្រោយដ៏អស្ចារ្យ🇰🇭 ជាចុងក្រោយខ្ញុំវិសាល សូមអរគុណដល់បងប្អូនគ្រប់គ្នា សូមបុណ្យកុសលដែលខ្ញុំនិងក្រុមការងារបានធ្វើ សូមបុណ្យនេះបានដល់ និងបានជួយថែរក្សាបងប្អូនខ្មែរយើងទាំងអស់ ជាពិសេសបងៗវីរៈកងទ័ព្វឲ្យបានតែ សុខ និងសុវត្ថិភាពគ្រប់ៗគ្នា