01/11/2025
លោកសោភ័ណ្ឌ ផល្លា អភិបាលរងស្រុកតំណាងឲ្យ លោក ឈួន ផាន់នី អភិបាល នៃខណៈអភិបាលស្រុកទ្រាំង បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៥ - ២០២៦ នៅវិទ្យាល័យ ព្រៃឈើទាល ឃុំធ្លក
#ស្រុកទ្រាំង : នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែកក្តិក ឆ្នាំម្សាញ់សប្តស័កព.ស ២៥៦៩ ត្រូវ នឹង ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២៥ លោកសោភ័ណ្ឌ ផល្លា អភិបាលរងស្រុកតំណាងឲ្យ លោក ឈួន ផាន់នី អភិបាល នៃខណៈអភិបាលស្រុកទ្រាំង បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៥ - ២០២៦ នៅវិទ្យាល័យ ព្រៃឈើទាល ឃុំធ្លក ។ ដោយមានការនិមន្ត អញ្ជើញចូលរួម
ព្រះតេជគុណ វង្ស ពិសិដ្ឋ ព្រះគ្រូសូត្រស្តាំ លោក ភុំ វន្នី ប្រធានករិ.ផ្ទៃក្នុង លោក លឿង ផាន ជំទប់ទី១ ឃុំធ្លក លោកនាយប៉ុស្តិ៍ធ្លក លោកមេភូមិពាក់ព័ន្ធ សរុបចំនួន១០អង្គ/នាក់។
-លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យ និង អអនុវិទ្យាល័យ និងបឋមសិក្សាព្រៃឈើទាល សរុប ៣៧ នាក់ ស្រី១៧ នាក់។
-សិស្សានុសិស្សសរុបចំនួន ៤៤២ នាក់ ស្រី ២០៦ នាក់។
-
-ក្នុងពិធីនេះដែរមានការលើកទឹកចិត្ត ផ្តល់ប័ណ្ណសសើ និង សម្ភារៈសិក្សាសៀវភៅប៊ិក ដល់សិស្សានុសិស្ស ដែលមានចំណាត់ថ្នាក់ល្អ ពីលេខ០១ ដល់លេខ ៣ ចំនួន ផងដែរ និងសិស្សនិទ្ទេសA ១នាក់ ក្នុងនោះផងដែរ
-សិស្សនិទ្ទេសA ទទួលទឹកប្រាក់ចំនួន ៣៥០,០០០រៀល បណ្ណសសើ១ ប៊ិច ០៥ដើម សៀវភៅ ១២ក្បាល ។
-សិស្សចំណាត់ថ្នាក់លេខ១ ទទួលបាន បណ្ណសសើ ១ ប៊ិច០៥ដើម សៀវភៅ ១២ ក្បាល ។
-សិស្សចំណាត់ថ្នាក់លេខ០២ សៀវភៅ១០ក្បាល បិច០៥ដើម បណ្ណសសើ ០១ ។
-សិស្សចំណាត់ថ្នាក់លេខ០៣ សៀវភៅ០៨ ក្បាល បណ្ណសសើ០១
ផងដែរ។ ក្នុងនោះខ្ញុំបាទបានចូលរួម សៀវភៅ ០៤ ឡូ បិច ០២ កំប៉ុង និងថវិកាមួយចំនួនផងដែរ។
(រាយការណ៍ដោយ លោក ហ៊ិន សុខុន 012978112)