Fresh News Plus

Fresh News Plus PR, Business Sport Knowledge & More. The Official Page. Fresh News Plus

UCL រដូវកាលថ្មីត្រឡប់មកវិញរាត្រីនេះ គ្រាដែល PSG សំឡឹងឈ្នះពានអឺរ៉ុប លើកទី៣ ជាប់គ្នាដូច Real ដែរ
08/09/2026

UCL រដូវកាលថ្មីត្រឡប់មកវិញរាត្រីនេះ គ្រាដែល PSG សំឡឹងឈ្នះពានអឺរ៉ុប លើកទី៣ ជាប់គ្នាដូច Real ដែរ

(បរទេស)៖ ព្រឹត្តិការណ៍ជើងឯកអឺរ៉ុប UEFA Champions League រដូវកាលថ្មី២០២៦-២៧ នឹងចាប់ផ្តើមដំណើរការចាប់ពីរាត្រីនេះតទៅ នៅពេល....

ប៊ែលហ្ស៊ិក នៅតែទាមទារឱ្យ FIFA បកស្រាយពីការព្យួរកាតក្រហមកីឡាករអាមេរិក Balogun នៅអំឡុង World Cup 2026
08/09/2026

ប៊ែលហ្ស៊ិក នៅតែទាមទារឱ្យ FIFA បកស្រាយពីការព្យួរកាតក្រហមកីឡាករអាមេរិក Balogun នៅអំឡុង World Cup 2026

(បរទេស)៖ សហព័ន្ធបាល់ទាត់ប៊ែលហ្ស៊ិក FA នៅតែចង់បានចម្លើយ និងការបកស្រាយពី FIFA អំពីការអនុញ្ញាតកីឡាករអាមេរិក Folarin Balogun...

08/09/2026

ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំការផ្សាយផ្ទាល់ពិសេស «បច្ចុប្បន្នភាពស្តីពីការវិវត្តន៍ស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ» គិតមកដល់ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦

08/09/2026

ជនរងគ្រោះម្នាក់ ចាញ់បោកប្រាក់អស់ជាង ៣០ម៉ឺនដុល្លារ ដោយសារវីដេអូ AI ក្លែងបន្លំជារូបរាងអ្នកល្បីល្បាញ

Follow our Channel CoolApp:
https://channel.coolapp.com.kh/

08/09/2026

កម្មវិធី Telegram ជួបប្រទះការរំខាន និងគាំងមិនដំណើរការជាសកល

Follow our Channel CoolApp:
https://channel.coolapp.com.kh/

Huawei ប្រកាសចេញលក់ទូរស័ព្ទអេក្រង់បត់ជំនាន់ថ្មី ខណៈដែល Xiaomi និង Apple ត្រៀមដើរតាមពីក្រោយ(បរទេស)៖ ក្រុមហ៊ុន Huawei បានប...
08/09/2026

Huawei ប្រកាសចេញលក់ទូរស័ព្ទអេក្រង់បត់ជំនាន់ថ្មី ខណៈដែល Xiaomi និង Apple ត្រៀមដើរតាមពីក្រោយ

(បរទេស)៖ ក្រុមហ៊ុន Huawei បានប្រកាសចេញលក់ស្មាតហ្វូនបត់បានលំដាប់ថ្នាក់កំពូលជំនាន់ថ្មី ស្រឡាយ Mate XT2 ដើម្បីការពារតំណែងនាំមុខរបស់ខ្លួននៅក្នុងទីផ្សារប្រទេសចិន ស្របពេលដែលគូប្រជែងធំៗដូចជា Xiaomi និង Apple ក៏កំពុងត្រៀមបង្ហាញផលិតផលថ្មីៗរៀងៗខ្លួនផងដែរ។ ទូរស័ព្ទ Mate XT2 ដែលអាចបត់ពន្លាតបានពីរដងទៅជាអេក្រង់ទំហំប៉ុនថេប្លេតនេះ បំពាក់នូវបន្ទះឈីប Kirin 9050 Pro ថ្មី និងមានតម្លៃចាប់ពី ១៩,៩៩៩ យ័ន (ប្រហែល ២,៩៨០ ដុល្លារ) រហូតដល់ ២៤,៩៩៩ យ័ន (ប្រហែល ៣,៧២៥ ដុល្លារ) ដោយគ្រោងចាប់ផ្តើមលក់នៅថ្ងៃទី ១២ ខែកញ្ញា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦។

លោក Richard Yu នាយកប្រតិបត្តិ និងជាប្រធានក្រុមប្រឹក្សាភិបាលផ្នែក Consumer BG របស់ក្រុមហ៊ុន Huawei បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា៖ «ការកំណត់តម្លៃនាពេលឥឡូវនេះគឺជាការប្រឈមពិតប្រាកដមួយ ដោយសារតែតម្លៃអង្គចងចាំ (Memory) បានកើនឡើងយ៉ាងខ្លាំង។ យើងបានយកបច្ចេកវិទ្យាថ្មីៗជាច្រើនមកប្រើប្រាស់ ហើយសម្ពាធលើដើមទុនមានទំហំធំធេងណាស់»។ ការរចនាបន្ទះឈីបថ្មីដោយប្រើរចនាសម្ព័ន្ធ LogicFolding ក្រោមគោលការណ៍ «Tau Scaling Law» នេះ អនុញ្ញាតឱ្យទូរស័ព្ទផ្តល់កម្លាំងគណនាកាន់តែខ្លាំង ប្រើប្រាស់ថាមពលតិចជាងមុន និងមានប្រសិទ្ធភាពទូទៅល្អជាងមុន ៤២%។

ការប្រកួតប្រជែងក្នុងទីផ្សារកាន់តែឡើងកម្តៅ ខណៈ Xiaomi ត្រៀមប្រកាសចេញទូរស័ព្ទបត់បានរបស់ខ្លួន ហើយ Apple ក៏ត្រូវបានរំពឹងថានឹងបង្ហាញទូរស័ព្ទបត់បានក្នុងស្រឡាយ iPhone ថ្មីនៅថ្ងៃពុធខាងមុខ។ បច្ចុប្បន្ន Huawei គឺជាម៉ាកយីហោធំតែមួយគត់ដែលលក់ទូរស័ព្ទបត់បានបីតង់ (Tri-fold) ទោះបីជាត្រូវហាមឃាត់មិនឱ្យលក់នៅសហរដ្ឋអាមេរិកដោយសារបញ្ហាសន្តិសុខជាតិនោះទេ។ ចំណែកឯ Samsung វិញ បន្ទាប់ពីធ្លាប់ផ្អាកការលក់ម៉ូឌែលបត់បីតង់កាលពីដើមឆ្នាំ ក៏បានពង្រីកជម្រើសទូរស័ព្ទបត់បានបន្ថែមទៀតកាលពីខែកក្កដា។

យោងតាមទិន្នន័យពី IDC និង Smart Analytics Global ក្រុមហ៊ុន Huawei កំពុងឈរនៅកំពូលតារាងនៃទីផ្សារស្មាតហ្វូនប្រទេសចិនជាមួយនឹងភាគហ៊ុន ២២.៦% នៅក្នុងត្រីមាសទីពីរ ឈ្នះលើ Apple (១៨.១%) និង Xiaomi (១២.៤%)។ ដោយឡែកសម្រាប់ទីផ្សារទូរស័ព្ទបត់បានវិញ Huawei ក្តោបក្តាប់ទីផ្សារក្នុងស្រុករហូតដល់ ៦៨% ដែលបង្ហាញពីឥទ្ធិពលយ៉ាងរឹងមាំរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ បើទោះបីជាភាគហ៊ុនរបស់ Xiaomi បានធ្លាក់ចុះ ៣% បន្ទាប់ពីការប្រកាសនេះក៏ដោយ៕

BREAKING NEWS: កម្មវិធី Telegram ជួបប្រទះការរំខាន និងគាំងមិនដំណើរការជាសកល(ភ្នំពេញ)៖ កម្មវិធីផ្ញើសារដ៏ពេញនិយម Telegram បា...
08/09/2026

BREAKING NEWS: កម្មវិធី Telegram ជួបប្រទះការរំខាន និងគាំងមិនដំណើរការជាសកល

(ភ្នំពេញ)៖ កម្មវិធីផ្ញើសារដ៏ពេញនិយម Telegram បាន និងកំពុងជួបប្រទះបញ្ហារអាក់រអួល និងគាំងមិនដំណើរការ (Down) នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ដែលធ្វើឱ្យអ្នកប្រើប្រាស់រាប់លាននាក់មិនអាចផ្ញើសារ ទទួលរូបភាព/វីដេអូ ឬចូលប្រើប្រាស់គណនីរបស់ខ្លួនបានឡើយ។

ផ្អែកតាមគេហទំព័រតាមដានស្ថានភាពសេវាកម្មឌីជីថល Downdetector បានបង្ហាញឱ្យឃើញពីការកើនឡើងយ៉ាងគំហុកនៃរបាយការណ៍បណ្តឹង (Outage Reports) ពីសំណាក់អ្នកប្រើប្រាស់ជុំវិញពិភពលោក ក្នុងនោះរួមមាន អ្នកប្រើប្រាស់ភាគច្រើនជួបប្រទះស្ថានភាព "Connecting..." ឬ "Updating..." ដោយមិនអាចទាញយកទិន្នន័យថ្មីៗបាន។ ខ្លះទៀត សារដែលផ្ញើចេញមិនដំណើរការ ឬទាមទារ update យូរខុសធម្មតា ហើយអ្នកប្រើប្រាស់មួយចំនួនបានរាយការណ៍ថា កម្មវិធីមិនឆ្លើយតបនៅលើ Mobile និង Desktop Version។

ប្រឈមមុខនឹងបញ្ហារអាក់រអួលនៃប្រព័ន្ធទំនាក់ទំនងបរទេសនេះ CoolApp ដែលជាកម្មវិធីឆាត និងបណ្តាញទំនាក់ទំនងសង្គមដំបូងគេរបស់កម្ពុជា បានបង្ហាញខ្លួនជា «ដំណោះស្រាយជំនួសដ៏ស្របពេល និងមានប្រសិទ្ធភាពខ្ពស់បំផុត» សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដើម្បីធានាថាការទំនាក់ទំនងការងារ និងអាជីវកម្មប្រចាំថ្ងៃមិនត្រូវកាត់ផ្ដាច់ឡើយ៕

ជនរងគ្រោះម្នាក់ ចាញ់បោកប្រាក់អស់ជាង ៣០ម៉ឺនដុល្លារ ដោយសារវីដេអូ AI ក្លែងបន្លំជារូបរាងអ្នកល្បីល្បាញ(បរទេស)៖ កងកម្លាំងនគរបា...
08/09/2026

ជនរងគ្រោះម្នាក់ ចាញ់បោកប្រាក់អស់ជាង ៣០ម៉ឺនដុល្លារ ដោយសារវីដេអូ AI ក្លែងបន្លំជារូបរាងអ្នកល្បីល្បាញ

(បរទេស)៖ កងកម្លាំងនគរបាលនៃប្រទេសអៀរឡង់ខាងជើង (PSNI) បានចេញការព្រមានជាបន្ទាន់មួយ បន្ទាប់ពីជនរងគ្រោះម្នាក់បានចាញ់បោកក្រុមជនខិលខូចអស់ប្រាក់រហូតដល់ ២៥០,០០០ ផោន (ប្រមាណជាង ៣២ម៉ឺនដុល្លារអាមេរិក) តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា AI បង្កើតជាវីដេអូក្លែងបន្លំជារូបរាងអ្នកល្បីល្បាញក្នុងវិស័យហិរញ្ញវត្ថុ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦។

យោងតាមការបញ្ជាក់ពីប៉ូលិស ជនរងគ្រោះបានឃើញផ្ទាំងពាណិជ្ជកម្មមួយ ដែលប្រើប្រាស់វីដេអូ AI របស់បុគ្គលល្បីឈ្មោះម្នាក់ ដើម្បីផ្សព្វផ្សាយពីឱកាសវិនិយោគ ដោយសន្យានឹងផ្តល់ប្រាក់ចំណេញត្រឡប់មកវិញយ៉ាងក្រាស់ក្រៃ។ សមត្ថកិច្ចបានឱ្យដឹងថា ដំបូងឡើយ ជនរងគ្រោះបានសាកល្បងវិនិយោគក្នុងចំនួនទឹកប្រាក់តូចមួយប៉ុណ្ណោះ។ បន្ទាប់មក ក្រុមបោកប្រាស់បានទាក់ទងមកកាន់ជនរងគ្រោះតាមរយៈកម្មវិធី WhatsApp ហើយបានលួងលោមឱ្យវិនិយោគបន្ថែមទៀត។ ក្រុមជនខិលខូចបានប្រើប្រាស់វិធីសាស្ត្រយ៉ាងស្មុគស្មាញ និងប៉ិនប្រសប់ដោយ បញ្ចុះបញ្ចូលឱ្យជនរងគ្រោះបង្កើតគណនីអនឡាញជាច្រើន។ សុំសិទ្ធិបញ្ជាកុំព្យូទ័ររបស់ជនរងគ្រោះពីចម្ងាយ (Remote access) ដោយអះអាងថានឹងជួយសម្រួលដល់ការវិនិយោគ។ ញុះញង់ឱ្យជនរងគ្រោះខ្ចីប្រាក់បន្ថែមទៀតដើម្បីបន្តការវិនិយោគ មុនពេលផ្ទេរប្រាក់ទាំងនោះចូលទៅក្នុងគណនីដែលគ្រប់គ្រងដោយក្រុមឧក្រិដ្ឋជន។ ថ្វីត្បិតតែប៉ូលិសមិនបានបញ្ជាក់អត្តសញ្ញាណអ្នកល្បីល្បាញដែលត្រូវបាន AI យកទៅបន្លំរូបរាងក៏ដោយ ប៉ុន្តែទីភ្នាក់ងារព័ត៌មាន BBC News NI ធ្លាប់បានប្រទះឃើញសកម្មភាពបោកប្រាស់តាមអនឡាញដែលប្រើប្រាស់រូបភាពអ្នកជំនាញហិរញ្ញវត្ថុល្បីៗដូចជា លោក Martin Lewis, លោក Peter Jones និងលោក Steven Bartlett ជាដើម។

អ្នកនាំពាក្យនៃកងកម្លាំងនគរបាល PSNI បានគូសបញ្ជាក់ថា ការយកឈ្មោះ ឬរូបរាងអ្នកល្បីល្បាញមកជួយផ្សព្វផ្សាយ មិនមែនជាភស្តុតាងបញ្ជាក់ថាការវិនិយោគនោះជារឿងពិតប្រាកដ ឬស្របច្បាប់នោះឡើយ។ បច្ចុប្បន្ន ជនខិលខូចមានសមត្ថភាពបង្កើតផ្ទាំងពាណិជ្ជកម្ម គេហទំព័រ សំឡេង និងវីដេអូ AI ដូចមនុស្សពិត ដែលអាចបោកប្រាស់ភ្នែកមហាជនបានយ៉ាងងាយ។

លោកស្រី Joanne Gibson ប្រធានអង្គភាព Scamwise Partnership និងជាស្នងការរងនគរបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋ៖
១៖ «ផ្អាក និងពិនិត្យ» (Stop and check) ឱ្យបានច្បាស់លាស់មុននឹងធ្វើប្រតិបត្តិការហិរញ្ញវត្ថុណាមួយ។
២៖ ជជែកពិភាក្សា និងចែករំលែកព័ត៌មានអំពីល្បិចបោកប្រាស់ទាំងនេះជាមួយសមាជិកគ្រួសារ និងសាច់ញាតិ។
៣៖ ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកផ្តល់សេវាហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ និងពិនិត្យមើលថាតើពួកគេទទួលបានអាជ្ញាប័ណ្ណផ្លូវការពី អាជ្ញាធរប្រព្រឹត្តិកម្មហិរញ្ញវត្ថុ (Financial Conduct Authority - FCA) ដែរឬទេមុននឹងសម្រេចចិត្តផ្ទេរប្រាក់៕

ព្រះខ័នរាជ សម្ពោធកីឡដ្ឋានស្វាយរៀង ដើម្បីទទួលការប្រកួតដំបូង ក្នុងលីគរដូវកាលថ្មី នាចុងសប្ដាហ៍នេះ
08/09/2026

ព្រះខ័នរាជ សម្ពោធកីឡដ្ឋានស្វាយរៀង ដើម្បីទទួលការប្រកួតដំបូង ក្នុងលីគរដូវកាលថ្មី នាចុងសប្ដាហ៍នេះ

(ភ្នំពេញ)៖ កីឡដ្ឋានស្វាយរៀង របស់ក្លិបព្រះខ័នរាជស្វាយរៀង បានរៀបចំពិធីក្រុងពាលីសម្ពោធដាក់ឲ្យប្រើប្រាស់ឡើង....

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិ...
07/09/2026

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានប.....

Address

Fresh News Head Office
Phnom Penh

Telephone

+855975000001

Website

Alerts

Be the first to know and let us send you an email when Fresh News Plus posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share