08/10/2025
រោងចក្រផលិតបារីនៅសង្កាត់ស្វាយរលំ គ្មានម៉ាកឬស្លាកយុីហោមួយកន្លែងនៅតែរក្សាភាពស្ងៀមស្ងាត់……….
កណ្ដាល.ថ្ងៃទី០៨ខែតុលាឆ្នាំ២០២៥ មានទីតាំងរោងចក្រផលិតបារីគ្មានម៉ាក់មួយកន្លែងនៅតែផលិតបារីបានយ៉ាងស្ងៀមស្ងាត់ ដោយពុំអជ្ញាធរឬមន្រ្តីជំនាញណាមួយហ៊ានក្អកឡើយ បែបប្រហែលជាមានខ្នងបង្អែកដ៍រឹងមាំនៅពីក្រោយហើយមើលទៅ បានជាអជ្ញាធរឬមន្រ្តីជំនាញពាក់ព័ន្ធមិនហ៊ានបក់ស្រាយបំភ្លឺជូនមហារជនឲ្យបានដឹងថានៅចំកណ្ដាលបេះដូងនៃទីរួមខេត្តតាកែវមានរោងចក្រផលិតបារីគ្មានម៉ាក់ឬស្លាកយីហោរបែបនេះ ធ្វើបានយ៉ាងស្ងៀមស្ងាត់ល្អបែបនេះទៅវិញ ឬក៍ត្រូវបានខាងរោងចក្រនេះរៀបចំសែនព្រេងលាភសក្ខរៈជូន អស់លោកជាថ្នូរក្នុងការសួរនាំរបស់រោងចក្រពាក់ព័ន្ធនិងឯកសារមានច្បាប់ឬអត់ច្បាប់ បង់ពន្ធគ្រប់ឬមិនបង់ពន្ធ មិនគ្រប់ឡើយ បានជាមិនព្រមលើកដាក់ស្លាកយុីហោឬម៉ាក់បារីឈ្មោះអ្វី ។
ទីតាំងរោងចក្រផលិតបារីគ្មានម៉ាក់ ឬ ស្លាកយុីហោរខាងលើនេះស្ថិតនៅបណ្ដោយផ្លូវជាតិ សង្កាតស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលជាកន្លែងផលិតបារីខ្នាតធំមួយម្លោះហើយគេពុំបានដឹងថាមានពន្ធ ឬ គ្មានពន្ធនោះទេសំរាប់ផលិតស្តុកនិងចែកចាយរបស់រោងចក្រឬមន្ទីរពាក់ព័ន្ធព្រោះគ្មានឯកសារណាមួយដែលរោងចក្របង្ហាញជាសារធារណៈឡើយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញនាយកដ្ឋាន(ក.ប.ប)គួរតែអនុវត្តន៍ច្បាប់ដែលបានចែង នៅក្នុងព្រះរាជណាចក្រកម្ពុជា ក្នុងការត្រួតពិនិត្យកាតព្វកិច្ចផលិតផលខុសច្បាប់ ផលិតផលក្លែងក្លាយ ដើម្បីបញ្ជាក់ពីសមត្ថភាព នៃស្ថាប័ន ដែលបានចែង និងប្រកាសជាសាធារណ: តែអ្វីដែលអង្គភាពសារព័ត៌មានយើង ចង់បើកបង្ហាញនោះ គឺក្លិនរបស់ថ្នាំ រួមនិងសារធាតុញៀនមួយចំនួន ដែលជាមូលហេតុ ធ្វើអោយប៉ះពាល់ដល់សុខភាព និងកើតជំងឺមហាជាច្រើនគ្រប់ប្រភេទដែលកន្លងមកអង្គភាពអ្នកសារព័ត៌មាន ជាច្រើនបានចុះផ្សាយជាបន្តបន្ទាប់ ពីមួយទៅមួយក្នុងការជំរុញឲ្យមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធជួយឆ្លើយបំភ្លឺ ចំពោះទីតាំងរបស់ក្រុមហ៊ុនខាងលើ ដោយមិនទាន់មានស្លាកយីហោត្រឹមត្រូវ គឺជាកន្លែងផលិតបារីខុសច្បាប់ បង្កើនផលិតសារធាតុញៀន និងផលិតស្លាកយីហោ ផ្សេងៗជាច្រើនបើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាក ចំនួនផលិតផល និងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូច មធ្យម និងខ្នាតធំ និងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួនដែលបានសុំពីម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុនដើម្បីអនុវត្តចេញដោយក្រសួងពាណិជ្ជកម្ម។
ផ្អែកតាមច្បាប់ដែលបានកំណត់ដោយនាយកដ្ឋានពន្ធដាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្ដល់ជូននូវតម្លៃ និងផលិតផលបានកំណត់ត្រូវតែការបង់ពន្ធទៅតាមម៉ាកនីមួយៗ ដែលត្រូវបានចុះបញ្ជីក្រោមស្លាកយីហោរ ឬប្រភេទផលិតផលទាក់ទងចំពោះការផលិតទៅនឹងវត្ថុធាតុដើមទៅតាមស្តង់ដា និងបទដ្ឋានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានកំណត់នូវមុខរបររបស់ម្ចាស់សហគ្រាសឬក្រុមហ៊ុនដែលមានទំហំនៃមូលធនដែលបានកំណត់ដោយច្បាប់ ត្រូវបានចែងក្នុងមូលដ្ឋាននៃច្បាប់ និងធ្វើការផលិតនូវផលិតផលទាំងអស់ឲ្យស្របតាមស្តង់ដា នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមគោលការណ៍មួយចំនួននៃស្តង់ដាអន្តរជាតិ។
ក្រុមឈ្មួញទាំងនោះ បង្កើតទីតាំងក្នុងការផលិតបារីខុសច្បាប់ ងាយស្រួលនិងបិទបាំង ក្រសែរភ្នែកអន្តរជាតិ តែអ្វីដែលគួរអោយសោកស្តាយជាទីបំផុតនោះប្រទេសកម្ពុជាយើង និងរងនៅការចោទប្រកាន់ និងទទួលការរិះគន់ពីមហាជនគ្រប់ទិសទី សូមថ្នាក់ដឹកនាំមេត្តាពិនិត្យ។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា (ក.ប.ប)អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងស្ថាប័នក្រសួងពាក់ព័ន្ធនានា សូមអនុវត្តតាមមូលដ្ឋានគ្រិះនៃច្បាប់ ដោយក្តីអនុគ្រោះ។
ប្រជាពលរដ្ឋ ស្នើសុំដល់ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈខេត្តកណ្ដាលនិងជាពិសេសឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះផងទាន។
អង្គភាពគេហទំព័រ ភ្នំបូរី ធីវីអនឡាញ យើងខ្ញុំសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន តាមរយៈលេខ ០១៦ ៧៨៨ ១១២/ ០៧៧ ៤៨ ៤៩ ៤៤ ០៨៨ ៤៩ ៤៤ ៨០០សូមអរគុណ។