07/06/2023
#នាទីអំណាន🤭
មុននឹងចង់ផ្លាស់ប្តូរអ្នកដទៃ ឬរបស់ខាងក្រៅសូមផ្លាស់ប្តូរខ្លួនឯងជាមុនសិន(ផ្លាស់ប្តូរពីខាងក្នុងមកក្រៅ)។ សកម្មភាពរបស់យើងវាពិតជាជះឥទ្ធិពលយ៉ាងខ្លាំងទៅមនុស្សជុំវិញខ្លួន ហើយក៏បន្តជះឥទិ្ធពលដល់សង្គម និងពិភពលោកទាំងមូលផងដែរ។ ដូច្នេះបើចង់ឲ្យមានការផ្លាស់ប្តូរផ្នែកណាមួយនៅខាងក្រៅសូមផ្លាស់ប្តូរខ្លួនឯងជាមុនសិនដើម្បីជាគំរូដល់មនុស្សជុំវិញខ្លួន។
#អត្ថបថ អានលេងៗទៅ😁
ពេលខ្ញុំនៅក្មេង និងមិនទាន់ដឹងអី ក្តីសុបិនរបស់ខ្ញុំគ្មានព្រំដែនឡើយ ខ្ញុំស្រម៉ៃចង់ផ្លាស់ប្តូរពិភពលោក។
ពេលខ្ញុំធំដឹងក្តីនិងចេះគិតគូរវែងឆ្ងាយ ទើបខ្ញុំដឹងថាពិភពលោកមិនអាចផ្លាស់ប្តូរឡើយ។ ហើយខ្ញុំក៏សម្រេចចិត្តតម្រឹមក្តីស្រម៉ៃរបស់ខ្លួនឲ្យខ្លីបន្តិច គឺចង់ផ្លាស់ប្តូរប្រទេសរបស់ខ្ញុំតែប៉ុណ្ណោះ។ តែវាក៏ដូចគ្នា គឺគ្មានអ្វីផ្លាស់ប្តូរទាល់តែសោះ។
ពេលខ្ញុំចូលដល់វ័យចំណាស់ ហើយក៏ជាបំណង់ប្រាថ្នាចុងក្រោយដែរ ខ្ញុំសម្រេចចិត្តចង់ផ្លាស់ប្តូរតែគ្រួសារប៉ុណ្ណោះ គឺមនុស្សជុំវិញខ្លួនខ្ញុំ ប៉ុន្តែពួកគេក៏នៅតែគ្មានអ្វីផ្លាស់ប្តូរដែរ។
ហើយឥឡូវនេះ ពេលដេកនៅលើគ្រែមរណៈទើបខ្ញុំភ្ញែកខ្លួនថា ប្រសិនបើខ្ញុំផ្លាស់ប្តូរខ្លួនឯងជាមុន ពេលនោះវានឹងក្លាយជាគំរូល្អ ដែលធ្វើឲ្យខ្ញុំមានឥទ្ធិពលលើគ្រួសារ ហើយចេញពីការលើកទឹកចិត្តនិងគាំទ្ររបស់ពួកគេ ខ្ញុំប្រហែលជារួមចំណែកធ្វើឲ្យប្រទេសរបស់ខ្ញប្រសើរឡើង ហើយនរណាទៅដឹងទៅថា ខ្ញុំប្រហែលជាអាចធ្វើឲ្យពិភពលោកផ្លាស់ប្តូរក៏ថាបាន។
ដកស្រង់ពីសៀវភៅៈ
THE 7 HABITS OF HIGHLY EFFECTIVE TEENS.
#សុភា_Sophea