30/08/2026
លោក Ong Ming Teck សមាជិកក្រុមប្រឹក្សាភិបាល និងជាប្រធាននាយកប្រតិបត្តិធនាគារ Cambodian Public Bank មានប្រសាសន៍ថា ការរៀបចំសន្និសីទធនាគារនៅកម្ពុជា លើកទី៥ គឺជាពេលវេលាដ៏សមស្របសម្រាប់ភាគីពាក់ព័ន្ធក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុជួបជុំគ្នា ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ សំដៅរួមគ្នាឆ្ពោះទៅមុខ។
លោកបន្តថា វេទិកានេះមានសារៈសំខាន់សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ ដោយផ្តោតលើការពិភាក្សាអំពីស្ថិរភាពរបស់វិស័យធនាគារ និងសេដ្ឋកិច្ច ព្រមទាំងភាពធន់ និងការពង្រឹងទំនុកចិត្តក្នុងវិស័យ។
លោក Ong Ming Teck ក៏បានកត់សម្គាល់ថា អ្នកចូលរួមសន្និសីទធនាគារនៅកម្ពុជា លើកទី៥ មានភាពសកម្មជាងឆ្នាំមុន ដោយបានចូលរួមពិភាក្សា លើកឡើងពីបញ្ហាប្រឈម និងចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ខ្លួន។
#វីដេអូពាណិជ្ជកម្ម