Hem Braseth

Hem Braseth អរគុណសន្តិភាព ! Cambodia need Peace !

09/16/2026
09/12/2026

កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក

នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងគណៈប្រតិភូជាន់ខ្ពស់ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប, សម្តេចធិបតីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានដ៏ឧដុង្គឧត្តមរបស់ឯកឧត្តមប្រធានាធិបតី និងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ដែលនេះឆ្លុះបញ្ចាំងអំពីការបន្តពូនជ្រំចំណងមិត្តភាពទ្វេភាគី និងការបន្ដពង្រឹង និងពង្រកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប, ឯកឧត្តមប្រធានាធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក៏ដូចជាសម្តេចធិបតី ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ប្រកបដោយភាពស្និទ្ធស្នាល និងភាតរភាព។ ជាមួយគ្នានេះ, ឯកឧត្តមប្រធានាធិបតីបានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងការធ្វើទំនើបកម្មយ៉ាងឆាប់រហ័សរបស់កម្ពុជា ដោយបានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងក្នុងនាមជាប្រធានាធិបតីនាពេលនេះ ឯកឧត្តមបានមើលឃើញយ៉ាងច្បាស់ពីការប្រែប្រួលមុខមាត់ថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា បើធៀបនឹងទស្សនកិច្ចកាលពីឆ្នាំ២០១៧។ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា, ឯកឧត្តមប្រធានាធិបតីចាត់ទុកកម្ពុជា​ គឺជាមិត្តល្អ មិត្តជិតស្និទ្ធ និងជាមិត្តដែលតែងតែជួយគាំទ្រដល់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាជាបន្តបន្ទាប់ ទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងពិភពលោក ជាពិសេសក្នុងពេលដែលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២។

សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតី ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា សំដៅជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី លើវិស័យអាទិភាពមួយចំនួន រួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ, ទេសចរណ៍, សន្តិសុខ និងការពារជាតិ, អប់រំ និងការបណ្ដុះបណ្ដាលធនធានមនុស្ស, កិច្ចការសាសនា, និងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងក្នុងការគាំទ្រគ្នាក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។

មុននឹងបញ្ចប់, សម្ដេចធិបតី និងលោកប្រធានាធិបតី បានពិភាក្សា និងប្ដេជ្ញាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា, មីយ៉ាន់ម៉ា និងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសការជួញដូរមនុស្ស, ការជួញដូរគ្រឿងញៀន, និងបទឧក្រិដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យា៕

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

09/12/2026

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងកិច្ចប្រជុំកំពូលជាមួយ ឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

នៅវិមានសាមគ្គីភាព ព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងកិច្ចប្រជុំកំពូលជាមួយ ឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១១ ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ ភាគីទាំងពីរបានជជែកគ្នាទៅលើទំនាក់ទំនងទ្វេភាគី និងចែករំលែកនូវទស្សនៈជុំវិញបញ្ហាតំបន់មួយចំនួនផងដែរ។
សម្ដេចតេជោបានចាត់ទុកវត្តមានរបស់ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ាមកកាន់ប្រទេសកម្ពុជានៅពេលនេះ ថាជាផ្នែកដ៏សំខាន់មួយនៅក្នុងការជំរុញនូវមិត្តភាពរវាងកម្ពុជា និងមីយ៉ាន់ម៉ាឲ្យកាន់តែរឹងមាំបន្ថែមទៀត។ កម្ពុជា និងមីយ៉ាន់ម៉ា បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នា តាំងពីឆ្នាំ១៩៥៥មក ហើយនៅឆ្នាំ២០២៥ ប្រទេសទាំងពីរបានប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត ដោយបានរៀបចំសកម្មភាព ជាច្រើន ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

នៅក្នុងជំនួបនេះ ឯកឧត្តម មីន អោង ឡាំង បានសម្តែងការកោតសរសើរចំពោះការអភិវឌ្ឍ និងវឌ្ឍនភាពរបស់កម្ពុជា ជាពិសេស ការរីកចម្រើនរបស់រាជធានីភ្នំពេញ។ ឯកឧត្តម បានលើកឡើងថា ការអភិវឌ្ឍរបស់កម្ពុជានាពេលបច្ចុប្បន្ន មានភាពខុសគ្នាគួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងពេលដែលឯកឧត្តមបានអញ្ជើញមកកម្ពុជាកាលពីឆ្នាំ២០១៧។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាថា ការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងមីយ៉ាន់ម៉ា ត្រូវការការចូលរួមទាំងក្នុងក្របខណ្ឌនីតិប្រតិបត្តិ និងនីតិបញ្ញត្តិ ដើម្បីធានាឱ្យកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងប្រជាជននៃប្រទេសទាំងពីរ កាន់តែមានភាពជិតស្និទ្ធ និងរីកចម្រើន។
ជាមួយគ្នានេះ ភាគីទាំងពីរបានផ្តោតការយកចិត្តទុកដាក់លើការពង្រឹង ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ ថ្នាក់ដឹកនាំទាំងពីរ បានបង្ហាញបំណងចង់ឃើញ ទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងមីយ៉ាន់ម៉ា កើនឡើងខ្ពស់ជាងបច្ចុប្បន្ន ខណៈឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានប្រមាណជាង៣៥លានដុល្លារអាម៉េរិក។ ឯកឧត្តម ប្រធានាធិបតីមីយ៉ាន់ម៉ា ក៏បានបង្ហាញការស្វាគមន៍ ចំពោះវិនិយោគិនកម្ពុជា ឱ្យទៅវិនិយោគនៅ មីយ៉ាន់ម៉ាកាន់តែច្រើន ខណៈភាគីកម្ពុជាក៏មានបំណងជំរុញឱ្យមានការវិនិយោគនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ទៅវិញទៅមក។

ឯកឧត្តមប្រធានាធិបតី មីយ៉ាន់ម៉ា ក៏បានសម្តែងការគាំទ្រ ចំពោះគំនិតផ្តួចផ្តើម របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបង្កើតក្របខណ្ឌ សមាគមបណ្តាប្រទេសនាំចេញអង្ករ ដោយចាត់ទុកថា ជាគំនិតផ្តួចផ្តើមមានសារៈសំខាន់ ហើយភាគីទាំងពីរ នឹងបន្តពិភាក្សានិងសហការគ្នាបន្ថែមទៀត។ ក្រៅពីនេះប្រទេសទាំងពីរ ក៏បានបង្ហាញពីសក្តានុពលនៃការពង្រឹងទំនាក់ទំនងផ្នែកវប្បធម៌ សាសនា និងទេសចរណ៍ ដោយសារកម្ពុជា និងមីយ៉ាន់ម៉ា មានទំនាក់ទំនង ប្រវត្តិសាស្ត្រ វប្បធម៌ និងព្រះពុទ្ធសាសនា ស្រដៀងគ្នា ព្រមទាំងមានបំណង ជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន ឱ្យកាន់តែសកម្ម ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងភាពជិតស្និទ្ធរវាងប្រជាជាតិទាំងពីរ។ ក្នុងជំនួប ដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈជុំវិញបញ្ហា តំបន់មួយចំនួនរួមទាំងបញ្ហាព្រំដែន រវាងកម្ពុជា និងថៃផងដែរ៕

09/12/2026
09/12/2026

Address

Elkridge, MD
12000

Website

Alerts

Be the first to know and let us send you an email when Hem Braseth posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share